(VOV)_នាថ្ងៃទី ១០ ឧសភា សន្និសីទកំពូលអាស៊ាន លើកទី២៤ ប្រារព្ធ
ឡើងនៅ ទីក្រុង Nay Pyi Taw របស់មីយ៉ាន់ម៉ា ដោយមានការ ចូលរួម របស់អ្នក ប្រមុខរដ្ឋចំនួន១០ប្រទេស។ ប្រព្រឹត្តទៅនៅពេលដែលសភាពការណ៍នៅលើ
សមុទ្រខាងកើត កំពុងមានបំរែបំរួលដ៏ស្មុគ្រស្មាញនិងក្នុងប៉ុន្មានថ្ងៃកន្លងទៅ
ការដែលចិន បញ្ជូនស្ថានីយខួងប្រេងនៅតំបន់ខ្ពង់រាបបាតសមុទ្ររបស់វៀត
ណាម សន្និសីទលើកនេះ មិនគ្រាន់តែជាវេទិកាដើម្បីវៀតណាមបង្ហាញនូវ
គោលជំហររបស់ ខ្លួន ក្នុងកិច្ចការពារអធិបតេយ្យភាពកោះសមុទ្រប៉ុណ្ណោះទេ
ថែមទាំង នេះ គឺជាឱកាសដើម្បីអាស៊ានអះអាងជាថ្មីម្ដងទៀតនូវស្មារតីសាមគ្គី
ភាពក្នុងប្លុក ជាកត្តាសំខាន់១ដើម្បីកសាងសហគមន៍មួយ វាសនាមួយ។
|
សន្និសីទកំពូលអាស៊ានលើកទី២៤-ស្មារតីសាមគ្គីភាពរបស់អាស៊ាន(TTXVN) |
ក្នុងចំណោមប្រទេសអាស៊ានចំនួន១០ មានប្រទេសមួយចំនួនទាក់ទិន
ផ្ទាល់ដល់អធិបតេយ្យភាពលើសមុទ្រតែប៉ុណ្ណោះ ប៉ុន្តែ បញ្ហាសមុទ្រខាងកើត
បានធ្វើអោយសន្និសីទកំពូលនិងសន្និសីទទាក់ទិននានាក្នុងអាស៊ានក្តៅឡើងៗ។ ពីព្រោះ នេះមិនគ្រាន់តែជាបញ្ហាទ្វេភាគី រវាងប្រទេសអាស៊ានជាបញ្ហាក្តៅជា
និច្ច។ នេះគឺជាបញ្ហាសន្តិភាព ស្ថិរភាព សន្តិសុខ សុវត្ថិ ភាពនាវាចរណ៍នៅ
សមុទ្រខាងកើត។ ដូច្នេះវាជាចំណុច១ត្រូវយកចិត្តទុកដាក់រួម របស់ប្រទេស
អាស៊ាននានា ក៏ដូចជារបស់បណ្ដាប្រទេសក្នុងតំបន់និងអន្តរ ជាតិទៀតផង។
សមុទ្រខាងកើតជាបញ្ហាសំខាន់ត្រូវបានលើលយកមកពិភាក្សា
ព្រឹត្តិការណ៍១ដែលធ្វើអោយសាធារណមតិរបស់អាស៊ាននិងពិភព លោក
ទាំង មូលយកចិត្តទុកដាក់ និងព្រួយបារម្ភណ៍យ៉ាងខ្លាំងក្លា ក្នុងរយៈ ពេលប៉ុន្មាន
ថ្ងៃ កន្លងទៅ គឺការដែលចិនបញ្ជូលស្ថានីយខួងប្រេងដោយខុសច្បាប់នៅដែន
សមុទ្ររបស់វៀតណាម។ ដោយហេតុនេះ សន្និសីទកំពូលលើកនេះ នឹងប្រមូល ផ្តុំពិភាក្សាអំពីការរក្សារសន្តិភាព សន្តិសុខ និងសុវត្ថិភាពនាវា ចរណ៍នៅក្នុងតំបន់។អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Pham Quang Vinh បានអះអាងនៅក្នុងសន្និសីទកាសែតនាថ្ងៃទី៦ ឧសភាថា៖
“ បណ្ដាថ្នាក់ដឹកនាំអាស៊ាននឹងពិភាក្សាអំពីខ្លឹមសារនេះ។ បណ្ដាថ្នាក់ ដឹកនាំអាស៊ានទាំងអស់នឹងបង្ហាញនូវការព្រួបារម្ភ និងស្នើភាគីនានា ត្រូវអត់ធ្មត់ គោរពតាមច្បាប់អន្តរជាតិ អនុសញ្ញាស្ដីពីច្បាប់សមុទ្រ និងដោះស្រាយរាល់ ជំលោះដោយសន្តិវិធី មិនបានគំរាមគំហែងឬប្រើប្រាស់កម្លាំងនៅ សមុទ្រខាងកើត។”
សេចក្តីថ្លែងការណ៍របស់អាស៊ានស្តីពី៦ចំណុចនាខែកក្កដាឆ្នាំ២០១២
រួមមានការធនាសន្តិភាពស្ថិរភាពសុវត្ថិភាពនាវាចរណ៍និងអាកាសចរណ៍លើ
សមុទ្រកើត។សេចក្តីថ្លែងការណ៍នេះបានគូសបញ្ជាក់ទៅលើការគោរព
តាមច្បាប់អន្តរជាតិអនុសញ្ញាស្តីពីច្បាប់សមុទ្រ។គោរពសេចក្តីថ្លែង ការ
ណ៍ស្តីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត(DOC) និងឈានទៅ
សម្រេចក្រមប្រតិបត្តិតំបន់នៅសមុទ្រខាងកើត (COC)យ៉ាងពេញលេញ។
