ហេតុអ្វីដែលកងទ័ពចំរុះមិនទាន់កំតិចបាន IS
ANH HUYEN -  
|
ហេតុអ្វីដែលកងទ័ពចំរុះមិនទាន់កំតិចបាន IS (Reuters) |
Vovworld-ត្រឹមតែក្នុងរយៈពេល៥ថ្ងៃប៉ុណ្ណោះកំលាំងរដ្ឋឥស្លាមស្វ័យប្រកាស
(IS) ជាបន្តបន្ទាប់ដណ្ដើមបានទីក្រុងសំខាន់ចំនួនពីរគឺ Ramadi របស់អ៊ីរ៉ាក់និង
Palmyra របស់ស៊ីរី។ នៅអ៊ីរ៉ាក់ដោយការដណ្ដើមបានទីក្រុង Ramadi នៅខេត្ត Anbar
ធំបំផុតនៅអ៊ីរ៉ាក់នោះ IS កំពុងខិតមកជិតនឹងរដ្ឋធានី Baghdad របស់អ៊ីរ៉ាក់ជាងពេល
ណាទាំងអស់។ រីឯនៅស៊ីរីវិញ មិនត្រឹមតែដណ្ដើមបានទីក្រុងបុរាណ Palmyra នោះ
ទេ ថែមទាំងដោយជាង៥០%នៃដែនដីស៊ីរីកំពុងស្ថិតក្នុងការត្រួតពិនិត្យរបស់ IS ក្នុង
នោះភាគច្រើនគឺដំបន់មានអណ្ដូងប្រេងជាច្រើន។ រាល់ការបរាជ័យជាបន្តបន្ទាប់
នេះបានចាក់ទឹកត្រជាក់ទៅលើការខំប្រឹងប្រែងរបស់កំលាំងកងទ័ពចំរុះប្រឆាំង IS
ដោយអាមេរិកនាំមុខក្នុងកាលៈទេសៈយុទ្ធសាស្ត្រយោធារបស់សម្ព័ន្ធភាពនេះកំពុង
បានរិះគន់យ៉ាងខ្លាំងក្លា។
បរាជ័យរបស់កងទ័ពចំរុះ?
បន្ទាប់ពីបរាជ័យជាបន្តបន្ទាប់នោះអ្នកជំនាញការយោធានិងព្រឹទ្ធសមាជិកអាមេរិក
បានរិះគន់យុទ្ធសាស្ត្រប្រឆាំង IS របស់ប្រធានាធិបតី Barack Obama។ អ្នកវិភាគ
យោធាជាច្រើនបានចាត់ទុកថា អាមេរិកទ្វីបអឺរ៉ុបនិងអារ៉ាប់កំពុងបើកសង្គ្រាមប្រឆាំង
IS ដែលគ្មានការសម្រុះសម្រួលចាំបាច់។ ជាច្បាស់ណាស់ថា គ្មានសញ្ញាណាមួយស
ឲ្យឃើញថា IS កំពុងខ្សោយទៅឡើយ។ មិនត្រឹមតែនៅអ៊ីរ៉ាក់និងស៊ីរីប៉ុណ្ណោះទេ ថែម
ទាំង IS កំពុងបង្កើនការវាយប្រហារនៅកន្លែងផ្សេងៗដូចជាអារាបីសាអូឌីត យ៉េមែន
ទៀតផង។
វ៉ាស៊ីនតោននេះឯងក៏ទទួលស្គាល់ដែរថា កងទ័ពចំរុះប្រឆាំង IS កំពុងប្រឈម
មុខនឹងការដើរថយក្រោយយុទ្ធសាស្ត្រ បើទោះបីជាបដិសេធការចោទប្រកាន់ថា IS
កំពុងឈ្នះ។ ប្រធានាធិបតី Barack Obama បានអះអាងថា អាមេរិកនឹងមិនចុះចាញ់
ក្នុងសង្គ្រាមប្រឆាំងនឹងអង្គការនេះឡើយនិងដល់ពេលត្រូវកែប្រែយុទ្ធសាស្ត្រ
ប្រឆាំងនឹង IS។ ប៉ុន្តែយុទ្ធសាស្ត្រថ្មីប្រឆាំងនឹង IS ត្រូវបានផ្លាស់ប្តូរយ៉ាងម៉េចគឺដល់
ឥឡូវនេះអាមេរិកនិងកងទ័ពចំរុះមិនទាន់នាំចេញបាននៅឡើយ។
IS កាន់តែបើកទូលាយដំបន់ដែលទន្ទ្រានកាន់កាប់ពីមួយថ្ងៃទៅមួយថ្ងៃ
ដល់ឥឡូវនេះសំនួរធំមួយដែលបានដាក់ចេញគឺហេតុអ្វីដែល IS កាន់តែបាន
បើកទូលាយដំបន់ទន្ទ្រានកាន់កាប់ពីមួយថ្ងៃទៅមួយថ្ងៃ។ មិនត្រឹមតែប៉ុណ្ណោះទេ IS
កាន់តែឃោឃៅដោយការសម្លាប់ចំណាប់ខ្មាំងដ៏សាហាវដូចជាកាប់ក្បាលដុត។
