សន្និសីទកំពូលអាស៊ី-អឺរ៉ុបលើកទី១០៖ជំរុញការសន្ទនាដើម្បីការអភិវឌ្ឍន៍ដ៏ចីរភាព
ANH HUYEN -  
|
សន្និសីទកំពូលអាស៊ី-អឺរ៉ុបលើកទី៩នៅប្រទេសឡាវឆ្នាំ២០១២ (vietnamplus.vn) |
Vovworld-វេទិការសហប្រតិបត្តិការអាស៊ី-អឺរ៉ុប(ASEM)បានបង្កើតនាឆ្នាំ១៩៩៦តាមការផ្ដួចផ្ដើមគំនិតរបស់សឹង្ហបុរីបារាំងដោយមានការគាំទ្រយ៉ាងសកម្ម
របស់សមាគមបណ្ដាប្រជាជាតិអាស៊ី-អាគ្នេយ៍(អាស៊ាន)។ នេះជាវេទិការសន្ទនា
ក្រៅផ្លូវការរវាងប្រមុខរដ្ឋនិងប្រមុខរដ្ឋាភិបាលនៃបណ្ដាប្រទេសសមាជិក ASEM ថ្នាក់ដឹកនាំសហភាពអឺរ៉ុបនិងលេខាធិការដ្ឋានអាស៊ាន។ ASEM នាបច្ចុប្បន្នមាន
សមាជិកចំនួន៥៣ប្រទេសនិងការបើកទូលាយដោយឥតឈប់ឈររបស់ ASEM បាននិងកំពុងបន្តកំលាំងពលំសំរាប់វេទិការធំទី២លើពិភពលោកនេះបន្ទាប់ពី
មហាសន្និបាតអង្គការសហប្រជាជាតិនិងជាយន្តការអន្តរដំបន់ធំបំផុតលើពិភព
លោកនាបច្ចុប្បន្ន។
ទប់ទល់នឹងការសាកល្បងរួមលើសកលលោកទាំងមូល
បង្កើនកិច្ចសហប្រតិបត្តិការសន្ទនាសំដៅស្វែងរកដំណោះស្រាយរក្សាសន្តិភាពស្ថិរភាពជំរុញការស្ដារសេដ្ឋកិច្ចនិងទប់ទល់នឹងការសាកល្បងសកលគឺ
ជាចំណុចស្នូលនៅសន្និសីទលើកនេះ។ ASEM10 ដោយប្រធានបទដៃគូរមានការទទួលខុសត្រូវដើម្បីកំណើននិងសន្តិសុខចីរភាព ប្រមូលផ្ដុំពិភាគ្សាលើខ្លឹមសារសំខាន់ចំនួន៤រួមមានបញ្ហាសេដ្ឋកិច្ច-ហិរញ្ញវត្ថុនិងតភ្ជាប់អាស៊ី-អឺរ៉ុបបញ្ហាសកល បញ្ហាអន្តរជាតិនិងដំបន់ដែលយកចិត្តទុកដាក់ដូចគ្នា កំណត់ទិសដៅនាពេល
អនាគតរបស់ ASEM។
ជាក់ស្ដែងគឺកំណើនសេដ្ឋកិច្ចគួរឲ្យចាប់អារម្មណ៍ក្នុងទសវត្សជាច្រើនកន្លងមកបាន
ជួយឲ្យមនុស្សរាប់រយលាននាក់នៃទ្វីបទាំងពីររួចផុតពីភាពក្រីក្រ។ ប៉ុន្តែផែនដីនេះ
កំពុងរងឥទ្ធិពលនៃបំរ៉ែបំរួលអាកាសធាតុធនធានធម្មជាតិកំពុងរីងស្ងួចសន្តិសុខ
ថាមពលសន្តិសុខស្បៀងអាហារសន្តិសុខទឹកកំពុងត្រូវគំរាមកំហែង។ ហេតុនេះ
ហើយរួមគ្នាធ្វើសកម្មភាពដើម្បីឆ្លងផុតពីការសាកល្បងមានកំណើនចីរភាពជា
គោលដៅដែល ASEM កំពុងឆ្ពោះទៅ។ប្រការនេះត្រូវបានឧបនាយករដ្ឋមន្ត្រីវៀត
ណាមលោក Vu Van Ninh បានអះអាងនៅសន្និសីទមួយក្នុងក្របខ័ណ្ឌកិច្ច
សហប្រតិបត្តិការ ASEM ដែលបានរៀបចំនៅវៀតណាមនាពេលកន្លងមក។
“ក្នុងកាលៈទេសៈសកលភាវូបនីយកម្មសមាហរណកម្មដ៏ស៊ីជម្រៅ ការចំណុះគ្នាទៅវិញទៅមកកាន់តែខ្ពស់។ គ្មានប្រទេសណា រដ្ឋាភិបាលណាអាចធ្វើសកម្មភាពដោយម្នាក់ឯងដើម្បីទប់ទល់នឹងការសាកល្បងបានឡើយ។ ជាវេទិការអន្តរដំបន់សំខាន់មួយ ASEM មានលទ្ធភាពមានការទទួលខុសត្រូវដើម្បីរួម
