សហគមន៍អង្គភាពអាជីវកម្មជាមួយនឹងគោលដៅនាំវៀតណាមក្លាយទៅជាប្រទេសចាប់ផ្តើមអាជីព
(VOVworld)-រដ្ឋាភិបាលវៀតណាមនាពេលកន្លងទៅបានចេញផ្សាយនូវឯកសារ
សំខាន់ៗជាច្រើន សំដៅជួយឧបត្ថម្ភអង្គភាពអាជីវកម្មកែលំអរបិរិយាកាសធ្វើអាជីវ
កម្ម ឆ្ពោះទៅគោលដៅដល់ឆ្នាំ២០២០មានអង្គភាពអាជីវកម្មជាង១លានអនុវត្តការ
ចាប់ផ្តើមអាជីព។ ក្នុងបរិបទដែលវៀតណាមកំពុងចូលរួមសមាហរណកម្មកាន់តែ
ស៊ីជម្រៅនោះ ប្រការនេះបានដាក់ចេញនូវតម្រូវការយ៉ាងតឹងរឹងអំពីសមត្ថភាពច្នៃប្រ
ឌិត សមត្ថភាពបច្ចេកវិទ្យាចំពោះអង្គភាពអាជីវកម្មនានាខណៈដែលអនុវត្តការចាប់
ផ្តើមអាជីព។ អ្នកជំនាញការជាច្រើនបានចាត់ទុកថា ដើម្បីអនុវត្តការចាប់ផ្តើមអាជីព
ប្រកបដោយជោគជ័យនោះ ភារកិច្ចដែលបានដាក់ចេញសម្រាប់អង្គភាពអាជីវកម្ម
គឺត្រូវមានការផ្លាស់ប្តូថ្មីនិងមានការច្នៃប្រឌិត ដើម្បីអនុវត្តប្រកបដោយជោគជ័យ
គោលដៅនាំវៀតណាមក្លាយទៅជាប្រទេសចាប់ផ្តើមអាជីព។
|
ក្រុមហ៊ុន FPT បានចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការជាមួយមូលនីធិDragon Capital Group
ស្តីពីការបង្កើនមូលនីធិបង្កើនល្បឿនចាប់ផ្តើមអាជីព |
ក្នុងអំឡុងពេល២ឆ្នាំនេះ ចលនាចាប់ផ្តើមអាជីពមានការអភិវឌ្ឍន៍យ៉ាងខ្លាំងក្លា
ហើយអង្គភាពអាជីវកម្មចាប់ផ្តើមអាជីពទាំងនោះ តែងតែអនុវត្តសកម្មភាពលើវិស័យ
បច្ចេកវិទ្យាព័ត៌មាន Software និងសេវាកម្ម។ នៅទីក្រុងហាណូយ មានអង្គភាពអាជី
វកម្មជាង២ហ្មឺនដែលក្នុងនោះគឺ៣០%ជាអង្គភាពអាជីវកម្មចាប់ផ្តើមអាជីព។ តាម
នោះ ទីក្រុងបានដាក់ចេញដំណោះស្រាយជាច្រើនសំដៅជួយអង្គភាពអាជីវកម្មចាប់
ផ្តើមអាជីពអនុវត្តអាជីវកម្មរបស់ខ្លួន ដូចជាជួយឧបត្ថម្ភអំពីទុននិងស្វែងរកទីផ្សារនាំ
ចេញសម្រាប់ផលិតផល។ ក្នុងកាលៈទេសៈបច្ចុប្បន្ន ដើម្បីធ្វើសមាហរណកម្ម អង្គ
ភាពអាជីវកម្មចាប់ផ្តើមអាជីពត្រូវមានយុទ្ធសាស្ត្រលេចធ្លោក្នុងការច្នៃប្រឌិតផលិត
ផល វិនិយោគអភិវឌ្ឍន៍វិទ្យាសាស្ត្របច្ចេកវិទ្យាទំនើបនិងមានការច្នៃប្រឌិតក្នុងសកម្ម
ភាពអាជីវកម្ម។លោក Mac Quoc Anh អនុប្រធាននិងជាអគ្គលេខាធិការសម្ព័ន្ធសមា
គមអង្គភាពអាជីវកម្មធុនតូចនិងមធ្យមទីក្រុងហាណូយបានឲ្យដឹងថា៖
“គប្បីមានក្រុមអង្គភាពអាជីវកម្មចាប់ផ្តើមអាជីព ប៉ុន្តែក៏ត្រូវការមានការជ្រើស
រើស ពោលគឺជ្រើសរើសផ្នែកណាត្រូវការអាទិភាពហើយផលិតផលដែលនាំចេញទៅ
ទីផ្សារត្រូវទទួលបានការទាក់ទាញភ្លាម។យើងខ្ញុំរំពឹងទុកថា អង្គភាពអាជីវកម្មចាប់
ផ្តើមអាជីពមានការផ្លាស់ប្តូថ្មីនិងច្នៃប្រឌិតក្នុងការធ្វើសមាហរណកម្មអំពីសេដ្ឋកិច្ច
