សាមគ្គីភាពនិងកិច្ចសហប្រតិបត្តិការ៖ គន្លឹះក្នុងការដោះស្រាយវិបត្តិសកលលោក

(VOVWORLD) -  យោងតាមអ្នកវិភាគថា ការវិវឌ្ឍន៍មិនអាចព្យាករជាមុននៃជំងឺរាតត្បាត  Covid-19 រួមជាមួយស្ថានភាពស្មុគស្មាញនៃទំនាក់ទំនងអន្តរជាតិ ដែលធ្វើឲ្យវិធានការសម្រាប់រាំងស្កាត់ជំងឺឆ្លងរបស់ប្រទេសមួយចំនួនតាមលក្ខណៈបុគ្គល ត្រឹមតែទទួលបានប្រសិទ្ធភាពដែលមានកំហិតប៉ុណ្ណោះ។ ឥឡូវនេះ ពិភពលោកទាំងមូល ត្រូវការសាមគ្គីភាពនិងកិច្ចសហប្រតិបត្តិការជាងពេល ណាៗទាំងអស់ ដើម្បីជំនះពុះពារលើរាល់ការលំបាក។

សាមគ្គីភាពនិងកិច្ចសហប្រតិបត្តិការ៖ គន្លឹះក្នុងការដោះស្រាយវិបត្តិសកលលោក - ảnh 1 លោកនាយករដ្ឋមន្រ្តី លោក Nguyen Xuan Phuc ប្រធានអាស៊ាន ២០២០ បានធ្វើជាអធិបតីនៃកិច្ចប្រជុំកំពូលពិសេសអាស៊ានតាមរយៈវីដេអូជាមួយដៃគូកូរ៉េខាងត្បូង ជប៉ុននិងចិន (អាស៊ានបូក ៣) ស្តីពីការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត Covid-19 (រូបថតៈ TTXVN)

យោងតាមការព្រមានពីធនាគារពិភពលោក (WB) មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) និងស្ថាប័នហិរញ្ញវត្ថុអន្តរជាតិជាច្រើនទៀតថា ពិភពលោកកំពុងប្រឈមមុខនឹងវិបត្តិសេដ្ឋកិច្ចនិងហិរញ្ញវត្ថុយ៉ាងធ្ងន់ធ្ងរ  អាច ថា អាក្រក់ជាងវិបត្តិហិរញ្ញវត្ថុពិភពលោកឆ្នាំ ២០០៨-២០០៩ ទៀតផង។ ទន្ទឹមនឹងនេះ ហានិភ័យនៃវិបត្តិស្បៀងអាហារពិភពលោកត្រូវបានព្រមានជាបន្តបន្ទាប់ផងដែរ។ នាពេលថ្មីៗនេះពោលគឺ នៅថ្ងៃទី ២០ ខែមេសា មូលនិធិអភិវឌ្ឍន៍កសិកម្មអន្តរជាតិ  (IFAD) នៃអង្គការសហប្រជាជាតិ បានអំពាវនាវដល់សហគមន៍អន្តរ ជាតិ ឱ្យចាត់វិធានការដើម្បីជៀសវាងនូវវិបត្តិស្បៀងអាហារដោយផលបះពាល់ពី Covid-19។

ក្នុងពេលជាមួយគ្នានោះ អ្វីដែលគួរឱ្យព្រួយបារម្ភបំផុត នោះគឺថា ជំងឺរាតត្បាតកំពុងបម្រែបម្រួលយ៉ាងស្មុគស្មាញ មិនដឹងថាពេលណាទើបបញ្ចប់។ ប្រការនេះក៏មានន័យថា  មនុស្សជាតិមិនអាចស្រមើស្រមៃពីផលវិបាកនៃវិបត្ដិនេះបានឡើយ។ ។ ហេតុដូច្នេះ ពិភពលោកគ្មានជម្រើសអ្វី ក្រៅពីការព្រួតដៃគ្នា សហប្រតិបត្តិការនិងសាមគ្គីភាពដើម្បីជំនះពុះពាររាល់ការលំបាកទាំងនោះ។

