សន្តិភាពនៅដំបន់ Gaza នៅតែជានេត្រាទស្សន៍តែប៉ុណ្ណោះទេ

សន្តិភាពនៅដំបន់ Gaza នៅតែជានេត្រាទស្សន៍តែប៉ុណ្ណោះទេ - ảnh 1
សន្តិភាពនៅដំបន់ Gaza នៅតែជានេត្រាទស្សន៍តែប៉ុណ្ណោះទេ (AP)

        Vovworld-ទោះបីជា Hamas និងអ៊ីស្រាអែលយល់ព្រមគោរពបទឈប់​បាញ់​ក្នុងអំឡុង៥ម៉ោងបន្ទាប់ពីរយៈពេល៩ថ្ងៃប៉ះទង្កិចយ៉ាងខ្លាំងក្លាក្តី ប៉ុន្តែកិច្ច​ព្រម
ព្រៀងនេះត្រូវបានមជ្ឈដ្ឋានអ្នកវិភាគចាត់ទុកគឺស្ដួចស្ដើងណាស់។

        មុននោះចលនាឥស្លាម Hamas បានលើកមតិឈប់បាញ់ក្នុងរយៈពេល១០​ឆ្នាំប្តូរយកបណ្ដាលក្ខ័ណ្ឌដូចជាដោះលែងទណ្ឌិតប៉ាឡេស្ទីនដែលកំពុងត្រូវ​អ៊ីស្រា
អែលចាប់ឃុំខ្លួន បើកបណ្ដាច្រកទ្វាព្រំដែនរវាង Gaza និងអ៊ីស្រាអែល​ចេញចូល។​
ប៉ុន្តែយោបល់នេះ មិនត្រូវបានភាគីអ៊ីស្រាអែលយល់ព្រមឡើយ។

ហេតុអ្វីដែលប្រទេសទាំងពីរមិនអាចរួមរស់ក្នុងសន្តិភាព?

        ជំលោះនៅ Gaza បានរីករាលដាលបន្ទាប់ពីករណីចាប់ចំណាប់ខ្មាំង​និង​ធ្វើឃាតយុវជនអ៊ីស្រាអែលចំនួន៣នាក់នាខែមិថុនានិងករណីសម្លាប់យុវជន​ប៉ាឡេស្ទីនមួយនាក់នៅ Jerusalem ក្នុងសកម្មភាពសង្សឹកមួយ។ បន្ទាប់នោះ អ៊ីស្រាអែលបានបើកយុទ្ធនាការយោធានៅដំបន់ Gaza សំដៅទប់ស្កាត់ការ​វាយ​ប្រហារដោយកាំជ្រួចរបស់ទាហាន Hamas តម្រង់ទៅលើអ៊ីស្រាអែលធ្វើឲ្យ​មនុស្សចំនួន២៥០ស្លាប់និង១៥៧០នាក់រងរបួស។

        ប៉ុន្តែជំលោះរវាង Hamas និងអ៊ីស្រាអែលមានតាំងពីយូរមកទៅហើយ។ ធម្មនុញ្ញសកម្មភាពរបស់ Hamas គឺប្តេជ្ញាវាយកំទិចរដ្ឋអ៊ីស្រាអែលនិងកសាង​
បទដ្ឋានឥស្លាម Allah នៅទូទាំងដែនដីប៉ាឡេស្ទីន។

