សារ “សហរដ្ឋអាមេរិកវិលត្រឡប់មកវិញ” របស់រដ្ឋអំណាចប្រធានាធិបតីលោក Joe Biden
(VOVWORLD) - សហរដ្ឋអាមេរិកក្រោមរដ្ឋអំណាចរបស់លោកប្រធានា ធិបតី Joe Biden បាន ផ្លាស់ប្ដូរទស្សនៈស្ដីពីតួនាទីនិងវិធីអភិក្រមនៅក្នុងទំនាក់ទំនងអន្តរជាតិនានា។ ប្រការ នេះត្រូវបានបង្ហាញយ៉ាងច្បាស់លាស់តាមរយៈកាយវិការដ៏សកម្មនាពេលថ្មីៗនេះរបស់រដ្ឋ អំណាចប្រធានាធិបតីថ្មីរូបនេះ។ ចាប់តាំងពីការពិភាក្សាតាមប្រព័ន្ធវីដេអូរបស់ក្រុម៤ ប្រទេស (Quad) រួមមានអាមេរិក ជប៉ុន ឥណ្ឌា និងអូស្ត្រាលី រហូតដល់កិច្ចប្រជុំតាម ប្រព័ន្ធវីដេអូរបស់ថ្នាក់ដឹកនាំក្រុមប្រទេស G7 កាលពីចុងសប្ដាហ៍កន្លងទៅ លោក ប្រធានាធិបតី Joe Biden បានបង្ហាញសារជាផ្លូវការស្ដីពីការតភ្ជាប់ជាថ្មីឡើងវិញ ជាមួយសហគមន៍អន្តរជាតិនិងអង្គការសកលនានា ក្រោយពីការបែកបាក់គ្នាបណ្ដាលមក ពីគោលនយោបាយ “សហរដ្ឋអាមេរិកជាចម្បង” ក្នុងអំឡុងអាណត្តិរបស់លោក Donald Trump។
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden។ (រូបថត៖ Dallas Morning News) |
មុននោះ ដើម្បីអនុវត្តសេចក្ដីប្រកាស “សហរដ្ឋអាមេរិកវិលត្រឡប់មកវិញ” នោះ លោកប្រធានាធិបតី Joe Biden បានសន្យាផ្ដល់ហិរញ្ញប្បទានជូនកម្មវិធីចែកចាយ វ៉ាក់សាំងរបស់ WHO វិលត្រឡប់មកកិច្ចព្រមព្រៀងទីក្រុងប៉ារីសស្ដីពីការប្រែប្រួល អាកាសធាតុ ឬអនុម័តលើកញ្ចប់ថវិកាជំរុញសេដ្ឋកិច្ចឡើងដល់ទៅ២០០០ពាន់លាន ដុល្លាអាមេរិក ជាដើម។
ការផ្លាស់ប្ដូរក្នុងគោលនយោបាយកិច្ចការបរទេសរបស់អាមេរិក
លោកប្រធានាធិបតី Joe Biden កំពុងបង្ហាញឲ្យពិភពលោក ជាពិសេសគឺសម្ព័ន្ធ មិត្តនិងដៃគូនានា ឃើញថា រាល់ការសន្យាដែលលោកបានធ្វើឡើងចាប់តាំងពីយុទ្ធ នាការឃោសនារកសន្លឹកឆ្នោតរហូតដល់ពេលឡើងកាន់អំណាចកាលពីថ្ងៃទី២០ មករា កន្លងទៅ គឺផ្សាភ្ជាប់នឹងសកម្មភាពពិតប្រាកដ មិនមែនជាការសន្យាមាត់ទទេនោះឡើយ។ ជាក់ស្ដែងគឺ រដ្ឋអំណាចប្រធានាធិបតី Joe Biden បាននាំអាមេរិកវិលត្រឡប់មកកិច្ចព្រម