(VOVWORLD) -ឆាកនយោបាយអាមេរិក ទើបតែឆ្លងកាត់ ការបោះឆ្នោតរដ្ឋសភាពាក់កណ្ដាលអាណត្តិ ដែលមានការប្រកួតប្រជែងយ៉ាងខ្លាំងក្លាបំផុតក្នុងរយៈពេលជាច្រើនឆ្នាំកន្លងទៅ។ ការរត់ប្រណាំងដើម្បីដណ្ដើមអាសនៈក្នុងសភាជាន់ទាប និងព្រឹទ្ធសភាអាមេរិកបានបិទបញ្ចប់ ហើយក៏ជាពេលវេលាដើម្បីអាមេរិកវិលត្រឡប់មកសភាពនាបច្ចប្បន្នវិញដែរ ដើម្បីទប់ទល់នឹងរាល់ការសាកល្បង ដែលកំពុងកើតមានឡើង។
ប្រធានាធិបតីអាមេរិកលោក Donal Trump |
នៅក្នុងការបោះឆ្នោតដ៏សំខាន់នេះ អ្នកបោះឆ្នោតអាមេរិកនឹងទៅបោះឆ្នោតជ្រើសតាំងសមាជិកសភាជាន់ទាបទាំងអស់ អាសនៈចំនួន ១ ភាគបី នៅព្រឹទ្ធសភា និងមុខតំណែងអភិបាលរដ្ឋចំនួន ៣៦ រួមទាំងមុខតំណែងចំនួន ៦ ពាន់នៃស្ថាប័ននីតិបញ្ញត្តិថ្នាក់រដ្ឋនៅទូទាំងប្រទេស។ មុនការបោះឆ្នោត ទាំងសភាជាន់ទាប និងព្រឹទ្ធសភាគឺសុទ្ធតែត្រូវបានគណបក្សសាធារណរដ្ឋរបស់ប្រធានាធិបតីលោក Donal Trump គ្រប់គ្រងទាំងអស់។
ការរត់ប្រណាំងដ៏ខ្លាំងក្លា
មុនការបោះឆ្នោត គណបក្សសារធារណរដ្ឋបានប្ដេជ្ញាលើប្រៀបភាគច្រើនទាំងនៅព្រឹទ្ធសភា និងសភាជាន់ទាប ក្នុងបរិបទដែលគណបក្សប្រជាធិបតេយ្យបានវាយប្រហារយ៉ាងខ្លាំងក្លាលើរាល់គោលនយោបាយរបស់ ប្រធានាធិបតីលោក Donal Trump។
ការប្រកួតប្រជែងយ៉ាងខ្លាំងក្លារវាងគណបក្សធំៗទាំងពីរនៅអាមេរិកក៏បានឆ្លុះបញ្ចាំងតាមរយៈប្រាក់ចំណាយក្នុងការឃោសនាបោះឆ្នោតផងដែរ។តាមតួរលេខស្ថិតិបានឲ្យដឹងថា គណបក្សទាំងពីរបានចំណាយទឹកប្រាក់ប្រមាណ ៥ ពាន់លានដុល្លារអាមេរិក សម្រាប់សកម្មភាពឃោសនាបោះឆោ្នត។ នេះគឺជាតួលេខឯកទគ្គកម្ម ក្នុងការបោះឆ្នោតរដ្ឋសភាពាក់កណ្ដាលអាណត្តិនៅអាមេរិក។
ក្នុងអំឡុងពេលរាប់សន្លឹកឆ្នោត សម្លេងឆ្នោតគាំទ្ររបស់គណបក្សទាំងពីរ នៅទាំងសភាជាន់ទាប និងព្រឹទ្ធសភាគឺទទួលបានចំនួនប្រហាក់ប្រហែលគ្នា។ ប្រការនេះមិនត្រឹមតែសរឲ្យឃើញនូវភាពតឹងតែងក្នុងការបោះឆ្នោតពាក់កណ្ដាលអាណត្តិនៅអាមេរិកប៉ុណ្ណោះទេ ថែមទាំងបង្ហាញនូវការបែកបាកយ៉ាងជ្រាលជ្រៅរបស់អ្នកបោះឆ្នោតអាមេរិកទៀតផង។
ភាពងាយស្រួល និងការសាកល្បង
