|
សន្និសីទកំពូល EU និងបញ្ហាក្តៅគគុកនៅទ្វីបអឺរ៉ុប (ibtimes.com) |
Vovworld-ក្រិកជាប្រធានបទក្តៅគគុកបំផុតត្រូវបានពិភាគ្សាមុននឹងសន្និសីទ
និងជាប្រធានបទស្នូលក្នុងកិច្ចប្រជុំរបស់បណ្ដាអ្នកប្រមុខរដ្ឋទ្វីបអឺរ៉ុប។ បន្ទាប់ពី
បញ្ចប់សន្និសីទកំពូលបន្ទាន់ដំបន់ចាយប្រាក់អឺរ៉ូនាថ្ងៃទី២២មិថុនាកន្លងទៅនោះ
ប្រធាន EU លោក Jean Claude Juncker បានសម្ដែងនូវការព្រួយបារម្ភអំពីវឌ្ឍនភាព
ក្នុងការចរចាររវាងក្រិកជាមួយក្រុមម្ចាស់បំណុលរួមមាន EU ធនាគារកណ្ដាលទ្វីប
អឺរ៉ុប (ECB) និងមូលនិធិរូបីយវត្ថុអន្តរជាតិ (IMF)។ ដល់ឥឡូវនេះផ្ទាំងទឹកកក់អំពី
ខ្ទង់ប្រាក់ឧបត្ថម្ភមានតំលៃ៧,២ពាន់លានអឺរ៉ូ(ស្មើរនឹង៨ពាន់លានដុល្លារអាមេរិក)
នៅតែមិនបានបំបែកនៅឡើយ។
ក្រិកក្តៅគគុកឡើងតាមម៉ោងមួយទៅម៉ោងមួយ
នាបច្ចុប្បន្នបណ្ដាប្រទេស EU ពិសេសគឺអាល្លឺម៉ង់កំពុងរក្សាកំលាំងសម្ភាធដ៏
ធំធេងទៅលើរដ្ឋាភិបាលក្រិក។ក្រុមម្ចាស់បំណុលចាត់ទុកថា រដ្ឋាភិបាលបច្ចុប្បន្ននៃ
ក្រិកគ្មានគោលនយោបាយច្បាស់លាស់និងខ្វះអកប្បកិរិយាស្ថាបនាក្នុងការចរចារ
នានា។
ប៉ុន្តែត្រឹមតែប៉ុន្មានម៉ោងមុនពេលសន្និសីទកំពូល EU បានប្រព្រឹត្តទៅ បណ្ដា
ប្រទេស EU បានផ្សាយទៅសញ្ញាមួយអាចអត់ធ្មត់ជាងជាមួយក្រិកប្រសិនបើ
ប្រទេសនេះនាំចេញដំណោះស្រាយថ្មីមួយចំនួនអាចទទួលបាន។ ការអត់ធ្មត់នេះ
អាចជាការព្រមព្រៀងដើម្បីបន្ធូការទាយបំណុលក្នុងរយៈពេលខ្លីសំរាប់ក្រិក។ ប៉ុន្តែ
កិច្ចព្រមព្រៀងក្នុងរយៈពេលខ្លីត្រឹមតែជួយឲ្យក្រិកជៀសផុតពីគ្រោះអាសន្នចេញពី
ដំបន់ចាយប្រាក់អឺរ៉ូប៉ុណ្ណោះទេ ប៉ុន្តែពិបាកជួយប្រទេសនេះដោះស្រាយបំណុល
សាធារណៈបានឡើងដល់១៧៧% GDPទៅហើយ។
ធ្វើឲ្យស៊ីជម្រៅសម្ព័ន្ធភាពរូបីយវត្ថុ
វិបត្តិបំណុលសាធារណៈនៅក្រិកក៏ដូចជាប្រទេសជាសមាជិកជាច្រើនមុននោះ
បានបិទបាំងទស្សនៈវិស័យអំពី EU មួយសម្បូររុងរឿងមួយក្នុងប៉ុន្មានទសវត្សខាងមុខ។
ហេតុនេះហើយនៅសន្និសីទកំពូល EU លើកនេះ ថ្នាក់ដឹកនាំនៃប្រទេសសមាជិកបាន
ប្រមូលផ្ដុំពិភាគ្សាអំពីផែនការដែលបានចាត់ទុកជាលំអិតមួយស្ដីពីសមាហរណកម្ម
ដំបន់ចាយប្រាក់អឺរ៉ូទ្វីបអឺរ៉ុបដោយប្រធាន EU លោក Jean Claude Juncker និងប្រធាន
