សន្និសីទកំពូល NATO ៖ការផ្លាស់ប្តូរអំពីយុទ្ធសាស្ត្រសន្តិសុខ

(VOVworld)- សន្និសីទកំពូលនៃអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO)
នឹងបានប្រារព្ធឡើងនៅក្រុង Warsaw ប្រទេសប៉ូឡួញ នាថ្ងៃទី៨និងទី៩កក្កដា
ដោយ​មានការចូលរួមរួមរបស់ថ្នាក់ដឹកនាំប្រទេសជាសមាជិកចំនួន២៨នាក់។
គោលដៅគោល របស់ NATO នៅក្នុងសន្និសីទនេះ គឺនាំចេញសេចក្តីសម្រេចចិត្ត
សំខាន់ៗ សំដៅបង្កើន លទ្ធភាពបង្ការនិងកំញើញរបស់សម្ព័ន្ធមិត្ត ព្រមទាំងជម្រុញ
ស្ថិរភាពនៅខាងក្រៅព្រំដែន NATOទៀតផង។

សន្និសីទកំពូល NATO ៖ការផ្លាស់ប្តូរអំពីយុទ្ធសាស្ត្រសន្តិសុខ - ảnh 1
អគ្គលេខាធិការ NATO លោក Jens Stoltenberg


        ដោយមានសមាជិកចំនួន២៨ប្រទេសក្នុងនោះមាន៦ប្រទេសស្ថិតក្នុងក្រុមប្រ
 ទេសអភិវឌ្ឍន៍ជួរមុខពិភពលោក (G7) នោះ អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង​
(NATO) ជាសម្ព័ន្ធមិត្តយោធាធំបំផុតលើពិភពលោកនាបច្ចុប្បន្ន។

        បន្ទាប់ពីសន្និសីទកំពូលរបស់សម្ព័ន្ធមិត្តនេះដែលប្រព្រឹត្តទៅនាខែកញ្ញាឆ្នាំ
២០១៤ មក NATO បានដាក់ពង្រាយនូវផែនការបង្កើនកិច្ចការពារសមូហភាពធំបំ
ផុតតាំងពីមុន មក។ ប៉ុន្តែហាក់ដូចជាផែនការនេះពុំធ្វើឲ្យ NATO នឹងនរចិត្តឡើយ
ដូច្នេះ ថ្នាក់ដឹកនាំ NATO បានរំពឹងទុកថា ប្រទេសជាសមាជិកនឹងអនុម័តយ៉ាង
ឆាប់ៗនូវផែនការសន្តិសុខ ថ្មីនៅក្នុងសន្និសីទកំពូលលើកនេះ។

        ផែនការសន្តិសុខថ្មី

        ពិនិត្យវាយតម្លៃចំពោះមុខសន្និសីទកំពូលនេះ អគ្គលេខាធិការ NATO
លោក Jens Stoltenberg បានចាត់ទុកថា NATO របស់បច្ចុប្បន្នគឺខ្លាំងក្លាជាងនិង
ត្រៀមជា ស្រេចសម្រាប់ការតស៊ូប្រយុទ្ធ ប៉ុន្តែនៅតែត្រូវការអនុវត្តនូវជំហានបន្ត
ក្នុងនោះមាន​ការបង្កើនថែមទៀត វត្តមានយោធានៅព្រំដែនខាងកើតរបស់ NATO
 ផងដែរ។ ថ្លែង មតិក្នុងសន្និសីទកាសែតដែលប្រព្រឹត្តទៅនៅក្រុង ព្រុចសែល
 (បែលហ្សីក) នាថ្ងៃទី៤ កក្កដា លោក Stoltenberg បានឲ្យដឹងថា NATO គ្រោងនឹង
ដាក់ពង្រាយកងវរសេនា តូចពហុជាតិចំនួន៤ទៅកាន់ប្រទេសអេស្តូនី ឡេតូនី
លីទុយអានី និងប្រទេសប៉ូឡូញ។ កងវរសេនាតូចមួយមានទាហានចំនួន១ពាន់
នាក់។ ហើយសម្ព័ន្ធមិត្តយោធានេះ នឹង បង្កើនវត្តមាននៅភាគអាគ្នេយ៍របស់អឺរ៉ុប
ទៀតផង។

