សាសនាត្រូវបានគាំពារយ៉ាងខ្លាំងបំផុត ឆ្ពោះទៅរកសច្ចៈភាព សេចក្តីល្អនិងសោភ័ណភាព

(VOVWORLD) -  ក្រសួងការបរទេសសហរដ្ឋអាមេរិកទើបបានចេញផ្សាយរបាយការណ៍សេរីភាពសាសនាអន្តរជាតិប្រចាំឆ្នាំ ២០១៩ របស់ខ្លួន ដែលមានព័ត៌មានមិនពិតស្តីពីស្ថានភាពនៅប្រទេសវៀតណាម។ ប្រការនេះធ្វើឲ្យសាធារណៈមតិនៅក្នុងប្រទេសមានការអរិចិត្ត។ អ្នកដឹកនាំសាសនាអះអាងថា គ្រប់សាសនាទាំងអស់នៅវៀតណាម ត្រូវបានធានានូវសេរីភាពខាងជំនឿនិងសមភាពចំពោះមុខច្បាប់។ សាសនិកនៃបណ្តាសាសនានៅវៀតណាមតែងតែឆ្ពោះទៅតម្លៃរស់នៅដោយសច្ចៈភាព សេចក្តីល្អនិងសោភ័ណភាព ដើម្បីរួមវិភាគទានក្នុងការរក្សាសីល ធម៌សង្គម បំផុសប្រពៃណីមនុស្សធម៌និងជួយគ្នាទៅវិញទៅមកក្នុងសហគមន៍។

សាសនាត្រូវបានគាំពារយ៉ាងខ្លាំងបំផុត ឆ្ពោះទៅរកសច្ចៈភាព សេចក្តីល្អនិងសោភ័ណភាព - ảnh 1សាសនាទាំងអស់បានរួមចំណែកក្នុងជោគជ័យរុញថយក្រោយជំងឺរាតត្បាត COVID-19 

ក្នុងកំឡុងពេលឆ្លងរាលដាលជំងឺរាតត្បាត COVID-19 ប្រជាជនវៀតណាមដែលមានជំនឿសាសនាខុសៗគ្នាទាំងអស់ ប៉ុន្តែសុទ្ធតែស្រុះចិត្តគំនិតជួយជ្រោមជ្រែងនូវសារាចរណែនាំរបស់នាយករដ្ឋមន្រ្តី ដោយបញ្ឈប់សកម្មភាពសាសនានានាដោយស្ម័គ្រចិត្ត និងចៀសវាងការប្រមូលផ្តុំមនុស្សច្រើន ដើម្បីរាំងស្កាត់ការឆ្លង រាលដាលក្នុងសហគមន៍។ មិនត្រឹមតែប៉ុណ្ណោះ សាសនិករាប់សិបលាននាក់នៅទូទាំងប្រទេសបានចូលរួមជាមួយអាជ្ញាធរនិងប្រជាជន ដើម្បីប្រមូលទាំងកម្លាំងកាយនិងកម្លាំងចិត្ត យ៉ាងសកម្មដើម្បីចូលរួមចំណែកក្នុងការបង្ការនិងប្រយុទ្ធប្រឆាំងនឹងជំងឺផងដែរ។ អង្គការសាសនានិងបុគ្គលនៃសាសនាព្រះពុទ្ធ សាសនាកាតូលិក  សាសនាប្រូតេស្តង់សាសនា Hoa Hao និង Cao Dai រួមទាំងសាសនាជាច្រើនទៀត បានបរិច្ចាគសាច់ប្រាក់រាប់សិបពាន់លានដុង របស់របរចាំបាច់ជាច្រើននិងសម្ភារៈវេជ្ជសាស្ត្រដ៏មានតម្លៃដើម្បីរួមចំណែក រុញថយក្រោយជំងឺរាតត្បាត COVID-19 ប្រកបដោយជោគជ័យ។

