សន្និសីទកំពូល EU៖ការបែកបាក់ជុំវិញដំណោះស្រាយវិបត្តិនៅអ៊ុយក្រែន
ANH HUYEN -  
|
សន្និសីទកំពូល EU៖ការបែងចែកជំវិញការដោះស្រាយវិបត្តិនៅអ៊ុយក្រែន (Sputnik) |
Vovworld-ទន្ទឹមនឹងបញ្ហាផ្ទៃក្នុងប្លុកដូចជាដំណើរការកំណែទម្រង់របស់ក្រិក
អនាគតអភិវឌ្ឍន៍នៃដំបន់ចាយប្រាក់រួមអឺរ៉ូនោះ ខ្លឹមសារសំខាន់មួយត្រូវបានយក
មកពិភាគ្សានៅសន្និសីទគឺបញ្ហាអ៊ុយក្រែននិងការទប់ទល់យ៉ាងម៉េចជាមួយរុស្ស៊ី។
ជាង១ឆ្នាំបានកន្លងផុតទៅហយប៉ុន្តែរាល់ដំណោះស្រាយនៅតែទាល់ច្រកនិងសង្គ្រាមនៅ
អ៊ុយក្រែនកំពុងមានបំរ៉ែបំរួលស្មុគស្មាញនិងគ្រោះថ្នាក់ជាងទៀត។ គួរឲ្យយកចិត្តទុក
ដាក់គឺបណ្ដាបទដាក់ទណ្ឌកម្មទៅលើរុស្ស៊ីមិនដណ្ដើមបានប្រៀបខ្លាំងឡើយនិង
កំពុងបណ្ដាលការបែកបាក់ដ៏ជ្រាលជ្រៅក្នុងផ្ទៃក្នុងបណ្ដាប្រទេសជាសមាជិក EU។
ការខ្វែងគំនិតអំពីទស្សនៈ
បណ្ដាការពិភាគ្សាអំពីការដែលលោកខាងលិចមានប្រតិកម្មយ៉ាងម៉េចចំពោះជំលោះ
នៅអ៊ុយក្រែនដែលកាន់តែក្ដៅឡើងៗពីមួយថ្ងៃទៅមួយថ្ងៃ? ការខ្វែងគំនិតនិងការ
បែកបាក់រវាងបណ្ដាប្រទេស EU ក្នុងគោលនយោបាយជាមួយរុស្ស៊ីនិងរបៀបដោះ
ស្រាយវិបត្តិនៅភាគខាងកើតអ៊ុយក្រែនចាប់ផ្ដើមលេចឡើង។
មុននឹងសន្និសីទកំពូល EU លើកនេះ យ៉ាងតិចបំផុតមានប្រទេស EU ចំនួន៧
បានប្រឆាំងជំទាស់ការអូសបន្លាយបទដាក់ទណ្ឌកម្មទៅលើរុស្ស៊ីនិងត្រៀមខ្លួនជា
ស្រេចបដិសេធរាល់សេចក្តីសំរេចចិត្តដាក់ទណ្ឌកម្មណាមួយដែលបាននាំចេញ។
ក្នុងពេលនោះចក្រភពអង់គ្លេសរួមជាមួយប្រទេសមួយចំនួនដំបន់បាលទីកនិងអឺរ៉ុប
ខាងជើងបានបង្ហាញពីទស្សនៈតឹងរឹងគឺចង់រក្សាបទដាក់ទណ្ឌកម្មដដែល ដោយចាត់
ទុកថាបទដាក់ទណ្ឌកម្មនឹងធ្វើឲ្យម៉ូស្គូត្រូវមានការទទួលខុសត្រូវចំពោះកិច្ចព្រមព្រៀង
ឈប់បាញ់នៅភាគខាងកើតអ៊ុយក្រែន។
តាមច្បាប់របស់ EU ការដែលអូសបន្លាយបទដាក់ទណ្ឌកម្មទៅលើរុស្ស៊ីបន្ថែម៦
ខែទៀតត្រូវមានការគាំទ្រពីប្រទេស EU ទាំង២៨។ ប៉ុន្តែទស្សនៈបញ្ច្រាស់គ្នាបានរុញ
EU ធ្លាក់ក្នុងភាពអសកម្មនិងបែងចែក។
