សាធារណៈមតិអន្តរជាតិថ្កោលទោសចំពោះទង្វើរបស់ចិននៅសមុទ្រខាងកើត

(VOVWORLD) -  ការដែលក្រសួងមហាផ្ទៃចិនបានប្រកាសយ៉ាងទទឹងទទែងអំពីអ្វីដែលហៅថា “តំបន់ Xisha” និង “តំបន់ Nansha” ស្ថិតក្នុង “ទីក្រុង Sansha” ដើម្បីគ្រប់គ្រងប្រជុំកោះ Hoang Sa និង Truong Sa ដែលជាអធិបតេយ្យភាពរបស់វៀតណាមក្នុងសមុទ្រខាងកើតនោះ គឺត្រូវបានសាធារណៈមតិទាំងក្នុងនិងក្រៅប្រទេសប្រឆាំងជំទាស់យ៉ាងខ្លាំង រួមទាំងធ្វើឲ្យមជ្ឈដ្ឋានអ្នកស្រាវជ្រាវព្រួយបារម្ភ អំពីជំហានបន្តបន្ទាប់របស់ចិននៅសមុទ្រខាងកើត។

សាធារណៈមតិអន្តរជាតិថ្កោលទោសចំពោះទង្វើរបស់ចិននៅសមុទ្រខាងកើត - ảnh 1ចិនបានកសាងហេដ្ឋារចនាសម្ព័ន្ធយោធាខុសច្បាប់ជាច្រើននៅលើថ្មប៉ះប្រះទឹក Chu Thap (Fiery Cross Reef) (រូបថតៈ Reuters )

យោងតាមអ្នកស្រាវជ្រាវ និងអ្នកប្រាជ្ញអន្តរជាតិ ជាមួយនឹងការបង្កើត អ្វីដែលហៅថាតំបន់ថ្មីពីរ Xisha និង Nansha នោះ ចិនកំពុងជំរុញការអនុវត្តយុទ្ធសាស្ត្រ Four Sha ដែលចិន បានប្រកាសក្នុងឆ្នាំ ២០១៧។ តាមពិតការអនុវត្តយុទ្ធសាស្ត្រ Four Sha គឺជាទម្រង់ថ្មីមួយ ជំនួសឲ្យយុទ្ធសាស្ត្រ ផែនទីផ្លូវ ៩ កំណាត់ ដែលត្រូវ តុលាការអាជ្ញាកណ្តាលច្រានចោលកាលពីឆ្នាំ ២០១៦។

 

 ការប៉ុនប៉ងរបស់ចិនដោយមិនអើពើដល់មូលដ្ឋានច្បាប់

“ទង្វើរបស់ចិននៅលើសមុទ្រខាងកើតគឺសំដៅបំភាន់អារម្មណ៍សាធារណមតិផងនិងជំរុញយុទ្ធសាស្ត្រ Four Sa ពោរពេញដោយមហិច្ឆតារបស់ខ្លួនផង”។ នោះគឺជាការវាយតម្លៃរបស់អ្នកជំនាញស្រាវជ្រាវអំពីសមុទ្រខាងកើត លោក Lucio Blanco Pitlo នៃអង្គការផ្លូវវឌ្ឍនភាពអាស៊ី-ប៉ាស៊ីហ្វិក។ យោងតាមលោករូបនេះ ការប្រព្រឹត្តរបស់ចិនលើកនេះ គឺជាវិធីដែលទីក្រុងប៉េកាំងឆ្លៀតយកឱកាសជំងឺរាតត្បាតដើម្បីពង្រឹងការគ្រប់គ្រងអង្គភាពនិងតំបន់សមុទ្រដែលមានជម្លោះនៅក្នុងសមុទ្រខាងកើត។