សាសនាទាំងអស់មានអភិវឌ្ឍសមភាពនិងសេរីភាព

របាយការណ៍ស្តីពីសេរីភាពសាសនារបស់សហរដ្ឋអាមេរិកជាមួយនឹងការចោទប្រកាន់ អំពីការធ្វើទុក្ខបុកម្នេញលើសាសនា គឺខុសស្រឡះទៅនឹងការពិតជាក់ស្តែងនៅវៀតណាម បានបង្កឱ្យមានអរិចិត្តយ៉ាងខ្លាំងពីសាធារណៈមតិ។ ពីព្រោះ វៀតណាមជាប្រទេសពហុសាសនា ហើយក៏ជាប្រទេសមួយដែលធានានូវសមភាពរវាងបណ្តាសាសនា។ ពោលគឺគ្រប់សាសនាទាំងអស់ ត្រូវបានប្រតិបត្តិសកម្មភាពដោយសេរីភាពនិងសម ភាព នៅចំពោះមុខច្បាប់ យោងតាមរដ្ឋធម្មនុញ្ញនៃសាធារណរដ្ឋសង្គមនិយមវៀតណាម។ ព្រះតេជគុណ Thich Bao Nghiem អនុប្រធានក្រុមប្រឹក្សាភិបាលនៃមជ្ឈឹមសមាគមព្រះពុទ្ធសាសនាវៀតណាមបានមានពុទ្ធដីការថា៖ “រហូតមកដល់ពេលនេះ សាសនាទាំងអស់នៅវៀតណាមកំពុងរស់នៅដោយសុខដុមរមនាក្នុងសហគមន៍។ ជាពិសេស ក្នុងអំឡុងពេលប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតនាពេលកន្លងមក ហើយសាសនាទាំងអស់បានឆ្លើយតបទៅនឹងសេចក្តីអំពាវនាវរបស់បក្សនិងរដ្ឋាភិបាល ស្តីពីបង្ការនិងប្រយុទ្ធប្រឆាំងជំងឺ ក៏ដូចជាការកសាងប្រទេសជាតិក្រោយជំងឺរាតត្បាត។ យ៉ាងណាមិញ គ្រប់សាសនាទាំងអស់រស់នៅរាប់អានគ្នា រួមជាមួយសហគមន៍ប្រជាជន។ ជាមួយគ្នានេះ ទាំងជំនឿនិងសាសនាសុទ្ធតែបានរដ្ឋគាំពារតាមច្បាប់”

ជាមួយនឹងភាពសម្បូរបែបនៃប្រទេសពហុសាសនា ជារៀងរាល់ឆ្នាំ វៀតណាមមានពិធីបុណ្យទានទាំងធំនិងតូចប្រមាណ ១០.០០០ ដែលទាក់ទងទៅនឹងជំនឿប្រជាប្រិយ និងជំនឿរបស់សាសនាផ្សេងៗគ្នា។ ពិធីបុណ្យទានទាំងនេះ មិនត្រឹមតែទាក់ទាញសាសនិកគ្រប់សាសនាប៉ុណ្ណោះទេ ថែមទាំងទាក់ទាញភ្ញៀវទេសចរនិងប្រជាជនជាច្រើនផងដែរ។ ភាពសម្បូរបែបនិងទ្រង់ទ្រាយធំនៃពិធីបុណ្យសាសនានានា បានបង្ហាញពីសិទ្ធសេរីភាពជំនឿ ដែលត្រូវបានគាំពារជាអតិបរមា ដើម្បីសាសនាទាំងអស់អាចសម្របខ្លួនទៅក្នុងលំហូរវប្បធម៌ជាតិផងដែរ។

សេរីភាពនៃសាសនាត្រូវបានធានានៅក្នុងការស្ថានភាពជាក់ស្តែង

សិទ្ធិសេរីភាពខាងជំនឿសាសនារបស់ប្រជាជនវៀតណាម ត្រូវបានចែងនៅក្នុងរដ្ឋធម្មនុញ្ញទាំងអស់របស់ វៀតណាម ជាពិសេសនៅក្នុងរដ្ឋធម្មនុញ្ញឆ្នាំ ២០១៣។ សិទ្ធិនេះ ត្រូវបានបញ្ជាក់ជាថ្មីម្តងទៀតនិងត្រូវបានអនុម័តនៅក្នុងច្បាប់ជំនឿសាសនា ឆ្នាំ ២០១៦។ ក្នុងនោះបានបញ្ជាក់យ៉ាងច្បាស់ថា មនុស្សគ្រប់រូប មានសិទ្ធិសេរីភាពខាងជំនឿសាសនា ដោយកាន់សាសនាមួយឬមិនកាន់សាសនាណាឡើយ។ ការអនុវត្តច្បាប់ស្តីពីជំនឿសាសនាបានគូសសញ្ញានូវការរីកចម្រើនថ្មីមួយក្នុងការការពារសិទ្ធិសេរីភាពខាងជំនឿ និងសាសនារបស់ប្រជាពលរដ្ឋគ្រប់រូប។ លោកស្រី Tran Thi Dung អនុប្រធានគណៈកម្មាធិការនីតិកម្មនៃរដ្ឋសភាបានឲ្យដឹងថា៖ “នាពេលបច្ចុប្បន្ននេះ ដំណើរការអនុវត្តន៍ការឃ្លាំមើលរបស់ទីភ្នាក់ងារនានានៃរដ្ឋសភាក៏ដូចជាសមាជិក សមាជិកា គឺមិនមានអ្វីកើតឡើងចំពោះបទប្បញ្ញត្តិនៃច្បាប់ឡើយ។ នៅតំបន់ព្រៃភ្នំខ្លះដែលមិនធ្លាប់មានសាសនាទេ ប៉ុន្តែតាមដំណើរការអភិវឌ្ឍន៍របស់សង្គម ក៏មានការប្រមូលផ្តុំមនុស្សដើម្បីអនុវត្តសាសនាផ្ទាល់ខ្លួនផងដែរ។ ឈរលើមូលដ្ឋានោះ អាជ្ញាធតំបន់បានណែនាំប្រជាជនឱ្យចុះឈ្មោះប្រតិបត្តិការរបស់ខ្លួន ស្របតាមច្បាប់របស់វៀតណាម ហើយគេក៏បានចុះបញ្ជីប្រតិបត្តិការនិងមិនមានបញ្ហាអ្វីកើតមានឡើងទេ”

