(VOVworld)-នាថ្ងៃទី៣១ធ្នូឆ្នាំ២០១៥ សហគមន៍អាស៊ានបានចាប់បដិសន្ធិជាផ្លូវ ការតាមដំណើរការដែលថ្នាក់ដឹកនាំអាស៊ានបាននាំចេញ។ នេះត្រូវបានចាត់ទុកជា ការគូសសញ្ញាសំខាន់ក្នុងដំណើរការបង្កើតនិងអភិវឌ្ឍន៍របស់ប្លុកអាស៊ានទាំងមូល ព្រមទាំងជាការគូសសញ្ញាក្នុងដំណើរការធ្វើសមាហរណកម្មអន្តរជាតិ របស់វៀត
ណាម។ ឱកាសគឺមានច្រើនប៉ុន្តែការព្រួយបារម្ភក៏មិនតិចតូចឡើយ ប្រសិនបើ
មិនយល់ច្បាស់នូវឱកាសដែលសមារណកម្មសេដ្ឋកិច្ចអាស៊ាន (AEC)នាំមកនោះ។
|
សមាហរណកម្មសេដ្ឋកិច្ចអាស៊ាន៖ ឱកាសនិងការព្រួយបារម្ភសម្រាប់វៀតណាម |
សហគមន៍អាស៊ានបានបង្កើតដោយឈរលើសសរទ្រូងចំនួន៣នោះគឺ
នយោបាយ-សន្តិសុខ សេដ្ឋកិច្ចនិងវប្បធម៌-សង្គម ក្នុងនោះសេដ្ឋកិច្ចដើរតួនាទីជា គ្រឹះស្ថាននៃការធ្វើសមាហរណកម្ម។
ទីលានលេងធំនិងឱកាសបើកទូលាយ
ឱកាសធំបំផុតដែលវៀតណាមទទួលបានពី AEC គឺបង្កើតឡើងទីផ្សារតំបន់
ចងសម្ព័ន្ធភាព ខណៈដែលរបាំងគយរវាងប្រទេសអាស៊ានទាំង១០ត្រូវបានលប់
ចោល។ ហើយអាស៊ានជាដៃគូពាណិជ្ជកម្មចម្បងនិងជាទីផ្សារវិនិយោគទៅកាន់ បរទេសធំបំផុតសម្រាប់វៀតណាម។ ដោយឈរលើមូលដ្ឋាននោះ AEC នឹងបើក ចេញឱកាសជាច្រើនសម្រាប់ខឿនសេដ្ឋកិច្ចវៀតណាម។ លោក Nguyen Son អនុប្រធានគណៈកម្មាធិការជាតិទទួលបន្ទុកសហប្រតិបត្តិការសេដ្ឋកិច្ចអន្តរជាតិ នៃក្រសួងឧស្សាហពាណិជ្ជកម្មវៀតណាមបានពិនិត្យថា៖
“ឱកាសទីមួយគឺ AEC ជាទីផ្សារតំបន់ចងសម្ព័ន្ធដែលបើកទួលាយឱកាសធ្វើ
អាជីវកម្ម។ទីពីរគឺ តំបន់អាស៊ានក៏ដូចជាប្រទេសដទៃក្នុងតំបន់ជាសមាជិកចូលរួម
កិច្ចព្រមព្រៀង FTA ជាច្រើន។ ហើយអង្គភាពអាជីវកម្មវៀតណាមនៅពេលដែល វិនិយោគចូលទីផ្សារនេះមិនត្រឹមតែជ្រៀតចូលទាក់ទង់ផ្ទាល់ជាមួយទីផ្សារតំបន់
អាស៊ាន ប៉ុណ្ណោះទេ ថែមទាំងមានឱកាសជ្រៀតចូលទីផ្សារដែលអាស៊ានកំពុង
ភ្ជាប់កិច្ច ព្រមព្រៀង FTA ទៀតផង”។
AEC មិនត្រឹមតែមានភាពងាយស្រួល
យ៉ាងណាមិញ ការក្លាយទៅជាកត្តាមួយរបស់ AEC ចំពោះវៀតណាមវិញមិន
ត្រឹមតែជា ភាពងាយស្រួលទាំងអស់នោះទេ។សហគមន៍សេដ្ឋកិច្ចអាស៊ានបាន
បង្កើតគឺមានន័យថា ទីផ្សារទាំងអស់មានភាពស្មើរដូចគ្នា។ដូច្នេះ ប្រសិនបើបរិ
យាកាសវិនិយោគនៅ វៀតណាមគ្មានការទាក់ទាញនឹងបណ្តាលឲ្យវិនិយោគិន
