សមុទ្រខាងកើត-ការព្រួយបារម្ភរបស់ថ្នាក់ដឹកនាំ G7

(VOVworld)-ក្រុមប្រទេសឧស្សាហកម្មអភិវឌ្ឍន៍ជួរមុខពិភពលោក (G7) នាពេល ថ្មីៗនេះបានអនុម័តនូវសេចក្តីថ្លែងការណ៍រួមស្តីពីសន្តិសុខនាវាចរណ៍ ក្នុងនោះ បានថ្កោលទោសសកម្មភាពកែប្រែនិងផ្លាស់ប្តូរសភាពដើមរបស់ចិន ចំពោះកោះ មួយចំនួនលើសមុទ្រខាងកើត។ សេចក្តីថ្លែងការណ៍នេះ ជាថ្មីម្តងទៀតបាន
បញ្ជាក់ ថាសសហគមន៍អន្តរជាតិកំពុងផ្តោតការយកចិត្តទុកដាក់យ៉ាងខ្លាំងទៅ
លើ បញ្ហាសមុទ្រខាងកើត ជាកន្លែងដែលភាពតានតឹងក៏កំពុងកើនឡើងដោយ
ទង្វើមិនអើពើទៅនឹងច្បាប់អន្តរជាតិរបស់ក្រុងប៉េកាំងនោះ។

សមុទ្រខាងកើត-ការព្រួយបារម្ភរបស់ថ្នាក់ដឹកនាំ G7 - ảnh 1
ថ្នាក់ដឹកនាំក្រុម G7 (រូបថតៈ AFP/TTXVN)

        សេចក្តីថ្លែងការណ៍ត្រូវបានអនុម័តនៅសន្និសីទកំពូល G7 នាថ្ងៃទី២៧
ឧសភានៅជប៉ុន ដែលក្នុងនោះបានសង្កត់ធ្ងន់ថា ប្រទេសទាក់ទិននានាត្រូវគោ រពតាមច្បាប់អន្តរជាតិក្នុងការដោះស្រាយជម្លោះដែនដី។ តាមនោះ ក្រុម G7 រួម
មានអាមេរិក អង់គ្លេស បារាំង ជប៉ុន អាល្លឺម៉ង់ អ៊ីតាលីនិងកាណាដា បានអះអាង ជាថ្មីម្តងទៀតថាជម្លោះគប្បីត្រូវបានដោះស្រាយដោយសន្តិវិធី គោលរពសេរីភាព
នៃ ការធ្វើដំណើរទៅវិញទៅមកលើសមុទ្រនិងលើអាកាស។ ថ្នាក់ដឹកនាំ G7 ក៏
បាន អំពាវនាវប្រទេសនានាអត់ធ្មត់ មិនមានសកម្មភាពដោយឯកតោភាគី ជៀស
វាងការប្រើប្រាស់អំពើហឹង្សាឬបង្ខិតបង្ខំ ដើម្បីពង្រឹងការប្រកាសអធិបតេយ្យភាព។

        ស្រុះចិត្តគំនិតចំពោះការព្រួយបារម្ភរួម

        សេចក្តីថ្លែងការណ៍ត្រូវបាននាំចេញចំនឹងពេលវេលាដែលភាពតានតឹងនៅ សមុទ្រខាងកើតកំពុងឡើងជណ្តើរ ដោយការទាមទារអធិបតេយ្យភាពស្ទើរតែ ទាំងស្រុងលើសមុទ្រខាងកើតរបស់ចិន។ សេចក្តីថ្លែងការណ៍បានសរឲ្យឃើញ
ថា សន្និសីទ G7 លើកនេះ បានបង្ហាញនូវសម្លេងខ្លាំងក្លាពីភាគីអាមេរិក ជប៉ុន និងប្រទេសដទៃក្នុងក្រុម និងឆ្លុះបញ្ជាំងការអរិចិត្តរបស់អាមេរិកនិងបណ្តាប្រ
ទេស ឧស្សាហកម្មអភិវឌ្ឍន៍អំពីសកម្មភាពឯកតោភាគី បង្កភាពតានតឹង គំរាម
កំហែង ទៅលើសន្តិភាព ស្ថិរភាព និងបំផ្លិចបំផ្លាញសភាពដើមនៅសមុទ្រខាង
កើតក៏ដូច ជាតំបន់សមុទ្រ Hoa Tung និងតំបន់សមុទ្រនៅលើទូទាំងពិភពលោក។
ក្នុងសន្និ សីទ G7 លើកនេះ​ ប្រទេសម្ចាស់ផ្ទះជប៉ុន មានសីទ្ធិសម្រេចរាល់ប្រធាន
បទ សម្រាប់ពិភាគ្សាក្នុងសន្និសីទ ហើយជាការពិត បញ្ហាសមុទ្រខាងកើតក្លាយ
ទៅ ជាប្រធានបទសំខាន់នៅអង្គប្រជុំទាំងមូល។

