(VOVWORLD) - នាថ្ងៃទី ១២ មករា កន្លងទៅ ប្រធានាធិបតីអាមេរិកលោក Donald Trump បានដាក់ចេញ កាលកំណត់ជាក់លាក់ ដែលត្រូវធ្វើវិសោធនកម្មកិច្ចព្រមព្រៀងប្រវត្តិសាស្ត្រនេះ តាមទិសដែលអាមេរិករំពឹងទុកថា គឺសមស្របជាង។
រីអាទ័រនុយក្លេអ៊ែរទឹកទម្ងន់ធ្ងន់ Arak ភាគកណ្ដាលអ៊ីរ៉ង់ (រូបថត៖ AP/TTXVN) |
ស្ថានភាពអន្តរជាតិក្នុងប៉ុន្មានថ្ងៃកន្លងទៅបានសរឲ្យឃើញថា កិច្ចព្រម ព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់កំពុងប្រឈមមុខនឹងសម្ពាធកាន់តែធំពីការធ្វើវិសោធនកម្ម។ នាថ្ងៃទី ១២ មករា កន្លងទៅ ប្រធានាធិបតីអាមេរិកលោក Donald Trump បានដាក់ចេញ កាលកំណត់ជាក់លាក់ ដែលត្រូវធ្វើវិសោធនកម្មកិច្ចព្រមព្រៀងប្រវត្តិសាស្ត្រនេះ តាមទិសដែលអាមេរិករំពឹងទុកថា គឺសមស្របជាង។ បើទោះបីជាសកម្មភាព របស់អាមេរិកជួបប្រទះនឹងការប្រឆាំងជំទាស់របស់សាធារណៈមតិអន្តរជាតិក្ដី ប៉ុន្តែប្រទេសទាក់ទិននានាក៏ត្រូវពិចារណាលើការបោះជំហាននាពេលខាងមុខ ប្រសិនបើមិនចង់ឲ្យកិច្ចព្រមព្រៀងនេះត្រូវបែកបាក់នោះ។
ក្រោយរយៈពេល១២ឆ្នាំចរចាប្រកបដោយភាពតានតឹង កិច្ចព្រមព្រៀងប្រវត្តិ សាស្ត្រស្ដីពីបញ្ហានុយក្លេអ៊ែររបស់អ៊ីរ៉ង់ ត្រូវបានចុះហត្ថលេខានាខែកក្កដាឆ្នាំ ២០១៥។ ឯកសារនេះ ឬបានហៅថា ផែនការសកម្មភាពពេញលេញរួម (JCPOA) អនុញ្ញាត្តិឲ្យលុបចោលបទដាក់ទណ្ឌកម្មខាងសេដ្ឋកិច្ចទៅលើអ៊ីរ៉ង់។ ផ្ទុយទៅវិញ សាធារណៈរដ្ឋអ៊ីស្លាមនេះ ត្រូវដាក់កំហិតទៅលើកម្មវិធីនយុក្លេអ៊ែរដែលបង្កឡើង ភាពចម្រូងចម្រាសរបស់ខ្លួន។
កិច្ចព្រមព្រៀង JCPOA ត្រូវបានរំពឹងទុកថា ជាលទ្ធផលជោគជ័យបំផុត របស់រដ្ឋអំណាចប្រធានាធិបតីលោក Barack Obama។ ប៉ុន្តែអ្នកស្នងតំណែង ប្រធានាធិបតីលោក Donald Trump បានស្វែងរកគ្រប់វិធីដើម្បីលុបបំបាត់ទាំងអស់។
ចេតនានៅពីក្រោយសម្ពាធធ្វើវិសោធនកម្មកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់
ក្នុងចំណោមប្រទេសទាំង៧ដែលចូលរួមចរចានិងចុះហត្ថលេខាលើកិច្ចព្រមព្រៀង JCPOA (រួមមានអង់គ្លេស បារាំង អាល្លឺម៉ង់ ចិន រុស្ស៊ី អាមេរិកនិងអ៊ីរ៉ង់) មានប្រទេសអាមេរិកតែមួយគត់ដែលចង់ធ្វើវិសោធនកម្មឯកសារនេះ។
ចាប់ពីពេលរត់ប្រណាំងក្នុងការបោះឆ្នោត លោក Trump បានឲ្យដឹងថា JCPOA ជាកិច្ចព្រមព្រៀងមួយក្នុងចំណោមកិច្ចព្រមព្រៀងឆ្កួតលីលាបំផុតដែលលោក ធ្លាប់ស្គាល់ដល់។ លោកព្រមមានថា ឯកសារនេះនឹងមិនអាចរារាំងតេអេរ៉ង់ពីការ មានកម្មសិទ្ធិចំពោះអាវុធនុយក្លេអ៊ែរបានឡើយ។ ដោយហេតុនេះ ចាប់ពីពេលឡើងកាន់អំណាច ម្ចាស់សេតវិមានរូបនេះ ជានិច្ចកាលស្វែងរកគ្រប់មូលហេតុដើម្បីច្រានចោលតំលៃដែល JCPOA នាំមក។ វ៉ាស៊ីនតោនមិនដាក់ចេញមូលហេតុថា អ៊ីរ៉ង់បានរំលោភទៅលើកិច្ចព្រមព្រៀងនេះ ទេ ប៉ុន្តែចាត់ទុកថា ត្រូវចរចាឡើងវិញអំពីមាត្រាមួយចំនួនក្នុង JCPOA។ ប្រសិនបើមិនធ្វើ ដូច្នេះ អាមេរិកនឹងបដិសេធចូលរួមកិច្ចព្រមព្រៀងនេះ។