លទ្ធផលនៃការបោះឆ្នោតពាក់កណ្តាលអាណត្តិលើកនេះ គឺជាការធ្វើតេស្តចំពោះ លោកប្រធានាធិបតី Trump និងគណបក្សសារធារណរដ្ឋ។ អ្នកបោះឆ្នោតបានកត់សម្គាល់ថា ក្រោយរយៈពេល ២ ឆ្នាំ កាន់តំណែងនោះ លោកប្រធានាធិបតី Trump ទទួលបានជ័យជំនះជាច្រើន ជាមួយការសម្រេចចិត្តដែលមានចរិលក្ខណៈលោតផ្លោះ។ គោលនយោបាយកាត់បន្ថយពន្ធ ជួយឲ្យខឿនសេដ្ឋកិច្ចអភិវឌ្ឍន៍ជាមួយកំណើនស្ថិរភាព។ ផលិតផលក្នុងស្រុកសរុប GDP ក្នុង ២ ត្រីមាសថ្មីៗនេះ ទទួលបានកំណើននៅកម្រិត ៤,២% និង ៣,៥ %។ ទំនុកទុកចិត្តរបស់អតិថិជនអាមេរិក នៅកម្រិតខ្ពស់បំផុតក្នុងរយៈពេល ១៨ ឆ្នាំកន្លងទៅ ហើយប្រាក់ចំណេញរបស់សហគ្រាសអាមេរិកកំពុងឈានចូលកម្រិតឯតទគ្គកម្ម។
ជាទូទៅរាល់គោលនយោបាយសេដ្ឋកិច្ចរបស់លោក Trump បានពង្រីកប្រសិទ្ធភាពជាវិជ្ជមាន ដោយបង្កើតឡើងកម្លាំងចលករចំពោះខឿនសេដ្ឋកិច្ចអាមេរិក។
ទោះជាយ៉ាងណាក៏ដោយ គោលនយោបាយមួយចំនួនរបស់លោក ប្រធានាធិបតី Trump ក៏បង្កការខ្វែងគំនិតគ្នារវាងផ្ទៃក្នុងនយោបាយអាមេរិកដែរ។ការដែលអាមេរិកដកខ្លួនចេញពីកិច្ចព្រមព្រៀង អង្គការអន្តរជាតិនានា ឬបានបង្ហាញនូវទស្សនៈគាំទ្រ អ៊ីស្រាអែលនៅក្នុងបញ្ហាក្រុងយេរូសាឡឹមយ៉ាងខ្លាំងក្លាំនោះ ធ្វើឲ្យអាមេរិកមានការខ្វែងគំនិតផ្ទៃក្នុងគ្នាកាន់តែជ្រាលជ្រៅ។ នាពេលថ្មីៗនេះ អ្នកនយោបាយ និងឥស្សរិជនដ៏មានឥទ្ធិពល ព្រមទាំងទីភ្នាក់ងារសារព័ត៌មានរបស់អាមេរិក ត្រូវទទួលបានកញ្ចប់ដែលផ្ទុកគ្រឿងផ្ទុះ ក៏បានជះឥទ្ធិពលដល់បរិយាកាសនយោបាយនៅអាមេរិកផងដែរ។ កត្តាទាំងនេះបានធ្វើឲ្យប្រជាពលរដ្ឋមានអារម្មណ៍មិនឹងនរ។ ក្រៅពីនោះ រដ្ឋាភិបាលអាមេរិកក៏ត្រូវដោះស្រាយរាល់បញ្ហាក្ដៅគគុកផ្សេងៗទៀតដូចជា ការកាត់បន្ថយប្រាក់ចំណាយខាងសុខាភិបាល ការតំឡើងប្រាក់បៀវត្តន៍ និងការប្រយុទ្ធប្រឆាំងអំពើពុករលួយ។
ក្រោយពីការបោះឆ្នោត សហរដ្ឋអាមេរិកត្រូវប្រឈមនឹងការបែកបាក់យ៉ាងជ្រាលជ្រៅក្នុងសង្គម អំពីគោលមាគ៌ាដឹកនាំប្រទេសជាតិ។ នាបច្ចុប្បន្ននេះ អ្នកបោះឆ្នោតនៃគណបក្សទាំងពីមានក្ដីសង្ឃឹមបំផុតគឺការផ្សះផ្សាប្រទេសជាតិ ក្នុបបរិបទដែលឆាកនយោបាយអាមេរិកកំពុងស្ថិតក្នុងស្ថានភាពបែកបាក់គ្នា តាំងពីសង្គ្រាមស៊ីវិល ចាប់ពីឆ្នាំ១៨៦១ ដល់ឆ្នាំ១៨៦៥ មក៕