ព្រៀងទីក្រុងប៉ារីសស្ដីពីការប្រែប្រួលអាកាសធាតុ; ពន្យាពេល៥ ឆ្នាំបន្ថែមទៀតលើសន្ធិ សញ្ញាកាត់បន្ថយអាវុធយុទ្ធសាស្ត្រថ្មី (New START) ជាមួយរុស្ស៊ី; ចូលរួមឡើងវិញក្នុង ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិក្នុងនាមជាអ្នកសង្កេតការណ៍; បន្តចូល រួមនិងផ្ដល់ប្រាក់ជំនួយជូនអង្គការសុខភាពពិភពលោក; ត្រៀមខ្លួនជាស្រេចចូលរួមកិច្ច ចរចាជាមួយអ៊ីរ៉ង់និងប្រទេសសមាជិកនៅសេសសល់ក្នុងក្រុម P5+1 អំពីកិច្ចព្រម ព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ ព្រមទាំងបញ្ចប់ការគាំពារកងទ័ពអារ៉ាប់ប៊ីសាអូឌីតនិងអេមីរ៉ាត អារ៉ាប់រួមក្នុងសង្គ្រាមប្រឆាំងនឹងក្រុម Houthi នៅយេម៉ែន ផងដែរ។
អាហ្គានីស្ថានទទួលវ៉ាក់សាំងបង្ការ Covid-19 ដែលជាជំនួយតាមយន្តការ COVAX។ (រូបថត៖ AP/KEYSTONE) |
គួរឲ្យយកចិត្តទុកដាក់ លោក Biden បានតែងតាំងអតីតរដ្ឋមន្រ្តីការបរទេស លោក John Kerry ជាតំណាងពិសេសរបស់ប្រធានាធិបតីទទួលបន្ទុកការទប់ទល់នឹង ការប្រែប្រួលអាកាសធាតុ ដែលជាមុខតំណែងថ្មីមិនធ្លាប់មាន ហើយស្មើនឹងតំណែង មួយក្នុងគណៈរដ្ឋមន្រ្តី។ រដ្ឋាភិបាលថ្មីរបស់អាមេរិក ក៏បានសន្យារួមវិភាគទានទឹកប្រាក់ ចំនួន៤ពាន់លានដុល្លាអាមេរិកសម្រាប់យន្តការ COVAX សំដៅផ្គត់ផ្គង់វ៉ាក់សាំងបង្ការ Covid-19 ជូនប្រទេសមានប្រាក់ចំណូលទាបនិងមធ្យមនានាផងដែរ។
មុននោះ អញ្ជើញថ្លែងសុន្ទរកថាជាផ្លូវការលើកដំបូងក្នុងនាមជាប្រធានាធិបតី ក្នុងឱកាសបំពេញទស្សនកិច្ចការងារនៅក្រសួងការបរទេសអាមេរិកកាលពីថ្ងៃទី៤ កុម្ភៈ លោក Joe Biden បានអះអាង ថា អាមេរិកនឹងសហប្រតិបត្តិការជាមួយសម្ព័ន្ធមិត្តនិង ដៃគូទាំងអស់ ព្រមទាំងផ្លាស់ប្ដូរថ្មីតួនាទីរបស់ទីក្រុងវ៉ាស៊ីនតោណនៅក្នុងអង្គការអន្តរ ជាតិនានា ដោយដណ្ដើមយកវិញនូវកិត្យានុភាពនិងអំណាចសីលធម៌របស់ខ្លួន។ ក្នុង ន័យនេះ ចំណុចស្នូលក្នុងគោលនយោបាយកិច្ចការបរទេសរបស់រដ្ឋអំណាចប្រធានា ធិបតី Biden នោះគឺ ការ“ផ្សះផ្សា” ទំនាក់ទំនងជាមួយសម្ព័ន្ធមិត្តដែលធ្លាប់រងការខូច