VOV-ក្នុងដំណើរទស្សនកិច្ចជាលើកដំបូងទៅមជ្ឈឹមបូព៌ាក្នុងថានៈជា
ប្រធានាធិបតីកាលពីឆ្នាំ២០០៩មក នាថ្ងៃទី២០មិនាឆ្នាំ២០១៣នៅសន្និសីទ
កាសែតរួមជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu ប្រធានាធិបតី
អាមេរិក Barack Obama បានអះអាងឡើងវិញនូវកិច្ចសន្យារបស់អាមេរិកបង្កើន
កិច្ចសហប្រតិបត្តិការជាមួយរដ្ឋហ្ស៊ីបសំដៅទប់ស្កាត់អ៊ីរ៉ង់កែច្នៃអាវុធនុយក្លេអ៊ែ។ ក្នុងពេលនោះលោក Netanyahu ក៏បានឲ្យដឹងថា Tel Aviv អាចប្រើប្រាស់អំពើហឹង្សាក្នុងករណីចាំបាច់ដើម្បីបង្ខំអ៊ីរ៉ង់បោះចោលមហិច្ឆតានុយក្លេអ៊ែ។
|
ប្រធានាធិបតីអាមេរិក Barack Obama និងប្រធានាធិបតីអ៊ីស្រាអែល Simon Peres |
ជាក់ស្ដែងគឺសេចក្តីប្រកាសនេះរបស់វ៉ាសីងតោណនិង Tel Aviv មិនស្ថិតនៅ ក្រៅពីការគ្រោងទុកជាមុនរបស់អ្នកសង្កេតការណ៍។ ពីព្រោះមុននោះរដ្ឋអំណាច អ៊ីស្រាអែលផ្សាយទៅសញ្ញាព្រមានប្រទេសឥស្លាមអ៊ីរ៉ង់ជាបន្តបន្ទាប់។ នៅចាំថា នាពាក់កណ្ដាលខែមិនាឆ្នាំ២០១៣ពី Jerusalem លោក Netanyahu បានផ្សាយទៅ សារមួយដោយលើកច្បាស់ថា ត្រឹមតែមានបណ្ដាការដាក់ទណ្ឌកម្មនឹងមិនគ្រប់ គ្រាន់ដើម្បីទប់ស្កាត់មហិច្ឆតានុយក្លេអ៊ែរបស់អ៊ីរ៉ង់ទេ ដោយហេតុនោះអ៊ីស្រាអែល
ជានិច្ចកាលត្រៀមខ្លួនជាស្រេចជាមួយផែនការវាយប្រហារដោយជើងអាកាស
ទៅលើបណ្ដាមូលដ្ឋាននុយក្លេអ៊ែរបស់អ៊ីរ៉ង់។ ក្នុងពេលនោះមុនដំណើរទស្សន
កិច្ចនៅមជ្ឈឹមបូព៌ារបស់ប្រធានាធិបតី Obama នាដើមខែមិនានេះអនុប្រធានាធិបតី
អាមេរិកJoe Biden និងរដ្ឋមន្ត្រីការបរទេស John Kerry បានព្រមមានអ៊ីរ៉ង់ជាថ្មីម្ដង
ទៀតអំពីកាលកំណត់សមរាប់ដំណោះស្រាយការទូតចំពោះបញ្ហានុយក្លេអ៊ែនៃ
ប្រទេសឥស្លាមនេះ។
សេចក្តីព្រមានរបស់មជ្ឈដ្ឋានមន្ត្រីអាមេរិកដាក់ចេញក្នុងរយៈពេលប្រព្រឹត្ត
ទៅការចរចារថ្នាក់ឯកទេសរវាងអ៊ីរ៉ង់និងក្រុម P5+1 (រួមមានប្រទេសជាសមាជិកអចិន្ត្រៃយ៍ចំនួន៥នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនិងអាល្លឺម៉ង់)នា
ថ្ងៃទី១៨មិនានៅទួរគីបានបង្កកំលាំងគាបសង្កត់លើវិស័យជាច្រើនក្នុងដំណើរការ