ចំណែកនាំទ្វីបទាំងពីរក្លាយទៅជាកំលាំងចលករអភិវឌ្ឍន៍ចីរភាពនៃពិភពលោក។”
វៀតណាមសកម្មជំរុញកិច្ចសហប្រតិបត្តិការក្នុង ASEM
ក្នុងអំឡុង១៨ឆ្នាំចូលរួម ASEM វៀតណាមជានិច្ចកាលជាសមាជិកសកម្មនិង
មានការទទួលខុសត្រូវមួយ។ ជាសមាជិកមួយក្នុងចំណោមសមាជិកបង្កើតរបស់
ASEM វៀតណាមបានមានការរួមចំណែកសំខាន់ជាច្រើនសំរាប់វេទិការ។ ដល់ឥឡូវ
នេះ វៀតណាមបានស្នើរការផ្ដើមគំនិតជាច្រើនសំដៅបង្កើនកិច្ចសហប្រតិបត្តិការ
ASEM ក្នុងវិស័យវប្បធម៍អប់រំសុខាភិបាលគមនាគមន៍ដឹកជញ្ជូនជាដើម។ ជាពិសេស
វៀតណាមជាប្រទេសនាំមុខក្នុង ASEM ជំរុញកំណើនបៃតងសកម្មអនុវត្តការផ្ដួចផ្ដើម
គំនិតកសាងខឿនសេដ្ឋកិច្ចបៃតងសមស្របនឹងគោលដៅរបស់អង្គការសហប្រជាជាតិ។ វៀតណាមឆ្លៀតយកបានបទពិសោធន៍សហប្រតិបត្តិការនិងការជួយឧបត្ថម្ភរបស់
សមាជិក ASEM នានា។ ប្រការនវសមស្របនឹងយុទ្ធសាស្ត្រអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម
របស់វៀតណាមដល់ឆ្នាំ២០២០។ អនុរដ្ឋមន្ត្រីក្រសួងធនធាននិងបរិស្ថានលោក Tran
Hong Ha បានចាត់ទុកថា៖
“ចំពោះវៀតណាមនោះ ចាប់ប្រភពពីប្រទេសមួយមានសមត្ថភាពសេដ្ឋកិច្ចលំបាក ហេតុនេះហើយបញ្ហាលំបាកជួរមុខនាបច្ចុប្បន្នគឺបញ្ហាបច្ចេកវិទ្យាទុនវិនិយោគ។ហេតុ
នេះហើយ ក្នុងដំណើរការអភិវឌ្ឍន៍ វៀតណាមត្រូវបញ្ជាក់គោលមាគ៌ាវិស័យអាទិភាព
ក្នុងពេលវិនិយោគតាមទិសដៅសេដ្ឋកិច្ចបៃតងបច្ចេកវិទ្យាបៃតងនិងថាមពលស្អាត
ដើម្បីនាំមកនូវប្រសិទ្ធភាពពហុគោលដៅ។”
ចូលរួម ASEM10 នៅប្រទេសអ៊ីតាលីលើកនេះ នាយករដ្ឋមន្ត្រីវៀតណាមលោក
Nguyen Tan Dung ជាថ្នាក់ដឹកនាំមួយក្នុងចំណោមថ្នាក់ដឹកនាំចំនួន៣ដើមដំបូងថ្លែង
សន្ទរកថានៅសម័យប្រជុំពេញអង្គស្ដីពីបញ្ហាសកល បន្តរួមចំណែកសំណើរការផ្ដួច
ផ្ដើមគំនិតដែលកំពុងជាការយកចិត្តទុកដាក់រួមរបស់ប្រទេសភាគច្រើនលើពិភពលោក។ នៅខាងក្រៅសន្និសីទ នាយករដ្ឋមន្ត្រី Nguyen Tan Dung បានជួបសន្ទនាទ្វេភាគីជាមួយ
អ្នកប្រមុខរដ្ឋនិងរដ្ឋាភិបាលជាច្រើននៃបណ្ដាប្រទេស។ បណ្ដាជំនួបសន្ទនានេះពិតប្រាកដ
នឹងរឹតបន្តឹងថែមទៀតទំនុកទុកចិត្តនយោបាយនិងជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី
លើវិស័យនានាជាមួយដៃគូសំខាន់នៅទ្វីបទាំងពីរ៕
ANH HUYEN