សេរីភាពខាងជំនឿសាសនានៅវៀតណាមជាការពិតជាក់ស្ដែងមិនអាចបដិសេធន៍បានឡើយ

          (VOV)_ក្រសួងការបរទេសអាមេរិក នាថ្ងៃទី១០ សីហា ឆ្នាំ ២០១៦ បានប្រកាស
​របាយការណ៍សេរីភាពខាងជំនឿសាសនាអន្តរជាតិ ២០១៥ ដោយស្ដីអំពីកិច្ចការផ្ទៃក្នុង
ជាច្រើនរបស់ប្រទេសផ្សេងៗ។ ក្នុងការវាយតំលៃអំពីវៀតណាម ទោះបីជាមានការ​វាយតំ
លៃសកម្មអំពីការធានាសេរីភាពខាងជំនឿសាសនានៅវៀតណាមក្តី ប៉ុន្តែរបាយការណ៍
នេះនៅខ្វះខ្លឹមសារជាច្រើនស្ដីអំពីបញ្ហាសេរីភាពខាងជំនឿសាសនានៅវៀតណាមដែរ។ 

សេរីភាពខាងជំនឿសាសនានៅវៀតណាមជាការពិតជាក់ស្ដែងមិនអាចបដិសេធន៍បានឡើយ - ảnh 1
សេរីភាពខាងជំនឿសាសនានៅវៀតណាមជាការពិតជាក់ស្ដែងមិនអាចបដិសេធន៍បានឡើយ

ក្នុងរបាយការណ៍ របស់ក្រសួងការបរទេសអាមេរិក បានទទួលស្គាល់ការខំ​ប្រឹង
ប្រែងជាច្រើនរបស់រដ្ឋាភិបាលវៀតណាម ក្នុងការងារធានាសិទ្ធិសេរីភាពខាងជំនឿ
សាសនា។ របាយការណ៍នេះក៏បានយកមតិជាច្រើន ពីថ្នាក់ដឹកនាំអង្គការសាសនា​
ផ្សេងៗនៅវៀតណាម ដោយអះអាងថា៖សេរីភាពខាងជំនឿសាសនានៅវៀតណាម​ត្រូវ
បានបើកទូលាយពីមួយថ្ងៃទៅមួយថ្ងៃ ដោយមានអង្គការសាសនាជាច្រើនត្រូវបាន​
រដ្ឋាភិបាលទទួលស្គាល់។ ប៉ុន្តែ ក្រសួងការបរទេសអាមេរិក នៅបន្តចោទប្រកាន់វៀត
ណាមអនុវត្តអំពើហឹង្សា ហាមឃាត់ ចាប់ខ្លួន​ រាំងស្កាត់ការធ្វើដំណើរទៅ​វិញទៅមក 
​និងសកម្មភាពរបស់អង្គការសាសនា ក្នុងវិស័យអប់រំ សុខាភិបាល។ 

          ភ័ស្តុតាងជាក់ស្ដែងស្ដីអំពីសេរីភាពខាងជំនឿសាសនានៅវៀតណាម

        ជីវភាពរស់នៅខាងជំនឿសាសនាដ៏សម្បូរបែប និងការគោរពសិទ្ធិរបស់មនុស្ស 
នៅវៀតណាមគឺជាការបដិសេធន៍ខ្លាំងក្លាចំពោះការចោទប្រកាន់របស់ក្រសួងការបរ
ទេស​អាមេរិកអំពីស្ថានភាពសាសនានៅវៀតណាម។ អំពីវិស័យគោលនយោ​បាយ វៀត
ណាមបានតាក់តែងពង្រាងច្បាប់ជំនឿសាសនា អោយសមស្របជាមួយស្ថានភាព
ជាក់ស្ដែងនៅវៀតណាម។ ក្នុងពង្រាងច្បាប់នេះ បានកត់ត្រានិងកំណត់ច្បាស់ថា៖ 
ជនគ្រប់រូបមានសិទ្ធិសេរីភាព​ខាងជំនឿសាសនា ហើយមិនសរសេរថា៖​ប្រជាជន​ទេ 
​ហើយអះអាងយ៉ាងច្បាស់ថា៖សិទ្ធិតាមឬមិនតាមសាសនាណា គឺរបស់​ប្រជាជន​ ហើយ
គ្មានអ្នកណាអាចរំលោភទៅលើសិទ្ធិនេះបានឡើយ។ ការកសាងច្បាប់​ស្ដីអំពីសេរីភាព
ខាងជំនឿសាសនានេះបានបង្កើនសិទ្ធិសេរីភាពខាងជំនឿសាសនា ​បង្កើតរបៀង
គតិយុត្តិល្អជាង សំរាប់សកម្មភាពជំនឿសាសនានៅវៀតណាម។

