សេរីភាពខាងជំនឿសាសនានៅវៀតណាមតាមរយះការរៀបចំធីបុណ្យវិសាកបូជា។
THU HOA -  
(VOV) /  
|
ឧបាសកឧបាសិកាពុទ្ធសាសនាវៀតណាមទើបនឹងមានពិធីបុណ្យវិសាកបូជាមួយជីវភាពសាសនា
យ៉ាងអធឹកអធមនិងសុខសាន្តត្រាណ។ (daidoanket.vn) |
VOV-ក្នុងពិធីបុណ្យវិសាកបូជាពុទ្ធសករាជ២៥៥៧ វត្តអារាមនៅគ្រប់ទិសទី
ពីទីក្រុងហាណូយដល់ Hue ទីក្រុងហូជីមិញនិងដំបន់លើទូទាំងប្រទេសសុទ្ធតែ
បានព្យួរចង្កៀនផ្កានិងចូលរួមបណ្ដាសកម្មភាពជីវភាពជំនឿសាសនា។ ពិធីបុណ្យ
វិសាកបូជាមួយពោពេញទៅដោយក្តីសប្បាយសុខសាន្តត្រាណនិងសុភមង្គល់
របស់ពុទ្ធបរិស័ទជាភ័ស្តុតាងដ៏រស់រវើសសំរាប់ការអភិវឌ្ឍន៍លើគ្រប់វិស័យរបស់
ពុទ្ធសាសនាវៀតណាមដូចជាពុទ្ធដីការរបស់ព្រះតេជ្ជគុណ Thich Gia Quang អនុប្រធានក្រុមប្រឹក្សាអភិបាលមជ្ឈឹមសមាគមពុទ្ធសាសនាវៀតណាមអះអាង
ក្នុងពិធីស្វាគមពិធីបុណ្យវិសាកបូជានៅទីក្រុហាណូយ។
“នាបច្ចុប្បន្នសមាគមពុទ្ធសាសនាវៀតណាមបានបន្តប្រពៃណីរបស់ពុទ្ធ
សាសនាវៀតណាមកាលពី២ពាន់ឆ្នាំកន្លងមក ទទួលបានការស្រុះចិត្តគំនិតការគាំទ្ររបស់រដ្ឋនិងមហាជនប្រជាជន ទទួលបានលទ្ធផល្អក្នុងសកម្មភាពលើ
គ្រប់វិស័យបង្កើតការអភិវឌ្ឍន៍យ៉ាងខ្លាំងក្លាជាមួយពុទ្ធបរិស័ទរាប់លាននាក់”
|
ព្រះតេជ្ជគុណ Thich Gia Quang អនុប្រធានក្រុមប្រឹក្សាអភិបាលមជ្ឈឹមសមាគម ពុទ្ធសាសនាវៀតណាម (daidoanket.vn) |
ប្រសិនបើពិធីបុណ្យវិសាកបូជារបស់ពុទ្ធសាសនិកនោះ ទិវា Noel ក៏ជាពិធី
បុណ្យដ៏សំខាន់ដែរ។ ជីវភាពជំនឿសាសនារបស់ជនរួមជាតិបណ្ដាសាសនាត្រូវ
បានធានាក្នុងពិធីបុណ្យសំខាន់និងក្នុងជីវភាពរស់នៅជារៀងរាល់ថ្ងៃ គឺជាគោលដៅខ្ពស់បំផុតដែលវៀតណាមខំប្រឹងប្រែងអនុវត្តក្នុងរយៈពេលជាច្រើនឆ្នាំ
កន្លងមក។
ជីវភាពខាងជំនឿសាសនារបស់ជនរួមជាតិបណ្ដាជនជាតិត្រូវបានធានា
បានសឲ្យឃើញច្បាស់នូវគោលនយោបាយគោរពសេរីភាពខាងជំនឿសាសនា
របស់រដ្ឋវៀតណាម។ មាត្រាទី៧០នៃរដ្ឋធម្មនុញ្ញសាធារណៈរដ្ឋសង្គមនិយមវៀតណាមបានកត់ត្រាច្បាស់ថា ពលរដ្ឋមានសិទ្ធសេរីភាពខាងជំនឿសាសនាកាន់រឺមិនកាន់សាសនាណាមួយ។ បណ្ដាសាសនាសុទ្ធតែស្មើរភាពចំពោះមុខ
