(VOVworld)-រយៈពេល១ឆ្នាំកន្លងទៅ រដ្ឋាភិបាលវៀតណាមមានការខិតខំប្រឹងប្រែង
ជាច្រើនសម្រាប់កែលំអរបៀបរបបជាពិសេស អនុវត្តសកម្មភាពខ្លាំងក្លាជាច្រើន
ដើម្បីកែលំអបរិយាកាសធ្វើអាជីវកម្ម។ប្រការសំខាន់គឺ សមិទ្ធិផលបានមកពីការ
កសាងរដ្ឋាភិបាលស្ថាបនាទទួលបានផ្លែផ្កាដំបូងក្នុងការអភិវឌ្ឍន៍សហគ្រាសនានា
ពីនោះរួមចំណែកជម្រុញសេដ្ឋកិច្ចអភិវឌ្ឍន៍។ សមិទ្ធិផលនៃការផ្លាស់ប្តូរថ្មីដែលរដ្ឋា
ភិបាលស្ថាបនានាំមកត្រូវបានសហគមន៍អង្គភាពអាជីវកម្មកត់សម្គាល់។
ប្តេជ្ញាកសាងរដ្ឋាភិបាលសុចរិត ស្ថាបនាអភិវឌ្ឍន៍ ធ្វើសកម្មភាព បំរើប្រជាជន
និងសហគ្រាស ត្រូវបាននាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាមលោក Nguyen Xuan
Phuc អះអាងនៅក្នុងបទថ្លែងមតិនៅពិធីទទួលដំណែងចំពោះមុខរដ្ឋសភា (នាខែ
កក្កដាឆ្នាំ២០១៦)។ តាមនោះ រដ្ឋាភិបាលបានអនុវត្តជាក់ស្តែង នូវសេចក្តីសម្រេច
ចិត្តសំខាន់ៗដូចជាសេចក្តីសម្រេចចិត្ត លេខ ១៩/២០១៧ ស្តីពីបន្តអនុវត្តភារកិច្ច
និងដំណោះស្រាយចំបាច់សម្រាប់កែលំអបរិយាកាសធ្វើអាជីវកម្ម លើកកំពស់សមត្ថ
ភាពប្រកួតប្រជែងជាតិឆ្នាំ២០១៧ ទិសដៅដល់ឆ្នាំ២០២០។ រួមជាមួយគ្នានោះ នា
យករដ្ឋមន្ត្រីក៏បានចេញផ្សាយសេចក្តីសម្រចចិត្តជាលើកដំបូងស្តីពីការអភិវឌ្ឍន៍
សហគ្រាសនៅវៀតណាម (សេចក្តីសម្រេចចិត្តលេខ ៣៥/NQ-CP) ផងដែរ។
សមិទ្ធិផលដំបូង
អនុវត្តតាមការប្តេជ្ញាកសាងរដ្ឋាភិបាលស្ថាបនាអភិវឌ្ឍន៍ សុចរិត ធ្វើសកម្មភាព
យ៉ាងខ្លាំងក្លា បំរើប្រជាជននោះ រដ្ឋាភិបាលបានផ្តោតសំខាន់លើការពង្រឹងប្រព័ន្ធ
ច្បាប់ កែលំអបរិយាកាសធ្វើអាជីវកម្ម លើកកំពស់ប្រសិទ្ធភាពប្រកួតប្រជែង បង្ក
លក្ខណៈងាយស្រួលសម្រាប់អង្គភាពអាជីវកម្មនិងលើកទឹកចិត្តការចាប់ផ្តើមអាជីព
ជាដើម។ ទន្ទឹមជាមួយគ្នានោះ រដ្ឋាភិបាលក៏បានប្រផ្តោតទៅលើការដោះស្រាយ
បញ្ហាសង្គមសំខាន់ៗ ដូចជា ការពារសិទ្ធិស្របច្បាប់របស់ប្រជាជននិងអង្គភាពអាជី
វកម្ម។ ចាប់ពីឆ្នាំ២០១៦រហូតមកដល់ពេលនេះ ក្រុមការងាររបស់នាយករដ្ឋមន្ត្រី
រដ្ឋាភិបាលដឹកនាំដោយរដ្ឋមន្ត្រីទទួលបន្ទុកខុទ្ទកាល័យរដ្ឋាភិបាល លោក Mai Tien
Dung បានបញ្ជាណែនាំឲ្យក្រសួងស្ថាប័ននានា អនុវត្តដំណោះស្រាយជួយឧបត្ថម្ភ
ជាច្រើនសម្រាប់អង្គភាពអាជីវកម្ម។ តំបន់ជាច្រើនក៏បានអនុវត្តនូវរូបសណ្ឋានថ្មី
ដូចជា បង្កើតមជ្ឈមណ្ឌលរដ្ឋបាលសាធារណ ស្ថាប័នពន្លឿនពាណិជ្ជកម្មនិងជួយ
ឧបត្ថម្ភវិនិយោគក្រោមការដឹកនាំផ្ទាល់របស់ប្រធាននិងអនុប្រធានគណៈកម្មាធិការ
ប្រជាជនខេត្តផងដែរ។
|
ជំនាញការសេដ្ឋកិច្ច Can Van Luc (រូបថតៈ VTV) |
ធ្វើការវាយតម្លៃអំពីសមិទ្ធិផលនៃការកសាងរដ្ឋាភិបាលស្ថាបនាអភិវឌ្ឍន៍នា
