សន្តិភាពនៅមជ្ឈឹមបូព៌ាប្រឈមនឹងការសាកល្បងដ៏ធ្ងន់ធ្ងរសារជាថ្មីម្ដងទៀត

(VOVWORLD) - ក្នុងប៉ុន្មានថ្ងៃកន្លងទៅ តំបន់មជ្ឈឹមបូព៌ាបានទាក់ទាញការយកចិត្ត ទុកដាក់របស់សាធារណៈមតិអន្តរជាតិសារជាថ្មីម្ដងទៀត ដោយបានកើត មានឡើងជាបន្តបន្ទាប់នូវកត្តានានាដែលអាចបង្កឡើងភាពវឹកវរយ៉ាងធ្ងន់ធ្ងរ។ អ្នកវិភាគជាច្រើនព្រួយបារម្ភថា គ្រោះអាសន្នជម្លោះកំពុងវិលត្រឡប់មក តំបន់ដែលត្រូវបានចាត់ទុកជាចំណុចក្ដៅគគុករបស់ពិភពលោកក្នុងរយៈ ពេលច្រើនទសវត្សកន្លងមកនេះ។
សន្តិភាពនៅមជ្ឈឹមបូព៌ាប្រឈមនឹងការសាកល្បងដ៏ធ្ងន់ធ្ងរសារជាថ្មីម្ដងទៀត - ảnh 1លោកប្រធានាធិបតីប៉ាឡេស្ទីន Mahmoud Abbas (ខាងឆ្វេង) និងលោកនាយករដ្ឋមន្រ្តីអ៊ីស្រាអែល Netanyahu (រូបថត៖ Anadolu) 

ការព្រួយបារម្ភបានឡើងដល់កំពូលកាលពីពាក់កណ្ដាលសប្ដាហ៍កន្លងទៅ បន្ទាប់ពីអាជ្ញាធរ ប៉ាឡេស្ទីនប្រកាសបញ្ចប់កិច្ចព្រមព្រៀងទាំងអស់ដែល គេសម្រេចបានជាមួយអាមេរិកនិងអ៊ីស្រាអែល សំដៅតបតវិញចំពោះផែនការរបស់ អ៊ីស្រាអែលស្ដីពីការរួមបញ្ចូលតំបន់មួយចំនួននៅត្រើយខាងលិចចូលក្នុង ដែនដីប្រទេសនេះ។ នៅក្នុងសេចក្ដីថ្លែងការណ៍មួយកាលពីថ្ងៃទី២០ ឧសភា លោកប្រធានាធិបតីប៉ាឡេស្ទីន Mahmoud Abbas បានលើកច្បាស់ថា ការ ដែលអ៊ីស្រាអែលប្រដេញតាមផែនការរួមបញ្ចូលតំបន់នានាដែលគេទន្ទ្រានកាន់កាប់របស់ជនប៉ាឡេស្ទីននោះ បានសរឲ្យឃើញថា អ៊ីស្រាអែលមិនចង់ គោរពតាមកិច្ចព្រមព្រៀងសន្តិភាពដែល សម្រេចបានទៀតឡើយ។ ហេតុដូច្នេះ អាជ្ញាធរប៉ាឡេស្ទីនមិនមានជម្រើសណាផ្សេងក្រៅពី បញ្ឈប់ការ ទទួលខុសត្រូវនិងកាតព្វកិច្ចទាំងអស់នៅក្នុងគ្រប់កិច្ចព្រមព្រៀងនិងអនុស្ស រណៈយោគយល់ដែលគេបានចុះហត្ថលេខាជាមួយអាមេរិកនិងអ៊ីស្រាអែល រួមទាំងកិច្ចព្រមព្រៀងសន្តិសុខទៀតផង។ អ្នកវិភាគជាច្រើនបានចាត់ទុកថា ដំណោះស្រាយរដ្ឋ២ក្នុងដំណើរការសន្តិភាពនៅមជ្ឈឹមបូព៌ាកំពុងប្រឈមនឹងគ្រោះអាសន្នដួលរលំទាំងស្រុង។

