សន្និបាតលើកទី៨-សំរេចកំណត់បណ្តាបញ្ហាសំខាន់ៗនៃប្រទេសជាតិ
THU HOA -  
(vovworld) /  
|
អគ្គលេខាគណះកម្មាធិការមជ្ឈឹមបក្សកម្មុយនិស្តវៀតណាមលោក Nguyen Phu Trong
(រូបថតVOV) |
Vovworld-ស្តីពីការ អភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមកិច្ចលោកអគ្គលេខា Nguyen Phu Trong
អះអាងថា៖អង្គសន្និបាតពិនិត្យមើលរបាយការណ៍ស្តីពី សភាពការណ៍សេដ្ឋកិច្ច-សង្គមកិច្ចឆ្នាំ២០១៣ ផែនការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមកិច្ច ឆ្នាំ២០១៤ ក៍ដូចជា
របាយការណ៍ស្តីពីការអនុវត្តសេចក្តីសម្រេចចិត្តនៃមហាសន្និបាតលើកទី១១របស់បក្ស
ស្តីពីការ អភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមកិច្ចអង្គសន្និបាតវាយតំលៃដ៍ត្រឹមត្រូវនូវសភាពការណ៍
សេដ្ឋកិច្ច-សង្គមកិច្ចវៀតណាម ជាពិសសេគឺផ្នែលោតផ្លោះយុទ្ឋសាស្រ្តចំនួន៣ផ្សារភ្ជាប់
ជាមួយការផ្លាស់ប្តូរថ្មីរូបសណ្ឋានកំណើន និង រៀបចំរចនាសម្ព័ន្ឋនៃខឿនសេដ្ឋកិច្ចឡើង
វិញ។ពីនោះកំណត់គោលដៅ ភារកិច្ចនិងដំណោះស្រាយសរវ័ន្តសំរាប់ឆ្នាំ២០១៥ក៍ដូចជា សំរាប់ឆ្នាំ២០១៤និង២០១៥។ លោក Nguyen Phu Trongក៍បានស្នើដែរថា៖អង្គរសន្និបាត
ធ្វើពន្លឺបញ្ហានានាដូចជាម៉ាក្រូសេដ្ឋកិច្ចស្ថិរភាពយ៉ាងមេច សុវត្ថិភាពនៃប្រព័ន្ឋធនាគារ
ពាណីជ្ជកម្មដូចម្តេច លទ្ឋផលក្នុងការខំប្រឹងប្រែងកែលំអរបរិយាកាសវិនិយោគអាជីវកម្ម
និងការដោះស្រាយការលំបាកសំរាប់អង្គភាពអាជីវកម្ម។ល។
ស្តីពីរយះពេល៣ឆ្នាំអនុវត្តសេចក្តីសម្រេចចិត្តនៃមហាសន្និបាតលើកទី១១របស់បក្សស្តីពី
ការ អភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមកិច្ចលោក Nguyen Phu Trongបានលើកច្បាស់ថា៖ “ យើង
ប្រមូលផ្តុំវាយតំលៃភាពចាំបាច់នៃសេចក្តីសម្រេចរបស់មហាសន្និបាតលើកទី១១អំពីការផ្ទេរ
ការអភិវឌ្ឍន៍យ៉ាងលឿនទៅការទប់ស្កាត់អតិផរណាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច រក្សាកំណើន
នៅកំរិតសមស្រប ធានាសុខុមាលភាពសង្គម។ការអនុវត្តផ្នែកលោតផ្លោះយុទ្ឋសាស្រ្តចំនួន
៣ផ្សារភ្ជាប់ជាមួយការផ្លាស់ប្តូរថ្មីរូបសណ្ឋានកំណើន និង រៀបចំរចនាសម្ព័ន្ឋនៃខឿន
សេដ្ឋកិច្ចឡើងវិញនាំមកនូវលទ្ឋផលយ៉ាងមេចនិងមានអ្វីៗគប្បីដកបទពិសោទន៍ជាដើម។ “
ស្តីពីបញ្ហាផ្លាស់ប្តូរថ្មីការងារអប់រំបណ្តុះបណ្តាលលោក Nguyen Phu Trongគូសបញ្ជាក់
ថា៖ត្រូវតែផ្សព្វផ្សាយឲ្យបានសេចក្តីសម្រេចចិត្តអោយស័ក្តិសម្យសំរាប់ការអភិវឌ្ឍន៍វិស័យ
អប់រំ។តាមយោបល់របស់លោក Nguyen Phu Trongថា៖ការផ្លាស់ប្តូរថ្មីជាសារវ័ន្តគឺជាការ
ផ្លាស់ប្តូរថ្មីពីត្រិះរិះទស្សនះសតិអារម្មណ៍បញ្ជាណែនាំដល់គោលដៅ ខ្លឹមសារ វិធីអប់រំ
បណ្តុះបណ្តាល យន្តការនិងងគោលនបាយអនុវត្ត។លោកនាំចេញមតិថា៖“ តាមទិដៅនេះ
គឺការវិនិយោគទៅលើការ អប់រំបណ្តុះបណ្តាល គឺជាកររវិនិយោគសំរាប់ការអភិវឌ្ឍន៍និងត្រូវ
ផ្តល់អាទិភាពដំបូងបង្អស់ក្នុងកម្មវិធីផែនការ អភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមកិច្ច។គោលដៅនៃ
ការងារ អប់រំ គឺពង្រីកសមត្ថភាពរបស់អ្នករៀនសូត្រ បណ្តុះបណ្តាលប្រភាពធនធាន
មនុស្យនិងបំប៉នអ្នកទេពកោសល្យជាដើម។ “
អគ្គលេខាគណះកម្មាធិការមជ្ឈឹមបក្សកម្មុយនិស្តវៀតណាមលោក Nguyen PhuTrongក៍
បាននាំចេញយោបល់ស្តីពីការផ្តួចផ្តើមគំនិតស្រាវជ្រាវកែសម្រួលបំពេញបន្ថែមរដ្ឋធម្មនុញ្ញ
ឆ្នាំ១៩៩២ផងដែ។នាចុងបញ្ចប់មលោក Nguyen Phu Trongអោយដឹងថែមទៀតថា៖អង្គសន្និបាតលើកនេះនឹងពិនិត្យមើលសម្រេចការផ្សព្វផ្សាយបែបបទបោះឆ្នោតក្នុងបក្ស ការបង្កើតអនុគណះកម្មការនានាដើម្បីត្រៀមរៀបចំអោយមហាសន្និបាតដំណាងទូទាំង
ប្រទេសលើកទី១២របស់បក្សកុម្មយនិស្តវៀតណាម៕
THU HOA
-vovworld