សេរីភាពខាងជំនឿសាសនាគប្បីសមស្របនឹងទំនៀមទំលាប់ល្អ

(VOVWORLD) - បក្សនិងរដ្ឋវៀតណាមជានិច្ចាកាលគោរពសិទ្ធិសេរីភាពខាងជំនឿសាសនា របស់ប្រជាពលរដ្ឋតាមច្បាប់ដែលបានកំណត់។ ប៉ុន្តែ វៀតណាមក៏ប្តេជ្ញាធ្វើចំណាត់ការទង្វើឆ្លៀតយកសាសនាដែលដើរផ្ទុយទៅនឹងទំនៀមទំលាប់ល្អ និងបទដ្ឋានសិលធម៌សង្គម។ នៅសម័យ ប្រជុំប្រចាំខែរបស់រដ្ឋាភិបាលដែលបានប្រព្រឹត្តទៅនាថ្ងៃទី ៣ ឧសភានៅទីក្រុង ហាណូយ បញ្ហានេះត្រូវបានតំណាងនៃខុទ្ទកាល័យរដ្ឋាភិបាលអះអាងជាថ្មីម្តងទៀត ក្នុងកាលៈទេសៈ នាពេលថ្មីៗនេះ សាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទ (ឬហៅ ថា សាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទម៉ែ) មានសកម្មភាពផ្សព្វផ្សាយគម្ពីរសាសនាខុសច្បាប់នៅតំបន់ជាច្រើនក្នុងទូទាំងប្រទេសដែលធ្វើឲ្យសាធារណៈមតិមហាជនមានកង្វល់។ 

សេរីភាពខាងជំនឿសាសនាគប្បីសមស្របនឹងទំនៀមទំលាប់ល្អ - ảnh 1 សេរីភាពខាងជំនឿសាសនាគប្បីសមស្របនឹងទំនៀមទំលាប់ល្អ

វៀតណាមកំណត់បញ្ហាជំនឿសាសនាក្នុងរដ្ឋធម្មនុញ្ញនិងច្បាប់ដែលបទដ្ឋាន ច្បាប់អន្តរជាតិគិតតាំងពីពេលរដ្ឋធម្មនុញ្ញដំបូង ហើយកាន់តែត្រូវបានសុក្រិដពី មួយថ្ងៃទៅមួយថ្ងៃដើម្បីសក្តិសមនឹងការអភិវឌ្ឍរបស់ប្រទេសជាតិតាមដំណាក់ កាលប្រវត្តិសាស្ត្រនិមួយៗ។ ប្រការនេះធានាឲ្យបានសិទ្ធិសេរីភាពខាងជំនឿ សាសនារបស់ពលរដ្ឋឲ្យសមស្របនឹងអនុសញ្ញាអន្តរជាតិ។

ទោះបីជាណាក៏ដោយ ច្បាប់វៀតណាមក៏កំណត់យ៉ាងច្បាស់លាស់ថា៖ ហាមឃាត់ការឆ្លៀតយកគោលនយោបាយគោរពស្តីពីសេរីភាពខាងជំនឿសាស នា ឬ ឆ្លៀតយកសាសនាដើម្បីរំលោភទៅលើច្បាប់ ដែលជះឥទ្ធិពលទៅលើ សណ្តាប់ធ្នាប់សាធារណៈនិងប្រពៃណីវប្បធម៌ជាតិ។ កំណត់ដូច្នេះគឺសំដៅធានា សកម្មភាពជំនឿសាសនាឲ្យស្វាហាប់និងសមស្របនឹងប្រពៃណីវប្បធម៌ ឆ្លើយតប នឹងតម្រូវការត្រឹមត្រូវរបស់ប្រជាជន មិនត្រូវបានសកម្មភាពជំនឿសាសនាខុសពី ទំនៀមទំលាប់ល្អជះឥទ្ធិពលអាក្រក់ទៅលើជីវភាពខាងព្រលឹងសុខភាពនិងទ្រពសម្បិត្តរបស់ប្រជាជន។