គ្រោះអាសន្នដួលរលំដំណើរការសន្តិភាពនៅមជ្ឈឹមបូព៌ា

យោងតាមប្រភពព័ត៌មានអន្តរជាតិជាច្រើន នៅក្នុងកិច្ចប្រជុំបន្ទាន់នៅ ទីក្រុង Ramallah (ត្រើយខាងលិច) កាលពីយប់ថ្ងៃទី១៩ឧសភា លោក ប្រធានាធិបតីប៉ាឡេស្ទីន Abbas បាននិយាយដល់កិច្ចព្រមព្រៀងទីក្រុង Oslo (ឆ្នាំ១៩៩៣) កិច្ចព្រមព្រៀងទីក្រុង Hebron (ឆ្នាំ១៩៩៧) និងអនុស្ស រណៈយោគយល់ទន្លេ Wye (ឆ្នាំ១៩៩៨)។ កិច្ចព្រមព្រៀងទាំង៣នេះបាន ការពារជនអ៊ីស្រាអែល ហើយរក្សាការគ្រប់គ្រងផ្នែកនយោបាយរបស់ អាជ្ញាធរប្រជាជាតិប៉ាឡេស្ទីន (PA) ចំពោះតំបន់ត្រើយខាងលិចទន្លេ Jordan។ ហេតុដូច្នេះហើយ ប្រសិនបើប៉ាឡេស្ទីនបញ្ឈប់ការសន្យានិងកិច្ចសហ ប្រតិបតិ្តការសន្តិសុខទាំងអស់ជាមួយអ៊ីស្រាអែលយ៉ាងពិតមែនដដូចដែលការប្រកាសនាពេលថ្មីៗនេះ គឺមានន័យថា ដំណើរការសន្តិភាពនៅមជ្ឈឹម បូព៌ាដែលផ្អែកទៅលើកិច្ចព្រមព្រៀងនិងអនុស្សារណៈ យោគយល់ខាងលើ នឹងមិនគងវង្សទៀតឡើយ។

ក្នុងសេណារីយ៉ូនេះ អ្នកវិភាគជាច្រើនបានចាត់ទុកថា គ្រោះអាសន្ននៃ ការផ្ទុះឡើងជម្លោះអំពើ ហឹង្សាគឺខ្ពស់ណាស់ ដោយសារស្ថានភាពជាក់ស្ដែងនៅ តាមតំបន់ដែនដីនានារបស់ប៉ាឡេស្ទីនក្នុងអំឡុងពេលច្រើនទសវត្សកន្លងទៅ ជានិច្ចកាលតែងតែតានតឹងនិងរសើប។ ជម្លោះប្រដាប់អាវុធដោយទ្រង់ទ្រាយ តូចៗ រហូតដល់ការប៉ះទង្គិចគ្នាដោយទ្រង់ទ្រាយធំ ត្រូវបានកត់ត្រាយ៉ាង ញឹកញាប់នៅតាមបណ្ដោយខ្សែព្រំដែនរវាងអ៊ីស្រាអែលជាមួយតំបន់ត្រើយខាងលិចនិងតំបន់ Gaza។ ពិតប្រាកដថា សាធារណៈមតិមិនអាចបំភ្លេចបាន នូវជម្លោះដ៏បង្ហូរឈាមក្នុងរយៈពេលច្រើនខែនៅតំបន់ព្រំដែនរវាងតំបន់ Gaza ត្រើយខាងលិចនិងអ៊ីស្រាអែល ពេលដែលជនប៉ាឡេស្ទីនបានបំផុសយុទ្ធនាការ ធ្វើបាតុកម្មសំដៅថ្កោលទោសអាមេរិកពីទង្វើទទួលស្គាល់ Jerusalem ជារដ្ឋ ធានីរបស់អ៊ីស្រាអែល ហើយបំលាស់ទីស្ថានទូតអាមេរិកមកទីក្រុងនេះកាល ពីឆ្នាំ២០១៨។

