សហរដ្ឋអាមេរិក-ឥណ្ឌាឆ្ពោះទៅរកទំនាក់ទំនងដ៏រឹងមាំជាងទៀត

(VOVWORLD) -  ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បានអញ្ជើញទៅ បំពេញទស្សនកិច្ចជាផ្លូវការនៅឥណ្ឌាចាប់ពីថ្ងៃទី២៤ដល់ថ្ងៃទី២៥កុម្ភៈ។ នេះជាដំណើរទស្សនកិច្ចលើកដំបូងរបស់លោកនៅឥណ្ឌាក្នុងឋានៈជា ប្រមុខរដ្ឋអាមេរិក។ ដោយមិនអើពើដល់ភាពខុសប្លែកនិងការខ្វែងគំនិតខាង ពាណិជ្ជកម្មនិងសេដ្ឋកិច្ចនាពេលថ្មីៗនេះ ទាំងអាមេរិកនិងឥណ្ឌាសុទ្ធតែរំពឹង ទុកថា ដំណើរទស្សនកិច្ចរបស់លោក Donald Trump នឹងបង្កើតឡើងសន្ទុះ ថ្មីក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ។
សហរដ្ឋអាមេរិក-ឥណ្ឌាឆ្ពោះទៅរកទំនាក់ទំនងដ៏រឹងមាំជាងទៀត - ảnh 1ផ្ទាំងរូបភាពទទួលស្វាគមន៍ប្រធានាធិបតីអាមេរិកលោក Donald Trump នៅតាមដងវិថីឥណ្ឌា (រូបថត៖ India Times) 

  ចាប់ពីពេលចូលកាន់អំណាចកាលពីឆ្នាំ២០១៧ លោកប្រធានាធិបតី Trump បានប្រកាសយុទ្ធសាស្ត្រមហាសមុទ្រឥណ្ឌា-ប៉ាស៊ីហ្វិក ដែលលើក កំពស់តួនាទីរបស់ឥណ្ឌាក្នុងបញ្ហាសន្តិសុខតំបន់។ ភាគីទាំងពីរសុទ្ធតែមាន កម្លាំងចលករដើម្បីបង្កើនកិច្ចសហប្រតិបតិ្តការក្នុងក្របខ័ណ្ឌយុទ្ធសាស្ត្រនេះដែរ។

        មិនត្រឹមតែជាទំនាក់ទំនងភាពជាដៃគូសុទ្ធសាធ

        វត្តមានរបស់លោក Trump នៅឥណ្ឌាមានអត្ថន័យជាច្រើនចំពោះ ចំណងមិត្តភាពរវាងប្រទេសទាំងពីរ។ បន្ទាប់ពីមកដល់ឥណ្ឌា លោក ប្រធានាធិបតីអាមេរិកបានថ្លែងពាក្យពេជ្រល្អៗដើម្បីលើកសរសើរទំនាក់ ទំនងរវាងអាមេរិក-ឥណ្ឌា ដោយចាត់ទុកថា ឥណ្ឌាដើរតួនាទីដ៏ពិសេស ចំពោះអាមេរិក។ លោកមានប្រសាសន៍ថា សហរដ្ឋអាមេរិកស្រឡាញ់រាប់ អានហើយគោរពឥណ្ឌា។ ប្រជាជនអាមេរិកជានិច្ចកាលជឿជាក់និងមាន ភាពស្មោះត្រង់ជាមួយប្រជាជនឥណ្ឌាដែរ។ ដើម្បីបង្កើតឡើងបរិយាកាស ដ៏កក់ក្ដៅ មុនពេលចេញដំណើរទៅកាន់ឥណ្ឌា លោក Trump ក៏បានសង្កត់ ធ្ងន់ថា នាយករដ្ឋមន្រ្តីឥណ្ឌាលោក Narendra Modi ជា “មិត្ត” របស់លោក ហើយលោកទន្ទឹងរង់ចាំដំណើរបំពេញទស្សនកិច្ចនៅឥណ្ឌា។ សញ្ញាទាំង នេះបានទាយទុកជាមុននូវលទ្ធផលដ៏ល្អប្រសើរ ឬយ៉ាងហោចណាស់លោក Trump មានបំណងចង់ឲ្យភាពស្និទ្ធស្នាលនេះនឹងបើកផ្លូវសម្រាប់កិច្ចព្រម ព្រៀងដ៏សំខាន់ៗដែលភាគីទាំងពីរនឹងលើកយកមកពិភាក្សាក្នុងដំណើរ ទស្សនកិច្ចលើកនេះ។

