ស្វ័យទិតៀននិងទិតៀនដើម្បីកសាងបក្ស

ស្វ័យទិតៀននិងទិតៀនដើម្បីកសាងបក្ស - ảnh 1
ទិដ្ឋភាពនៃសន្នុិបាតមជ្ឈឹមលើកទី១០ (រូបថតៈ Laodong)


(VOVworld)-ក្នុងសេចក្តីសម្រេចចិត្តសន្និបាតលើកទី៤នៃគណៈកម្មាធិការមជ្ឈឹម
បក្ស កុម្មុយនិស្តវៀតណាមនីតិកាលទី១១បានអះអាងថា ការធ្វើស្វ័យទិតៀននិង
ទិតៀនគឺជាដំណោះស្រាយសំខាន់ជួរមុខ ក្នុងការកសាងនិងពង្រឹងបក្ស។ នៅ
ក្នុងបណ្តា ការជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោតនិងនៅបណ្តាសន្និបាតមជ្ឈឹម
អគ្គលេខា បក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong ក៏បានសង្កត់ធ្ងន់
ដែរថា ការស្វ័យទិតៀននិងទិតៀនជាចំណុចស្នូល មានអត្ថន័យនិងសារៈសំ ខាន់
ពិសេស ដើម្បីបង្កើតបំរ៉ែបំរួលច្បាស់លាស់ ជំនះពុះពារលើកំហិត អនខ្សោយក្នុង
កិច្ចការកសាងបក្ស។

        ស្វ័យទិតៀននិងទិតៀនជាខ្លឹមសារសំខាន់ក្នុងជីវភាពនិងសកម្មភាព របស់
បក្ស ជាក្រិត្យក្រមសារវ័ន្តក្នុងការអភិវឌ្ឍន៍បក្សនិងជាបែបផែនបូលដ្ឋាន ដើម្បី
ពង្រឹងនិងពង្រីកសាមគ្គភាពក្នុងបក្ស។ ប្រការនេះកាន់តែមានអត្ថន័យស្លាប់ រស់
ចំពោះគងវង្ស អភិវឌ្ឍន៍របស់បក្សកុម្មុយនិស្តវៀតណាម ក្នុងដំណាក់កាល បដិវត្តន៍ថ្មីរបស់ប្រទេសជាតិ។

        អនុវត្តពីរូបសណ្ឋានគំរូ

        ស្រុក Phuc Tho ជាតំបន់១ត្រូវបានថ្នាក់ដឹកនាំទីក្រុងហាណូយវាយតម្លៃ
ថា នាំមុខក្នុងការអនុវត្តសេចក្តីសម្រេចចិត្តមជ្ឈឹមលើកទី៤។ នាបច្ចុវប្បន្ន
ស្រុក Phuc Tho កំពុងនាំមុខទីក្រុងទាំងមូល ក្នុងការកសាងជនបទថ្មី ដោយ
មានស្ថាន​ភាពនយោបាយនិងសណ្តាប់ធ្នាប់សង្គមស្ថិរភាព។ លោក Ngọ Duy
Hiểu លេខា គណៈកម្មាធិការបក្សស្រុក Phuc Tho បានចាត់ទុកថា ការផ្លាស់ប្តូរ
របស់ស្រុកថ្ងៃ នេះ គឺដោយសារការលាតត្រដាងអនុវត្តសេចក្តីសម្រេចមជ្ឈឹម
លើកទី៤ ស្តីពី បញ្ហាចាំបាច់មួយចំនួនក្នុងការកសាងបក្ស។

ស្វ័យទិតៀននិងទិតៀនដើម្បីកសាងបក្ស - ảnh 2
លោក Ngo Duy Hieu លេខា គណៈកម្មាធិការបក្សស្រុក Phuc Tho

        “ពេលអនុវត្តសេចក្តីសម្រេចចិត្តនេះដោយក្រុមដំណោះស្រាយដំបូងស្វ័យ
ទិតៀននិងទិតៀនគឺយើងខ្ញុំអនុវត្តតាមលំដាប់លំដោយនិងត្រឹមត្រូវ។ ក្រោយពី
ការពិនិត្យ វាយតម្លៃ យើងខ្ញុំបានរៀបចំផែនការ និងផ្សព្វផ្សាយផែនការជំនេះ
ពុះពារលើកំហិតរបស់ សមូហភាពនិងបុគ្គលម្នាក់ៗ។ បុគ្គលជាបក្ខជនដំណើ
ការពិនិត្យវាយតម្លៃខ្លួន ក្នុងរយៈពេល៣ខែម្តង សមូហភាពសាខាបក្សនិងបក្ស
ភាគត្រូវពិនិត្យវាយតម្លៃឡើងវិញ ក្នុងរយៈពេល​៦ខែម្តង”។

