(VOV)_រយៈពេលជាង១ខែកន្លងទៅ ក្នុងពេលដែលចិនបានដាក់ស្ដានីយខួង
Haiyan Shiyou ៩៨១ ដោយឯកតោភាគីនៅក្នុងតំបន់សេដ្ឋកិច្ចផ្ដាច់មុខ និងតំបន់ខ្ពង់ រាបបាតសមុទ្រវផតណាម ប្រើនាវាគ្រប់ប្រភេទ ដែលក្នុងនោះមានទាំងនាវាយោ
ធា បានអចិតនាបុកនាវាស៊ីវិលរបស់វៀតណាម។ វៀតណាមនៅតែខំប្រឹងប្រែង ដោះស្រាយភាពតានតឹងដោយសន្តិវិធី។ នេះគឺជាការផ្តួចផ្តើមគំនិតមុនក៏ដូច ជាក្រោយ ដែលបានសហគមន៍អន្តរជាតិជួយជ្រោមជ្រែងយ៉ាងខ្លាំងក្លា។ ប្រការ នេះបានសរអោយឃើញនូវគោលមាគា៍កិច្ចការបរទេសដ៏សន្តិភាពរបស់វៀតណាម និយាយរួម ដែលក្នុងនោះមានគោលនយោបាយសន្តិសុខសមុទ្រ សមស្របជា មួយច្បាប់អន្តរជាតិ ជានិច្ចកាលឆ្ពោះទៅសន្តិភាព។
|
សន្តិសុខសមុទ្រវៀតណាម៖សមស្របជាមួយច្បាប់អន្តរជាតិ ឆ្ពោះទៅសន្តិភាព (TTXVN) |
សន្តិសុខសមុទ្រជាផ្នែកមួយរបស់សន្តិសុខជាតិ តំបន់និងអន្តរជាតិ។ វៀត
ណាម មានសមុទ្រទាំង៣ទិស នៅខាងកើត ខាងត្បូង និងភាគឥសាន្ត មានឆ្នេរ សមុទ្រប្រវែង ៣២៦០គីឡូម៉ែត្រ មានតំបន់ដែនសមុទ្រ តំបន់សេដ្ឋកិច្ចផ្ដាច់មុខ
តំបន់ខ្ពង់រាបបាតសមុទ្រ មានកោះចំនួន៣ពាន់ ដែលក្នុងនោះមានប្រជុំកោះទាំង
ពីរ Hoang Sa និង Truong Sa ។ដូច្នេះ សន្តិសុខសមុទ្រមានសារសំខាន់ពិសេសចំ ពោះវៀតណាម អំពីសេដ្ឋកិច្ច សង្គម ការពារប្រទេស សន្តិសុខ និងការពារប្រទេស។
ជានិច្ចកាលគោរពច្បាប់អន្តរជាតិ
គោលនយោបាយសន្តិសុខសមុទ្ររបស់វៀតណាម ដែលបានរដ្ឋសភា រដ្ឋាភិ
បាលវៀត ណាមកសាងឡើងពីថ្ងៃបង្កើតប្រទេសជាតិមក។ ពិសេស នៅមហាសន្និ
បាតបក្សកម្មុយ នីស្តវៀតណាម លើកទី១១ បណ្ដាការផ្តយចផ្តើមគំនិត កត្តាយុទ្ធ សាស្ត្រអំពីការធានាសន្តិសុខនៅលើសមុទ្រ កោះរបស់មាតុប្រទេស ត្រូវបានកសាង
ឡើងប្រកបដោយសុក្រិត សមស្របជាមួយសភាពការណ៍ថ្មី។ នៅទីនេះ បក្សកម្មុយ'
នីស្តវៀ តណាមយកចិត្តទុកដាក់ដល់បណ្ដាបញ្ហាជាក់ស្ដែង ក្នុងការរួមផ្សុំរវាង សេដ្ឋកិច្ច ជាមួយការធានាសន្តិសុខលើសមុទ្ររបស់វៀតណាម
