សន្តិសុខនៅអ៊ីរ៉ាក់នៅជាសញ្ញាសួរធំ១។
ANH HUYEN -  
(VOVWORLD) /  
|
ការផ្ទុះគ្រាប់បែក១នៅទីរួមស្រុក Taji
(Image: Internet) |
Vovworld- នាថ្ងៃ ទី២៣ កក្កដាការផ្ទុះគ្រាប់បែកជាបន្តបន្តាប់នៅអ៊ីរ៉ាក់បានធ្វើ
ឲ្យ មនុស្សចំនូន៩១នាក់ត្រូវស្លាប់ និង១៦១នាក់ទៀតរងរបួស។ និងថ្ងៃនេះ
បានក្លាយទៅជាថ្ងៃបង្ហូឈាមជាទីបំផុតនៅប្រទេសនេះក្នុងរយះពេលជាង២ឆ្នាំ
កន្លងមកគិតតាំងពីខែឧសាភាឆ្នាំ២០១០។អំពើហឹង្សាបង្ហូឈាមជាទីបំផុតបាន
កើតមានឡើនៅទីរួមស្រុក Taji ដែលមានចម្ងាយពីរដ្ឋធានី បាដាដ ប្រមាណ
២៥ គីឡូម៉ែត្រពីភាគខាងជើង បណ្តាលឲ្យមនុស្ស ១៨នាក់បានស្លាប់ និង
២៩នាក់ ទៀតរងរបួស។ឯនៅទីរួមស្រុក Dhuluiyahចំណុះខេត្ត Salahudin
ដែលមានចម្ងាយពីរដ្ឋធានី បាដាដ ប្រមាណ៨០ គីឡូម៉ែត្រពីភាគខាងជើង
បណ្តាជនប្រដាប់អាវុធបានដំណើរការវាយប្រហារទៅលើទីតាំងយោធា១នៅ
ទីនេះបានធ្វើអោយទាហានចំនូន១៥នាក់និងសមជិកចំនូន២ននាក់នៃក្រុម
ជិតស្និទជាមួយរដ្ឋាភិបាលត្រូវសា្លប់។ក្នុងពេលជាមួយនេះដែរ ការផ្ទុះគ្រាប់
បែកនិងបាញ់កាំភ្លើងផ្សេងៗនៅ រដ្ឋធានី បាដាដនិងដំបន់ជាច្រើនទៀតបាន
ធ្វើអោយយមនុស្ស ៤៥នាក់បានស្លាប់ និងហោចណាស់មានមនុស្ស៧៤នាក់
ទៀតរងរបួស។ជាក់ស្តែងគឺនេះមិនមែនជាលើកដំបូងដែលការផ្ទុះគ្រាប់បែក
និងជំលោះកើតមានឡើងនៅប្រទេសនេះទេ។ក្នុងរយះពេលកងទ័ពអាមេរិក
បោះទ័ពនៅទីនេះបណ្តាការវាយប្រហារភេរវកម្មបានប្រព្រិត្តទៅ។ប៉ុន្តែក្រោយ
ពីទាហានអាមេរិកដកចេញពីប្រទេសនេះ ចំនួនការវាយប្រហារបានកើនឡើង
យ៉ាងខ្លាំងក្លា។ជាក់ស្តែងគឺនាថ្ងៃទី២៣កក្កដាការផ្ទុះគ្រាប់បែកចំនួន៣ដែលកើត
មានឡើងនៅទីរួមស្រុកMahmudiyaបណ្តាលឲ្យមនុស្ស ១១នាក់បានស្លាប់ និង
៣៨នាក់ ទៀតរងរបួស។ឫនាខែមុនការផ្ទុះគ្រាប់បែកនានានបានធ្វើអោយឲ្យ
មនុស្ស ២៣៧នាក់បានស្លាប់ និង៦០៣នាក់ ទៀតរងរបួស។ការវាយប្រហារនេះ
ភាគច្រើនគឺតម្រង់ទៅលើអ្នកធ្វើធម្មយាត្រានិកាយ Shiiteនិងកំលាំងសន្តិសុខ