ធនាគារកណ្ដាលអឺរ៉ូប Mario Draghi បានលើកឡើង។ ក្នុងនោះប្រមូលផ្ដុំទៅលើផែនការអភិវឌ្ឍន៍សម្ព័ន្ធភាពធនាគារយ៉ាងពេញលេញដោយមានការកំណត់ថ្មី ផ្សព្វផ្សាយ
ប័ណ្ណជាតិរួមក៏ដូចជាពិភាគ្សាអំពីការផ្លាស់ប្តូរសន្ធិសញ្ញារួមទ្វីបអឺរ៉ុប ឯកសារគតិយុត្តិ
ខ្ពស់បំផុតនៃប្លុកនេះ។
អ្នកជំនាញការចាត់ទុកថា ដើម្បី EU អាចក្លាយទៅជាដំបន់ឯកភាពសម្បូររុងរឿង
មួយនោះ បណ្ដាប្រទេសជាសមាជិកគួររួមផ្សំក្លាយទៅជាប្លុករូបីយវត្ថុ។
កំណែទម្រង់យន្តការឬទុកឲ្យប្រទេសអង់គ្លេសផ្ដាច់ចេញ
រាល់សំណូមពរបន្ទាន់ស្ដីពិការដោះស្រាយវិបត្តិបំណុលនៅក្រិកបង្កើនការសមាហរណ
កម្មរបស់EU នៅសន្និសីទកំពូល EU លើកនេះមិនស្ថិតក្រៅពីការផ្ដាច់ចេញឬនៅរបស់ប្រទេសអង់គ្លេសឡើយ។
បញ្ហាបានក្លាយទៅជាក្តៅគគុកខណៈដែលនាយករដ្ឋមន្ត្រីអង់គ្លេសលោក David
Cameron និងគណៈបក្សអភិរក្សរបស់លោកត្រូវប្រឈមមុខនឹងការសាកល្បងក្នុងការ
បោះឆ្នោតព្រឹទ្ធសភាទ្វីបអឺរ៉ុបនាឆ្នាំ២០១៤និងការបោះឆ្នោតនៅអង់គ្លេសនាឆ្នាំ២០១៥។
ការសមាហរណកម្មរស់ដំបន់ចាយប្រាក់អឺរ៉ូ (Eurozone) បានបង្កើតការគំរាមកំហែងទៅ
លើផ្នែកឧស្សាហកម្មសេវាកម្មហិរញ្ញវត្ថុរបស់អង់គ្លេស។ការស្ទង់មតិនាពេលថ្មីៗនេះ
នៅអង់គ្លេសបានសឲ្យឃើញថា ប្រជាជនអង់គ្លេសភាគច្រើនមានបំណងដកចេញពី
សហភាពអឺរ៉ុបប្រសិនបើការស្ទង់ប្រជាមតិបានប្រព្រឹត្តទៅ។
មុនពេលសន្និសីទកំពូល EU បានប្រព្រឹត្តទៅ នាយករដ្ឋមន្ត្រីអង់គ្លេសលោក
David Cameron បានមានដំណើរទស្សនកិច្ចនៅទ្វីបអឺរ៉ុបដើម្បីសំណូមពររៀបចំការ
ពិភាគ្សាអំពិបញ្ហានេះក្នុងរបៀបវារៈ។ ការដែលប្រទេសមួយផ្ដាច់ចេញពីសហភាព
អឺរ៉ុបត្រូវបានចាត់ទុកជាបញ្ហារស៊ើបមួយ។ ក៏ប៉ុន្តែចង់ឬមិនចង់ក៏ដៅយរាល់សេចក្តី
ប្រកាសរបស់នាយករដ្ឋមន្ត្រីអង់គ្លេសបានសឲ្យឃើញថាសហភាពអឺរ៉ុបអាចមិន
ជៀសផុតពីលទ្ធភាពផ្ដាច់ចេញរបស់អង់គ្លេស។
ទន្ទឹមនឹងនោះបញ្ហានានាទាក់ទិនដល់ប្រទេស EU ជាច្រើនដូចជាអន្តោប្រវេស
ទំនាក់តំនងតានតឹងជាមួយរុស្ស៊ិក៏នឹងបានពិភាគ្សានៅសន្និសីទកំពូលលើកនេះដែរ។
របៀបវារៈនៃសន្និសីទពោពេញទៅដោយមហិច្ឆតាប៉ុន្តែលទ្ធផលអាចមិនទទួលបាន
ដូចនឹងគោលដៅឡើយ៕