នានាងាក់ទៅរកដៃគូនៅ ប្រទេសអាស៊ានដទៃដែលមានលទ្ធភាពគ្រប់គ្រាន់ទៅ
វិញ។ ហើយយោងតាមការពិនិត្យ របស់វិទ្យាស្ថានស្រាវជ្រាវអាស៊ីអាគ្នេយ៍បាន
សរឲ្យឃើញថា អង្គភាពអាជីវកម្ម វៀតណាមស្ថិតក្នុង កម្រិតទាក់ទាញការ
យកចិត្តទុកដាក់ទាបបំផុត នៅតំបន់ អាស៊ាន លោក Pham Binh An នាយកមជ្ឈ
មណ្ឌល WTO ទីក្រុងហូជីមិញ បានចាត់ទុកថា៖
“ខ្ញុំគិតថា អង្គភាពអាជីវកម្មមិនសូវទទួលព័ត៌មានអំពីសហគមន៍សេដ្ឋកិច្ចអាស៊ាន
នៅឡើយ។ នេះជាការសាកល្បងធំបំផុតដោយសារអង្គភាពអាជីវកម្មនឹងមិន ឆ្លៀតយកបានឱកាសក៏ដូចជាគ្មានការត្រៀមរៀបចំសម្រាប់រាល់ការសាកល្បង។
ដូច្នេះ អង្គភាពអាជីវកម្មវៀតណាមនឹងជួបការខាតបង់ជាច្រើនខណៈដែលចូល
រួម AEC”។
សកម្មភាពនិងភាពម្ចាស់ការរបស់អង្គភាពអាជីវកម្ម
យល់ច្បាស់នូវការសាកល្បងថ្មីដើម្បីអាចឆ្លៀតយកឱកាស នេះជាប្រការ ដែលអ្នករៀបចំផែនការក៏ដូចជាបណ្តាអង្គភាពអាជីវកម្មវៀតណាមត្រូវយកចិត្ត
ទុកដាក់។ នៅក្នុងសិក្ខាសាលាមួយដែលបានរៀបចំនាដើមឆ្នាំ២០១៦ បន្ទាប់ពី សហគមន៍អាស៊ានបានចាប់បដិសន្ធិ ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីការបទេស
វៀតណាម លោក Pham Binh Minh បានសង្កត់ធ្ងន់ថា៖
“ខណៈដែលអាស៊ានចាប់ផ្តើមអនុវត្តដំណាក់កាលកសាងសហគមន៍អា ស៊ាមពីដើមឆ្នាំ២០០៩មក វៀតណាមក៏បានកសាងគំរោងការស្តីពីទិសដៅនិង វិធានការដែលវៀតណាមចូលរួមកិច្ចសហប្រតិបត្តិការដល់ឆ្នាំ២០១៥ ក៏ដូចជា សកម្មភាពរបស់រដ្ឋាភិបាលសម្រាប់អនុវត្តគំរោងការនេះ។ ក្នុងយុទ្ធសាស្ត្រធ្វើ សមាហរណកម្មអន្តរជាតិ វៀតណាមក៏បានដាក់ចេញទិសដៅដើម្បីរួមជាមួយ ប្រទេសអាស៊ាននានាកសាងសហគមនិងអនុវត្តទស្សនៈវិស័យដល់ឆ្នាំ២០២៥ ដោយមានខ្លឹមសារអាទិភាពខ្ពស់”។
យ៉ាងណាមិញទន្លឹមជាមួយនឹងគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច អង្គភាព អាជីវកម្មនានាត្រូវម្ចាស់ការក្នុងដំណើរការធ្វើសមាហរណកម្មនេះ។ច្បាស់លាស់
ថា ការប្រគួតប្រជែងកាន់តែខ្លាំងក្លាទាំងអំពីផលិតផលនិងទីផ្សារនិងប្រភពធន
ធាន មនុស្សមានគុណភាពខ្ពស់ គឺទាមទារការត្រៀមខ្លូនជាស្រេចរបស់អង្គភាព
អាជីវកម្មដើម្បីឆ្លៀតយកទាំងស្រុងឱកាសអភិវឌ្ឍន៍៕