សកម្មភាពតាមលក្ខណៈបុគ្គលពុំមែនជាដំណោះស្រាយទេ

មិនមែនថាដល់ពេលនេះ ទើបជំងឺរាតត្បាតឆ្លងរាលដាលពាសពេញពិភពលោកនោះទេ តាមពិត ក្នុងដំណាក់កាលដំបូងនៃវិបត្ដិនេះ អ្នកជំនាញអន្តរជាតិនិងអ្នកស្រាវជ្រាវតែងតែបានព្រមានថា៖ សកម្មភាពតាមលក្ខណៈបុគ្គលរបស់បណ្តាប្រទេស ត្រឹមតែមានប្រសិទ្ធិភាពក្នុងការបន្ថយល្បឿននៃការរីករាលដាលនៃជំងឺប៉ុណ្ណោះ ប៉ុន្តែមិនអាចទប់ស្កាត់និងកំចាត់ជំងឺនេះបានទេ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយក្នុងឱកាសដែលអង្គការសហប្រជាជាតិប្រកាសផែនការឆ្លើយតបមនុស្សធម៌សកលនៅថ្ងៃទី ២៥ ខែមីនា អគ្គលេខាធិការអង្គការសហប្រជាជាតិលោក António Guterres បានសង្កត់ធ្ងន់ថា “Covid-19 កំពុងគំរាមកំហែងដល់មនុស្សជាតិទាំងមូល ហេតុដូច្នេះមនុស្សជាតិត្រូវការរួមកម្លាំងកាយចិត្ត ដើម្បីរាំងស្កាត់ជំងឺឆ្លងដ៏កាច់សាហាវនេះ។ យ៉ាងណាមិញ ការខិតខំប្រឹងប្រែងតាមលក្ខណៈបុគ្គលរបស់ប្រទេសនីមួយៗគឺមិនគ្រប់គ្រាន់ទេ។ មានតែកិច្ចខិតខំប្រឹងប្រែងជាសកលទើបជាមធ្យោបាយតែមួយគត់ដើម្បីទប់ស្កាត់ Covid-19 ប៉ុណ្ណោះ”។

មេរៀនប្រវត្តិសាស្ត្រអំពីកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងនឹងរោគពិសម៉ាន់ជូ កាលពីជាងមួយសតវត្សរ៍មុន

ក្នុងបរិបទបច្ចុប្បនេះ អ្នកវិទ្យាសាស្ត្រនិងអ្នកស្រាវជ្រាវ កំពុងរំលឹកដល់មេរៀនប្រវត្តិសាស្រ្តជាង ១០០ ឆ្នាំមុន ខណៈពេលដែល ពិភពលោកបានរួមដៃគ្នាប្រយុទ្ធប្រឆាំងនឹងរោគពិសម៉ាន់ជូ ដែលបានឆ្លងរាលដាលពាសពេញប្រទេសចិន ក៏ដូចជា បានគំរាមថានឹងក្លាយជាជំងឺរាតត្បាតសកល។ ចាប់ពីរដូវស្លឹកឈើជ្រុះឆ្នាំ ១៩១០ រហូតដល់ពេលដែលជំងឺត្រូវបានគ្រប់គ្រងនាឆ្នាំ១៩១១នោះ មានប្រជាជនប្រមាណ ៦៣.០០០ នាក់បានស្លាប់ដោយសាររោគពិសដ៏កាច់សាហាវនេះ។ ប៉ុន្តែ អ្វីៗដែលគួរឲ្យកត់សម្គាល់អំពីឧប្បត្តិហេតុជាប្រវត្តិសាស្រ្តនេះ គឺថានៅដើមឆ្នាំ ១៩១១ ចិនបានព្យាយាមបើកកិច្ចប្រជុំអន្តរជាតិមួយ ដើម្បីស្វែងរកដំណោះស្រាយប្រយុទ្ធប្រឆាំងនឹងជំងឺក៏ដូចជាស្វែងយល់ពីមូលហេតុនៃការផ្ទុះឡើងជំងឺ រួមទាំងបង្កើតវិធានការណ៍ទប់ស្កាត់ការរីករាលដាលដ៏ល្អបំផុត។ យោងតាមការវាយតម្លៃជាច្រើនថា កិច្ចប្រជុំបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការរាំងស្កាត់មិនឲ្យជំងឺពិសម៉ានជូឆ្លងរាលដាលទូទាំងសកលលោក ហើយក្លាយទៅជាមេរៀនដ៏ល្អមួយ សម្រាប់មនុស្សជាតិ អំពីកិច្ចសហប្រតិបត្តិការនិងសាមគ្គីភាព ដើម្បីរាំងស្កាត់និងប្រយុទ្ធប្រឆាំងជាមួយវិបត្តិ។

