សាលក្រមមានអត្ថន័យប្រវត្តិសាស្ត្រ
THU HOA -  
(VOVworld)-រាល់បញ្ហាសំខាន់ៗក្នុងពាក្យបណ្តឹងរបស់ហ្វីលីពីនចំពោះចិនពាក់ព័ន្ធ
ទៅ នឹងការទាមទារ“ផ្លូវអណ្តើតគោ”ជាសិទ្ធប្រវត្តិសាស្ត្រលើសមុទ្រខាងកើតនិងបទ
បញ្ញត្តិ ស្តីពីកោះនានា ត្រូវបានតុលាការមជ្ឈត្តិកម្មអចិន្ត្រៃយ៍ធ្វើការបំភ្លឺច្បាស់ ក្នុង
បណ្តាសេចក្តីសម្រេចចិត្តនៅសាលក្រមដែលប្រព្រឹត្តទៅនាថ្ងៃទី១២កក្កដា។សាល
ក្រមនេះរបស់តុលាការគឺបានសាធារណមតិអន្តរជាតិគាំទ្រយ៉ាងខ្លាំងក្លាដែរ។
|
តុលាការមជ្ឈត្តិកម្មអចិន្ត្រៃយ៍ (PCA) ក្នុងទីក្រុងឡាអេ |
តុលាការមជ្ឈត្តិកម្មអចិន្ត្រៃយ៍ក្រុងឡាអេ (PCA) ដែលបានបង្កើតឡើងតាម
ឧបសម្ព័ន្ធទី៧នៃអនុសញ្ញាអ.ស.បស្តីពីច្បាប់សមុទ្រ (UNCLOS) នៅក្រុងឡាអេ
ប្រទេស ហូឡង់នោះ ទើបនឹងច្រានចោលការទាមទារ “ផ្លូវអណ្តើតគោ” ចូលជា
អធិបតេយ្យភាព របស់ចិននៅសមុទ្រខាងកើត។សាលក្រមរបស់ PCA មានអត្ថ
ន័យប្រវត្តិសាស្ត្រមិន ត្រឹមតែចំពោះជម្លោះអធិបតេយ្យភាពនៅសមុទ្រខាងកើត
ប៉ុណ្ណោះទេ ថែមទាំងជា រឿង ក្តីសំខាន់ចំពោះច្បាប់សមុទ្រអន្តរជាតិទៀតផង។
ច្រានចោលអ្វីដែលហៅថា “សិទ្ធិប្រវត្តិសាស្ត្រ”របស់ចិននៅសមុទ្រ
ខាងកើត
តាំងពីមុនមក ចិនមិនដែលនាំចេញការបកស្រាយឬមូលដ្ឋានច្បាប់ជាផ្លូវការ
ណា មួយ មុននឹងការទាមទារអធិបតេយ្យភាពនៅសមុទ្រខាងកើតតាមនូវអ្វីដែល
ហៅថា “ផែនទី៩កំណាត់” ឬហៅមួយទៀតថា “ផែនទីរាងអណ្តាតគោ” ឡើយ។
មិនត្រឹមតែ ប៉ុណ្ណោះ ចិនបានរំលឹកជាច្រើនសារនូវទស្សនៈស្តីពី “សិទ្ធិប្រវត្តិសាស្ត្រ”
របស់ខ្លួននៅ សមុទ្រខាងកើតចំពោះបណ្តាវាលថ្មស្ថិតក្នុងក្របខ័ណ្ឌនៃ“ផែនទីរាងអណ្តាតគោ”នោះ។ ប៉ុន្តែ ក្នុងសាលក្រមនាពេលថ្មីៗនេះ PCA បានច្រាន
ចោលការទាមទារ “ផែនទីរាង អណ្តាតគោ” ព្រមទាំងសង្កត់ធ្ងន់ថា គ្មានមូលដ្ឋាន
ច្បាប់ណាមួយ ដើម្បីចិនអាចទាម ទារអធិបតេយ្យភាពប្រវត្តិសាស្ត្រ ដែលហួសពី
សិទ្ធរបស់អនុសញ្ញាអ.ស.ប ស្តីពីច្បាប់ សមុទ្រ (UNCLOS) នៅតំបន់ស្ថិតក្នុងក្រប
ខ័ណ្ឌ“ផែនទីរាងអណ្តើតគោ”នោះទេ។ PCA ក៏សន្និដ្ឋានថា គ្មានវាលថ្មណាមួយ
នៅប្រជុំកោះ Truong Sa អាចនាំមកនូវតំបន់ សេដ្ឋកិច្ចពិសេស(EEZ)សម្រាប់ចិនទេ។
រួមជាមួយគ្នានោះ តុលារការក៏បានអះអាងថា៖ចិនបានធ្វើអោយខូចខាត
ចំពោះប្រព័ន្ធផ្កាថ្ម ដែលមិនអាចស្ដាឡើងវិញបាន នៅប្រជុំកោះ Truong Sa។ ទោះបី
