សម័យសួរដេញដោលរបស់រដ្ឋសភា៖ កាន់តែជាក់ស្ដែងនិងមានប្រសិទ្ធភាពពីមួយថ្ងៃទៅមួយថ្ងៃច័ន្ទ

(VOVWORLD) - ចាប់ពីថ្ងៃទី៦ដល់ថ្ងៃទី៨ ខែវិច្ឆិកា រដ្ឋសភាវៀតណាមបានធ្វើការសួរដេញដោលរដ្ឋ មន្រ្តីចំនួន៤រូបនៃក្រសួងមហាផ្ទៃ ក្រសួងឧស្សាហពាណិជ្ជកម្ម ក្រសួងកសិកម្ម និងអភិវឌ្ឍជនបទនិងក្រសួងព័ត៌មាននិងទូរគមនាគមន៍ស្ដីពីបញ្ហាពាក់ព័ន្ធនានា។ សាធារណៈមតិនិងសមាជិកសភាបានវាយតម្លៃខ្ពស់ចំពោះការសួរដេញដោលលើកនេះ ដោយចាត់ទុកថា សកម្មភាពនេះកាន់តែជាក់ស្ដែងនិងមានប្រសិទ្ធភាព ពីមួយថ្ងៃទៅមួយថ្ងៃ។
សម័យសួរដេញដោលរបស់រដ្ឋសភា៖ កាន់តែជាក់ស្ដែងនិងមានប្រសិទ្ធភាពពីមួយថ្ងៃទៅមួយថ្ងៃច័ន្ទ - ảnh 1រដ្ឋមន្រ្តីក្រសួងមហាផ្ទៃលោក Le Vinh Tan ឆ្លើយសំណួរដេញដោល (រូបថត៖ quochoi.vn) 

  ពង្រីកស្មារតីឆ្លើយយ៉ាងក្បោះក្បាយនិងផ្ទាល់ទៅលើបញ្ហាដែលបានសួរ

        អគ្គលេខាធិការរដ្ឋសភាលោក Nguyen Hanh Phuc បានអោយដឹងថា បញ្ហាដែលត្រូវបានលើកយកមកសួរនៅសម័យប្រជុំលើកនេះ សុទ្ធតែជាបញ្ហាដែលទទួលបានការយកចិត្តទុកដាក់ជាច្រើនរបស់ប្រជាជននិងអ្នកបោះឆ្នោតទូទាំងប្រទេស។ តាមពិតទៅ សម័យសួរដេញដោលបានប្រព្រឹត្តទៅក្នុងបរិយាកាសសកម្ម ប្រជាធិបតេយ្យ ស្មោះត្រង់ ដោយមានការទទួលខុសត្រូវនិងស្មារតីស្ថាបនា។ សំណួរខ្លី ច្បាស់លាស់ ហើយផ្ដោតទៅលើបញ្ហាដែលគេចង់សួរ។

        លោក Luu Binh Nhuong សមាជិកសភាមណ្ឌល Ben Tre បានវាយតម្លៃថា អ្នកបោះឆ្នោតជាច្រើនមានប្រតិកម្មយ៉ាងល្អចំពោះសម័យសួរដេញដោលនេះ ដោយចាត់ទុកថា គុណភាពនៃការសួរនិងការឆ្លើយសំណួរកាន់តែបានលើកកំពស់ពីមួយថ្ងៃទៅមួយថ្ងៃ។ ក្រៅពីនោះប្រធានសម័យប្រជុំក៏បានប្រតិបត្តិការយ៉ាងបត់បែនផងដែរ។ លោក Luu Binh Nhuong បានថ្លែងថា៖

        “របៀបប្រតិបត្តិការគឺយ៉ាងល្អិតល្អន់ ទន់ភ្លន់ ជាពិសេសគឺល្អិតល្អន់ក្នុងបញ្ហានីមួយៗដែលសមាជិកសភាសួរ។ នៅពេលដែលរដ្ឋមន្រ្តីមិនទាន់ឆ្លើយអស់គឺប្រធានរដ្ឋសភាបានរំលឹក។ អាចនិយាយបានថា ប្រធានរដ្ឋសភាបានប្រតិបត្តិសម័យសួរដេញដោលយ៉ាងហ្មត់ចត់ ប៉ុន្តែមិនតានតឹងទេ”។