ពេលកន្លងទៅ ជំនាញការជាច្រើនបានពិនិត្យថា វៀតណាមទទួលបានជោគជ័យ
ដំបូងអំពីការផ្លាស់ប្តូរទស្សនៈនិងវិធីសាស្ត្រគ្រប់គ្រងសេដ្ឋកិច្ច។ រួមជាមួយគ្នានោះ
ជាការកែលំអបរិយាកាសធ្វើអាជីវកម្ម បង្កើតបរិយាកាសចាប់ផ្តើមអាជីព ផ្លាស់ប្តូរថ្មី
ការច្នៃប្រឌិតរបស់អង្គភាពអាជីវកម្ម។ ជំនាញការសេដ្ឋកិច្ច លោក Can Van Luc
បានចាត់ទុកថា ៖
“យើងត្រូវកំណត់ច្បាស់ថា រដ្ឋាភិបាលវៀតណាមអនុវត្តការស្ថាបនាតាំងពីរ
ឆ្នាំ២០១៦ម្លេះ។ ប្រការនេះសំខាន់ណាស់ ដោយសារតាំងពីយូរហើយ យើងបាន
អនុវត្តការងារច្រើនទាក់ទិននឹងការផ្លាស់ប្តូរថ្មីរបៀបរបប ប៉ុន្តែមិនទាន់ទទួលបាន
លទ្ធផលគួរឲ្យកត់សម្គាល់សម្រាប់កំណត់ច្បាស់នូវតួនាទីរបស់រដ្ឋចំពោះទីផ្សារនិង
អង្គភាពអាជីវកម្មនៅឡើយទេ។ ហេតុដូច្នេះហើយបានជា រដ្ឋបានបង្កើតជាជំហាន
ៗបរិយាកាសធ្វើសកម្មភាពឲ្យសហគ្រាស ឲ្យប្រជាជនដែលនៅទីនោះអាចពង្រីក
បានប្រភពកម្លាំងពលទាំងអស់របស់ខ្លួន”។
ការស្រុះចិត្តគំនិតរបស់ប្រព័ន្ធទាំងមូល
|
សាស្ត្រាចារ្យ បណ្ឌិត Ngo Thang Loi មហាវិទ្យាល័យសេដ្ឋកិច្ចជាតិ
(រូបថតៈ kinhtetrunguong.vn) |
ទោះបីជាទទួលបានសមិទ្ធផលគួរឲ្យកត់សម្គាល់ជាច្រើនក្នុងការកសាងរដ្ឋាភិ
បាលស្ថាបនាអភិវឌ្ឍន៍ សុចរិតនិងធ្វើសកម្មភាពក៏ដោយ ប៉ុន្តែនៅវេទិកាផ្លូវការមួយ
ចំនួន រដ្ឋាភិបាលបានឃើញច្បាស់ថា នៅមានបញ្ហាសេសសល់ច្រើនដែរដែលត្រូវ
ជំនះពុះពារដើម្បីឆ្ពោះទៅគោលដៅកំណើនរីកចំរើនប្រកបដោយនិរន្តរភាព។
សាស្ត្រាចារ្យ បណ្ឌិត Ngo Thang Loi មហាវិទ្យាល័យសេដ្ឋកិច្ចជាតិបានចាត់ទុកថា
“លក្ខខណ្ឌមួយសម្រាប់ការទទួលបានជោគជ័យគឺត្រូវធានាលក្ខណៈប្រព័ន្ធ
ក្នុងការកសាងរដ្ឋាភិបាលស្ថាបនា។លក្ខណៈប្រព័ន្ធនេះមិនត្រឹមតែស្ថិតនៅត្រឹម
រដ្ឋាភិបាល ក្រសួង ស្ថាប័ននានាប៉ុណ្ណោះទេ ថែមទាំងសម្រាប់ស្ថាប័នរដ្ឋបាល
ក្រោមឧវាទគឺត្រូវផ្អែកលើលក្ខណៈពិសេសរបស់តំបន់ដើម្បីពីនោះដាក់ចេញគោល
នយោបាយសមស្រប។តាមនោះ ការកសាងរដ្ឋាភិបាលស្ថាបនាត្រូវធ្វើយ៉ាងដូច
ម្ត៉េចឲ្យប្រជាជនខិតមកជិតជាមួយរដ្ឋាភិបាលថែមទៀត”។
ក្រោយរយៈពេល១ឆ្នាំអនុវត្ត សមិទ្ធិផលដំបូងសរឲ្យឃើញថា គោលនយោ
បាយកសាងរដ្ឋាភិបាលស្ថាបនាអភិវឌ្ឍន៍ សុចរិត ធ្វើសកម្មភាព បំរើប្រជាជនទទួល
បានបម្រែបម្រួលវិជ្ជមានជាជំហានដំបូង។ កំណាត់ផ្លូវខាងមុខនៅមានឧបសគ្គច្រើន
ដែរ ប៉ុន្តែដោយការប្តេជ្ញានិងជំហានលោតផ្លោះក្នុងយុទ្ធសាស្ត្រធ្វើសកម្មភាពពីរដ្ឋា
ភិបាល តំបន់នានានឹងអនុវត្តជាក់ស្តែងគោលដៅនាំវៀតណាមក្លាយទៅជាខឿន
សេដ្ឋកិច្ចមានការប្រកួតប្រជែងអំពីបរិយាកាសធ្វើអាជីវកម្មជួរមុខក្នុងតំបន់៕