ច្បាប់។ ទីសក្ការបូជារបស់បណ្ដាជំនឿសាសនាត្រូវបានច្បាប់ការពារ។ រួមជា
មួយរដ្ឋធម្មនុញ្ញរដ្ឋសភា រដ្ឋាភិបាលវៀតណាមបានប្រកាសបទបញ្ញាត្តិអនុក្រិត ពិសេសគឺបទបញ្ញាត្តិជំនឿសាសនា ដើម្បីធានាឲ្យពលរដ្ឋអនុវត្តសិទ្ធសេរីភាពខាងជំនឿសាសនាតាមក្របខ័ណ្ឌច្បាប់។ដោយសាររបៀងកត្តិយុតបើកទូលាយ
នោះបានជាសាសនាធំៗស្ទើរតែទាំងអស់របស់វៀតណាមសុទ្ធតែបានអភិវឌ្ឍន៍
ដោយមានពុទ្ធបរិស័ទមន្ត្រីសង្ឃង្នកមុខអ្នកការអ្នកបួសនិងមូលដ្ឋានយ៉ាងច្រើន
កុះករពីមួយថ្ងៃទៅមួយថ្ងៃ។ រួមជាមួយការកសាងបើកទូលាយមូលដ្ឋានធ្វើសក្ការ
បូជា បណ្ដាអង្គការសាសនានៅវៀតណាមសុទ្ធតែបានកសាងទិសដៅធ្វើ
សកម្មភាពផ្សាភ្ជាប់រួមដំណើរនិងអភិវឌ្ឍន៍ជាមួយប្រជាជាតិ ដូចជាការអះអាង
របស់លោក Bui Thanh Ha អនុប្រធានគណៈកម្មាធិការសាសនារដ្ឋាភិបាលនៅ
មហាសន្និបាតលើកទី២របស់សមាគមព្រះ Bap-tit នាចុងឆ្នាំ២០១២ថា។
“រដ្ឋអនុវត្តការផ្ដើមគំនិតគោលនយោបាយគោរពនិងធានាសេរីភាពខាង
ជំនឿសាសនារបស់ប្រជាជន។ បណ្ដាសាសនាសុទ្ធតែស្មើរភាពចំពោះមុខច្បាប់។រាល់លទ្ធផលដែលទទួលបានក្នុងសកម្មភាពរបស់បណ្ដាសាសនាជាភ័ស្តុតាងដ៏រស់រវើសអំពីគោលនយោបាយរបស់បក្សរដ្ឋ ជាកំលាំងចលករដើម្បីជនរួមជាតិបណ្ដាសាសនាសាមគ្គីផ្សាភ្ជាប់ក្នុងផែនមហាសាមគ្គីប្រជាជាតិ។”
ជាក់ស្ដែងគឺសេរីភាពខាងជំនឿសាសនានៅវៀតណាមត្រូវបានសហគមន៍អន្តរជាតិកត់សម្គាល់ក្នុងបណ្ដាឱកាសវៀតណាមទទួលរៀបចំបណ្ដាព្រឹត្តិការណ៍
សាសនាអន្តរជាតិ និងក្នុងបណ្ដាបទថ្លែងមតិរបស់អ្នកនយោបាយមិត្តភ័ក្កអន្តរជាតិដែលធ្លាប់មកដល់វៀតណាម។ នាពេលថ្មីនេះរដ្ឋមន្ត្រីការបរទេសអាមេរិក John
Kerry ក្នុងពេលផ្តោតទៅលើរបស់ដែលហៅថារបាយការណ៍សេរីភាពខាងជំនឿ
សាសនាឆ្នាំ២០១៣ ក៏អះអាងថាវៀតណាមបានមានវឌ្ឍន៍ភាពមិនតិចក្នុងវិស័យ
សាសនា។
បណ្ដាចំណុចអំពិទិវាវិសាកបូជាពុទ្ធសករាជ២៥៥៧ ដើម្បីបញ្ជាក់ឲ្យឃើញនូវ
គំនូរដ៏រស់រវើសអំពីការអភិវឌ្ឍន៍របស់សាសនាវៀតណាមនិងក៏ដើម្បីបង្ហាញឲ្យ
ឃើញពីសេរីភាពខាងជំនឿសាសនានៅវៀតណាមជាការពិតដ៏ច្បាស់ក្រឡែកត្រូវ
បានសហគមន៍អន្តរជាតិទទួលស្គាល់និងមិនអាចបំប្លែងបានឡើយ៕
THU HOA
-VOV