ស្វែងរកការជួយឧបត្ថម្ភយោធា-ការបោះជំហានប្រថុយប្រថានរបស់នាយករដ្ឋមន្ត្រី Nouri al Maliki
HONG VAN -  
(VOVWORLD) /  
|
នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ Nouri al Maliki កំពុងបំពេញទស្សនកិច្ចនៅអាមេរិក (rudaw) |
Vovworld-ស្វែងរកដំណោះស្រាយមួយដោយការគាំទ្រពីសម្ព័ន្ធមិត្ត
ថ្លែងមតិជាមួយមជ្ឈដ្ឋានអ្នកសារព័ត៌មានមុនពេលចេញដំណើរទៅបំពេញទស្សនកិច្ចនៅអាមេរិកនោះ នាយករដ្ឋមន្ត្រី Nouri al Maliki បានអះអាងថាកំលាំង
al-Qaeda កំពុងដំណើរការយុទ្ធនាការភេរវកម្មមួយប្រឆាំងនឹងប្រជាជនអ៊ីរ៉ាក់និងលោកមិនចង់ឲ្យប្រទេសលោកក្លាយទៅជាមូលដ្ឋានរបស់ក្រុមភេរវកម្មនេះទេ។ ដោយហេតុនេះបណ្ដាការជួយឧបត្ថម្ភយោធារបស់អាមេរិកដូចជាយន្តហោះអាវុធ
និងបរិក្ខាសឹកជាការចាំបាច់ដើម្បីប្រឆាំងនឹងលិទ្ធិភេរវកម្មនិងការបោសសំអាត
បណ្ដាក្រុមប្រដាប់អាវុធ។ លោកនឹងលើកឡើងសំណើរនេះក្នុងការជួបសន្ទនា
ជាមួយប្រធានាធិបតីអាមេរិកលោក Barack Obama។
ក៏ប៉ុន្តែ គំនិតរបស់លោក Nouri al Maliki បានជួបប្រទះនឹងការប្រឆាំងជំទាស់
របស់ព្រឹទ្ធសមាជិកអាមេរិកជាច្រើនរូប។ បណ្ដាព្រឹទ្ធសមាជិកមានកេរ៌្តឈ្មោះ ក្នុង
នោះមានលោក John McCain, Carl Levin និង Lindsey Graham បានផ្ញើលិខិតជូន
ប្រធានាធិបតី Barack Obama ដោយថ្លែងថាគេព្រួយបារម្មណ៍អំពីស្ថានភាពដែល
កំពុងអាក្រក់ទៅៗនៅអ៊ីរ៉ាក់។ តាមបណ្ដាព្រឹទ្ធសមាជិកនេះថា ការដឹកនាំរបស់
លោក Nouri al Maliki កំពុងបណ្ដាលឲ្យមានការបែងចែកប្រជាជាតិនៅអ៊ីរ៉ាក់ រួម
ចំណែកធ្វើអំពើហឹង្សាកាន់តែខ្លាំងឡើង។ ដោយហេតុនេះ ការបំពេញបន្ថែម
បរិក្ខាសឹកសំរាប់អ៊ីរ៉ាក់គឺមិនខុសពីការចាក់បន្ថែមប្រេងចូលក្នុងភ្លើងនិងមិនអាច
ដោះស្រាយស្ថានភាពអស្ថិរភាពនាបច្ចុប្បន្ននៅប្រទេសនេះឡើយ។
តាមពិត នៅអ៊ីរ៉ាក់ ជំលោះបង្ហូរឈាមគួរឲ្យព្រួយបារម្មណ៍ពីមួយថ្ងៃទៅមួយ
ថ្ងៃ។ តាមក្រុមអធិការនៃអង្គការសហប្រជាជាតិប្រចាំនៅអ៊ីរ៉ាក់ឲ្យដឹងថា តាំងពី