        ក្នុងពេលជាមួយគ្នានោះ នាយករដ្ឋមន្ត្រីឥណ្ឌាលោក Narendra Modi បានថ្លែងថា ទំនាក់ទំនងរវាងឥណ្ឌានិងអាមេរិកមិនត្រឹមតែជាទំនាក់ទំនង ភាពជាដៃគូសុទ្ធសាធប៉ុណ្ណោះទេ។ តាមពិតទៅ ទំនាក់ទំនងនោះបានរីក ចម្រើនយ៉ាងស៊ីជំរៅនិងស្និទ្ធស្នាលជាច្រើនជាងមុនរួចមកហើយ។ ការអះអាងនេះ ត្រូវបានបញ្ជាក់ដោយពិធីទទួលបដិសណ្ឋារកិច្ចដ៏ស្និទ្ធស្នាលរបស់ឥណ្ឌាចំពោះប្រមុខរដ្ឋអាមេរិក។ តាមការប៉ាន់ស្មានថា មានមនុស្សប្រមាណ១សែន នាក់រួមជាមួយលោកនាយករដ្ឋមន្រ្តី Narendra Modi បានចូលរួមពិធីមិទ្ទិញ ទទួលបដិសណ្ឋារកិច្ចលោកប្រធានាធិបតី Donald Trump នៅពហុកីឡា ដ្ឋាន Motera។ ហើយមានមនុស្សរាប់ម៉ឺននាក់ទៀតបានឈរត្រៀបត្រាពេញ ដងវិថីដែលមានក្រុមរថយន្តអមលោកប្រធានាធិបតីអាមេរិករត់ឆ្លងកាត់ផងដែរ។

       បុព្វបទសម្រាប់កិច្ចព្រមព្រៀងសំខាន់ៗ

        ឥណ្ឌាជាសម្ព័ន្ធមិត្តយុទ្ធសាស្ត្រមួយរបស់អាមេរិកនៅទ្វីបអាស៊ី។ ក្នុងឆ្នាំ ២០១៩ អាមេរិកបានវ៉ាដាច់ពីចិន ក្លាយទៅជាដៃគូពាណិជ្ជកម្មធំបំផុតរបស់ ឥណ្ឌាដោយទំហំពាណិជ្ជកម្មសេវាកម្មទ្វេភាគីសម្រេចបានចំនួន៨៧,៩ពាន់លានដុល្លាអាមេរិក។

        ប៉ុន្តែ រាល់ការវិវត្តន៍នាពេលថ្មីៗនេះបានបណ្ដាលឲ្យទំនាក់ទំនងរវាង ប្រទេសទាំងពីរជួបប្រទះនឹងការលំបាក។ ជាក់ស្ដែងគឺ ភាពតានតឹងរវាង អាមេរិកនិងឥណ្ឌាបានកើនឡើងក្រោយពីវ៉ាស៊ីនតោនបញ្ចប់ឯកសិទ្ធិ ពាណិជ្ជកម្មរបស់ញូវដេលីកាលពីខែឧសភាឆ្នាំ២០១៩ ហើយឆ្លើយតបតវិញ ឥណ្ឌាបានដំឡើងពន្ធលើទំនិញនាំចូលពីអាមេរិកចំនួន២៨មុខវិញដែរ។

        ហេតុដូច្នេះ ក្នុងដំណើរទស្សនកិច្ចលើកនេះ ថ្នាក់ដឹកនាំអាមេរិកចង់ ទទួលបានការធ្វើសម្បទានពីញូវដេលី ដើម្បីប្ដូរយក ការស្ដារឯកសិទ្ធិ ពាណិជ្ជកម្មឡើងវិញ។ តាមមជ្ឈដ្ឋានអ្នកជំនាញបានចាត់ទុកថា ក្រោយពី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្ម “វដ្តទី១” ជាមួយចិន លោក ប្រធានាធិបតីអាមេរិកកំពុងមានកម្លាំងចលករដើម្បីសម្រេចកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយឥណ្ឌាមុនការបោះឆ្នោតខែវិច្ឆិកាឆ្នាំ២០២០។ ថ្លែងទៅ កាន់សារព័ត៌មានកាលពីថ្ងៃទី១៨កុម្ភៈ លោក Trump បានឲ្យដឹងថា លោក មិនដឹងថា តើកិច្ចព្រមព្រៀងនេះអាចត្រូវបានសម្រេចរួចរាល់មុនការបោះ ឆ្នោតអាមេរិកដែរឬទេ ប៉ុន្តែអាមេរិកនឹងមានកិច្ចព្រមព្រៀងដ៏ធំមួយជាមួយ ឥណ្ឌាជាពុំខានឡើយ។ ក្នុងរយៈពេល១៨ខែកន្លងទៅ ក្រុមចរចាពាណិជ្ជ កម្មនៃប្រទេសទាំងពីរក៏បានដំណើរការជំនួបទ្វេភាគីយ៉ាងញឹកញាប់នៅ វ៉ាស៊ីនតោន ញូវដេលីនិងញូវយ៉ក់ ដើម្បីអាចឆ្ពោះទៅរកកិច្ចព្រមព្រៀង ពាណិជ្ជកម្មទ្វេភាគីដ៏សំខាន់មួយ។

        ក្នុងកិច្ចសន្ទនាតាមទូរស័ព្ទនាពេលថ្មីៗនេះ លោកប្រធានាធិបតី Donald Trump និងលោកនាយករដ្ឋមន្រ្តី Narendra Modi បានឯកភាពលើ ការបង្កើនថែមទៀតនូវទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្ររវាងអាមេរិកនិងឥណ្ឌាឲ្យកាន់តែរឹងមាំពីមួយថ្ងៃទៅមួយថ្ងៃ។ ហើយដំណើរទស្សនកិច្ចនៅ ឥណ្ឌាលើកនេះរបស់លោកប្រធានាធិបតី Donald Trump គឺសំដៅប្រែក្លាយ ការសន្យាពោលខាងលើឲ្យទៅជាការពិត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