“ការសម្រេចចិត្តរបស់ចិនក៏ដូចជាសកម្មភាពថ្នាក់រដ្ឋដែលចិនអាចប្រព្រឹត្តជាបន្តបន្ទាប់ នឹងមានគោល បំណងពង្រឹងការគ្រប់គ្រងតំបន់និងដែនទឹកដែលមានជម្លោះស្ថិតនៅសមុទ្រខាងកើត។ សម្រាប់ចិនដែលជាប្រទេសមានខ្ពង់រាបបាតសមុទ្រ ការប្រកាសអធិបតេយ្យភាពលើសមុទ្ររួមមានតំបន់សេដ្ឋកិច្ចផ្តាច់មុខនិងខ្ពង់រាបបាតសមុទ្រ រួមទាំងការគូរមូលដ្ឋានជុំវិញតំបន់និងដែនទឹកនៅ Four Sa នោះ  នឹងពុំទទួលបានលក្ខណៈបញ្ចុះបញ្ចូលឡើយ។ អាស្រ័យហេតុនេះ ការសម្រេចចិត្តនាពេលថ្មីៗនេះរបស់ចិន គឺមិនអាច ជួយចិនសម្រាប់ការប្រកាសអធិបតេយ្យភាពមិនសមហេតុផលនៅសមុទ្រខាងកើតឡើយ”។ នេះបើយោងតាមប្រសាសន៍របស់លោក Lucio BlancoPitlo។

សាធារណៈមតិអន្តរជាតិថ្កោលទោសចំពោះទង្វើរបស់ចិននៅសមុទ្រខាងកើត - ảnh 2 អ្នកជំនាញស្រាវជ្រាវអំពីសមុទ្រខាងកើត លោក Lucio BlancoPitlo 

ការប៉ុនប៉ងរបស់ចិនគឺមិនមានអ្វីថ្មីទេ បើប្រៀបធៀបទៅនឹងមហិច្ឆតាគ្រប់គ្រងផ្តាច់មុខសមុទ្រខាងកើតដែលចិនតែងតែប្រើគ្រប់មធ្យោបាយដើម្បីអនុវត្ត។ តាមពិត ការដាក់ចេញយុទ្ធសាស្ត្រ Four Sa គឺជាទម្រង់ថ្មីមួយ ជំនួសឲ្យយុទ្ធសាស្ត្រ “ផែនទីផ្លូវ ៩ កំណាត់” ដែលត្រូវតុលាការអាជ្ញាកណ្តាលច្រានចោលកាលពីឆ្នាំ ២០១៦។ លោក Lucio BlancoPitlo បានឲ្យដឹងថែមទៀតថា៖ “យុទ្ធសាស្ត្រ Four Sa  អាចជាជំហានថ្មីមួយ សំដៅបញ្ជាក់កាន់តែច្បាស់ពីការប្រកាសអធិបតេយ្យភាពរបស់ចិននៅសមុទ្រខាងកើត ជាជាង “ផែនទីផ្លូវ ៩ កំណាត់” ដែលផ្អែកលើប្រវត្តិសាស្ត្រមិនច្បាស់លាស់។ ប៉ុន្តែ ធម្មជាតិនៃអង្គភាពទាំងនេះ និងការពិតជាក់ស្តែងសរឲ្យឃើញថា ចិនមិន មែនជាប្រទេសមានប្រជុំកោះ ហេតុដូច្នេះ នៅតែបន្សល់ទុកនូវចន្លោះប្រហោងជាច្រើននៅក្នុងការបកស្រាយរបស់ចិនដែរ”។

ទង្វើរបស់ចិនរងការថ្កោលទោសយ៉ាងខ្លាំងក្លា

ទង្វើរបស់ចិនបានសាបព្រោះការមន្ទិលសង្ស័យនិងដើរបញ្ច្រាសទៅនឹងកិច្ចខិតខំប្រឹងប្រែងរបស់បណ្តាប្រ ទេសទាំងក្នុងនិងក្រៅតំបន់ អំពីគោលដៅគ្រប់គ្រងជម្លោះនិងកសាងតំបន់សន្តិសុខ សន្តិភាពនិងស្ថិរភាព។ យោងតាមអ្នកជំនាញអន្តរជាតិជាច្រើនរូប បានឲ្យដឹងថា ការដែលចិនបានបង្កើតមូលដ្ឋានយោធានៅលើតំបន់ថ្មប៉ប្រះទឹកដែលពាក់កណ្តាលអណ្តែតទឹកពាក់កណ្តាលលិចទឹកនោះ ថែមទាំងប្រកាសអំពីការបង្កើតអង្គភាពរដ្ឋបាលនៅលើដែនទឹកដែលធំល្វឹងល្វើយ គឺជាទង្វើរំលោភលើច្បាប់អន្តរជាតិ រំលោភយ៉ាងធ្ងន់ធ្ងន់លើអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ ១៩៨២ (UNCLOS ១៩៨២) និងរំលោភអធិបតេយ្យភាពរបស់ប្រទេសនៅជុំវិញសមុទ្រខាងកើត ក្នុងនោះមានវៀតណាមផងដែរ។

