សាធារណៈមតិអន្តរជាតិវាយតម្លៃខ្ពស់ចំពោះការដែលវៀតណាមត្រៀមរៀបចំអោយកិច្ចប្រជុំកំពូលរវាងសហរដ្ឋអាមេរិកនិងសាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ
(VOVWORLD) - លោកអ្នកនាងនិងប្រិយមិត្តជាទីមេត្រី នាថ្ងៃទី២៧ ខែកុម្ភៈ កិច្ចប្រជុំកំពូល រវាងសហរដ្ឋអាមេរិកនិងសាធារណៈរដ្ឋប្រជាធិប តេយ្យប្រជាមានីតកូរ៉េ (ស.ប.បកូរ៉េ) លើកទី២ នឹងប្រព្រឹត្តទៅនៅទីក្រុងហាណូយ។ ក្នុងប៉ុន្មានថ្ងៃកន្លងទៅ វៀតណាម បានដំណើរការដោយព្រមៗគ្នានូវវិធានការធានាសន្តិសុខ សុវត្ថិភាព ក៏ដូចជា ភ័ស្តុភា ដើម្បីអោយព្រឹត្តិការណ៍ប្រព្រឹត្តទៅយ៉ាងល្អប្រសើរ។ កិច្ចខិតខំប្រឹងប្រែង នេះមិនត្រឹមតែសរអោយឃើញនូវការយកចិត្តទុកដាក់យ៉ាងខ្លាំងរបស់ថ្នាក់ដឹកនាំវៀតណាមដល់ការរៀបចំកិច្ចប្រជុំកំពូលរវាងអាមេរិកនិងស.ប.បកូរ៉េប៉ុណ្ណោះទេ ថែមទាំងទទួលបានការវាយតម្លៃខ្ពស់ពីសហគមន៍អន្តរជាតិទៀតផង។
រថយន្តដឹកជញ្ជូនប្រធានរដ្ឋស.ប.បកូរ៉េលោក Kim Jong-un ចាកចេញពីស្ថានីយ៍រថភ្លើង Dong Dang ធ្វើដំណើរឆ្ពោះទៅទីក្រុងហាណូយនាព្រឹកថ្ងៃទី២៦ ខែកុម្ភៈ (រូបថត៖ VOV) |
ការបញ្ជាណែនាំនិងអនុវត្តយ៉ាងខ្លាំងក្លា
ថ្នាក់ដឹកនាំវៀតណាមបានកំណត់ថា កិច្ចប្រជុំកំពូលរវាងអាមេរិកនិងស.ប.បកូរ៉េលើកទី២នៅទីក្រុងហាណូយ គឺជាព្រឹត្តិការណ៍នយោបាយការទូតអន្តរជាតិដ៏សំខាន់បំផុតក្នុងឆ្នាំ២០១៩។ អាស្រ័យដោយហេតុនេះ នាយករដ្ឋមន្រ្តីរដ្ឋាភិបាលបានបញ្ជាណែនាំយ៉ាងល្អិតល្អន់នូវកិច្ចការត្រៀមរៀបចំ ដែលក្នុងនោះមានកិច្ចសហប្រតិបតិ្តការដ៏ស្អិតរមួតរវាងក្រសួង ស្ថាប័ននិងតំបន់ទាក់ទិននានា។ ប្រមុខរដ្ឋាភិបាលវៀតណាមបានសង្កត់ធ្ងន់ថា ត្រូវលើកកំពស់គុណភាពបម្រើ ធានាសន្តិសុខ សុវត្ថិ ភាពអោយបានដាច់ខាត សំដៅលើកស្ទួយរូបភាពទឹកដី មនុស្សវៀតណាម។ ពីការបញ្ជាណែនាំនោះ ក្នុងរយៈពេលមិនដល់២សប្ដាហ៍ផង កិច្ចការត្រៀមរៀបចំទាំងអស់ត្រូវបានសម្រេចរួចរាល់នៅកម្រិតខ្ពស់បំផុត។ រាល់កិច្ចខិតខំប្រឹងប្រែងនេះក៏បានបង្ហាញនូវស្មារតីមានការទទួលខុសត្រូវរបស់វៀត ណាម ដើម្បីសុខសន្តិភាពលើពិភពលោក ព្រមទាំងសំដៅផ្សព្វផ្សាយរូបភាពស្រស់ស្អាតអំពីទឹកដីនិងមនុស្សវៀតណាមទៅកាន់ពិភពលោក ផងដែរ។ អនុរដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាមលោក Le Hoai Trung បានថ្លែងថា៖
“វៀតណាមមានគោលបំណងចង់រួមចំណែកដោយផ្ទាល់ទៅក្នុងដំណើរការសន្ទនា សន្តិភាព ដោះស្រាយជម្លោះអន្តរជាតិដោយសន្តិវិធីនិងកិច្ចសន្ទនាអន្តរជាតិ។ ក្នុងឱកាសនេះដែរ វៀតណាមក៏មានគោលបំណងចង់បង្កើនតួនាទីមិនត្រឹមតែរបស់ខ្លួនប៉ុណ្ណោះទេ ថែមទាំងរបស់សហគមន៍អាស៊ានក្នុងជីវភាពអន្តរជាតិនាបច្ចុប្បន្ននេះ ទៀតផង”។