        នាពេលដែលចលនា Fatah នៅប៉ាឡេស្ទីនត្រូវបានអាមេរិកនិងលោក​ខាង​
លិចគាំទ្រនោះ Hamas ជានិច្ចកាលត្រូវចាត់ទុកជាអង្គការភេរវកម្មចំពោះ​អាមេរិក
អ៊ីស្រាអែលនិង EU។ អាមេរិកលោកខាងលិចនិងអ៊ីស្រាអែលបានបង្ក​សម្ពាធ
ចាប់បង្ខំ Hamas លើកលែងការតស៊ូប្រដាប់អាវុធ ទទួលស្គាល់រដ្ឋហ្ស៊ីប​និងគោរព
កិច្ចព្រមព្រៀងដែលបានចុះហត្ថលេខាជាមួយអ៊ីស្រាអែល ប៉ុន្តែ Hamas នៅតែ
រក្សាគោលជំហរតឹងរឹង។ ការចាប់ដៃប្រវត្តិសាស្ត្ររវាង Fatah និង Hamas នាចុងឆ្នាំ
២០១២សំរេចចិត្តបញ្ឈប់សង្គ្រាមដើម្បីគោលដៅមួយរួមបង្កើត​រដ្ឋប៉ាឡេស្ទីន
ឯករាជ្យ បន្តជាការវាយតបយ៉ាងខ្លាំងក្លាទៅលើអាមេរិកនិង​សម្ព័ន្ធ​មិត្តអ៊ីស្រាអែល។ នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netayahu គ្រា​នោះបានហៅកិច្ចព្រម
ព្រៀងនេះជាជ័យជំនះរបស់លិទ្ធិភេរវកម្ម។

ខំប្រឹង​ប្រែង​ស្វែងរកដំណោះស្រាយសំរាប់ជំលោះនៅ Gaza

បណ្ដាការប៉ះទម្កិចរវាងអ៊ីស្រាអែលនិងប៉ាឡេស្ទីនបានកើនឡើងយ៉ាងខ្លាំងក្លាកំពុង
ធ្វើឲ្យសហគមន៍អន្តរជាតិព្រួយបារម្ភ។ សហភាពអឺរ៉ុប EU និងសម្ព័ន្ធ​បណ្ដាប្រជាជាតិ
អារាបបានឡើងសម្លេងអំពាវនាវបណ្ដាភាគីអត់ធ្មត់និងឈប់​បាញភ្លាមមួយរំពេក។
នាពេលនោះ ប្រធានាធិបតីប៉ាឡេស្ទីនលោក Mahmoud Abbas កំពុងមានសកម្មភាព
ការទូតជាបន្តបន្ទាប់នៅអេហ្ស៊ីប ទួរគីសំដៅរក​ឃើញ​ដំណោះស្រាយបណ្ដោះអាសន្ន
សំរាប់ស្ថានភាពនៅដំបន់ Gaza។

ឈាមនៅតែបង្ហូរនៅដំបន់ Gaza

        ខណៈដែលការខំប្រឹងប្រែងរបស់សហគមន៍អន្តរជាតិកំពុងបានអនុវត្ត សំដៅ​រកឃើញដំណោះស្រាយបណ្ដោះអាសន្ននោះ ឈាមនៅតែបង្ហូរនៅដំបន់ Gaza។
នា​បច្ចុប្បន្ន បណ្ដាការវាយប្រហារដោយជើងអាកាសរបស់អ៊ីស្រាអែល​បាន
បណ្ដាលការ​ខូចខាតដ៏ធំធេងជាមួយផ្ទះ៥៦០ខ្នងត្រូវកំទិច មនុស្សជាង​១៧ពាន់
នាក់នៅ Gaza ត្រូវភៀសខ្លួន។

        មជ្ឈដ្ឋានអ្នកវិភាគចាត់ទុកថា ​Hamas មានទំនាក់ទំនងជិតស្និទ្ធជាមួយ​បណ្ដាញ​អង្គការភារតៈឥស្លាមនៅប្រទេសអារ៉ាប់ជាច្រើន ពិសេសគឺការជួយ​ឧបត្ថម្ភយ៉ាង​
ខ្លាំង​ក្លា​ពីអ៊ីរ៉ង់ ជំលោះនៅដំបន់ Gaza មិនត្រឹមតែក្នុងក្របខ័ណ្ឌ​ដែនដីក្នុងប៉ុន្មានថ្ងៃ
​ខាង​មុខ​ឡើយ ថែមទាំងរីករាលដាននៅទូទាំងដំបន់មជ្ឈឹម​បូព៌ាទៀតផង។ មជ្ឈឹម
បូព៌ា​កំពុងប្រឈមមុខនឹងបំរ៉ែបំរួលពិបាកព្យាករណ៍​និង​សន្តិភាពនៅដំបន់នេះអាច
​ចំណាយ​ពេលវេលាថែមទៀតទើបដល់ទីដៅ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