ដោយមិនអើពើដល់ការដែលក្រុមប្រទេសអឺរ៉ុបនិងអង្គការ IAEA ទទួល ស្គាល់ថា អ៊ីរ៉ង់បានអនុវត្តន៍យ៉ាងហ្មឹងម៉ាត់នូវមាត្រាទាំងអស់ក្នុង JCPOA នោះ នាខែកក្កដាឆ្នាំ២០១៧ លោក Trump បានបញ្ជាឲ្យដាក់ទណ្ឌកម្មខាងសេដ្ឋកិច្ច ថ្មីទៅលើអ៊ីរ៉ង់។ រយៈពេល៣ខែក្រោយនោះ ប្រធានាធិបតីអាមេរិករូបនេះក៏បាន បដិសេធទទួលស្គាល់ថា អ៊ីរ៉ង់បានគោរពកិច្ចព្រមព្រៀង ហើយបោះសិទ្ធិសំរេច កំណត់ទៅកាន់រដ្ឋសភាប្រទេសនេះវិញ។
បុគ្គលិកបច្ចេកទេសធ្វើការក្នុងមូលដ្ឋាននុយក្លេអ៊ែរ Isfahan របស់អ៊ីរ៉ង់ (រូបថត៖ AFP/TTXVN) |
ច្បាស់លាស់គឺអាមេរិកកំពុងស្វែងរកវិធានការទាំងអស់ ដើម្បីសម្រេចបាន គោលដៅរបស់ខ្លួន។ ប៉ុន្តែប្រការអ្វីដែលបណ្ដាលឲ្យវ៉ាស៊ីនតោនមិនអើពើដល់ ការប្រឆាំងជំទាស់របស់សមាជិកដទៃទៀតក្នុងកិច្ចព្រមព្រៀងប្រវត្តិសាស្ត្រនេះ? មូលហេតុគឺ ក្រៅពីផលប្រយោជន៍របស់អាមេរិក ការទាមទាររបស់លោក Trump គឺសំដៅដាក់សម្ពាធបង្ខំឲ្យអ៊ីរ៉ង់ត្រូវផ្លាស់ប្ដូរគោលនយោបាយរបស់ខ្លួននៅមជ្ឈឹមបូព៌ា តាមនោះធ្វើឲ្យពេញចិត្តនូវសម្ព័ន្ធមិត្តទាំង២របស់អាមេរិកនៅតំបន់នេះគឺ អ៊ីស្រាអែលនិងអារ៉ាប់ប៊ីសាអូឌីត ដែលព្រួយបារម្ភថា អ៊ីរ៉ង់មានផែនការបើក របៀងមួយឆ្លងកាត់ដែនដីអ៊ីរ៉ាក់ទៅកាន់ស៊ីរី ដែលគំរាមកំហែងទៅលើសន្តិសុខ របស់គេ។
តើមានការធ្វើវិសោធនកម្មដែរឬទេ?
ការធ្វើវិសោធនកម្មប្រហែលជាពិបាកប្រព្រឹត្តទៅនារយៈពេលខ្លីខាងមុខ ប៉ុន្តែក្នុងរយៈពេលយូរអង្វែងគឺគ្មានអ្នកណាដែលហ៊ានជឿជាក់លើប្រការនេះ ឡើយ។ និយាយដូច្នេះព្រោះថា រហូតដល់ពេលនេះ ប្រទេសសេសសល់ទាំង៦ ក្នុងកិច្ចព្រមព្រៀង JCPOA នៅរក្សាគោលជំហរដដែលរបស់ខ្លួនគឺមិនចាំបាច់ ធ្វើវិសោធនកម្មទេ។
ក្រៅពីនោះ ប្រសិនបើកិច្ចព្រមព្រៀងនេះបែកបាក់ នឹងបង្កឡើងការខូចខាត ចំពោះកិច្ចសន្ទនាជាមួយស.ប.បកូរ៉េ អំពីបញ្ហាគ្មាននុយក្លេអ៊ែរលើឧបទ្វីបកូរ៉េ ហើយជះឥទ្ធិពលអសកម្មទៅលើការខំប្រឹងប្រែងរំសាយអាវុធនុយក្លេអ៊ែររបស់ ពិភពលោក។
មុននេះ២ឆ្នាំ នៅពេលចុះហត្ថលេខាលើកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់នោះ តំណាងនៃប្រទេសទាំង៧បានសង្ឃឹមថា ឯកសារនេះនឹងជួយបញ្ចប់សំណុំរឿង មួយក្នុងចំណោមសំណុំរឿងនុយក្លេអ៊ែរដ៏ស្មុគស្មាញបំផុតលើពិភពលោក ដូច សំណុំរឿងនុយក្លេអ៊ែរកូរ៉េខាងជើងដែរ។ ប៉ុន្តែអ្វីៗដែលប្រព្រឹត្តទៅកំពុងសរឲ្យ ឃើញថា ការចុះហត្ថលេខាជារឿងមួយ ប៉ុន្តែការគោរពរបស់ភាគីទាំងអស់គឺរឿង ផ្សេងមួយទៀត៕