បទដាក់ទណ្ឌកម្មមិនអាចដោះស្រាយចប់ចុងចប់ដើមបញ្ហាឡើយ
បន្ទាប់ពីគ្រីមេរួមបញ្ចូលក្នុងរុស្ស៊ី១ឆ្នាំមុននេះ ទ្វីបអឺរ៉ុបបានបញ្ចប់ការចរចារស្ដីពី
ពាណិជ្ជកម្មនិងទិដ្ឋកាជាមួយរុស្ស៊ី ទន្ទឹមនឹងនោះបញ្ជូលអ្នកនយោបាយនិងមន្ត្រីកងទ័ព
រុស្ស៊ីក្នុងបញ្ជីរាយនាមបង្កក់ទ្រពសម្បត្តិនិងរារាំងធ្វើដំណើរ។ នាខែមករាកន្លងទៅបទ
ដាក់ទណ្ឌកម្មនេះត្រូវបានពន្យាពេលបន្ថែម៦ខែទៀត។ ជាក់ស្ដែងគឺក្នុង១ឆ្នាំកន្លងមក
បទដាក់ទណ្ឌកម្មនេះបានជះឥទ្ធិពលអសកម្មទៅលើខឿនសេដ្ឋកិច្ចរុស្ស៊ី។ ប៉ុន្តែបណ្ដា
ប្រទេស EU ក៏ត្រូវទទួលរងការខូចខាតដែរ។ ប៉ុន្តែបញ្ហាវិបត្តិនៅអ៊ុយក្រែននៅតែទាល់
ច្រកនិងមិនទាន់ឈានទៅដំណោះស្រាយចុងក្រោយឡើយ។ អ្នកជំនាញការអាមេរិក
នាពេលថ្មីៗនេះបានទទួលស្គាល់ថាបទដាក់ទណ្ឌកម្មទៅលើរុស្ស៊ីមិននាំមកនូវប្រសិទ្ធ
ភាពនិងដល់ពេលត្រូវពិភាគ្សាឡើងវិញអំពីប្រសិទ្ធភាពរបស់បទដាក់ទណ្ឌកម្មនេះ។ ការ
ឯកោរុស្ស៊ីបានដើរបញ្ច្រាស់នឹងចរិតលក្ខណៈស្ថាបនាផងនិងបណ្ដាលការខូចខាតសំរាប់
ភាគីអនុវត្តផងដែរ។ ប្រទេស EU ជាច្រើនបានឡើងសម្លេងគាំទ្រទស្សនៈនេះ។ ប្រសិន
បើពិនិត្យកាយវិការការទូតនាពេលថ្មីៗនេះអាចឃើញថាបញ្ជីរាយនាមភ្ញៀវមកវិមាន
ក្រឹមឡាំងនាពេលកន្លងមកនិងនាពេលខាងមុខរួមជាមួយការប្រឆាំងជំទាស់បទដាក់
ទណ្ឌកម្មទៅលើរុស្ស៊ីជាភ័ស្តុតាងឲ្យការបង្កើនជំនឿជាក់របស់បណ្ដាប្រទេសនេះចំពោះ
រុស្ស៊ី។
ក្នុងកាលៈទេសៈបែកបាក់នាបច្ចុប្បន្ន តើ EU អាចស្វែងរកបានសម្លេងរួមដើម្បី
បង្ហាញសាមគ្គីភាពនិងឯកភាពក្នុងគោលនយោបាយជាមួយរុស្ស៊ីទេ។ តាមអ្នកជំនាញ
ការវិភាគថាលទ្ធភាពធំបំផុតនៅសន្និសីទលើកនេះគឺបណ្ដាប្រទេសនេះនឹងមិនឯកភាព
ពន្យាពេលបទដាក់ទណ្ឌកម្មនិងផ្អាក់ការនាំចេញសេចក្តីសំរេចចិត្តដល់ពេលបទដាក់
ទណ្ឌកម្មផុតកាលកំណត់នាខែមិថុនាឆ្នាំ២០១៥។ និងទោះបីជាផ្អាក់ក៏ដោយ ត្រឹមតែ
ក្នុងប៉ុន្មានខែទៀត EU ត្រូវនាំចេញសេចក្តីសំរេចចិត្តចុងក្រោយ។ ចំឡើយនៅតែកំពុង
បានថ្នាក់ដឹកនាំបណ្ដាប្រទេស EU ស្វែងរក៕
ANH HUYEN