ក្នុងនាមជាសមាជិកសភា លោក Le Thanh Van បានចែករំលែកថា ក្នុងរយៈពេល ២ អាណត្តិរបស់ខ្លួនជាសមាជិកសភាមក លោកមិនដែលទទួលមតិត្អួញត្អែណាមួយពីប្រជាជនអំពីសិទ្ធិសេរីភាពជំនឿសាសនាឬ ការធ្វើទុកបុកម្នុញ លើជំនឿសាសនាឡើយ៖ “បញ្ហាសាសនានៅពេលដែលយកបទដ្ឋាននៃប្រទេសមួយមកអនុវត្តទទួលស្គាល់ជាមួយប្រទេសដទៃទៀតដែលជាប្រការមិនគប្បី។  នៅវៀតណាម ទាំងរដ្ឋធម្មនុញ្ញរហូតដល់ច្បាប់ សុទ្ធតែការពារសិទ្ធិសេរីភាពនៃជំនឿ គោរពសិទ្ធិកាន់សាសនារបស់ប្រជាជន។ ស្ថានភាពជាក់ស្តែងបញ្ជាក់ថា មនុស្សគ្រប់គ្នាតែងតែយល់ដឹងអំពីច្បាប់ស្តីពីការធានាសិទ្ធិក្នុងសកម្មភាពសាសនារបស់ប្រជា ជនវៀតណាម ដែលប្រព្រឹត្តទៅយ៉ាងធម្មតា។ ពោលគឺ គ្មាននរណាម្នាក់ត្អូញត្អែរថា មិនសមរម្យឬរំលោភ លើបទប្បញ្ញត្តិនៃធម្មនុញ្ញដែលវៀតណាមចូលរួមនោះទេ”

ទន្ទឹមនឹងសម័យកាលប្រវត្តិសាស្ត្រនីមួយៗ សាសនាទាំងអស់កាន់តែមានការផ្សាភ្ជាប់និងកាន់តែជិតស្និទ្ធជាមួយប្រជាជន ហើយបាននិងកំពុងបន្តចូលរួមយ៉ាងសកម្មក្នុងបុព្វហេតុកសាងនិងការពារមាតុប្រទេស។ ព្រះធម៌នៃបណ្តាសាសនានានាក៏បានផ្សព្វផ្សាយនូវគុណតម្លៃ រស់នៅល្អខាងផ្លូវលោក និងរស់នៅល្អខាងផ្លូវធម៌ ឆ្ពោះទៅរកតម្លៃរស់ដោយសច្ចៈភាព សេចក្តីល្អនិងសោភ័ណភាព។ ការលើកឡើងខុសឆ្គងនិងស្ថានភាពជាក់ស្តែងអំពីសេរីភាពជំនឿសាសនានៅវៀតណាម គ្រាន់តែជាសកម្មភាពខ្វះសុឆន្ទៈ បែងចែកផែនមហាសាមគ្គីជនជាតិ និងជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់វៀតណាម ដែលដើរបញ្ច្រាសនឹងនិន្នាការនៃសាមគ្គីភាពនិងកិច្ចសហប្រតិបត្តិការក្នុងចំណោមបណ្តាប្រទេស៕

ប្រតិកម្មទៅវិញ

ផ្សេងៗ