ដើមឆ្នាំ២០១៣មកមានជនស៊ីវិលប្រមាណ៦ពាន់នាក់ត្រូវស្លាប់និង១ម៉ឺន៤ពាន់
នាក់រងរបួសដោយសារផលវិបាកនៃការវាយប្រហារដោយគ្រាប់បែកនៅប្រទេស
នេះ។ គួរឲ្យព្រួយបារម្មណ៍ជាងនេះទៀតនោះគឺជំលោះរវាងរដ្ឋាភិបាលរបស់
នាយករដ្ឋមន្ត្រី Nouri al Maliki ដោយជនឥស្លាម Shiite ស្រូបយកភាគច្រើននិង
ក្រុមជនជាតិភាគតិច Sunni ធ្វើឲ្យប្រជាជនចាប់ផ្ដើមងាកមកគាំទ្របណ្ដាក្រុម
ប្រដាប់អាវុធជ្រុលនិយមមានទំនាក់ទំនងជាមួយអង្គការភេរវកម្ម al Qaeda។
ពិបាកនាំមកស្ថិរភាពនយោបាយ
ចំពោះមុខស្ថានភាពពោលខាងលើ រដ្ឋាភិបាលអ៊ីរ៉ាក់បានដំណើរការ
យុទ្ធនាការបោសសំអាតពួកឧទ្ទាមមានទ្រង់ទ្រាយធំ បង្កើនកំណែនទាហានថ្មី
ដើម្បីពង្រឹងកំលាំងប្រឆាំងជនប្រដាប់អាវុធ al Qaeda អនុវត្តបទបំរាមគោចរ។ ប៉ុន្តែប្រការនេះគឺមិនទាន់គ្រប់គ្រាន់ឡើយ។ ដើម្បីបញ្ឈប់ស្ថានភាពអំពើហឹង្សា
ឡើងជណ្ដើរ រដ្ឋអំណាចអ៊ីរ៉ាក់ត្រូវមានជំហានយូរអង្វែងជាងពីព្រោះថាចរិត
លក្ខណៈនៃរលកអំពើហឹង្សានាបច្ចុប្បន្ននៅអ៊ីរ៉ាក់គឺជំលោះរវាងបណ្ដាសហគមន៍
ជាតិសាសន៍ដែលកាន់តែធ្ងន់ធ្ងរពីមួយថ្ងៃទៅមួយថ្ងៃក្រោយពីការជ្រៀតជ្រែក
នយោបាយរបស់អាមេរិកនាឆ្នាំ២០០៣មក។ ក្នុងកាលៈទេសៈនេះ ប្រការគួរធ្វើ
របស់នាយករដ្ឋមន្ត្រី Nouri al Maliki គឺប្រមូលផ្ដុំក្នុងការកែលំអរតួនាទីសំរាប់ជន
ឥស្លាម Sunni ក៏ដូចជារកឃើញដំណោះស្រាយចែករំលែកសិទ្ធិអំណាចរវាងបណ្ដាក្រុមជាតិសាសន៍និងសាសនាជំនួសដោយបង្កើនការបំពាក់អាវុធ។
អំពើហឹង្សានៅអ៊ីរ៉ាក់គឺដោយសារអស្ថិរភាពអំពីនយោបាយ ជំលោះសិទ្ធិ
ប្រយោជន៍ជាតិសាសន៍។ ដើម្បីស្ថិរភាពស្ថានភាពនយោបាយនាបច្ចុប្បន្ន ការ
បំពាក់បន្ថែមអាវុធជាប្រការគ្រោះថ្នាក់ ត្រឹមតែធ្វើឲ្យប្រទេសនៅមជ្ឈឹមបូព៌ានេះ
បន្តជ្រួលច្របល់តែប៉ុណ្ណោះ។ ដូច្នេះប្រហែលជាគោលដៅមួយក្នុងចំណោមគោលដៅរបស់នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ទៅអាមេរិកលើកនេះគឺមិនជាក់ស្ដែងក្នុង
ការជួយអ៊ីរ៉ាក់រួចផុតពីអំពើហឹង្សាឡើយ៕
HONG VAN
-VOVWORLD