នាខែមិថុនាឆ្នាំ២០១២ រដ្ឋសភាវៀតណាមបានអនុម័តលើច្បាប់សមុទ្រ។ ច្បាប់សមុទ្រវៀតណាមសមស្របនឹងធម្មនុញ្ញអង្គការសហប្រជាជាតិ សមស្រប
នឹងអនុ សញ្ញាអង្គការសហប្រជាជាតិ។
លើស្ថានភាពជាក់ស្ដែង ដើម្បីធានាសន្តិសុខនៅសមុទ្រវៀតណាមមានកំលាំង
ផ្ទាល់ គឺប៉ូលីសសមុទ្រនិងត្រួតពិនិត្យនេសាទ។ នេះជាកំលាំងអនុវត្តច្បាប់ចំនួន២
ដើម្បី ធានាសិទ្ធិនិងផលប្រយោជន៍ស្របច្បាប់របស់វៀតណាមនៅសមុទ្រ តាម ការកំណត់របស់អនុសញ្ញាច្បាប់សមុទ្រឆ្នាំ១៩៨២។ សាស្ត្រាចារ្សរង Le Van Cuong អតីតប្រធានវិទ្យាស្ថា នយុទ្ធសាស្ត្រក្រសួងនគរបាលបានចាត់តុកថា៖
“រាល់ខ្លឹមសារសារវន្តរបស់គោលនយោបាយសន្តិសុខសមុទ្ររឺត្រូវជាងគឺការ
ពារអធិបតេយ្យភាពរបស់វៀតណាមនោដំបន់សមុទ្រកោះរបស់វៀតណាមសុទ្ធតែ
ផ្អែកលើធម្មនុញ្ញអង្គការសហប្រជាជាតិនិងអនុសញ្ញាអង្គការសហប្រជាជាតិ១៩៨២។ រាល់ខ្លឹមសារសារវន្តរបស់យុទ្ធសាស្ត្រសន្តិសុខសមុទ្ររបស់វៀតណាមសមស្រប ទាំងស្រុងជាមួយឯកសាររបស់អន្តរជាតិទំនើបនិងវាសមស្របនឹងទំនរនៃសម័យ កាលបច្ចុប្បន្ននោះគឺវៀតណាមរួមចំណែកនិងធានាសន្តិភាពស្ថិរភាពសហប្រតិបត្តិ ការនៅដំបន់សមុទ្រខាងកើត។ ដោយហេតុនេះគោលនយោបាយនេះត្រូវបានស ហគមន៍អន្តរជាតិទទួលស្គាល់យ៉ាងសកម្ម។”
លើស្មារតីគោរពច្បាប់អន្តរជាតិ ចំពោះការដែលចិនដាក់ស្ថានីយ៍ខួង Haiyang
Shiyou ៩៨១ខុសច្បាប់ក្នុងដំបន់សេដ្ឋកិច្ចផ្ដាច់មុខនិងដំបន់ខ្ពង់រាបបាតសមុទ្ររបស់
វៀតណាម វៀតណាមជានិច្ចកាលបង្ហាញសុឆ័ន្ទះខំប្រឹងប្រែងដោះស្រាយសមស្របការ ខ្វែងគំនិតតាមរយៈការចរចារសន្ទនានិងសន្តិវិធី។ ប្រការនេះត្រូវបានរដ្ឋមន្ត្រីក្រសួង ការពារប្រតេសវៀតណាមលោក Phung Quang Thanh អះអាងក្នុងពេលផ្លាស់ប្តូរជាមួយ
អ្នក សារព័ត៌មាននៅខាងក្រៅការសន្ទនា Shangri La ១៣នៅសឹង្ហបុរីនាពេលកន្លងមក។
“ការផ្ដួចផ្ដើមគំនិតរបស់យើងគឺមុនក៏ដូចជាក្រោយដោះស្រាយដោយការសន្ទនា ដោយសន្តិវិធីនិងផ្អែកលើច្បាប់អន្តរជាតិ អនុសញ្ញាច្បាប់សមុទ្រឆ្នា១៩៨២ក៏ដូចជា DOC។ យើងអត់ធ្មត់មិនប្រើប្រាស់អំពើហឹង្សា មិនគំរាមកំហែងប្រើប្រាស់អំពើរហឹង្សា។យើងបានប្រើនាវាគ្រប់គ្រងនេសាទ ប៉ូលីសសមុទ្រ និងនាវានេសាទរបស់ប្រជាជន រួមផ្សុំជាមួយកងកម្លាំងប្រតិបត្តិច្បាប់ ដើម្បីតស៊ូ ការពារអធិបតេយ្យភាពនិយាយរួម
