សន្និសីទក្រុង GENEVE ១៩៥៤៖មេរៀនដ៏សែនសំខាន់សំរាប់កិច្ចការបរទេសរបស់វៀតណាម
HONG VAN -  
(VOV WORLD) /  
(VOV)_ នាថ្ងៃទី ៨ឧសភា ឆ្នាំ១៩៥៤ ក្រោយរយៈពេល១ថ្ងៃដណ្ដើមបាន
ជ័យជំនះ Dien Bien Phu សន្និសីទ Geneve ស្ដីពីការបញ្ជប់សង្គ្រាម និងបង្កើត
សន្តិភាពឡើងវិញនៅឥណ្ឌូចិនត្រូវបានប្រារព្វឡើង ។ ក្រោយពីកិច្ចចរចារ អស់រយៈពេល៧ថ្ងៃរួមទាំងសកម្មភាពជួបប្រាស្រ័យការទូតត្រូវបានប្រព្រឹត្តទៅ
ជាបន្តបន្ទាប់នាថ្ងៃទី ២០ កក្កដាឆ្នាំ ១៩៥៤ កិច្ចព្រមព្រៀង ក្រុង Geneve ស្ដីពី
ការបញ្ឈប់សង្គ្រាមនៅវៀតណាម ឡាវនិងកម្ពុជា ត្រូវបានចុះហត្ថលេខា។ នេះគឺជាលើកដំបូងក្នុងប្រវត្តិសាស្ត្រប្រជាជាតិបណ្ដាប្រទេសធំៗត្រូវទទួល
ស្គាល់បណ្ដាសីទ្ធិជនជាតិជាសារវ័ន្តរបស់វៀតណាម រួមមាន៖ឯករាជ្យ អធិប តេយ្យភាព ឯកភាព និងបូរភាពដែនដី។ រដ្ឋាភិបាលបារាំងត្រូវដក់ទ័ពចេញពី
វៀតណាម។
សន្និសីទក្រុង Geneve ស្ដីពីឥណ្ឌូចិនដោយមានការចូលរួមរបស់គណប្រ
តិភូចំនួន៩គឺ៖ អង់គ្លេស បារាំង អាមេរិក សហភាពសូវៀត ចិន សាធារណរដ្ឋ
ប្រជាធិបតេយ្យវៀតណាម ឡាវ កម្ពុជានិងរដ្ឋអំណាចស្ដេច Bao Dai ។ កិច្ចព្រមព្រៀងក្រុង Geneve ត្រូវបានចុះហត្ថលេខា ដោយមានឯកសារសំខាន់ចំ
នួន៣ រួមមាន៖ សេចក្ដីថ្លែងការណ៍ចុងក្រោយរបស់សន្និសីទក្រុង Geneve ស្ដីពី
សន្តិភាពនៅឥណ្ឌូចិន កិច្ចព្រមព្រៀងចំនួន៣ស្ដីពីការបញ្ចប់សង្គ្រាម នៅឡាវ វៀតណាមនិងកម្ពុជា។ កិច្ចព្រមព្រៀងនេះកត់សម្គាល់ថា៖ បណ្ដា ប្រទេស បានសន្យាគោរពឯករាជ្យ អធិបតេយ្យភាព និងបូរភាពដែនដីរបស់វៀតណាម
មិនបានធ្វើអន្តរាគមចូលក្នុងកិច្ចការផ្ទៃក្នុងរបស់វៀរតណាម…។ល។
ផលប្រយោជន៍ជាតិ ប្រជាជាតិជាគោលដៅ គោលការណ៍ខ្ពស់បំផុត
នៅសន្និសីទក្រុង Geneve នេះគឺជាលើកដំបូងដែលផ្នែកកិច្ចការបរទេសដ៏
ក្មេងខ្ចីនេះរបស់វៀតណាមបានចូលរួមវេទិកាចរចារពហុភាគី។ក្នុងសភាព
ការណ៍នោះ យល់ដឹងជ្រាលជ្រៅអំពីផលប្រយោន៍ជាតិ ប្រជាជាតិ នោះគឺជាទីប ង្អែកសំខាន់សំរាប់ការតស៊ូការទូត។ វៀតណាមបានតស៊ូលើគ្រប់វិស័យ ក្នុង
នោះចាត់ ទុកឯករាជ្យ អធិបតេយ្យភាព ឯកភាព កនិងបូរណភាពដែនដី ជា
ផល ប្រយោជន៍ខ្ពស់បំផុត និងជាគោលដៅសំខាន់ដែលយើងត្រូវទទួលឲបាន
ក្នុងសន្និសីទក្រុង Geneve លើកនេះ។
|
បណ្ដាដំណាងចូលរួមសន្និសីទក្រុង Geneve |
ស្វិតស្វាញរក្សារគោលដៅនេះ វៀតណាមបានតស៊ូលើគ្រប់វិស័យ ទាំងលើ
វិស័យយោធានិងនយោបាយ។ ដូច្នេះ ចាប់ពីពេលសន្និសីទចាប់ផ្តើមមក គណៈប្រតិភូវៀតណាមបានម្ចាស់ការលាតត្រដាងអនុវត្តសកម្មភាពការទូតជាច្រើន និងចលនាប្រជាជនលើទីទាំងពិភពលោក។ រួមជាមួយការរស៊ូក្នុងតុចរចារគណៈប្រតិភូវៀតណាមបានសកម្មជួបធ្វើការជាមួយបណ្ដាគណៈប្រតិភូសហ