អាវយឺតពុម្ភរូបភាពលោក Donald Trump និង លោក Kim Jong-un បានដាក់លក់នៅរដ្ឋធានីហាណូយ |
បង្កើតការចាប់អារម្មណ៍ចំពោះសារព័ត៌មានអន្តរជាតិ
រាល់កិច្ចខិតខំប្រឹងប្រែងត្រៀមរៀបចំអោយកិច្ចប្រជុំកំពូលអាមេរិក-ស.ប.បកូរ៉េ របស់វៀត ណាមទទួលបានប្រតិកម្មដ៏ល្អប្រសើរពីសហគមន៍អន្តរជាតិ។ កាសែត CBS របស់អាមេរិកបានចុះផ្សាយថា រដ្ឋធានីហាណូយត្រៀមខ្លួនជាស្រេចសម្រាប់កិច្ចប្រជុំ។ ទង់ជាតិរបស់អាមេរិកនិងស.ប.បកូរ៉េមានវត្តមានច្រើនលើសលុបនៅតាមបណ្ដោយដងវិថីធំៗនៃរដ្ឋធានី ហើយបានភ្ជាប់នឹងនិមិត្តរូបចាប់ដៃដើម្បីសន្តិភាព។ បដានិងផ្ទាំងប៉ាណូផ្សព្វផ្សាយអំពីកិច្ចប្រជុំកំពូលនេះ ក៏ត្រូវបានតាំងបង្ហាញនៅគ្រប់កន្លែងក្នុងទីក្រុងផងដែរ។ អ្នកយកព័ត៌មាន CBS បានជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋហាណូយ ហើយសុទ្ធតែមានការចាប់អារម្មណ៍ចំពោះភាពរួសរាយរាក់ទាក់របស់ប្រជាជន វៀត ណាម ក៏ដូចជាគោលបំណងស្ដីពីសន្តិភាពរបស់ពួកគេ ផងដែរ។
អត្ថបទសរសេរស្ដីពីការត្រៀមរៀបចំយ៉ាងហ្មត់ចត់របស់វៀតណាមត្រូវបានទីភ្នាក់ងារព័ត៌មាន Reuters (អង់គ្លេស) ចុះផ្សាយជាមួយរូបថតនៃផ្លូវថ្នល់ត្រូវបានតុបតែងដោយដើមឈើបៃតងនិងផ្កាស្រស់ៗ។ Reuters ក៏បានចុះផ្សាយព័ត៌មានជាច្រើនស្ដីពីរបៀបដែលប្រជាពលរដ្ឋហាណូយស្វាគមន៍កិច្ចប្រជុំកំពូល ដូចជាការដាក់លក់អាវយឺតដែលពុម្ភរូបភាពប្រធានាធិបតីអាមេរិកលោក Donald Trump និងប្រធានរដ្ឋស.ប.បកូរ៉េ ឬក៏ម្ហូបអាហារដែលត្រូវបានចម្អិនតាមកិច្ចប្រជុំនេះផងដែរ។
ក្នុងពេលជាមួយគ្នានោះ ដោយចាប់អារម្មណ៍ចំពោះវិធានការការពារសន្តិសុខរបស់វៀតណាម លោកស្រី Song Gumhan អ្នកយកព័ត៌មាននៃទីភ្នាក់ងារព័ត៌មាន KBS របស់កូរ៉េខាងត្បូង បានវាយតម្លៃថា៖
“ខ្ញុំគិតថា រដ្ឋាភិបាលវៀតណាមមានការយកចិត្តទុកដាក់យ៉ាងខ្លាំងដល់បញ្ហាធានាសន្តិសុខនៃកិច្ចប្រជុំលើកនេះ។ តាមមតិរបស់ខ្ញុំ គឺវៀតណាមជាកន្លែងល្អមួយដើម្បីរៀបចំកិច្ចប្រជុំលើកនេះ”។
កិច្ចប្រជុំកំពូលរវាងអាមេរិកនិងស.ប.បកូរ៉េជិតនឹងប្រព្រឹត្តទៅនៅទីក្រុងហាណូយ។ ការត្រៀមរៀបចំយ៉ាងហ្មត់ចត់អំពីទីកន្លែង ភ័ស្តុភា និងសន្តិសុខ របស់វៀតណាម នឹងរួមចំណែកធានាអោយព្រឹត្តិការណ៍ដ៏សំខាន់នេះនឹងប្រព្រឹត្តទៅយ៉ាងល្អប្រសើរជាក់ជាពុំខាន។ តាមនោះ ពិភពលោកនឹងយល់ដឹងច្រើនថែមទៀតអំពីប្រទេសវៀតណាមសុខសាន្តត្រាណនិងស្នេហាសន្តិភាព៕