សហរដ្ឋអាមេរិកមិនឈរនៅខាងក្រៅវិបត្តិការទូតឈូងសមុទ្រទេ

(VOVWORLD) -នាពេលថ្មីៗនេះ ប្រធានាធិបតីអាមេរិកលោក Donald Trump បានប្រកាស ត្រៀមខ្លួនជាស្រេចធ្វើជាអ្នកសម្របសម្រួលជម្លោះរវាងបណ្ដាប្រទេសនៅឈូងសមុទ្រនិងប្រទេសកាតាហើយលោកក៏បានសម្តែងនូវជំនឿជាក់ថាកិច្ចព្រមព្រៀងដោះស្រាយមួយនឹងត្រូវបានសម្រេចក្នុងពេលឆាប់ៗនេះ។ ហេតុអ្វីបានជារហូតមកដល់ពេលនេះ បន្ទាប់ពីវិបត្តិកើតមានឡើងជាង៣  

នាពេលថ្មីៗនេះ ប្រធានាធិបតីអាមេរិកលោក Donald Trump បានប្រកាស ត្រៀមខ្លួនជាស្រេចធ្វើជាអ្នកសម្របសម្រួលជម្លោះរវាងបណ្ដាប្រទេសនៅឈូងសមុទ្រនិងប្រទេសកាតា ហើយលោកក៏បានសម្តែងនូវជំនឿជាក់ ថា កិច្ចព្រមព្រៀងដោះស្រាយមួយនឹងត្រូវបានសម្រេចក្នុងពេលឆាប់ៗនេះ។ ហេតុអ្វីបានជារហូតមកដល់ពេលនេះ បន្ទាប់ពីវិបត្តិកើតមានឡើងជាង៣ ខែសហរដ្ឋអាមេរិកទើបនាំចេញសំណើនេះ ហើយកាលពីមុនគ្រាន់ តែ ឈរនៅខាងក្រៅ ជម្រុញឱ្យរកដំណោះស្រាយដើម្បីបញ្ចប់វិបត្តិនេះតែប៉ុណ្ណោះ។

សហរដ្ឋអាមេរិកមិនឈរនៅខាងក្រៅវិបត្តិការទូតឈូងសមុទ្រទេ - ảnh 1ប្រធានាធិបតីអាមេរិកលោក Donald Trump  

សេចក្តីថ្លែងការណ៍របស់ប្រធានាធិបតីអាមេរិកលោក Donald Trump បាននាំចេញ ក្នុងន្និសីទកាសែត រួមជាមួយព្រះមហាក្សត្រ Kuwait លោក Sabah al-Ahmad al-Jaber al-Sabah នៅរដ្ឋធានីវ៉ាស៊ីនតោន កាលពីចុងសប្តាហ៍មុន។ តាមនោះអាមេរិកមានឆន្ទៈចង់ក្លាយជាអ្នកសម្របសម្រួល សំដៅឈានដល់កិច្ចព្រមព្រៀងសម្របសម្រួលមួយយ៉ាងឆាប់រហ័ស។ នៅក្នុងកាយវិការផ្សេងទៀតអ្នកប្រមុខសេតវិមានក៏បានធ្វើកិច្ចសន្ទនាតាមទូរស័ព្ទដាច់ដោយឡែកជាមួយព្រះអង្គម្ចាស់នៃអារ៉ាប់ប៊ីសាអូឌីត ព្រះអង្គម្ចាស់អេមីរ៉ាតអារ៉ាប់រួម (UAE) និងព្រះមហាក្សត្រកាតា។ ខ្លឹមសារនៃការសន្ទនាទាំងនេះមានសារដូចគ្នាថា៖ ចំណង សាមគ្គីភាពរវាងបណ្ដាដៃគូអារ៉ាប់ របស់អាមេរិកគឺចាំបាច់ ដើម្បីជំរុញស្ថិរភាពក្នុងតំបន់និងទប់ទល់ការគំរាមកំហែងពីអ៊ីរ៉ង់។

អះអាងនូវឥទ្ធិពលវិជ្ជមាននៅក្នុងតំបន់នេះ

វិបត្តិការទូតត្រូវបានចាត់ទុកជាបញ្ហាធ្ងន់ធ្ងរបំផុតនៅក្នុងឈូងសមុទ្ររវាងភាគីប្រទេសកាតានិងភាគីមួយ ទៀតដោយអារ៉ាប៊ីសាអូឌីតដឹកនាំ ដែលកើតមានឡើងនាថ្ងៃទី៥ខែមិថុនាកន្លងទៅ។ បណ្ដាប្រទេសអារ៉ាប៊ី សា អូឌីត UAE  អេហ្ស៊ីបនិងបារ៉ែន បានកាត់ផ្តាច់ទំនាក់ទំនងការទូតនិងពាណិជ្ជកម្មជាមួយប្រទេសកាតា ហ៊ុំព័ទ្ធ បណ្ដាខ្សែផ្លូវផ្លូវទឹកនិងផ្លូវគោក និងអាកាសចរណ៍ ដែលតភ្ជាប់ជាមួយកាតា ដោយមានការចោទប្រកាន់ ថា៖ប្រទេសនេះគាំទ្រអ៊ីរ៉ង់ និងក្រុមអ៊ីស្លាមជ្រុលនិយម។