សមុទ្រខាងកើត-ការព្រួយបារម្ភរបស់ថ្នាក់ដឹកនាំ G7 - ảnh 2
រដ្ឋមន្ត្រីការបរទេសក្រុម G7 ក្នុងសម័យប្រជុំដំបូង(រូបថតៈ AFP/TTXVN)

        គាំទ្រការដោះស្រាយជម្លោះតាមរយៈច្បាប់

        ទោះបីជាចិនមិនមែនជាសមាជិកក្រុម G7 ប៉ុន្តែការក្រោកឡើងរបស់ មហា
អំណាចនេះនាប៉ុន្មានឆ្នាំកន្លងទៅជាបញ្ហាសំខាន់ដែលបាននាំយកមកពិភាគ្សា
នៅសន្និសីទ G7។ ការស្រុះចិត្តគំនិតគ្នារបស់ក្រុម G7 នេះធ្វើឲ្យចិនមានប្រតិកម្ម
​យ៉ាងខ្លាំងក្លា។​ ចិនបានតបតវិញភ្លាមមួយរំពេច ដោយការប្រកាសថា បញ្ហា
សមុទ្រ ខាងកើត មិនទាក់ទងអ្វីដល់ក្រុម G7 ឬសមាជិកណាមួយនៃក្រុមនេះ
ឡើយ។ ហើយមុននេះ ចិនបានព្រមានជាច្រើនលើកច្រើនសារថា ក្រុម G7 កុំលូបដៃចូលបញ្ហានេះ។​មិនត្រឹមតែប៉ុណ្ណោះ ចិនបានទាមទារកោះហៅឯកអគ្គ
រដ្ឋទូតនៃបណ្តា ប្រទេស G7 ប្រចាំនៅចិនមកសួរដេញដោលទៀតផង។

        ប្រការគួរឲ្យកត់សម្គាល់ក្នុងសន្និសីទ​G7 លើកនេះ ថ្នាក់ដឹកនាំ G7 ក៏បាន ឯកភាពយកយន្តការអន្តរជាតិ ដូចជាតុលាការឡាអេ ជាកន្លែងស្របច្បាប់ សម្រាប់ជំលោះអធិបតេយ្យភាពនៅសមុទ្រខាងកើតនិងសមុទ្រ Hoa Tung។
ក្នុង​កាលៈទេសៈដែល តុលាការអន្តរជាតិនៅឡាអេនឹងចេញាសាលក្រមស្តីពី
ពាក្យ បណ្តឹងរបស់ហ្វីលីពីន ទាក់ទិនទៅនឹងមហិច្ចតាអធិបតេយ្យភាពរបស់
ចិននៅ សមុទ្រខាងកើតនាខែមិថុនាខាងមុខ ហើយសេចក្តីថ្លែងការណ៍របស់
G7 ដែល បង្ហាញការគាំទ្រជាសាធារណៈក្នុងការដោះស្រាយរាល់បញ្ហានៅ
សមុទ្រខាងកើត ដោយសន្តិវិធីនោះបានសរឲ្យឃើញភាពចាំបាច់នាបច្ចុប្បន្នគឺ
សហគមន៍អន្តរជាតិ ត្រូវឡើងសម្លេងរួម បង្ខំចិនគោរពសាលក្រមនិងគោរព
ច្បាប់អន្តរជាតិ។

        តាមកាវិភាគរបស់អ្នកជំនាញការថា ទោះបីជារឿងក្តីរបស់ហ្វីលីពីននៅតុលា ការឡាអេពុំកំណត់កម្មសិទ្ធិនិងអធិបតេយ្យជាក់ស្តែងលើសមុទ្រខាងកើតក៏ដោយ ប៉ុន្តែសាលក្រមនោះ ពិតជាជះឥទ្ធិពលសំខាន់ទៅនឹងការកំណត់សេរីភាពនាវាចរ
ណ៍ សិទ្ធិរបស់ភាគីទាក់ទិននានា ក៏ដូចជាជម្រុញដំណោះស្រាយការទូត និងកាត់ បន្ថយភាពតានតឹងទៀតផង។ ការស្រុះចិត្តគំនិតរបស់ G7 លើកនេះ ក្នុងបញ្ហា សន្តិសុខនាវារណ៍នៅសមុទ្រខាងកើត បានរួមចំណែកបញ្ចេញសម្លេងដោយមាន ការទទួលខុសត្រូវ ដើម្បីរក្សាបរិយាកាសសន្តិសុខ សន្តិភាព និងស្ថិរភាពក្នុង តំបន់៕

 

 

ប្រតិកម្មទៅវិញ

ផ្សេងៗ