សន្តិភាពយូរអង្វេងនៅកូឡុំប៊ី៖សុបិន្តមិនទាន់ចប់

(VOV)_លទ្ធផលនៃការបោះប្រជាមតិស្ដីអំពីកិច្ចព្រមព្រៀងសន្តិភាពមានចរិត
​លក្ខណះប្រវត្តិសាស្ត្រ រវាងរដ្ឋាភិបាល និងកងកម្លាំងប្រដាប់អាវុធបដិវត្តន៍កូឡុំប៊ី
​(FARC) នាថ្ងៃទី២៦ កញ្ញា បានធ្វើអោយភ្ញាក់ផ្អើលជាខ្លាំង សំរាប់មនុស្សគ្រប់រូប​ដែល
ស្រមៃចង់បានខឿនសន្តិភាពយូរអង្វែងនៅប្រទេសភាគខាងត្បូងអាមេរិកនេះ 
ដោយមានសម្លេងប្រឆាំង៥០%។ ប៉ុន្តែ ក្នុងសភាពការណ៍នេះ បានកើតមានឡើង
សញ្ញាវិជ្ជមានម្មពីភាគីផ្សេងៗដែលកំពុងក្តាប់ដំណើរសន្តិភាពនៅកូឡុំប៊ី។

សន្តិភាពយូរអង្វេងនៅកូឡុំប៊ី៖សុបិន្តមិនទាន់ចប់ - ảnh 1
សន្តិភាពយូរអង្វេងនៅកូឡុំប៊ី៖សុបិន្តមិនទាន់ចប់

នាថ្ងៃទី២តុលា អ្នកបោះឆ្នោតកូឡុំប៊ី បានចូលរួមការបោះប្រជាមតិចំពោះកិច្ច​
ព្រមព្រៀងសន្តិភាព បើកចេញឱកាសបញ្ចប់៥២ឆ្នាំជំលោះបង្ហូរឈាម នៅប្រទេសនេះ។
 តាមប្រធានាធិបតី កូឡុំប៊ី លោកJuan Manuel Santos ថា៖ សកម្មភាពនេះគឺ​ដើម្បីធា
នា​ចរិតលក្ខណះគតិយុត្តិ នៃ​ឯកសារពោលខាងលើ ហើយប្រការនេះមានន័យថា៖​កូឡុំ
ប៊ីនឹងមានខឿនសន្តិភាពយូរអង្វែង។

          មុននោះ នាថ្ងៃទី២៤ សីហា ក្រោយរយៈពេល៤ឆ្នាំចរចារ រដ្ឋាភិបាលកូឡុំប៊ីនិង​ 
FARC ទទួលបានកិច្ចព្រមព្រៀងសន្តិភាព។ ប្រសិនបើកិច្ចព្រមព្រៀងនេះត្រូវ​បាន
​អនុម័ត​ ជនប្រដាប់អាវុធ FARC នឹងរំសាយសព្វាវុធ ហើយក្លាយទៅជាគណបក្ស​ន
យោ​បាយ​មួយនៅកូឡុំប៊ី។ ប្រធានក្រុមចរចាររដ្ឋាភិបាលកូឡុំប៊ី លោក Humberto
dela Calle បានអះអាងថា៖នេះគឺជាដំណោះស្រាយល្អជាងគេ ហើយអាចនាំមកនូវ
​អនាគត​ភ្លឺស្វាងសំរាប់ប្រទេសនេះ។

          លទ្ធផលដែលមិនអាចព្យាករណ៍បានឡើយ

        ការបោះប្រជាមតិមុននេះ បានសរអោយឃើញថា៖ អ្នកបោះឆ្នោតគាំទ្រកិច្ច
ព្រមព្រៀងនេះអាចទទួលបានពី៥៥ដល់៦៦% និងអត្រាប្រឆាំងគឺ៣៥%។ ​មាន​
ន័យថា​៖កិច្ចព្រមព្រៀងនេះនឹងត្រូវបានអនុម័តដោយងាយស្រួល។ ហើយប្រធា
នាធិបតី ​កូឡុំប៊ី លោកJuan Manuel Santos បានអោយដឹងថា៖រដ្ឋាភិបាលគ្មាន
ផែនការបំរុងទេ​។​ ​ក្នុងករណីប្រជាជនបដិសេធឯកសារនេះ កិច្ចព្រមព្រៀងនេះ
ត្រូវបានលុបចោល។​ សេចក្ដីប្រកាសរបស់ប្រធានាធិបតីបានសរអោយឃើញថា៖
គេជឿជាក់ថា៖អ្នកបោះឆ្នោតនឹងគាំទ្រឯកសារនេះ។ 