ចាប់តាំងពីពេលនោះមក ប្រទេសជាច្រើនដូចជា៖ទួរគី រុស្ស៊ី និងគុយវ៉ែតបានសម្របសម្រួលប៉ុន្តែមិនទាន់សម្រេចបានលទ្ធផល។ ការដែលអាមេរិកបានឡើងសម្លេងដោះស្រាយ "វិវាទ"ក្នុងវិបត្តិការទូតឈូងសមុទ្រនេះ  ដែលបានអ្នកវិភាគនិយាយថាមិនមែនជាទង្វើដោយចៃដន្យនោះទេ តែជាការគណនាដោយចេតនាទៅវិញ។

ផលប្រយោជន៍ស្នូលរបស់អាមេរិកនៅឈូងសមុទ្រគឺថែរក្សាលំហូរប្រេងដោយសេរីនិងទប់ស្កាត់ការវាយប្រហារ ភេរវកម្មក្នុងតំបន់ចំពោះអាមេរិកនិងសម្ព័ន្ធមិត្តអឺរ៉ុបនិងរារាំងប្រទេសអ៊ីរ៉ង់អភិវឌ្ឍន៍តួនាទីផ្តាច់មុខរបស់ គេក្នុងតំបន់។ ក្រុងវ៉ាស៊ីនតោនបានប្រាថ្នាចង់បង្កើតសម្ព័ន្ធមិត្តអារ៉ាប់និកាយស៊ុននីឯកភាព សំដៅរារាំងប្រទេសអ៊ីរ៉ង់និងប្រយុទ្ធប្រឆាំងនឹងភេរវកម្ម ជីហាដនិយម។

កត្តាមួយទៀតដែលជំរុញអោយអាមេរិករួមចំណែកដោះស្រាយក្នុងវិបត្តិនៅឈូងសមុទ្រគឺជាដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសរុស្ស៊ី ទៅកាន់ប្រទេសគុយវ៉ែតអារ៉ាប់និងកាតានាពេលថ្មីៗនេះ។ ក្នុងអំឡុងពេលបំពេញ ទស្សនកិច្ចលើកនេះរដ្ឋមន្ត្រីការបរទេសរុស្ស៊ី Lavrov បានអះអាងថាប្រទេសរុស្ស៊ីត្រៀមខ្លួនជាស្រេចក្នុងការផ្តល់ដំណោះស្រាយដែលភាគីទាំងឡាយអាចទទួលយកបាន។ ការមានវត្តមានរបស់រុស្ស៊ីនៅក្នុងឈូងសមុទ្របានធ្វើឱ្យអាមេរិចមិនចេះអត់ធ្មត់ ឈរនៅខាងក្រៅទៀតឡើយ។ លើសពីនេះទៅទៀត ប្រទេសកាតាដោះស្រាយបានភាពឯកោជាបណ្ដើរ ក៏បានជំរុញអោយអាមេរិកបង្កើនល្បឿនដោះស្រាយវិបត្តិនៅឈូងសមុទ្រផងដែរ។

តាមការពិត អាមេរិកមិនដែល "មិនអើពើ" តំបន់ឈូងសមុទ្រនិងមជ្ឈឹមបូព៌ាទេ ប៉ុន្តែមានតែការកែ សម្រួល គោលនយោបាយតាមដំណាក់កាលនីមួយៗប៉ុណ្ណោះ។ ជាមួយនឹងការផ្តើមគំនិតធ្វើជាអ្នកសម្របសម្រួលសំរាប់វិបត្តិការទូតនៅឈូងសមុទ្រនេះ គឺសំដៅ ប្រកួតប្រជែងការជះឥទ្ធិពលជាមួយប្រទេសរុស្ស៊ី និងបង្កើនតួនាទីរបស់ខ្លួននៅមជ្ឈឹមបូព៌ា។ទោះជាយ៉ាងណាក៏ដោយ ផែនការសម្របសម្រួលរបស់លោក Trump ទទួលបានជោគជ័យឬទេ ដែលអាស្រ័យលើកត្តាជាច្រើន។ ទោះបីជាមានការលាក់កំបាំងពីអត្ថប្រយោជន៍ជាច្រើនក៏ដោយ  ប៉ុន្តែការចូលរួមរបស់អាម៉េរិកក្នុងតួនាទីជាអ្នកសម្របសម្រួលក៏បានសាធារណៈមតិវាយតំលៃខ្ពស់។ សង្ឃឹមថាឆាប់ៗខាងមុខនេះនឹងទទួលបានជោគជ័យដើម្បីកាត់បន្ថយវិបត្តិនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