ក្នុងដំណើរដោះស្រាយរាល់បញ្ហាស្មុគស្មាញបបន្តរក្សាភាពអត់ធ្មត់និងការ
មិនទុកឲ្យសភាពការណ៍កើតកាន់តែតឹងឡើងថែមទៀត។ជាងនេះទៅទៀតគឺ
ត្រូវគោរពសិទ្ឋិអំពីតំបន់ខ្ពង់រាបបាតសមុទ្រនិងតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់
បណ្តាប្រទេសឆ្នេរសមុទ្រតាមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពី
ច្បាប់សមុទ្រឆ្នាំ១៩៨២ទៀតផង។ជាច្បាស់លាស់ថា៖ទង្វើរបស់ចិន នាពេល
ថ្មីនេះគឺ ដើរបញ្ជា្រស់ទៅនឹងកិច្ចសន្យានិងកិច្ចព្រមព្រៀងតំបន់ដែលក្នុងនោះមាន DOCនិងសេចក្តីថ្លែងការណ៍រួអាស៊ានចិនក្នុងឱកាសរំលឹកខួបលើកទី១០នៃDOC។បំរ៉ែបំរួលដ៍ស្មុគស្មាញលើសមុទ្រខាងកើតនាបច្ចុប្បន្នបាននិងកំពុងចោទឡើងនូវ
ការសាកល្បងនានាសំរាប់តួនាទីរបស់អាស៊ានក្នុងការដោះស្រាយជំលោះនៅទីនេះ ។
ការចែករំលែកការទទួលខុសត្រូវក្នុងការរក្សាសន្តិភាពលើសមុទ្រខាងកើត
នៅសន្និសីទលោកនេះអាស៊ានត្រូវអះអាងឡើងវិញនូវកិច្ចសន្យាដែលបានសម្រេច
ក្នុងការរក្សាសន្តិភាពសន្តិសុខ ស្ថិរភាពសុវត្ថិ ភាពនាវាចរ ណ៍និង អាកាសចរណ៍លើ
សមុទ្រ កើតដែលក្នុងនោះមានការធ្វើសុក្រិដ្ឋក្របខ័ណ្ឌ គត្តិយុត្ត១ដ៍មាំមួនធ្វើជាគ្រឹះ
ដ្ឋាន ដោះស្រាយរាល់បញ្ហាស្មុគ្រស្មាញដែលទើបកើតមានឡើង។លោក Le Hai Binh នាយកស្ដីទីនាយកដ្ឋានសារព័ត៍មាន ក្រសួងការបរទេសវៀតណាម បានអោយដឹងថា៖
“ វៀតណាមអំពាវនាវអោយភាគីទាំងឡាយត្រូវគោរពរាល់ការកំណត់ក្នុងសេច
ក្ដីថ្លែងការណ៍ DOC ដើម្បីសន្តិភាព ស្ថិរភាព ការអភិវឌ្ឍន៍ក្នុងតំបន់។ ចំពោះ ក្រម
ប្រតិបត្តិ តំបន់នៅសមុទ្រខាងកើត (COC) វៀតណាមក៏មានទស្សនះដូចនឹងប្រទេស អាស៊ាននានាថាត្រូវសម្រេចក្រមប្រតិបត្តិនេះយ៉ាងឆាប់ៗ ដើម្បីគោលដៅសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍន៍ក្នុងតំបន់ ដោយឈរលើសិទ្ធិ និងផលប្រយោជន៍ដ៏ត្រឹម
ត្រូវរបស់ បណ្ដាប្រទេសនៅឆ្នេរសមុទ្រ។ ”
ក្នុងរយៈពេល២ឆ្នាំកន្លងទៅ អាស៊ានជានិច្ចកាលខំប្រឹងប្រែងសាមគ្គីស្រុះចិត្ត គំនិត ដើម្បីពង្រីកតួនាទីជាកណ្ដាលរបស់ខ្លួន ក្នុងតំបន់ ដែលក្នុងនោះមានបញ្ហា
សមុទ្រ ខាងកើត។ ពីព្រោះ ផលប្រយោជន៍ជាតិមិនអាចកាត់ផ្តាច់ចេញពីផល ប្រយោជន៍របស់តំបន់បានឡើយ។ មិនគ្រាន់តែប្រទេសមានសមុទ្រទើបទាក់ទិន នោះទេ គឺប្រទេសជាសមាជិកទាំងឡាយត្រូវបង្កើនការចែករំលែកការទទួលខុស
ត្រូវ ដើម្បីរក្សារសន្តិភាពលើសមុទ្រខាងកើត។ ក្នុងពេលដែលអាស៊ាននិងប្រទេស
ទាក់ ទិននានាកំពុងខំប្រឹងប្រែងសុក្រិត COC យ៉ាងឆាប់ៗ សំដៅកសាងសហគមន៍
អាស៊ាន មួយប្រកបដោយសន្តិភាព សម្បូររុងរឿងនោះ បណ្ដាសកម្មភាពរំលោភទៅ លើការសន្យានានាដោយចេតនា ដើរបញ្ជ្រាស់ទៅនឹងការខំប្រឹងប្រែងរួមរបស់ភាគី
នានា ដោយមិនអើពើដល់ច្បាប់អន្តរជាតិ ពិតប្រាកដមិនទទួលបានការគាំទ្រ ជួយ
ជ្រោមជ្រែងទេ។ សន្និសីទកំពូលលើកទី២៤ និងសន្និសីទទាក់ទិននានា នៅមីយ៉ាន់ម៉ា នឹងដើរតាមស្មារតីនោះ៕