          សេរីភាពខាងជំនឿសាសនានៅវៀតណាម ត្រូវបានធានាដោយសកម្មភាពជាក់
​ស្ដែងតាំងពីយូរណាស់មកហើយ។ សិទ្ធិបានចូលរួមអនុវត្តពិធីសាសនា សកម្មភាព​សា
សនា។ សកម្មភាពទាំងនេះត្រូវបានច្បាប់ធានា ហើយរដ្ឋក៏បានចាត់ទុកនេះគឺជា​
សកម្មភាពប្រចាំថ្ងៃរបស់ប្រជាជនទាំងមូលទៀតផង។ ពិធីបុណ្យសាសនាធំៗត្រូវ
បានចាត់ទុកជាទិវាបុណ្យរួមរបស់ប្រជាជនជាច្រើនកុះករ ទាំងខាងផ្លូវលោក-ផ្លូវ
ធម៌ត្រូវបាន​រួមផ្សុំ​ ក្នុងផែនមហាសាមគ្គីជាតិទាំងមូល។ ដោយមានជីវភាពរស់នៅ
ខាងជំនឿសាសនា​សម្បូរបែប បានជាវៀតណាមក្លាយទៅជាកន្លែងរៀបចំសកម្ម
ភាពសំខាន់ៗជាច្រើន ​របស់សហគមន៍អ្នកកាន់សាសនាលើពិភពលោក។

          វាយតំលៃត្រឹមត្រូវអំពីស្ថានភាពសាសនាដើម្បីអភិវឌ្ឍន៍ទំនាក់ទំនងវៀត
ណាម-អាមេរិក

        វៀតណាមជាប្រទេសមានជនជាតិនិងសាសនាជាច្រើន។នាបច្ចុប្បន្ន រដ្ឋវៀត
​ណាមបានទទួលស្គាល់អង្គការចំនួន៣៩នៃសាសនា១៤ ដោយមានសមាជិកសាស
នាចំនួន២៤,៣លាននាក់ ស្មើនឹង២៧%នៃចំនួនប្រជាជន។​បណ្ដាអង្គការសាសនា​
 ជា​កាណាល់​សំខាន់ រួមចំណែកបញ្ជូនគោលការណ៍ គោលនយោបាយរបស់បក្ស 
ច្បាប់​របស់រដ្ឋ ចូលក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។ អង្គការសាសនាក៏សកម្មចូលរួម
ការកសាង​រដ្ឋអំណាចគ្រប់ជាន់ថ្នាក់ អ្នកមុខអ្នកការសាសនាក៏បានជ្រើសតាំងជាសមាជិកសភា សមាជិកក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់ រណសិរ្យមាតុភូមិវៀត
ណាម និងអង្គការ​សមាជិកនានា។ ប្រការនេះបានអះអាងច្បាស់នូវគោលនយោ
បាយខាងជំនឿសាសនាត្រឹមត្រូវរបស់បក្ស និងរដ្ឋវៀតណាម ទទួលបានការគាំទ្រ
ពីប្រជាជនគ្រប់រូប។

          ដូចជាប្រទេសផ្សេងៗទៀត វៀតណាមប្តេជ្ញាចិត្តផ្តន្ទារទោសចំពោះបុគ្គល 
អង្គការដែលបានរំលោភច្បាប់ ប្រើប្រាស់បញ្ហាជំនឿសាសនា ដើម្បីប្រឆាំងរដ្ឋ បំ
ផ្លិចបំផ្លាញ់ផែន​មហាសាមគ្គីជាតិ។ ប្រការនេះសមស្របជាមួយបទដ្ឋានច្បាប់អន្តរ
ជាតិ និងច្បាប់វៀតណាម។ ការវាយតំលៃត្រឹមត្រូវអំពីជីវភាពរស់នៅខាងជំនឿសា
សនា របស់ប្រជាជន ​និងការខំប្រឹងប្រែងរបស់រដ្ឋវៀតណាម ក្នុងការធានាសិទ្ធិសំ
រាប់ប្រជាជន អំពីជំនឿ​សាសនា ជាការងារចាំបាច់របស់ក្រសួងការបរទេសអាមេ
រិក សំដៅពង្រឹងនិងពង្រីក​ទំនាក់ទំនងរវាងវៀតណាមនិងអាមេរិក អោយបាន
ល្អប្រសើរពីមួយថ្ងៃទៅមួយថ្ងៃ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