(VOVworld)-ក្នុងរយៈពេលពីរថ្ងៃគឺថ្ងៃទី៤និងទី៥កញ្ញានៅទីក្រុង Hangzhou របស់
ចិននិងបាន ប្រារព្វសន្និសីទកំពូលក្រុមខឿនសេដ្ឋកិច្ចអភិវឌ្ឍន៍និងទើបលេចចេញ
(G20)។ ជាវេទិកា សេដ្ឋកិច្ចសំខាន់ជួរមុខពិភពលោក ហើយសន្និសីទកំពូល G20
ឆ្នាំនេះ នឹងផ្តោតសំខាន់ទៅលើការស្វែងរកដំណោះស្រាយជម្រុញកំណើនសេដ្ឋកិច្ច
សកលលោក។ ប៉ុន្តែ ក្នុងក្របខ័ណ្ឌនៃសន្និសីទនេះ រាល់ការខ្វែងគំនិតអំពីជម្លោះ
ដែនដីក៏ អាចបានលើកមកពិភាគ្សាដែរ។
|
សន្និសីទកំពូល G20 ឆ្នាំ២០១៦៖ឱកាសសហប្រតិបត្តិការនិងការសាកល្បង |
តាំងពីមុនមក G20 តែងតែផ្តោតលើការសម្របសម្រួលនៃគោលនយោបាយ
រូបិយវត្ថុនិងហិរញ្ញវត្ថុរវាងបណ្តាប្រទេសអភិវឌ្ឍន៍និងកំពុងអភិវឌ្ឍន៍ជួរមុខពិភព
លោក សំដៅ ទប់ទល់នឹងវិបត្តិហិរញ្ញវត្ថុសកល។ប៉ុន្តែ រយៈពេល៨ឆ្នាំស្តារឡើង
វិញយ៉ាងយឺតយ៉ាវគិតតាំងពីវិបត្តិ ហិរញ្ញវត្ថុឆ្នាំ២០០៨មក ប្រទេស G20 បាន
សង្កេតឃើញថា ពួកគេត្រូវប្រញាប់ប្រញាល់រួម សហការធ្វើសកម្មភាពលើវិស័យ
សំខាន់ៗឲ្យបានច្រើនថែមទៀត។
ចូលរួមក្នុងសន្និសីទកំពូល G20 ឆ្នាំនេះក្រៅពីថ្នាក់ដឹកនាំនៃប្រទេសជាសាមា
ជិកចំនួន ២០ ប្រទេសម្ចាស់ផ្ទះចិននោះ នៅមានប្រទេសជាភ្ញៀវអញ្ជើញចំនួន២នោះ
គឺ អេហ្សីបនិង កាហ្សាក់ស្តង់។ ក្នុងសន្និសីទកលើកនេះ ក៏មានវត្តមានសាធារណរដ្ឋ
ឆាដ ជាប្រទេសប្រធាន ប្តូវេន សហភាពអាហ្វ្រិក (AU) ប្រទេសសេណេហ្គាល់ ដៃគូ
ស្នូលរបស់ចិនក្នុងបណ្តា គម្រោងអភិវឌ្ឍន៍នៅអាហ្វ្រិកនិងឡាវ ប្រទេសប្រធានប្តូរ
វេណ២០១៦របស់អាស៊ាន។
សេដ្ឋកិច្ច៖ ខ្លឹមសារសំខាន់នៃសន្និសីទកំពូល G20
ជាក្រុមប្រទេសមានតួនាទីសំខាន់ក្នុងខឿនសេដ្ឋកិច្ចពិភពលោក ប្រធានបទ
របស់ G20 ឆ្នាំ២០១៦ដែលបានប្រទេសម្ចាស់ផ្ទះនាំចេញគឺ ឆ្ពោះទៅខឿនសេដ្ឋកិច្ច
ពិភពលោកស្វាហាប់ តភ្ជាប់និងច្នៃប្រឌិត។ចិនប្រកាសថា នឹងនាំចេញផែនការជម្រុញ
កំណើនតាមទិសធ្វើកំណែ ទម្រង់សំដៅស្វែងរកបានកម្លាំងចលករថ្មីសម្រាប់កំណើន
សកល តាមរយៈការបង្កើតបដិវត្តន៍ ឧស្សាហកម្មថ្មី និងខឿនសេដ្ឋកិច្ច digital ព្រម