ចរចារ។ ទោះបីកិច្ចប្រជុំសំងាត់ទទួលបានការរីកចំរើនដោយការសំណូមពរអ៊ីរ៉ង់
ផ្អាក់កម្មវិធីចម្រាញ់ urani នោកំរិត២០%ជំនួសឲ្យសំណូមពរបញ្ឈប់ទាំងស្រុងដូច
មុននេះ រួមជាមួយការទទួលស្គាល់របស់ IAEA ថាកម្មវិធីនុយក្លេអ៊ែរបស់អ៊ីរ៉ង់ត្រឹម
តែដើម្បីសន្តិភាពក្តី ប៉ុន្តែប្រការនោះមិនទាន់ធ្វើឲ្យអាមេរិកពេញចិត្តឡើយ។ វ៉ាសីងតោណនៅចាត់តុកថា កម្មវិធីនុយក្លែអ៊ែរបស់អ៊ីរ៉ង់បានដល់កំរិតក្រហមនិងប្រសិនបើប្រទេសឥស្លាមនេះមិនធ្វើសម្បទាននឹងមានបណ្ដាការដាក់ទណ្ឌកម្ម
ថែមទៀត។ អាមេរិកនៅគំរាមកំហែងនឹងដាក់ទណ្ឌកម្មចំពោះប៉ាគីស្ថានក្រោយ
ពេលប្រទេសអាស៊ីខាងត្បូងនេះបានពន្លឿនគំរោងការសាងសង់ខ្សែបំពង់បង្ហូរ
ឧស្ម័នជាមួយអ៊ីរ៉ង់។ មុននោះ EU ក៏រឹតបន្តឹងការដាក់ទណ្ឌកម្មចំពោះអ៊ីរ៉ង់ក្នុង
ពេលបញ្ជូលមន្ត្រីអ៊ីរ៉ង់៩នាក់បន្ថែមទៅក្នុងបញ្ជីខ្មៅបណ្ដាអ្នកត្រូវហាមផ្ដល់
ទិដ្ឋាការនិងហ៊ុំព័ទ្ធទ្រពសម្ប័ត្តិ។
|
ឆ្នាំថ្មីបានមកដល់ជាមួយប្រជាជនអ៊ីរ៉ង់រួមជាមួយការព្យាករណ៍មិនសុខសាន្តត្រាណឡើយ។ |
ច្បាស់ណាស់ថា លើជ្រុងជ្រោយជាច្រើនពីការទូតសេដ្ឋកិច្ចដល់យោធា
អ៊ីរ៉ង់កំពុងរងនៅភាពឯកោដ៏ធ្ងន់ធ្ងរ។ ការផ្ដួលរលំរបបរបស់ប្រធានាធិបតីអ៊ីរ៉ង់
Mahmoud Ahmadinejad សំដៅបង្កចីរភាពឲ្យសម្ព័ន្ធមិត្តយុទ្ធសាស្ត្រគឺអ៊ីស្រាអែល
នៅដំបន់មជ្ឈឹមបូព៌ារួមជាមួយនោះបង្កើតឥទ្ធិពលយ៉ាងខ្លាំងក្លាសំរាប់ដំបន់មាន
ធនធានជាច្រើននេះជានិច្ចកាលជាប្រការដែលអាមេរិកឆ្ពោះទៅ។ ដូច្នេះរវាង
ភាគីទាំងពីរពិតប្រាកដថាមិនអាចបង្កើតបានទំនុកទុកចិត្តនោះគឺលទ្ធផលនៃការ
ចរចារពីយូមកធ្លាក់ក្នុងភាពទាល់ច្រកក៏ជាប្រការងាយយល់ដែរ។
ឆ្នាំថ្មីបានមកដល់ជាមួយប្រជាជនអ៊ីរ៉ង់រួមជាមួយការព្យាករណ៍មិនសុខសាន្ត
ត្រាណឡើយ។ ខឿនសេដ្ឋកិច្ចអ៊ីរ៉ង់កំពុងប្រឈមមុខនឹងការលំបាកជាច្រើន។
អតិផរណាឡើងដល់២០% ប្រព័ន្ធធនាគារភាគច្រើនត្រូវកក់ស្ទះដោយបទដាក់ទណ្ឌកម្មនិងអត្រាបាត់អាជីពខ្ពស់។ ក្នុងកាលៈទេសៈនោះរួមជាមួយសារដ៏តឹងរឹង
របស់អាមេរិកលោកខាងលិចនិងប្រទេសជិតខាងអ៊ីស្រាអែលមិនធ្វើឲ្យប្រជាជន
នៃប្រទេសនេះសង្ឃឹមទៅលើមន្តអាគមណាមួយអាចកើតមានឡើងក្នុងអនាគត
ដ៏ខ្លីខាងមុខ៕