          ប៉ុន្តែ លទ្ធផលនៃការរាប់សន្លឹកឆ្នោត បានធ្វើអោយមានការភ្ញាក់ផ្អើល​យ៉ាង
ខ្លាំង ​ដោយសារ មានសម្លេងប្រឆាំងរហូតទៅដល់ ៥០,២៣%។ សម្លេងគាំទ្រមានត្រឹម
តែ៤៩,៧៦%​ប៉ុណ្ណោះ។ 

សន្តិភាពយូរអង្វេងនៅកូឡុំប៊ី៖សុបិន្តមិនទាន់ចប់ - ảnh 2
សន្តិភាពយូរអង្វេងនៅកូឡុំប៊ី៖សុបិន្តមិនទាន់ចប់

បន្តការខំប្រឹងប្រែងដែលមិនទាប់ចប់

        មិនអើពើដល់បរាជ័យនាពេលកន្លងទៅក្នុងការបោះប្រជាមតិនេះ ក្រោយរយៈ
ពេល១ថ្ងៃ លទ្ធផលបានប្រកាស ប្រធានាធិបតី កូឡុំប៊ី លោកJuan Manuel Santos បាន​
សន្យាបន្តខំប្រឹងប្រែងបញ្ចប់សង្គ្រាមដែលបានអូសបន្លាយនៅប្រទេសនេះបានជាង​
៥២ឆ្នាំមក។ ថ្លែងមតិនៅលើទូរទស្សន៍ លោកJuan Manuel Santos បានប្រកាស​ថា៖​នឹង
បន្តស្វែងរកសន្តិវិធីដល់ថ្ងៃចុងក្រោយក្នុងអាណត្តិរបស់ខ្លួន។ ក្នុងពេលជាមួយ​គ្នានោះ
 កងកម្លាំង FARC ក៏បានសន្យាបន្តចរចារជាមួយរដ្ឋាភិបាល ហើយគេនៅ​រក្សា​បទ
ឈប់បាញ់ទ្វេភាគី និងគោរពកិច្ចព្រមព្រៀងនានាដែលបានចុះហត្ថលេខាជាមួយ​រដ្ឋា
ភិបាល។

          បណ្ដាប្រតិកម្មវិជ្ជមាននិងប្រកបដោយសុឆ័ន្ទះរបស់ភាគីទាំងពីរនៅកូឡុំប៊ី ទ
ទួលបានការគាំទ្រជាច្រើនពីសហគមន៍អន្តរជាតិ។ អគ្គលេខាធិការអង្គការសហប្រជា
ជាតិ លោក Ban Ki Moon បានអះអាងជាថ្មីម្តងទៀតនូវការគាំទ្រដំណើរសន្តិភាពនៅ
កូឡុំប៊ី  និងបន្ត​ខំប្រឹងប្រែងរួមដំណើរជាមួយប្រទេសនេះ រហូតដល់ពេលទទួលអោយ
បានកិច្ចព្រមព្រៀង។

          លទ្ធផលកការបោះប្រជាមតិនាថ្ងៃទី២តុលា កន្លងទៅ បានធ្វើអោយកិច្ចព្រម
ព្រៀងសន្តិភាពនៅកូឡុំប៊ី កាន់តែស្តួចស្តើងជាងមុន។ បណ្ដាការលំបាកសាក​ល្បងនៅ
លើមាគា៍សន្តិភាពនាពេលខាងមុខនេះ របស់ប្រទេសកូឡុំប៊ី គឺមិនងាយស្រួលទេ។ 
បណ្ដាភាគីអាចចំណាយពេលវេលាដល់១០ឆ្នាំទៀត ដើម្បីចរចារ ដូចជាការសន្និដ្ឋាន
របស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃកូឡុំប៊ី  លោក Juan Fernando Cristo ក្តី ប៉ុន្តែ​ គ្មានអ្វី
អាចពន្លត់បានក្តីសង្ឃឹមរបស់អ្នកបោះឆ្នោតអំពីខឿនសន្តិភាពយូរអង្វែងនៅកូឡុំ
ប៊ីបានឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