ទាំងលើកស្ទួយការសន្ទនារវាងបណ្តាប្រទេស អភិវឌ្ឍន៍និងកំពុងអភិវឌ្ឍន៍។
នៅក្នុងសន្និសីទកំពូល G20លើកនេះ ចិនមានបំណងថាប្រទេសចូលរួមនឹង
ផ្តោតសំខាន់ពិភាគ្សាលើបណ្តាបញ្ហាគ្រឹះ និងរួមគ្នាជម្រុញក្រុម G20 ផ្លាស់ប្តូរពីយន្ត
ការទប់ទល់វិបត្តិ ទៅកាន់យន្តការគ្រប់គ្រងយូរអង្វែង ដឹកនាំកំណើនសេដ្ឋកិច្ចពិភព
លោកនិងកំណត់ទិស សម្រាប់សេដ្ឋកិច្ចសកលលោក។
ស្តីពីខ្លឹមសាររបស់ G20 នាយករដ្ឋមន្ត្រីជប៉ុន លោក Shizo Abe បានវាយតម្លៃថា
សន្និសីទ G20 ខាងមុខ មានតួនាទីសំខាន់ចំពោះការអភិវឌ្ឍន៍ចីរភាពនៃខឿនសេដ្ឋ
កិច្ច សកល។ ក្នុងពេលជាមួយគ្នានោះតាមការប្រកាសរបស់សេតវិមាន នៅក្នុងសន្និ
សីទកំពូល G20 ប្រធានាធិបតីអាមេរិក លោក Barack Obama នឹងសង្កត់ធ្ងន់ទៅលើ
ការជម្រុញសេដ្ឋកិច្ច សកលលោលឲ្យមានការអភិវឌ្ឍន៍យ៉ាងខ្លាំងក្លា ចីរភាពនិង
តុល្យភាព។
តើបញ្ហាជម្លោះដែនដីបន្តបានលើកមកពិភាគ្សាលើសន្និសីទនេះដែរ
ឬទេ?
ប៉ុន្តែ សន្និសីទកំពូល G20 លើកនេះ ប្រហែលជាមិនប្រមូលផ្តុំលើបញ្ហាសេដ្ឋ
កិច្ចដូចជា ការរំពឹងទុករបស់ប្រទេសម្ចាស់ផ្ទះចិននោះទេ។ ចំពោះមុខសន្និសីទ អ្នក
នយោបាយជាច្រើន បានបង្ហាញនូវការយកចិត្តទុកដាក់របស់ពួកគេលើបញ្ហាជំលោះ
ទឹកដីនិងដែនសមុទ្រ។ មុន បង្អស់គឺបញ្ហាសមុទ្រខាងកើត ប្រធាធានាធិបតីអាមេរិក
លោក Barack Obama នឹងអញ្ជើញ ជួបសន្ទនាជាមួយសមភាគីចិនលោក Xi Jinping។
ទីប្រឹក្សាសន្តិសុខរងរបស់អាមេរិកលោក Ben Rhodes ឲ្យដឹងថា លោក Obama នឹង
ផ្លាស់ប្តូរមតិជាមួយលោក Xi Jinping ចំពោះរាល់ បញ្ហាកំពុងខ្វែងគំនិតរវាងប្រទេស
ទាំងពីរ ជាពិសេសគឺភាពតានតឹងលើសមុទ្រខាងកើត។
ក្នុងបរិបទដែលសេដ្ឋកិច្ចពិភពលោកកំពុងងើបឡើងវិញយ៉ាងយឺតយ៉ាវបន្ទាប់
ពីវិបត្តិនា ឆ្នាំ២០០៨មក សន្និសីទកំពូល G20លើកនេះជាឱកាសសម្រាប់ប្រទេស
ជាសមាជិកស្វែងរក វិធានការមានប្រសិទ្ធិភាពដើម្បីជម្រុញកំណើននៃខឿនសេដ្ឋ
កិច្ចសកល។ ប៉ុន្តែលទ្ធផលនៃ សន្និសីទនេះក៏ត្រូវជះឥទ្ធិពលដោយការខ្វែងគំនិត
លើជម្លោះដែនដីដែរឬទេ គឺអាស្រ័យទៅ លើបម្រែបម្រួងជាក់ស្តែងនាប៉ុន្មានថ្ងៃខាងមុខ៕