សន្និសីទកំពូលចតុភាគី៖ឱកាសណាសំរាប់ភាគខាង កើតប្រទេសអ៊ុយក្រែន
HONG VAN -  
(VOVWORLD) /  
|
Vovworld-មជ្ឈដ្ឋានអ្នកសង្កេតការណ៍ពិនិត្យថា៖សន្និសីទកំពូលចតុភាគីនៅ ទីក្រុងមីនស្ក៍(បេឡារុស្ស)នាថ្ងៃទី១១កុម្ភះជាឱកាសចុងក្រោយ ដើម្បីស្វែងរកដំណោះ
ស្រាយបញ្ចប់វិបត្តិអ៊ុយក្រែន។សន្និសីទនេះជាលទ្ឋផលដែលទទួលបានបន្ទាប់ពីការ
ជួបចរចារ រវាងប្រធានាធិបតីរុស្ស៊ី លោកVladiamia Putin ជាមួយអធិកាបតីអាល្លឺម៉ង់
លោកស្រីAngela Merkelនិងប្រធានាធិបតីបារាំងលោក Francois Holland ដែលបាន
បើកធ្វើ នៅទីក្រុងមូស្គូកាលពីថ្ងៃ៦កុម្ភះកន្លងទៅនេះ។
សញ្ញាវិជ្ជមាន
បន្ទាប់ពីជំនួបប្រាស្រ័យជាមួយ អធិកាបតីអាល្លឺម៉ង់លោកស្រីAngela Merkelនាព្រឹកថ្ងៃទី
១០កុម្ភះ(តាមម៉ោងវៀតណាម)នៅសេតវិមានប្រធានាធិបតីអាមេរិកលោកBarak Obama
បានព្រមព្រៀងថា៖ផ្អាកការបញ្ជូនអាវុធ ទៅកាន់អ៊ុយក្រែន។លោកសំដែងក្តីសង្ឃឹមថា៖
ប្រមុខដឹកនាំ បារាំង និងអាល្លឺម៉ង់អាចទទួលបានការព្រមព្រៀងជាមួយ លោកប្រធានា
ធិបតីរុស្ស៊ី Vladiamia Putinដើម្បីបញ្ឈប់ការបង្ហូរឈាមនៅ ភាគខាងកើតប្រទេស
អ៊ុយក្រែន។សេចក្តីសំរេចចិត្តរបស់ម្ចាស់សេតវិមាននេះបានលុបចោលការខ្វែងគំនិត
រវាងអាមេរិកជាមួយសហភាពអឺរ៉ុបនិងធ្វើឲ្យអធិការបតីអាល្លឺម៉ង់ស្ងប់ចិត្ត។ពីព្រោះនៅ
សន្និសីទសន្តិសុខនៅទីក្រុងMunich (អាល្លឺម៉ង់)នាថ្ងៃទី៧កុម្ភះលោកស្រីAngela Merke
lបានអះអាងជាថ្មីម្តងទៀតថា៖បេឡាំងមិនប្រឈមមុខដាក់គ្នាជាមួយរុស្ស៊ីទេតែជំនួស
មកគឺកិច្ចសហប្រតិបត្តិការជាមួយរុស្ស៊ីដើម្បីសន្តិសុខនៅទ្វីបអឺរ៉ុប។ក្នុងព្រឹត្តិការណ៍
ទាក់ទិន១ទៀត រដ្ឋមន្រ្តីការបរទេសនៃបណ្តាប្រទេសជាសមាជិកសហភាពអឺរ៉ុប(EU)
នៅក្នុងកិច្ចប្រជុំនៅទីក្រុងBrussell បែល្ស៊ិកបានសំរេចផ្អាកការអនុវត្តបទដាក់ទណ្ឌកម្មថ្មី
ចំពោះរុស្ស៊ី។
ការសាកល្បងនានាដែលកើតមានឡើង
ទោះបីជាមានសញ្ញាសកម្មខ្លះៗបានលេចចេញមុនសន្និសីទកំពូលចតុភាគីក្តីប៉ុន្តែការ
លំបាកសាកល្បងច្រើនក៍បានចោទឡើងផងដែរ។រដ្ឋមន្រ្តីការបរទេស អាល្លឺម៉ង់លោក
Frank Walter ទទួលស្គាល់ថា៖ រុស្ស៊ី និងអ៊ុយក្រែនពិបាកទទួលបានការព្រមព្រៀង
នយោបាយ១។រីឯ លោកប្រធានាធិបតីបារាំង Francois Holland ចាត់ទុកថា៖ កិច្ចចរចា
នេះ គឺជា "ឱកាសចុងក្រោយមួយ" ដើម្បីស្វែងរកដំណោះស្រាយបញ្ចប់វិបត្តិអ៊ុយក្រែន។
ថ្នាក់ដឹកនាំអាល្លឺម៉ង់និងអាមេរិកមិនរំពឹងគិតថា សន្និសីទកំពូលនេះទទួលបាន
លទ្ឋផលទេ។
ក្នុងពេលនោះអំពើហឹង្សាដែលប្រព្រឹត្តទៅនៅ ភាគខាងកើតប្រទេសអ៊ុយក្រែនបានធ្វើឲ្យ
ទាហាននិងជនស៊ីវិលរងរបួសដដែល។កិច្ចព្រមព្រៀង១ដើម្បីបញ្ចប់វិបត្តិអ៊ុយក្រែននៅតែ
ជាបំណងរបស់ភាគីពាក់ព័ន្ឋនានា។ប៉ុន្តែក្នុងស្ថានភាពនាបច្ចុប្បន្ននេះសាធារណមតិនៅ
មានការមន្ទិលសង្ស័យអំពីលទ្ឋផលសកម្ម១ដែលអាចទទួលបាននៅសន្និសីទចតុ
ភាគីលើនេះ៕
HONG VAN
-VOVWORLD