អ៊ីរ៉ាក់។
|
Image: Internet |
ច្បាស់លាស់ថាដោយគ្មានអើពើដល់បណ្តាការខំប្រឹងប្រែងរបស់រដ្ឋាភិបាលនឹង
កំលាំងសន្តិសុខអ៊ីរ៉ាក់សំដៅរក្សាការពារសណ្តាប់ធ្នាប់នេះ អំពើរហឹង្សានៅតែ
កើតមានតទៅទៀត ធ្វើឲ្យសាធារណមតិចោទសំណួរអំពីសមត្ថភាពដឹកនាំប្រទេស
របស់រដ្ឋអំណាច Baghdad ។ក៏ប៉ុន្តែ ក្រុមអ្នកសង្កេតការចាត់ទុកថា៖ទំនាស់នឹងការ
បំបែកបំបាក់ផ្ទៃក្នុងនេះឯងបានធ្វើឲ្យឆាកនយោបាយប្រទេសនេះពិបាករកបាន
នូវសម្លេងរួមក្នុងការគ្រប់គ្រងប្រទេស។ បន្ទាប់ពីកងទ័ពអាមេរិកដកចេញពីអ៊ីរ៉ាក់ នៅប្រទេសនេះបានលេចចេញទំនោរចង់អាកាត់អ៊ីរ៉ាក់ជា៣ភាគ៖ជនជាតិ Kurdគ្រប់គ្រងភាគខាងជើងដែលសម្បូរទៅដោយប្រេងឧស្ម័ន សហគមគ្រឹស្តសាសនិករ
នឹងជនឥស្លាមនិកាយSunni គ្រប់គ្រងភាគកណ្តាលនឹងតំបន់ភាគខាងត្បូងគឺសំរាប់
សហគមន៍ជនឥស្លាមនិកាយ Shiite ។មុននេះមិនយូរៗទេ ខែត្រចំនួន៤នៅភាគ
កណ្តាលរួមមានខែត្រ Salah al-din ,Diyala, Anbarនឹង Nineveh បានអំពាវនាវបង្កើត
រដ្ឋឯករាជ្យរបស់សហគមជនឥស្លាមនិកាយ Sunni ដោយមូលហេតុថា៖រដ្ឋា-
ភិបាលកណ្តាលរបស់ជនឥស្លាមនិកាយ Shiiteមិនយកចិត្តទុកដាក់ដល់ផល
ប្រយោជន៏ របស់គេ ប្រព្រិត្តចំពោះគេដូចជាពលរដ្ឋវណ្ណះទី២។នឹងនាពេលថ្មីៗនេះ
តុលាការព្រហ្មទ័ណ្ណកណ្តាលអ៊ីរ៉ាក់បានចាប់ផ្តើមឡើងវិញសវនាការជំនុំជំរះទោស
អនុប្រធានាធិបតីកំពុររត់គេច Tariq al-hashimi ពីការចោទប្រកាន់កាប់សម្លាប់មនុស្ស។ប្រការនេះបានឆ្លុះបញ្ឆាំងនូវទំនាស់ផ្ទៃក្នុងរបស់រដ្ឋអំណាចទីក្រុង Baghdad ។ទំនាស់ខាងអំណាចដែលមិនបានដោះស្រាយដោយដាច់ខាតនេះឯង បាននឹង
កំពុងជាកត្កាល្អសំរាប់ពូកភេរវជនជ្រៀតចូលនឹងឆ្លៀតយកឱកាស។ព្រិត្តិការណ៏
ដែលទើបនឹងប្រព្រិត្តទៅគឺជាភស្តុតាងរស់រវើក១។ពិប្រាកដថា៖ប្រជាជនអ៊ីរ៉ាក់
មិនអាចមានបានសន្តិភាពទាំងស្រុងពេលដែលការប្រជែងដណ្តើមអំណាចមិន
ទាន់មានសញ្ញាធូរស្រាលសោះ៕
ANH HUYEN
-VOVWORLD