        មិនអាចឆ្លៀតយកសិទ្ធិសេរីភាពខាងជំនឿសាសនាឡ់យ

នាថ្ងៃទី ៣ ឧសភា នៅសម័យប្រជុំរដ្ឋាភិបាលប្រចាំខែឧសភា រដ្ឋមន្ត្រី ប្រធានខុទ្ទកាល័យរដ្ឋាភិបាលវៀតណាម លោក Mai Tien Dung បានសង្កត់ធ្ងន់ ថា៖ បក្សរដ្ឋវៀតណាមជានិច្ចកាលគោរពសិទ្ធិសេរីភាពខាងជំនឿសាសនានិង គ្មានជំនឿសាសនារបស់ប្រជាជន។ ប៉ុន្តែ វៀតណាមក៏ប្តេជ្ញាធ្វើចំណាត់ការរាល់ ទង្វើឆ្លៀតយកសាសនា ដើរផ្ទុយទៅនឹងទំនៀមទំលាប់ល្អ ព្រមទាំង អះអាងថា៖ សាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទបានមានសកម្មភាពបង្កយ៉ាងកំរោលចំពោះជំនឿប្រពៃណីនិងប្រឌិតឡើងរឿងរ៉ាវអំពីទឹកមន្តព្រះ។ រដ្ឋមន្ត្រី Mai Tien Dung ក៏បានជូនដំណឹងអំពីសំណើររបស់នាយករដ្ឋមន្ត្រីរដ្ឋាភិបាលថា៖ បណ្ដាស្ថាប័នសមត្ថកិច្ចក្នុងតំបន់នានាត្រូវត្រួតពិនិត្យនិងវាយតំលៃឡើងវិញសកម្មភាពខុសច្បាប់របស់សាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទតាមការកំណត់របស់ច្បាប់។

សេរីភាពខាងជំនឿសាសនាគប្បីសមស្របនឹងទំនៀមទំលាប់ល្អ - ảnh 2 រដ្ឋមន្ត្រី ប្រធានខុទ្ទកាល័យរដ្ឋាភិបាលវៀតណាម លោក Mai Tien Dung

តាមតំណាងនៃគណៈកម្មាធិការសាសនារដ្ឋាភិបាលវៀតណាមថា៖ «សាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទ» ត្រូវបានបង្កើតនាឆ្នាំ ១៩៦៤ នៅកូរ៉េខាងត្បូង ។ សាសនាចក្រនេះធ្វើសកម្មភាពក្នុងប្រទេសជាច្រើនលើពិភពលោកដែលមាន អ្នកជឿរាប់លាននាក់។ នៅវៀតណាម សាសនាចក្រព្រះយេស៊ូវគ្រីស្ទធ្វើសកម្ម ភាពអស់រយៈពេលច្រើនឆ្នាំហើយ។ រហូតមកដល់ពេលនេះ សាសនាចក្រព្រះយេស៊ូវគ្រីស្ទម៉ែតែមួយគត់ប្រចាំនៅទីក្រុងហូជីមិញ (ភាគខាងត្បូងវៀតណាម) ត្រូវបានគណៈកម្មាធិការប្រជាជនទីក្រុងផ្តល់លិខិតចុះបញ្ជីធ្វើសកម្មភាពនៅទីក្រុង នាឆ្នាំ ២០១៧ ខណៈពេលដែល សាសនាចក្រព្រះនេះឆ្លើយតបនឹងលក្ខ័ណ្ឌដ៏ ពេញលេញតាមច្បាប់ស្តីពីជំនឿសាសនាឆ្នាំ ២០១៦។ សាសនាចក្រព្រះយេស៊ូវគ្រីស្ទនេះធ្វើសកម្មភាពសាសនាធម្មតានិងប្រតិបត្តិតាមដ៏ត្រឹមត្រូវតាមច្បាប់។

