សន្និសីទកំពូល EU - ការសាកល្បងអំពីថបិកា

តាមការពិនិត្យរបស់ប្រធានាធិបតីបារាំង លោក Francoise Hollande និងនយករដ្ឋមន្ត្រី
អ៊ីតាលី លោក Mario Monti ថា៖ ការចរចារស្តីពីបញ្ហាថវិកាអឺរ៉ុប សំរាប់ដំណាក់កាល
២០១៤ - ២០២០ នឹងពិបាកពីមួយថ្ងៃទៅមួយថ្ងៃ។ ថ្នាក់ដឹកនាំទាំង ២ បានមានការ
ពិនិត្យរួមថា៖ EU ពុំទាន់មានលក្ខណៈចាំបាច់ឲ្យ ការព្រមព្រៀងនេះ។ លោក Francoise
Hollande ព្រមានថា៖ ទោះបីជា បារាំងមានបំណងទទួលបានការព្រមព្រៀង ប៉ុន្តែ លោក បានមើលឃើញថា៖ មិនទទួលបានការស្រុះចិត្តគំនិតយ៉ាងឆាប់ៗទេ។ អធិកាបតីអាល្លឺម៉ង់
លោកស្រី Angela Merkel បានទទួលស្គាល់ថា៖ លោកស្រីបានត្រៀមស្មារតីឲ្យការពិភាក្សា លំបាកនានា។ ក្នុងពេលនោះ ប្រធានសភាអឺរ៉ុប  (EP) លោក Martin Schulz ព្រ មានអំពីអនាគតមិនល្អរបស់ EU។

សន្និសីទកំពូល EU - ការសាកល្បងអំពីថបិកា - ảnh 1
ប្រធានាធិបតីបារាំង លោក Francoise Hollande (Image: Internet)


ក្នុងសេចក្ដីព្រាងថវិកាក្នុងរយះពេលយូរអង្វែង ដោយ ប្រធានអចិន្ត្រៃយ៍ EU លោក
Herrman Van Romuy ប្រកាសនាខែវិច្ចិកាឆ្នាំ២០១២មក គំរោងថវិកា EU ក្នុងដំណាក
កាល ២០១៤- ២០២០ នឹងត្រូវថយចុះ ៨០ ពាន់លានអឺរ៉ូ។ ​កំរិត​កាត់​បន្ថយនេះ 
ទាបជាង​កំរិតស្នើ ពី១០០-១២០ ពាន់លានអឺរ៉ូ របស់បណ្ដាប្រទេសរួម​វិភាគទាន
សំរាប់ថវិកា EU ដែលក្នុងនោះ មានអង់គ្លេស និងអាលឺម៉ង់។ និងនេះក៏គឺជាមូលហេតុ
បង្កការជជែកប្រកែកជាច្រើនរវាងបណ្ដាប្រទេសជាសមាជិក ពីព្រោះថា បណ្ដាប្រទេស
នេះ មិនចង់ទទួលរ៉ាប់រងទទួលខុសត្រូវការរួមវិភាគទានច្រើន ក្នុងសភាពការណ៍រឹតក្បឹត
ចំណាយ ដូចជានាសព្វថ្ងៃ។ ក្នុងនោះ អង់គ្លេសជាប្រទេសទាមទាការកាត់បន្ថយច្រើន
បំផុត។ និងប្រការនេះមិនល្អ ចំពោះសន្និសីទកំពូល EU នា​ពេល​ខាងមុខនេះទេ។

សន្និសីទកំពូល EU - ការសាកល្បងអំពីថបិកា - ảnh 2
អធិកាបតីអាល្លឺម៉ង់ លោកស្រី Angela Merkel (Image: Internet)


ក្នុងករណី EU មិនអនុម័តបានថវិកា គឺវិសមភាពក្នុងសង្គមនាបច្ចុប្បន្ន នៅ​ទ្វីបអឺរ៉ុបកាន់
តែជះឥទ្ធិពលជាច្រើន ចំពោះពលករនៅប្រទេសនិមួយៗ។ រួមជា​មួយស្ថានភាពសេដ្ឋ
កិច្ចត្រូវថយចុះ អត្រាបាត់អាជិពកើនឡើងខ្ពស់ EU ធ្លាប់​ទទូលបរាជ័យក្នុងការអនុម័តល
លើខ្ទង់ថវិការជាង ១ លាលាន អឺរ៉ុ ក្នុងកិច្ចប្រជុំ មួយនាខែវិច្ចិកាឆ្នាំ ២០១២ កន្លងទៅ។ ការដែលទទួលបាននូវការព្រមព្រៀងអំពីថវិការក្នុងសន្និសីទកំពូលខាងមុខនៅជាប្រការ
ពិបាកអនុវត្តដ៏ដែល៕

ប្រតិកម្មទៅវិញ

ផ្សេងៗ