        ពង្រីកទៅកាន់អង្គការបក្សគ្រប់ជាន់ថ្នាក់

        សេចក្តីសម្រេចចិត្តមជ្ឈឹមលើកទី៤ស្តីពីបញ្ហាចាំបាច់មួយចំនួនក្នុងការ
កសាង បក្ស ត្រូវបានលាតត្រដាងអនុវត្តក្នុងជីវភាពនៅគ្រប់ស្ថាប័នតំបន់ក្នុង
នេះមាន ទីក្រុងហា​ណូយផង។ ស្វ័យទិតៀននិងទិតៀនត្រូវផ្សាភ្ជាប់ជាមួយ
ការជំនះលើកំហិត សំដៅលើកកំពស់សមត្ថភាព កម្លាំងប្រយុទ្ធរបស់បក្ស។
ពីវិធានការស្វ័យទិតៀននិងទិតៀនស្មោះត្រង់ ត្រឹមត្រូវរបស់ការិយាល័យនយោ
បាយ គណៈលេខា បក្សភាគនិងសាខាបក្សក្រោមឱវាទបានអនុវត្តការស្វ័យ
ទិតៀននិងទិតៀន ដោយច្នៃប្រឌិត។ មិនត្រឹមតែប៉ុណ្ណោះ ការងារយកសន្លឹក
ទំនុកទុកចិត្ត រៀបចំផែន ការបំប៉នកម្មាភិបាលថ្នាក់យុទ្ធសាស្រ្ត សុក្រិដយន្ត
ការ ។ល។ ក៏ត្រូវបានលាតត្រដាងអនុវត្តយ៉ាងខ្លាំងក្លារតាមស្មារតីនៃសេច
ក្តីសម្រចចិត្តមជ្ឈឹមលើកទី៤ចាប់ពីឆ្នាំ២០១២ មកផងដែរ។

        បន្តលាតត្រដាងអនុវត្តយ៉ាងខ្លាំងក្លារនូវការស្វ័យទិតៀននិងទិតៀន

        ស្វ័យទិតៀននិងទិតៀនតាមស្មារតីសេចក្តីសម្រេចិត្តមជ្ឈឹមលើកទី៤
ជាការ តស៊ូសតិអារម្មណ៍ នយោបាយផ្ទៃក្នុង។​ការងារនេះផ្តោតសំខាន់ទៅលើ
លក្ខណៈគំរូឈានមុខរបស់អ្នកដឹកនាំ។ សាស្រ្តាចារ្យរង បណ្ឌិត Ngo Huu Thao
នៅសាលាសភា បណ្ឌិតនយោបាយជាតិទីក្រុងហូជីមិញបានចាត់ទុកថា៖

      “ពេលដែលធ្វើការស្វ័យទិតៀននិងទិតៀនត្រូវយកចិត្តទុកដាក់ដល់អ្នក
មានតួនាទីខ្ពស់បំផុត។ ថ្នាក់ដឹកនាំរដ្ឋ បក្ស ត្រូវធ្វើជាគំរូដើម្បីបក្ខជនធ្វើតម្រាប់
តាម។ ខ្ញុំចាត់ទុកថា ក្នុងជួរថ្នាក់ដឹកនាំនយោបាយត្រូវផ្អែកលើមូលដ្ឋានវិទ្យា
សាស្រ្ត ដោយសារអ្វីៗដោះស្រាយលើវិស័យនយោបាយសុទ្ធតែផ្តើមចេញ
ពីវិទ្យាសាស្រ្ត”។

        ប្រសិទ្ធភាពនៃជីវភាពនយោបាយជ្រាលជ្រៅតាមស្មារតីសេចក្តីសម្រេច
ចិត្ត មជ្ឈឹមលើកទី៤ បានជះឥទ្ធិពលសកម្មទៅលើភារកិច្ចកសាងនិងពង្រឹង
បក្ស។ រួម ជាមួយការស្វ័យទិតៀននិងទិតៀន ការងាររៀបចំកម្មាភិបាល
ជីរភាពបក្សក៏មាន ការផ្លាស់ប្តូថ្មីយ៉ាងខ្លាំងក្លារ។ បណ្តាដំណោះស្រាយអំពី
យន្តការ គោលនយោ បាយ អប់រំសតិអារម្មណ៍សម្រាប់កម្មាភិបាល បក្ខជន
ក៏ត្រូវបានយកចិត្តទុកដាក់ អនុវត្តក្នុងបក្សទាំងមូល សំដៅបង្កើនកម្លាំង
ពលំរបស់បក្សកុម្មុយនិស្តវៀត ណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