ភាពស៊ូវៀត ចិន និងបារាំង ហើយរៀបចំសន្និសីទកាសែត ជួបប្រាស្រ័យ ជា
មួយ អង្គការមហាជន និងមជ្ឈដ្ឋានអ្នកនយោបាយនានា ដើម្បីសម្ដែងឆ័ន្ទះនិង ប្តេជ្ញាចិត្តរបស់ខ្លួន ថ្កោលទោសអំពើបង្ករឿងហេតុ និងឧបាយកលបំផ្លិចបំផ្លាញ់
របស់បណ្ដាកម្លាំងអមិត្ត។ សកម្មភាពទាំងនេះបានរួមចំណែកធ្វើអោយ រដ្ឋាភិ
បាល បារាំងត្រូវយល់ព្រមនូវដំណោះស្រាយរួម១ចំពោះ វៀតណាមនិងឥណ្ឌូចិន។
រក្សាររឹងមាំឯករាជ្យ ម្ចាស់ការក្នុងកិច្ចការបរទេស
សន្និសីទក្រុង Geneve ត្រូវបានរៀបចំឡើងតាមការផ្តើមគំនិតរបស់ប្រ
ទេសធំៗ។ ដើម្បីផលប្រយោជន៍របស់ខ្លួន បណ្ដាប្រទេសនេះបានស្វែងរកគ្រប់វិធានការដើម្បីអនុវត្ត និងចាប់បង្ខំវៀតណាមយល់ព្រមដំណោះស្រាយដែលមានផលប្រយោជន៍ចំពោះពួកគេ។ សាធារណរដ្ឋប្រជាធិបតេយ្យវៀតណាមបានចូលរួមសន្និសីទលើកនេះ ដោយមានតួនាទីជាអ្នកដណ្ដើមបានជ័យជំនះ
ក្នុងសមរភូមិ Dien Bien Phu ដូច្នេះគឺមានគោលដៅច្បាស់លាស់នៃការចរចារ។ ប៉ុន្តែ បណ្ដាការបោះជំហានជាក់ស្ដែងក្នុងការចរចារ ការបែងចែកការងារ រួមសហការរវាងបណ្ដាកងកម្លាំងក្នុងការចរចារ…ជាដើម ត្រូវបានប្រទេសធំៗ ជ្រៀតជ្រែកដែលជះឥទ្ធិពលដល់កិច្ចចរចារ ដូច្នេះមេរៀនរក្សាររឹងមាំឯករាជ្យ
ម្ចាស់ការ។ ប្រការទាំងនេះជាមេរៀនដ៏សែនសំខាន់សំរាប់ផ្នែកការទូតវៀតណាម។
|
សន្និសីទក្រុង Geneve |
ដណ្ដើមជ័យជំនះជាជំហានៗ ច្លៀតយកឱកាសគាំទ្ររបស់សាធារ
ណមតិអន្តរជាតិ
យល់ដឹងច្បាស់អំពីកម្លាំងរបស់ខ្លួន យល់ដឹងច្បាស់អំពីផលប្រយោជន៍របស់
ប្រទេសធំៗ រួមទាំងសហភាពស៊ូវៀត ចិន ក៏ដូចជាកាលះទេសះអន្តរជាតិ វៀតណាមបានសម្រេចចិត្តចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្រុង Geneve ។
សេចក្ដីសម្រេចចិត្តនេះជាគំរូមួយអំពីមេរៀនជ័យជំនះជាជំហានៗ របស់ផ្នែក
កិច្ច ការបរទេសវៀតណាម ៦០ឆ្នាំបានកន្លងផុតទៅហើយ សភាពការណ៍ នៅលើពិភពលោក និងតំបន់ ក៏ដូចជាថានះរបស់វៀតណាមបានមានការបំ
រ៉ែបំរួលជាច្រើន។សន្តិភាព កិច្ចសហប្រតិបត្តិការនិងអភិវឌ្ឍន៍បានក្លាយទៅ
ជានិន្នាការ និងគោលបំណងធំធេង។ ក៏ប៉ុន្តែ រាល់ការជះឥទ្ធិពលដ៏ស្មុគ្រ
ស្មាញនៃ សភាពការណ៍ពិភពលោក បានដាក់ចេញការសាកល្បង មិនតិចតូច ចំពោះសន្តិសុខ និងការអភិវឌ្ឍន៍របស់ប្រទេសជាតិ។ ក្នុងសភាពការណ៍នេះ មេរៀនពីសន្និសីទក្រុង Geneve នៅមានតំលៃដដែល ក្នុងការកកសាងសន្តិ
ភាព ការពារមាតុប្រទេសនាបច្ចុប្បន្ននេះ៕
HONG VAN
-VOV WORLD