សាស្រ្តាចារ្យ បណ្ឌិត លោក Nguyen Hong Thao អនុប្រធានគណៈកម្មាធិការច្បាប់អន្តរជាតិ នៃអង្គការ សហប្រជាជាតិ បានលើកច្បាស់ថា៖ “ទង្វើនេះរបស់ចិននឹងធ្វើអន្តរាយដល់ការជឿទុកចិត្តក្នុងចំណោមប្រទេសនានា ក្នុងអំឡុងពេលនៃការចរចាក្រមប្រតិបត្តិសម្រាប់ភាគីនានានៅសមុទ្រខាងកើត COC។ ទង្វើរបស់ចិនក៏សំដៅច្រានចោលសេចក្តីសម្រេចរបស់តុលាការអាជ្ញាកណ្តាលឆ្នាំ ២០១៦ និងរឹតត្បិតសេរីភាពក្នុងការធ្វើនាវាចរណ៍នៅសមុទ្រខាងកើតផងដែរ។ ហើយជំហានបន្ទាប់របស់ចិន គឺនឹងឡោមព័ទ្ធប្រទេសនានាដោយបង្ខិតបង្ខំឲ្យប្រទេសទាំងនេះដកខ្លួនចេញពីបណ្តាកោះ ហើយខ្លួននឹងបង្កើតព្រំដែនរដ្ឋបាលនៅតាមសមុទ្រ ក៏ថាបានដែរ”។

មានទស្សនៈដូចគ្នា លោក Derek Grossman អ្នកជំនាញជាន់ខ្ពស់នៃមជ្ឈមណ្ឌលគោលនយោបាយអាស៊ី-ប៉ាស៊ីហ្វិកនៃសម្ព័ន្ធក្រុមហ៊ុន RAND (Research And Development) នៃសហរដ្ឋអាមេរិកបានចាត់ទុកថា សាធារណៈមតិសុទ្ធតែបានឃើញការប៉ុនប៉ងរបស់ចិនដែរ តាមរយៈសកម្មភាពធ្វើបាបប្រទេសជិតខាងនាពេលថ្មីៗនេះ។ ក្នុងពេលជាមួយគ្នានោះ លោកបណ្ឌិត James Rogers នាយកកម្មវិធី “Global Britain” នៃវិទ្យាស្ថាន Henry & Jackson (London, Anh) បានសង្កត់ធ្ងន់ថា  ប្រទេសដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការការពារប្រព័ន្ធច្បាប់អន្តរជាតិ គួរតែបន្តថ្កោលទោសយ៉ាងខ្លាំងក្លាចំពោះរាល់ទង្វើខុសឆ្គង់របស់ចិន។ លោក James Rogers បានអះអាងថា ការទាមទារអធិបតេយ្យាភាពខុសច្បាប់និងទង្វើហួសហេតុរបស់ចិននៅសមុទ្រខាងកើតកំពុងធ្វើអន្តរាយដល់ច្បាប់អន្តរជាតិនិងបណ្តាលឡើងអស្ថិរភាពសន្តិសុខក្នុងតំបន់។

ជាច្បាស់លាស់ថា ការដែលនាពេលថ្មីៗនេះ ចិនបានប្រកាសយ៉ាងទទឹងទទែងការបង្កើតអ្វីដែលហៅថា “តំបន់ Xisha” និង “តំបន់ Nansha” ស្ថិតក្នុង “ទីក្រុង Sansha” គឺជាសកម្មភាពដើរបញ្ច្រាស់ទៅនឹងច្បាប់អន្តរជាតិ ហើយការប្រព្រឹត្តនេះរបស់ចិនគឺមិនអាចទទួលយកបានឡើយនៅក្នុងពិភពអរិយ្យធម៌បច្ចុប្បន្ន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