សម័យសួរដេញដោលរបស់រដ្ឋសភា៖ កាន់តែជាក់ស្ដែងនិងមានប្រសិទ្ធភាពពីមួយថ្ងៃទៅមួយថ្ងៃច័ន្ទ - ảnh 2  លោក Luu Binh Nhuong សមាជិកសភាមណ្ឌល Ben Tre 

        លើកកំពស់តួនាទីឃ្លាំមើលនិងការទទួលខុសត្រូវរបស់សមាជិកសភា

        ក្នុងសម័យសួរដេញដោលនេះ បញ្ហា “ក្ដៅគគុក” ជាច្រើនរបស់ប្រទេសជាតិត្រូវបានបណ្ដារដ្ឋមន្ត្រីស្រាយបំភ្លឺយ៉ាងសមហេតុសមផល។ លោក Ngo Thanh Danh សមាជិកសភាមណ្ឌល Dak Nong បានចាត់ទុកថា ក្នុងសម័យប្រជុំលើកនេះ សមាជិកសភាបានជ្រើសរើសបញ្ហាដ៏ជ្រាលជ្រៅដើម្បីយកមកសួរ។ លោកបានបន្តទៀតថា៖

        “សម័យសួរដេញដោលបានប្រព្រឹត្តទៅយ៉ាងស្មោះត្រង់ ដោយឈរលើស្មារតីស្ថាបនា។ ដោយមានការទទួលខុសត្រូវចំពោះប្រជាជន បណ្ដាសមាជិកសភាបានសួរយ៉ាងហ្មត់ចត់។ មានបញ្ហាជាច្រើនដែលរដ្ឋមន្រ្តីមិនទាន់ឆ្លើយអោយបានសមហេតុសមផលនោះ គឺសមាជិកសភាបានបដិវាទតបតវិញ ទាមទារអោយមានចម្លើយសមហេតុសមផលដើម្បីរាយការណ៍ដល់អ្នកបោះឆ្នោតនិងប្រជាជន”។

        ឆ្លងកាត់រយៈ៣ថ្ងៃសួរដេញដោល បណ្ដារដ្ឋមន្រ្តីបានទទួលខុសត្រូវយ៉ាងហ្មត់ចត់និងស្មោះត្រង់នូវបញ្ហានៅសេសសល់នានា ហើយសន្យានឹងជំនះពុះពារនាពេលខាងមុខ។ លោក Nguyen Ngoc Phuong សមាជិកសភាមណ្ឌល Quang Ngai បានវាយតម្លៃថា នៅពេលដែលសមាជិកសភាចុច ប៊ូតុងដើម្បីបោះឆ្នោតជ្រើសតាំងរដ្ឋមន្រ្តីនោះ គឺពួកគេបានអនុវត្តជំនឿទុកចិត្តដែលប្រជាជនប្រគល់ជូន។ ហេតុដូច្នេះហើយ ចំពោះចម្លើយនីមួយៗ រដ្ឋមន្រ្តីត្រូវតែបកស្រាយបំភ្លឺអោយបានច្បាស់ ដាក់ចេញដំណោះស្រាយជាក់ស្ដែងដែលអាចធ្វើបាន ព្រមទាំងបង្ហាញនូវការទទួលខុសត្រូវរបស់ខ្លួនចំពោះបញ្ហានោះផងដែរ។ លោក Nguyen Ngoc Phuong បានអោយដឹងថែមទៀតថា៖

        “គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាបានត្រៀមរៀបចំយ៉ាងហ្មត់ចត់។ ការសួរដេញដោលនឹងផ្ដោតទៅលើខ្លឹមសារអ្វី ហើយសំណួរទាំងអស់របស់សមាជិកសភាសុទ្ធតែត្រូវតាមសំណូមពរនោះ។ រាល់បញ្ហាដែលបានយកមកសួរគឺជាបញ្ហាដែលសង្គម ប្រជាជននិងអ្នកបោះឆ្នោតយកចិត្តទុកដាក់ហើយរង់ចាំចម្លើយពីរដ្ឋមន្រ្តី”។

        តាមរយៈសម័យសួរដេញដោលយ៉ាងដូច្នេះ បណ្ដារដ្ឋមន្រ្តីនឹងលើកកំពស់ថែមទៀតនូវការទទួលខុសត្រូវរបស់ខ្លួនក្នុងបញ្ហាដែលគេបានសួរ តាមនោះចាត់វិធានការដោះស្រាយប្រកបដោយប្រសិទ្ធភាព រួមចំណែកយ៉ាងជាក់ស្ដែងទៅក្នុងបុព្វហេតុកសាងនិងអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