ជំហានទាល់ច្រកទាល់របស់ជនប៉ាឡេស្ទីន

ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ បញ្ហារវាងប៉ាឡេស្ទីន-អ៊ីស្រាអែលមិនមែនជា ចំណុចកណ្ដាលនៃតំបន់មជ្ឈឹមបូព៌ាទៀតឡើយ ហេតុនេះហើយក៏មិន ទទួលបានការយកចិត្តទុកដាក់ឲ្យបានសក្តិសមរបស់សហ គមន៍អន្តរជាតិដូចនឹងដំណាក់កាលមុនៗឡើយ។ ក្រោយពីអ៊ីរ៉ង់ងើបឡើងក្លាយទៅជាកម្លាំងដ៏សំខាន់ ក្នុងការប្រកួតខាងភូមិសាស្ត្រយុទ្ធសាស្ត្រនៅមជ្ឈឹមបូព៌ា ការប្រឈមមុខ ដាក់គ្នារវាងអ៊ីរ៉ង់និងអារ៉ាប់ប៊ីសាអូឌីតបានបណ្ដាលឲ្យអាមេរិកត្រូវប្រមូលផ្ដុំ ប្រទេសនានានៅតំបន់ឈូងសមុទ្រពែក្សដើម្បីសហប្រតិបត្តិការជាមួយ អ៊ីស្រាអែល។ ស្ថានការណ៍នៅមជ្ឈឹមបូព៌ាកាន់តែមិនអំណោយផលចំពោះប៉ាឡេស្ទីន ហើយជនប៉ាឡេស្ទីនយល់ច្បាស់អំពីការពិតនេះដែរ។ ហេតុដូច្នេះ ពេល ដែលអ៊ីស្រាអែលពន្លឿនផែនការរួមបញ្ជូលតំបន់ត្រើយខាងលិចចូលក្នុង ដែនដីអ៊ីស្រាអែល ប៉ាឡេស្ទីនបានយល់ថា មិនត្រឹមតែគ្មាននរណាម្នាក់អាច រារាំងមហិច្ឆតារបស់អ៊ីស្រាអែលប៉ុណ្ណោះទេ ថែមទាំងមានអាមេរិកនាបច្ចុប្បន្នក៏ បានក្លាយទៅជាដៃគូរបស់អ៊ីស្រាអែលក្នុងផែនការនេះទៀតផង។ ដើម្បី ឆ្លើយតប ជនប៉ាឡេស្ទីនមិនមានវិធីផ្សេងណាមួយ ក្រៅពីទាញយកការ យកចិត្តទុកដាក់របស់សហ គមន៍អន្តរជាតិ ហើយមិនទុកឲ្យបញ្ហា ប៉ាឡេស្ទីន-អ៊ីស្រាអែលត្រូវបំភ្លេចនោះទេ។ ហើយចុងក្រោយ ប៉ាឡេស្ទីន បានជ្រើសរើសការបញ្ឈប់កិច្ចសហប្រតិបតិ្តការសន្តិសុខជាមួយអ៊ីស្រាអែល ដោយមិនអើពើដល់ផលវិបាកដ៏ធ្ងន់ធ្ងរដែលអាចកើតមានឡើង។

ស្ថានភាពនៅមជ្ឈឹមបូព៌ាកាន់តែគួរឲ្យព្រួយបារម្ភថែមទៀត នៅពេលដែល ទំនាក់ទំនងរវាងអាមេរិក-អ៊ីរ៉ង់នៅតែមានការវិវត្តន៍ដ៏ស្មុគស្មាញនៅឈូង សមុទ្រពែក្ស។ ដោយសារបណ្ដាបញ្ហានៅមជ្ឈឹមបូព៌ាមានការតភ្ជាប់គ្នាយ៉ាង ស្មុគស្មាញ អ្នកវិភាគជាច្រើនបានចាត់ទុកថា រឿងហេតុគួរឲ្យសោកស្ដាយណាមួយដែលកើតមាននៅឈូងសមុទ្រពែក្សក៏ដោយ ក៏អាចជាកាតាលីករបញ្ឆេះភ្លើង អំពើហឹង្សាដ៏គ្រោះថ្នាក់នៅប៉ាឡេស្ទីនបានដែរនាបច្ចុប្បន្ន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