        ផែនការសន្តិសុខថ្មីដែលប្រទេសជាសមាជិក NATO នឹងធ្វើការពិភាគ្សានៅសន្និ
 សីទកំពូលលើកនេះ គឺត្រូវបានរដ្ឋមន្ត្រីការទូតនៃប្រទេសជាសមាជិក NATO លើក
យក មកពិភាគ្សាក្នុងសន្និសីទថ្នាក់រដ្ឋមន្ត្រី ដែលបានប្រព្រឹត្តទៅ២ខែមុននៅក្រុងព្រុច
សែល (បែលហ្ស៊ីក)។ នៅទីនេះ រដ្ឋមន្ត្រីការទូតនៃប្រទេសសមាជិក NATO បានអះ
អាងទៅ លើការផ្លាស់ប្តូរនៃយុទ្ធសាស្ត្ររបស់ NATO ដោយលុបចោលបណ្តើរៗនូវ
សកម្មភាព យោធាខាងក្រៅដើម្បីពង្រឹងភូមិសាស្រ្តអឺរ៉ុបខាងកើត។​សម្បីតែចំពោះ
យុទ្ធសាស្ត្រប្រ ឆាំងពួគអ៊ីស្លាមជ្រុលនិយម NATO ក៏មិនចូលរួមដែរ ហើយគ្រាន់តែ
ជួយឧបត្ថម្ភពី ចម្ងាយប៉ុណ្ណោះ។​អាទិភាពរបស់ NATO បច្ចុប្បន្នគឺប្រទេសជាសមា
ជិកនៅអឺរ៉ុបខាង កើត ដែនអាកាសសមុទ្របាល់ទិក សមុទ្រ Barent និងសមុទ្រខ្មៅ
ក្នុងនោះសំខាន់ បំផុតគឺបូឡួញ។

        បញ្ហាមួយចំនួនទាក់ទិនទៅនឹងយុទ្ធសាស្ត្រសន្តិសុខ

        សន្និសីទកំពូល NATO លើកនេះបានប្រព្រឹត្តទៅក្នុងបរិបទដែលអង់គ្លេស
ជាសមាជិកាសកម្មមួយរបស់ NATO បានសម្រេចចាកចេញពីសហភាពអឺរ៉ុប។
មជ្ឈដ្ឋាន អ្នកវិភាគចាត់ទុកថា នាយករដ្ឋមន្ត្រីអង់គ្លេសលោក David Cameron ហាក់
ដូចជាចង់ បញ្ជាក់ថាអង់គ្លេសនៅតែជាមហាអំណាច “មានសណ្តានចិត្ត” ដោយ
សារពួកគេបាន សម្រេចចិត្តទទួលអង្រែកធ្ងន់មួយផ្នែកនៃវិស័យការពារជាតិរបស់
អឺរ៉ូបដែរ។ សមាជិក មួយទៀតគឺអាមេរិកក៏កំពុងកាត់បន្ថយការសន្យាមួយចំនួន
ចំពោះសន្តិសុខផ្ទៃក្នុង។ ប្រការមួយចំនួនដែលជាការគួរឱ្យកត់សម្គាល់នោះគឺ ថ្នាក់
ដឹកនាំរបស់លោកខាងលិច ជាច្រើនដែលចូលរួមកិច្ចប្រជុំនៅ Warsaw មុននេះជិត
ផុតអាណត្តិ ក្នុងនោះមាន នាយករដ្ឋមន្ត្រីអង់គ្លេស លោក David Cameron និងប្រធា
នាធិបតីអាមេរិកលោក Barack Obama។​ក្នុងពេលជាមួយគ្នានោះ តំណែងរបស់ប្រ
ធានាធិបតីបារាំង លោក Francois Holland និងអធិកាបតីអាល្លឺម៉ង់លោកស្រី Angela
 Merkel គឺអាស្រ័យទៅ លើការបោះឆ្នើតនាឆ្នាំ២០១៧ខាងមុខ។

        សន្និសិទកំពូល NATO ប្រព្រឹត្តទៅក្នុងរយៈពេល២ថ្ងៃខាងមុខ អាចឈាន
ដល់ការឯកភាពអនុវត្តផែនការសន្តិសុខថ្មី។ ប៉ុន្តែអនុវត្តនៅកម្រិតណា ក្នុងអំឡុង
ពេល ប៉ុន្មានដើម្បីជៀសវាងលទ្ធភាពប្រឈមមុខយោធាជាមួយរុស្ស៊ីក៏ដូចជាមិន
បង្កើតឡើង ភាពតានតឹងនៅអឺរ៉ុបនោះ ជាប្រការដែលថ្នាក់ដឹកនាំប្រទេសជាសមា
ជិក NATO ទាំង ២៨នេះត្រូវពិចារណដែរ៕

        

ប្រតិកម្មទៅវិញ

ផ្សេងៗ