        ប៉ុន្តែ នៅតំបន់មួយចំនួនភូមិភាគខាងជើងវៀតណាម នាពេលថ្មីៗនេះ មាន ក្រុមដោយឡែកមួយចំនួនក៏បានស្វ័យប្រកាសថា «សាសនាចក្រព្រះយេស៊ូវគ្រីស្ទម៉ែ» ដែលមានគំនិតកេងយកផលប្រយោជន៍ ព្រមទាំង ប្រើប្រាស់ពាក្យនិងមធ្យោបាយអបិយជំនឿដើម្បីញុះញង់ប្រជាជនដែលបង្កឡើងឲ្យមានទុកកង្វល់ក្នុងសាធារណៈមតិមហាជន។ តំណាងនៃគណៈកម្មាធិការសាសនារដ្ឋាភិបាលវៀតណាមបានអះអាងថា៖ នេះជាសកម្មភាពរំលោភទៅលើច្បាប់ស្តីពីជំនឿសាសនានិងសេចក្តីសម្រេចចិត្តរបស់រដ្ឋាភិបាលស្តីពីការអនុវត្តច្បាប់ជំនឿសាសនាឆ្នាំ ២០១៦ ហើយត្រូវការពិនិត្យមើលនិងការធ្វើចំណាត់ការរបស់បណ្ដាស្ថាប័នសមត្ថកិច្ច។

        សាសនាត្រឹមត្រូវត្រូវណែនាំមនុស្សឆ្ពោះទៅភាពទៀងត្រង់

        សាសនាត្រឹមត្រូវមួយជានិច្ចកាលប្រដែរប្រដៅមនុស្សឆ្ពោះទៅភាពសុចរិត - ទៀតត្រង់និងបទដ្ឋានសិលធម៌សង្គម។ ក្នុងគម្ពីរទាំង ១០ របស់ព្រះ យេស៊ូវគ្រីស្ទក៏ប្រដែប្រដៅថា ត្រូវគោរពឪពុកម្តាយ តែ «សាសនាចក្រព្រះ យេស៊ូវគ្រីស្ទ» ស្វ័យប្រកាសមានទង្វើអសិលធម៌ដូចជាញុះញង់បំផ្លិចបំផ្លាញតុធ្វើសការៈបូជាជីដូនជីតាបោះបង់ចេញពីគ្រួសារនិងមិនទទួលស្គាល់សាច់ញាតិ។ បណ្ដាមុខសញ្ញាស្វ័យប្រកាសជា «សាសនាចក្រព្រះយេស៊ូវគ្រីស្ទ» កំពុងឆ្លៀតយកសាសនានិងជំនឿទុកចិត្តរបស់ប្រជាជនដើម្បីធ្វើឲ្យសង្គមអស្ថិរភាព។

        ច្បាប់និងរដ្ឋវៀតណាមជានិច្ចកាលគោរពសិទ្ធិសេរីភាពខាងជំនឿសាសនា របស់ប្រជាពលរដ្ឋ ប៉ុន្តែ ឆ្លៀតយកសាសនាដើម្បីជានពន្លិចលើជំនឿរាប់ពាន់ឆ្នាំរបស់ប្រជាជនវៀតណាមមិនអាចទទួលយកបានឡើយ។ អាចអះអាងថា៖  សាសនាជានិច្ចកាលដើរតួនាទីសំខាន់ក្នុងជីវភាពរស់នៅរបស់មនុស្សលោក ពិសេសលើលើវិស័យវប្បធម៌និងស្មារតី។ មនុស្សម្នាក់ៗគប្បីមានជំនឿរបស់ខ្លួន ហើយមានសិទ្ធិប្រកាន់ជំនឿសាសនាជាក់ស្តែងណាក៏ដោយ ប៉ុន្តែ កុំឲ្យជំនឿ សាសនាក្លាយទៅជាងុបងុល ហើយត្រូវបានមុខសញ្ញាអាក្រក់ឆ្លៀតយកសំដៅ មានបំណងអាក្រក់ ជះឥទ្ធិពលទៅលើខ្លួនគ្រួសារនិងសង្គម។ ដោយហេតុនេះ បណ្ដាសកម្មភាពផ្សព្វផ្សាយសាសនាខុសច្បាប់រំលោភលើទំនៀមទំលាប់ល្អនិងបទដ្ឋានសិលធម៌គឺជាការរំលោភទៅលើច្បាប់ដែលត្រូវថ្កោលទោសនិងកំចាត់ចោល៕

ប្រតិកម្មទៅវិញ

ផ្សេងៗ