សារសហព័ន្ធ៖ពង្រឹងយ៉ាងរឹងមាំតួនាទីរបស់រុស្ស៊ីលើឆាកអន្តរជាតិ

(VOV)_ដូចជាការរង់ចាំរបស់មហាជន ក្នុងសារដែលបានផ្ញើមករដ្ឋសភាសហព័ន្ធ
រុស្ស៊ី នាថ្ងៃទី១២ ធ្នូ ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានបង្ហាញច្បាស់ ពី
ទស្សនះ ជាក់ស្ដែង ការកំណត់ទិសដៅច្បាស់​លាស់របស់ប្រទេសរុស្ស៊ី អំពីបញ្ហា ជា
ច្រើន នៅក្នុងនិងក្រៅប្រទេស ដែល​ទាក់ទិនទៅដល់ផលប្រយោជន៍យុទ្ធសាស្ត្ររបស់
រុស្ស៊ី។ ពី ​កិច្ចការផ្ទៃក្នុង លោក Vladimir Putin ​បានប្រមូលផ្តុំទៅលើផែនការ​ស្ដារប្រទេស ឡើងវិញ លើវិស័យកិច្ចការបរទេស ថ្នាក់ដឹកនាំរុស្ស៊ីរូបនេះ​បានអះអាងនូវទស្សនះមុន
ក៏ដូច ជាក្រោយ អំពីការដោះស្រាយរាល់បញ្ហាក្តៅគគុក លើពិភពលោក។ ​

សារសហព័ន្ធ៖ពង្រឹងយ៉ាងរឹងមាំតួនាទីរបស់រុស្ស៊ីលើឆាកអន្តរជាតិ - ảnh 1
ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ( TTXVN)

          សារសហព័ន្ធ​​ត្រូវបានប្រធានាធិបតី Vladimir Putin ​ថ្លែងចំពោះមុខបណ្ដាសមា
ជិក  សមាជិកាសភាឌុយម៉ាជាតិ ព្រឹទ្ធសភា បណ្ដាសមាជិករដ្ឋាភិបាល និងមន្ត្រីជា
ច្រើនរូប​ទៀត។ សារ​សហព័ន្ធលើកនេះជាសារទី២០ក្នុងប្រវត្តិសាស្ត្រនៃ​ប្រទេសរុស្ស៊ី​ទំនើប និងលើកទី១០ របស់ប្រធានាធិបតី Vladimir Putin ។

          ពង្រឹងចំណងសាមគ្គីជាតិ  ​

        ប្រសិនបើក្នុងសារសហព័ន្ធឆ្នាំ ២០១២ លោក Vladimir Putin ​បង្កើតការចាប់
អារម្មណ៍​ដោយសេច ក្ដីប្រកាសហាមឃាត់បណ្ដាមន្ត្រីរុស្ស៊ីមានគណនីក្នុងធនាគារ
នៅឯបរទេស​ គឺក្នុងសារឆ្នាំ២០១៣នេះ បញ្ហា​ដែលបានថ្នាក់ដឹកនាំរុស្ស៊ីប្រមូលផ្តុំ
សង្កត់ធ្ងន់​ នោះគឺសាមគ្គីភាពជាតិ។

          ប្រធានាធិបតី Vladimir Putin បានអះអាងថា៖​រុស្ស៊ីជាប្រទេសមាន​ច្រើន​ជន
ជាតិ ​ប៉ុន្តែមានខឿនវប្បធម៌និងផាសារួម​។ ដូច្នេះ រដ្ឋអំណាច​យកចិត្តទុកដាក់ដល់
ការពង្រឹង​ផែនមហាសាមគ្គីភាព​។

          សេដ្ឋកិច្ចកើនឡើងយ់ាងយឹតយាវគឺដោយសារបញ្ហាខាងក្នុង

          ប្រសិនបើមុននេះ លោក Vladimir Putin និងមន្ត្រីរុស្ស៊ីជាច្រើនរូប​ទៀត ​បានចាត់
ទុក​ថា៖ កំណើនសេដ្ឋកិច្ចរុស្ស៊ីមានភាពយឺត​យាវ​គឺដោយសាររងការប៉ះពាល់​នៃសេដ្ឋ
កិច្ចសកល​ ពិសេសគឺវិបត្តិក្នុងតំបន់ចាយប្រាក់​ Euro គឺក្នុង​ពេលនេះ សារសហព័ន្ធ ​អ្នកប្រមុខរដ្ឋរុស្ស៊ី បានចាត់ទុកថា៖ មូល​ហេតុស្នូលគឺមិនមែនជាការជះឥទ្ធិពលពីខាង
ក្រៅទេ។ ក្នុងសភាពការណ៍នេះ ប្រធានាធិបតីរុស្ស៊ី បានអំពាវនាវផ្លាស់ប្តូរថ្មីរូបសណ្ឋាន​ខឿនសេដ្ឋកិច្ចនាបច្ចុប្បន្នដែរ។