គោលជំហររបស់វៀតណាមត្រូវបានប្រទេសនានាស្វាគម និងស្រុះចិត្តគំនិត។ និយាយរួមគឺត្រូវអត់ធ្មត់ មិនទុកអោយវិវាទកើតមានឡើង។”
កិច្ចសហប្រតិបត្តិការពហុទិសដើម្បីដោះស្រាយការលំបាកសាកល្បងខាង
សន្តិសុខក្រៅប្រពៃណីនៅលើសមុទ្រខាងកើត
ការគោរពច្បាប់អន្តរជាតិក៏បានវៀតណាមសម្ដែងនូវក្នុងកិច្ចសហប្រតិបត្តិការ
ដើម្បីដោះស្រាយរាល់ការលំបាកសាកល្បងសន្តិសុខក្រៅប្រពៃណី។ ម្យ៉ាង វៀតណាមត្រូវពង្រីកកម្លាំងពលំ ម្យ៉ាងទៀត ត្រូវបន្តបើកទូលាយទំនាក់ទំនងសហប្រតិបត្តិការអន្តរជាតិជាមួយប្រទេសនានា ដោយគោលការគោរពឯករាជ្យ អធិបតេយ្យភាព ឯកភាព បូរណភាពដែនដី មិនធ្វើអន្តរាគមចូលក្នុងកិច្ច
ការផ្ទៃក្នុងរបស់គ្នា។ សាស្ត្រាចារ្យរង Le Van Cuong បានអោយដឹងថា៖
“ បញ្ហាសន្តិសុខសមុទ្ររបស់វៀតណាមត្រូវផ្សាភ្ជាប់ជាមួយអន្តរជាតិ។ ដំបូង បង្អស់គឺបណ្ដាប្រទេសអាស៊ាន។ ច្បាប់សមុទ្រ២០១២ ត្រូវបានបង្កើតឡើង ក្នុងកា លះទេសះ បណ្ដាប្រទេសអាស៊ានកំពុងឆ្ពោះទៅការកសាងសហគមន៍សេដ្ឋកិច្ច
វប្បធម៌ សន្តិសុខ។”
ទន្ទឹមនឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ វៀតណាមក៏បង្កើនការងារស្រាវជ្រាវ
វាយតំលៃ ព្យាករណ៍ទាន់ពេលវេលាការជះឥទ្ធិពលរបស់សន្តិសុខក្រៅប្រពៃណីនៅលើ សមុទ្រ ពិសេសគឺការជះឥទ្ធិពលរបស់បំរ៉ែបំរួលអាកាសធាតុ ជនល្មើស…។ល។
សភាពការណ៍ជាក់ស្ដែងបានសរអោយឃើញថា៖ គោលនយោបាយសន្តិសុខ
សមុទ្រ របស់វៀតណាមដោយប្រមូលផ្តុំការគោរពច្បាប់អន្តរជាតិ ដោះស្រាយជំលោះ ខ្វែងគំនិតតាមរយៈការចរចារ មិនបានប្រើអំពើហឹង្សានិងគំរាមកំហែងប្រើអំពើហឹង្សា
រួមចំណែកយ៉ាងសកម្មចំពោះការកសាងសមុទ្រ១ប្រកបដោយសន្តិភាព ស្ថិរភាព
កិច្ចសហប្រតិតបត្តិការ រួមចំណែកកសាងបរិស្ថានមួយប្រកបដោយសន្តិភាព
សម្បូររុងរឿងនៅទ្វីបអាស៊ា -ប៉ាស៊ីហ្វីក៕