ជានេះមិនមែនជាលើកដំបូងដែល”សិទ្ធិប្រវត្តិសាស្ត្រ” ត្រូវបាននាំចេញនៅតុលាការ
អន្តរជាតិក្តី ប៉ុន្តែការ
ដែលតុលាការមជ្ឈត្តកម្មអចិន្ត្រៃយ៍ប្រកាស៖សំណូមពរ”សិទ្ធិប្រ
វត្តិសាស្ត្រ”របស់ចិនមិនសំហេតុសំផលជាមួយUNCLOS ជាភ័ស្តុតាងសំខាន់ខាងគតិ
យុត្តិ ហើយបដិសេធសំណូមពរដ៏មមើម មមាយ ផ្អែកទៅលើប្រវត្តិសាស្ត្ររបស់ចិន។
បទដ្ឋានគតិយុត្តអន្តរជាតិ
សាលក្រមរបស់តុលាការស្ដីអំពីលក្ខខ័ណ្ឌខាងគតិយុត្តគ្រប់គ្រង់កោះនៅប្រជុំ
កោះ Truong Sa តាមមាត្រាទី១២១ UNCLOS ពិតជាសម្លេងគតិយុត្តមួយបដិសេធ
រាល់សំណូមពររបស់ចិននៅTruong Sa។ តុលាការក៏បានអះអាងថា៖ ការពិតនានា
រួមមាន៖ ប៉ប្រះទឹក Vanh Khan ប៉ប្រះទឹក Subi ប៉ប្រះទឹក Gaven ប៉ប្រះទឹក Tu Nghia
ប៉ប្រះទឹក Co May ប៉ប្រះទឹក Chu Thap មិនមែនជាកោះ។ ដូច្នេះវាមិនអាចនិងមិន
បានទទួលសិទ្ធិជាតំបន់សមុទ្របើកទូលាយដល់២០០ម៉ាយ តាម UNCLOS បាន
ឡើយ។ នៅក្នុងក្របខ័ណ្ឌអន្តរជាតិ នេះគឺជាលើកដំបូងដែលមាត្រាទី១២១ របស់
UNCLOS ស្ដីអំពីកោះ ត្រូវបានអធិប្បាយនិងបំភ្លឺច្បាស់។ បទវិភាគ និងទ្រឹស្តីរបស់
តុលាការនឹងជះឥទ្ធិពលទៅលើការយល់ដឹងនិងអនុវត្តច្បាប់អន្តរជាតិស្ដីអំពីសមុទ្រ
របស់ប្រទេសនានា។ សាលក្រម នាថ្ងៃទី១២ កក្កដារបស់តុលាការអន្តរជាតិបានអះ
អាងនូវនិន្នាការនិងតួនាទីរបស់ស្ថាប័នមជ្ឈត្តកម្មអន្តរជាតិ ក្នុងការដោះស្រាយ
ជំលោះនៅលើសមុទ្រ។
គោរពច្បាប់សមុទ្រជាគ្រឹះស្ថានសន្តិភាព
ជាដើមបណ្តឹងក្នុងរឿងក្តីនេះ បន្ទាប់ពីសាលក្រមរបស់តុលាការ PCA មក រដ្ឋាភិ
បាលហ្វីលីពីនបានអះអាងនូវការសន្យារបស់ខ្លួន គឺគោរពសាលក្រមនិងចាត់ទុកនេះ
ជាការរួមចំណែកជាក់ស្តែងមួយក្នុងការដោះស្រាយជម្លោះដែលកំពុងកើតមានឡើង
នៅសមុទ្រខាងកើត។ អតីតប្រធានាធិបតីហ្វីលីពីន លោក Benigno Aquino បាន
សង្កត់ធ្ងន់ថា សាលក្រមរបស់ PCA បានបង្កើតនូវតម្លាភាពលើសមុទ្រខាងកើត ជួយ
ឲ្យប្រទេសកំពុងមានជម្លោះអាចឆ្ពោះទៅរកដំណោះស្រាយសន្តិភាពលើតំបន់សមុទ្រ
ដ៏ចម្រូងចម្រាស់នេះ។ ក្នុងពេលជាមួយគ្នានោះ រដ្ឋមន្ត្រីការបរទេសអូស្ត្រាលី លោក
ស្រី Julie Bishop បានអះអាងថា ការគោរពច្បាប់អន្តរជាតិជាគ្រឹះស្ថានសម្រាប់សន្តិភាព
ស្ថិរភាព ភាពសម្បូររុងរឿងក្នុងតំបន់អាស៊ីផងដែរ៕
THU HOA