ខាតយ៉ាងធ្ងន់ធ្ងរចាប់តាំងពីរដ្ឋអំណាចអាណត្តិមុន។ លោកប្រធានាធិបតី Biden បាន បញ្ជាក់ថា ទំនាក់ទំនងសម្ព័ន្ធមិត្តគឺជាទ្រព្យសម្បត្តិមួយក្នុងចំណោមទ្រព្យសម្បត្តិដ៏ ថ្លៃថ្លាបំផុតរបស់អាមេរិក ព្រមទាំងសន្យាថា វ៉ាស៊ីនតោណនឹងប្រកៀកស្មាជាមួយ ប្រទេសសម្ព័ន្ធមិត្តនិងដៃគូនានា ដើម្បីរួមកម្លាំងដោះស្រាយបញ្ហាប្រឈមរួមរបស់ មនុស្សលោក។
ជះឥទ្ធិពលវិជ្ជមាន
រាល់ការបោះជំហានដំបូងតែទាន់ពេលវេលា របស់រដ្ឋអំណាចប្រធនាធិបតី Biden ត្រូវបានចាត់ទុក ថា បានជះឥទ្ធិពលវិជ្ជមានចំពោះស្ថានការណ៍សន្តិភាពនិងសន្តិ សុខអន្តរជាតិ ព្រមទាំងលើកទឹកចិត្តប្រទេសផ្សេងៗ ចូលរួមកិច្ចខិតខំប្រឹងប្រែងរួម ដើម្បីដោះស្រាយបញ្ហាប្រឈមរួមជាសកលនិងក្នុងតំបន់ផងដែរ។
លោក Boris Johnson នាយករដ្ឋមន្រ្តីអង់គ្លេស ដែលជាប្រធាន G7 ក្នុងឆ្នាំ ២០២១ បានកោតសរសើរលោកប្រធានាធិបតី Biden ថា កំពុងនាំប្រទេសអាមេរិក វិលត្រឡប់មករកតួនាទីដឹកនាំពិភពលោកឡើងវិញ។ អធិការបតីអាល្លឺម៉ង់លោកស្រី Angela Merkel បានវាយតម្លៃយ៉ាងដូច្នេះថា រាល់ការសន្យាដែលលោកប្រធានាធិបតី Biden បានធ្វើឡើងនៅកិច្ចប្រជុំកំពូលក្រុម G7 និងកិច្ចប្រជុំសន្តិសុខទីក្រុង Munich នោះ គឺជាសារដ៏ច្បាស់លាស់ស្ដីពីការពង្រីកពហុភាគីនិយម ដែលនឹងនាំមកនូវឱកាស សហប្រតិបត្តិការជាច្រើនថែមទៀតក្នុងក្រុម G7។ មុននោះ អគ្គលេខាធិការអង្គការ សហប្រជាជាតិលោក Antonio Guterres ក៏បានស្វាគមន៍ការសម្រេចចិត្តរបស់អាមេរិក ស្ដីពីការចូលរួមក្រុមប្រឹក្សាសិទ្ធិមនុស្សឡើងវិញក្នុងនាមជាអ្នកសង្កេតការណ៍ ក្រោយ រយៈពេល៣ឆ្នាំចាកចេញពីអង្គការនេះ។
ប្រទេសអាមេរិកក្រោមរដ្ឋអំណាចលោកប្រធានាធិបតី Joe Biden កំពុងវិល ត្រឡប់មករកតួនាទីដឹកនាំឡើងវិញ ហើយបង្កើនឥទ្ធិពលក្នុងការដោះស្រាយបញ្ហាប្រឈម ជាសកលនានា។ ទោះបីជានៅតែមានគោលដៅនយោបាយខ្លះៗក៏ដោយ ប៉ុន្តែមិន អាចបដិសេធបានឡើយថា រាល់ការបោះជំហានរបស់រដ្ឋអំណាចលោកប្រធានាធិបតី Biden ជាសញ្ញាវិជ្ជមានដោយទទួលបានការគាំទ្រពី សហគមន៍អន្តរជាតិ៕