          រុស្ស៊ីនឹងឈានទៅ​មុខក្នុងការការពារច្បាប់អន្តរជាតិ

          ក្នុងវិស័យកិច្ចការបរទេស ប្រធានាធិបតី Vladimir Putin បាន​សង្កត់ធ្ងនថា៖​រុស្ស៊ី​មិនមានគំនិតបន្តុកបណ្ដាក់​លក្ខណះ​របស់ខ្លួនទៅលើដៃគូនានា​ទេ និងនឹងប្តេជ្ញាចិត្ត
ការពារ​រាល់គោលការណ៍ក្នុងទំនាក់ទំនងអន្តរជាតិ។

          តាមលោក ​Vladimir Putin ថា៖ ដោយមានតួនាទីជាប្រធានក្រុម​បណ្ដា​ប្រទេស​​ឧស្សាហកម្មអភិវឌ្ឍន៍ (​G-8) ឆ្នាំ​២០១៤ ​និងជាប្រទេសទទួល​រៀបចំ​សន្និសីទកំពូល​នៃក្រុមបណ្ដាខឿនសេដ្ឋកិច្ចទើបលេចចេញ ជួរមុខលើ​ពិភពលោក ( BRICS) ឆ្នាំ ​២០១៥ រុស្ស៊ីត្រៀមខ្លួនជាស្រេចរួមជាមួយ​ដៃគូ​នានា ដើម្បីផលប្រយោជន៍រួមអំពី
សន្តិសុខ​រួម ដោះស្រាយរាល់​បញ្ហាអន្តរ​ជាតិ​ចាំបាច់នានា…។ល។

          លោក Putin ក៏បានបដិសេធរាល់មតិដែលចាត់ទុកថា ផែនការខែល​ការពារកាំ
ច្រួច​ផ្លោងរបស់អាមេរិកមានគោលដៅ​ការពារខ្លួនតែប៉ុណ្ណោះ។ ម្ចាស់វិមានKremlin បានព័ណនាអំពីផែនការ​​ពោលខាងលើថា​មានសមត្ថភាពដណ្តើមប្រៀបខ្លាំងយោធា
ចំពោះ​រុស្ស៊ី។

          ចំពោះបញ្ហានុយក្លេអ៊ែរអ៊ីរ៉ង់ ប្រធានាធិបតី Putin ចាត់ទុកថា ត្រូវបន្ត​ការស្វែង​រកដំណោះស្រាយយូរអង្វែង សំដៅធានាសិទ្ធិរបស់អ៊ីរ៉ង់​ក្នុងការ​អភិវឌ្ឍន៌​ថាមពលនុយ​ក្លេអ៊ែរដើម្បីគោលដៅសន្តិភាព ធានាសុវត្ថិភាព​សម្រាប់ប្រទេសទាំងឡាយក្នុងតំបន់​ក្នុងនោះមានអ៊ីស្រាអែលផង។

          ចំពោះប្រទេសអ៊ុយក្រែន លោក Putin អះអាងថា​ ក្នុងករណី Kiev មានគោល
បំណង រុស្ស៊ីនឹងរួមពិភាក្សាអំពីការដែលប្រទេសអ៊ុយក្រែន​​ចូលរួមកិច្ចព្រមព្រៀង​មួយចំនួនក្នុងក្របខ័ណ្ឌនៃសម្ព័ន្ធភាពគយផងដែរ។

សារនេះរបស់ ប្រធានាធិបតី Vladimir Putin ឆ្នាំនេះត្រូវបាន​វាយតំលៃថាគ្រប់
គ្រាន់ ​និងមានចំណុចសំខាន់ៗគួរអោយចាប់​អារម្មណ៍។ ដោយសារនេះ សា​ធារណះ​បានឃើញច្បាស់នូវទស្សនះ​របស់​មជ្ឈដ្ឋានអ្នកនយោបាយរុស្ស៊ី ស្ដីពីទិសដៅ
អភិវឌ្ឍន៍ប្រទេសជាតិ ​ក៏ដូច​ជាតួនាទីរបស់រុស្ស៊ីក្នុងជីវភាពរស់នៅនយោបាយ
អន្តរជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