ទាក់ទងនឹងតថភាពជាក់ស្តែងកំពុងប្រព្រឹត្តិទៅបច្ចុប្បន្នេះ អ្នកជំនាញនិងអ្នកវិទ្យាសាស្ត្រជាច្រើនបានជឿជាក់ថា ការរៀបចំកិច្ចប្រជុំអន្តរជាតិក្រៅនយោបាយមួយដូចជាកិច្ចប្រជុំនៅទីក្រុងសិនយ៉ាងក្នុងឆ្នាំ ១៩១១ ជាកន្លែងដែលអ្នកជំនាញខាងវេជ្ជសាស្ត្រឈានមុខគេលើពិភពលោកសុទ្ធតែមានបំណងចូលរួមផងដែរនោះ  អាចជួយពិភពលោកក្នុងការទប់ស្កាត់ជំងឺរាតត្បាត Covid-19 ប្រកបដោយជោគជ័យជាក់ជាពុំខាន។ គួរឲ្យសោកស្តាយណាស់ បើប្រៀបធៀបទៅនឹងឆ្នាំ ១៩១១ គឺពិភពលោកសព្វថ្ងៃកំពុងប្រឈមមុខនឹងការបែងចែកនិងការបង្កើតប៉ូលយ៉ាងធ្ងន់ធ្ងរ។ ពោលគឺ អង្គការសុខភាពពិភពលោក (WHO) ត្រូវរងការរិះគន់ ការរើសអើងជាតិសាសន៍កាន់តែខ្លាំងឡើង មហាអំណាចមួយចំនួនតបតគ្នាទៅវិញទៅមក ខណៈដែលប្រទេសក្រីក្រកំពុងខិតខំទ្រទ្រង់ជួយសង្គោះខ្លួនឯង។ ក្នុងពេលជាមួយគ្នានោះ មហាអំណាចដែលមានមុខមាត់  ដូចជាសហរដ្ឋអាមេរិក ចិន EU និងជប៉ុន មិនទាន់បានបង្ហាញនូវការយកចិត្តទុកដាក់ក្នុងការសម្របសម្រួលទប់ស្កាត់ជំងឺ។ ប្រការនេះ បញ្ជាក់ឲ្យដឹងថា កុំអាលរំពឹងទុកថា នឹងមានកិច្ចប្រជុំអន្តរជាតិដែលមានការចូលរួមរបស់អ្នកជំនាញវេជ្ជសាស្ត្រឈានមុខគេនៅលើពិភពលោកឲ្យសោះ។

ថ្វីត្បិតដូច្នេះក៏ដោយ ពិភពលោកនៅតែរំពឹងទុកនិងជឿជាក់ទៅលើកិច្ចសហប្រតិបត្តិការនិងសាមគ្គីភាពអន្តរជាតិដើម្បីដោះស្រាយវិបត្តិ ដែលផ្តើមចេញពីគំនិតផ្តួចផ្តើម សំណើនិងក៏ដូចជាសកម្មភាពប្រកបដោយការទទួលខុសត្រូវរបស់ប្រទេសជាច្រើន។ ឧទាហរណ៍ នាពេលថ្មីៗនេះ សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) បានរៀបចំកិច្ចប្រជុំកំពូលពិសេសអាស៊ាននិងកិច្ចប្រជុំកំពូលពិសេសអាស៊ានបូក ៣ (ជាមួយដៃគូចិន កូរ៉េខាងត្បូងនិងជប៉ុន) តាម រយៈប្រប័ន្ធវីដេអូ (Video Conference) ដើម្បីពិភាក្សាស្វែងរកដំណោះស្រាយទប់ស្កាត់ជំងឺរាតត្បាត Covid-19។ ឥទ្ធិពលនៃព្រឹត្តិការណ៍ដែលដឹកនាំដោយវៀតណាមទាំងនេះ ត្រូវបានសហគមន៍អន្តរជាតិទទួលស្គាល់ និងអាចក្លាយជាកម្លាំងចលករវិជ្ជមានសម្រាប់ពិភព លោកក្នុងការជំរុញកិច្ចសហប្រតិបត្តិការនិងសាមគ្គីភាពជាមួយគ្នាដើម្បីជំនះជំនេះពុះពារ លើ វិបត្តិទាំងអស់នេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