ពាណិជ្ជកម្ម ជាពិសេសគឺផ្តោតសំខាន់លើការផ្លាស់ប្តូរថ្មីវិទ្យាសាស្ត្របច្ចេកវិទ្យា
លើកកំពស់ការប្រគួតប្រជែងនូវតម្លៃផលិតផល”។
ទន្ទឹមជាមួយគ្នានោះ រដ្ឋាភិបាលវៀតណាមក៏បានផ្សព្វផ្សាយនូវគោលនយោ
បាយជួយឧបត្ថម្ភទុនជាច្រើនសម្រាប់អង្គភាពអាជីវកម្មដែលចង់អនុវត្តការចាប់ផ្តើម
អាជីព។ ដោយមានបំណង ប្រែក្លាយវៀតណាមឲ្យទៅជាប្រទេសចាប់ផ្តើមអាជីព
មួយដូចជាប្រទេសអ៊ីស្រាអែល សម្ព័ន្ធក្រុមហ៊ុន FPT កំពុងសហការយុទ្ធសាស្ត្រ
ជាមួយមូលនីធិវិនិយោគមួយចំនួននិងថ្នាលបណ្តុះបណ្តាលអន្តរជាតិដើម្បីបង្កើត
ឡើងបរិយាកាសចាប់ផ្តើមអាជីពសម្រាប់គោលដៅទទួលបានក្រុមហ៊ុនបច្ចេកវិទ្យា
ចំនួន៥ពាន់ក្នុងឆ្នាំ២០២០។ លោក Tran Huu Duc នាយកមូលនីធិវិនិយោគផ្សង
ព្រេងបានឲ្យដឹងថា៖
“ដើម្បីជួយឧបត្ថម្ភថែមទៀតសម្រាប់សហគមន៍ចាប់ផ្តើមអាជីពនៅវៀតណាម
យើងខ្ញុំបានរួមជាមួយសម្ព័ន្ធក្រុមហ៊ុន Hanwa របស់កូរ៉េខាងត្បូងនិងមូលនីធិវិនិ
យោគផ្សងព្រេង Dragon Capital ក្រុមហ៊ុនមូលបត្រ BIDV រួមសហការដើម្បីបង្កើត
ឡើងមូលនីធិថ្មីនោះគឺមូលនីធិជម្រុញល្បឿនការចាប់ផ្តើមអាជីព ច្នៃប្រឌិតវៀត
ណាម ជួយឲ្យយុវជនវ័យអនុវត្តការចាប់ផ្តើមអាជីពនោះ មានលក្ខណៈទាក់ទង
ផ្ទាល់ជាមួយទីផ្សារអន្តរជាតិ”។
ក្នុងកាលៈទេសៈធ្វើសមាហរណកម្មអន្តរជាតិ អង្គភាពអាជីវកម្មវៀតណាមគប្បី
អភិវឌ្ឍន៍ខឿនសេដ្ឋកិច្ចដោយឈរលើបច្ចេកវិទ្យាជឿនលឿន មានការផ្លាស់ប្តូរថ្មី
និង មានការច្នៃប្រឌិត។ ដើម្បីអនុវត្តដំណើរការតភ្ជាប់អង្គភាពអាជីវកម្មជាមួយ
គោលដៅនាំវៀតណាមក្លាយទៅជាប្រទេសចាប់ផ្តើមអាជីព ប្រធានសភាពាណិជ្ជ
កម្មនិងឧស្សាហកម្មវៀតណាម លោក Vu Tien Loc បានឲ្យដឹងថា៖
“វៀតណាមកំពុងបានចាត់ទុកជាខឿនសេដ្ឋកិច្ចមួយមានគោលគំនិតនិងស្មារតី
ចាប់ផ្តើមអាជីពយ៉ាងខ្លាំងក្លា។ កាយវិការវិជ្ជមានមួយរបស់រដ្ឋាភិបាលនាពេលកន្លង
ទៅ ជាពិសេសការផ្សព្វផ្សាយសេចក្តីសម្រេចចិត្តលើកទី៣៥ដោយនាំចេញគោល
ដៅទទួលបាន១លានអង្គភាពអាជីវកម្មចាប់ផ្តើមអាជីពនាឆ្នាំ២០២០ជាគោលដៅសំ
ខាន់ណាស់។ តាមនោះ រដ្ឋាភិបាលបាននាំចេញគោលនយោបាយនិងវិធានការជា
ច្រើនដើម្បីជម្រុញអង្គភាពអាជីវកម្មចាប់ផ្តើមអាជីព កសាងរដ្ឋាភិបាលស្ថាបនាមួយ
នាំមកការជឿទុកចិត្តឲ្យសហគមន៍អង្គភាពអាជីវកម្មនិងអាជីវករផងដែរ”។
ដើម្បីជម្រុញស្មារតីចាប់ផ្តើមអាជីព ទន្ទឹមនឹងការខ្នះខ្នែងរបស់អង្គភាពអាជីវកម្ម
នោះ ការបង្កើតបរិយាកាសធ្វើអាជីវកម្មងាយស្រួលក៏ជាប្រការសំខាន់ណាស់។ នៅ
ពេលនោះ ដើម្បីទទួលបានជោគជ័យ អង្គភាពអាជីវកម្មត្រូវផ្តោតការយកចិត្តទុក
ដាក់ទៅក្នុងការផ្លាស់ប្តូរថ្មីនិងមានការច្នៃប្រឌិតផងដែរ៕