តាមអ្នកជំនាញការមួយចំនួនថា IS បានសម្របសម្រួលប្រកបដោយប្រសិទ្ធភាព
ដើម្បីទប់ទល់នឹងការវាយប្រហារតាមជើងអាកាសរបស់កងទ័ពចំរុះដើម្បីធ្វើបាន
ប្រការនោះ ពួកឧទ្ទាម IS នាបច្ចុប្បន្នមានប្រៀបខ្លាំងជាងកំលាំងទ័ពថ្មើជើងរបស់
បណ្ដាប្រទេសក្នុងដំបន់នោះគឺបទពិសោធន៍ប្រយុទ្ធនិងដំណើរការបណ្ដុះបណ្ដាល។ ក្នុង៣ឆ្នាកន្លងមក បណ្ដាមេរៀនរបស់កំលាំង IS បានផ្លាស់ប្តូរដ៏គ្រោះថ្នាក់ជាងខណៈ
ដែលតម្រង់ទៅលើមេរៀនអំពីយុទ្ធវិធីនិងយុទ្ធសាស្ត្រ។ រូបសណ្ឋានរបស់ IS បាន
ផ្លាស់ប្តូរទៅវិមជ្ឈការ បណ្ដាមេដឹកនាំដំបន់បានបង្កើនអំណាច។ហេតុនេះហើយ IS
ហាក់ដូចជាបានអភិវឌ្ឍន៍ពីមួយថ្ងៃទៅមួយថ្ងៃ។ ការដែល IS អាចធ្វើសកម្មភាព
ស្ថិរភាពយូរអង្វែងដោយមិនអើពើរដល់ការវាយប្រហារតាមជើងអាកាសរបស់
អាមេរិកនិងសម្ព័ន្ធមិត្តក្នុងរយៈពេលកន្លងមកត្រូវបានពន្យល់គឺដោយចរន្តប្រាក់ដ៏ធំ
ដែលប្រមូលបានពីអណ្ដួងប្រេងនៅភាគខាងកើតស៊ីរីដែលគេដណ្ដើមបាននាចុងឆ្នាំ
២០១២មក។
ត្រូវមានយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយ
ចំពោះបំរ៉ែបំរួលបច្ចុប្បន្ន ការរៀបចំយុទ្ធសាស្ត្រលើគ្រប់វិស័យយូរអង្វែងប្រឆាំង
នឹង IS គឺបន្ទាន់ណាស់។ មុននេះមានមតិជាច្រើនចាត់ទុកថាប្រសិនបើអាមេរិកនិង
កងទ័ពចំរុះត្រឹមតែវាយប្រហារតាមជើងអាកាសគឺគ្មានពេលណាកំចាត់បាន IS ឡើយ។
កត្តាដើម្បីឈ្នះនឹង IS មានតែប្រើកងទ័ពជើងគោក។ ប៉ុន្តែអាមេរិកនិង អូតង់បច្ចុប្បន្ន
បានបដិសេធបញ្ជូនកងទ័ពចូលរួមដោយប្រមូលផ្ដុំទៅលើហ្វឺកហាត់ឲ្យទាហានពី
ប្រទេសនានាក្នុងដំបន់តែប៉ុណ្ណោះ។ ប៉ុន្តែកំរិតចំណាននៃបណ្ដាកំលាំងប្រដាប់អាវុធ
នេះជាប្រការត្រូវបានពិភាគ្សា។ ការដែលទីក្រុង Ramadi ត្រូវធ្លាក់ក្នុងបាតដៃ IS បាន
បង្ហាញចំណុចខ្សោយរបស់កងទ័ពអ៊ីរ៉ាក់ខណៈដែលកំលាំងនេះពីយូរមកខ្សោយពី
ខាងក្នុងដោយគ្រោះពុករលួយហើយសំខាន់បំផុតគឺសមត្ថភាពដឹកនាំអន់ខ្សោយ
របស់រដ្ឋាភិបាល។
មតិជាច្រើនចាត់ទុកថា ដល់ពេលអាមេរិកត្រូវដាក់ចេញយុទ្ធសាស្ត្រថ្មី។
ក្រលែកមើលទៅលើស្ថានភាពជាក់ស្ដែងគឺ IS នៅតែខ្លាំងបន្ទាប់ពីរងការវាយ
ប្រហារជាង៤ពាន់លើករបស់អាមេរិកនិងកងទ័ពចំរុះក្នុងអំឡុង៩ខែកន្លងមកនៅ
អ៊ីរ៉ាក់និងស៊ីរី។ តើត្រូវការមានបន្ថែមការវាយប្រហារតាមជើងអាកាសដែរឬទេ?
ឬត្រូវបើកសង្គ្រាមលើដីគោក? នាបច្ចុប្បន្នចំលើយកំពុងរង់ចាំដោះស្រាយនៅ
កិច្ចប្រជុំសម្ព័ន្ធមិត្តប្រឆាំង IS ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី២មិថុនាខាងមុខនៅ
ក្រុងប៉ារីសបារាំង៕
ANH HUYEN