ហេតុអ្វីបានជាការបោះឆ្នោតសភាក្រិកសំខាន់ខ្លាំងសម្រាប់អឺរ៉ុប?

Vovworld-លទ្ឋផលនៃការបោះឆ្នោតប្រកាសជាផ្លូវការដោយក្រសួងមហាផ្ទៃក្រិកនាថ្ងៃ
ទី២៦មករាបានទទួលស្គាល់ជ័យជំនះដាចខាតរបស់ គណះបក្ស​ឆ្វេង​និយម​​ ស៊ីរីហ្សា។
តាមនោះ គណះបក្ស​នេះដណ្តើមបានសំលេងគាំទ្រចំនួន៣៦,៣៧%ស្មើនឹងអាសនះ
ចំនួន១៤៩នៃអាសនះទាំង៣០០ក្នុងរដ្ឋសភាក្រិក។បន្ទាប់មកគឺអាសនះចំនួន៧៨
របស់គណះបក្សថ្មីប្រជាធិបតេយ្យនិយម(ND)របស់នាយករដ្ឋមន្រ្តី Antonis Samaras។
កម្ម​​វិធីប្រជែងសន្លឹកឆ្នោតស្របទៅនឹងបំណងប្រាថ្នារបស់អ្នកបោះឆ្នោត
ជោគជ័យ របស់គណះបក្ស​ឆ្វេង​និយមស៊ីរីហ្សាមិនមែនជាលទ្ឋផលចៃដន្យទេ។ពីព្រោះ
ថា៖គ្រប់​ការស្ទង់​មតិ សុទ្ធ​តែ​ព្យាករ​ណ៍ថា​គណបក្ស​ឆ្វេង​និយម​ស៊ីរីហ្សា ឈ្នះ​ឆ្នោត
​នាំ​មុខ​គណះបក្ស​កំពុង​កាន់​អំណាចដោយ​បាន​សន្យា​បោះបង់ចោលគោលនយោបាយ
​ត្បិតត្បៀត​ បង្កើន​ប្រាក់​ខែ​អប្បបរិមាកាត់​បន្ថយ​ចំណាយ​សាធារណៈ​។គោលនយោ
បាយនេះទទួលបានគាំទ្រពីអ្នកបោះឆ្នោតក្រិកជាច្រើននាក់។
យល់ច្បាស់ចិត្តសាស្រ្ត​របស់អ្នកបោះឆ្នោតក្នុងបទថ្លែងមតិទទួលដំណែងជានាយក
រដ្ឋមន្រ្តីនៅរដ្ឋធានី Athens នាថ្ងៃទី២៦មករាលោក Alexis Tsiprasបានសន្យាជាថ្មីម្តង
ទៀតថា៖នឹងបញ្ចេញអស់ពីកំលាំងកាយចិត្តរបស់ខ្លួនដើម្បីផលប្រយោជន៍របស់
ប្រជាជននិងប្រទេសក្រិក។មុននោះគណះបក្សនេះបាននាំចេញសេចក្តីប្រកាសធ្វើឲ្យ
សហភាពអឺរ៉ុប(EU)អត់ព្រួយ​ភ័យ​មិន​ បាន។នោះគឺពីថ្ងៃទី២៦មករាក្រិកបញ្ចប់អនុវត្ត
គោលនយោបាយត្បិតត្បៀត​ កំណត់​ដោយ​ម្ចាស់បំណុលអន្តរជាតិនានា។រួមជាមួយ
នោះក្រិកនាំចេញផែនការកែទម្រង់វិនិយោគនិងស្តារខឿនសេដ្ឋកិចឡើងវិញ។


                        

ហេតុអ្វីបានជាការបោះឆ្នោតសភាក្រិកសំខាន់ខ្លាំងសម្រាប់អឺរ៉ុប?  - ảnh 1

អឺរ៉ុបព្រួយបារម្ភ
ទោះបីជាផ្ញើរសារទូរលេខអំណរសារទរដល់ថ្នាក់ដឹកនាំគណះបក្ស​ឆ្វេង​និយមស៊ីរីហ្សា
ក្តីប៉ុន្តែប្រទេសEUជាច្រើនមិនបំភ្លេចអះអាងនូវទស្សនះគឺក្រិកត្រូវអនុវត្តកិច្ចសន្យា
ត្បិតត្បៀត​។អធិកាបតី អល្លឺម៉ងលោកស្រីAngela Merkel សង្ឃឹមថា៖រដ្ឋាភិបាលថ្មីរបស់
ក្រិកនឹងអនុវត្តនូវកិច្ចសន្យាជាមួយបណ្តាម្ចាស់បំណុល។បែឡាំងក៍បានប្រកាសដែរថា៖
អាល្លឺម៉ងចង់សហប្រតិបត្តិការជាមួយរដ្ឋាភិបាលថ្មីរបស់ក្រិកខដោយការពិនិត្យមើល
បណ្តាគោលនយោបាយផែនការនិងការ​អនុវត្តរបស់Athensក្នុងអនាគតយ៉ាងម៉ត់ចត់។
លោកនាយករដ្ឋមន្រ្តីហ្វាំងឡង់ Alexander Stubb អះអាងថា៖ប្រទេសនេះនឹងប្រឆាំង
ជំទាស់​ការលុបចោលប្រាក់បំណុល១ចំណែកសំរាប់ក្រិក។
ក្នុងពេលនោះ លោក Alexis Tsiprasនៅបើ​កចំហរនូ​វលទ្ឋភាពស្នាក់នៅតំបន់ចាយប្រាក់
អឺរ៉ូ​ដដែល។ប៉ុន្តែលោកទាមទារថា៖EUត្រូវ​បន្ឋូរអំរែកបំណុលដ៍​ធ្ចន់និងចរចារឡើងវិញនូវ
មាត្រានានាក្នុងកញ្ច​ប់ប្រាក់បំណុលចំនួន២៤៩០ពាន់លានអឺរ៉ូរបស់ ម្ចាស់​
បំណុល​​អន្តរជាតិ​គឺ​មូលនិថិរូបីយវត្ថុអន្តរជាតិ-ធនាគារកណ្តាលអឺរ៉ុបនិងគណៈកម្មាការ​​
អឺរ៉ុប។សេណារីយោ​ចេញ​ពី​តំបន់​ចាយ​ប្រាក់អឺរ៉ូមិនមែននាំមកនូវ អនាគតល្អស្អាត
សំរាប់ក្រិកនោះឡើយ។នេះជាការសាកល្បងចំពោះ លោក Alexis Tsiprasនិង​ម្ចាស់
បំណុលទាំង៣ពោលខាងលើគ្មានគំនិតសម្បទានទេ។លោកBenoit Coeure សមាជិក
គណះដឹកនាំធនាគារកណ្តលអឺរ៉ុបអះអាងថា៖ក្រិកត្រូវសងប្រាក់បំណុលនេះជាច្បាបនៃ
ការលេងនៃតំបន់ចាយប្រាក់អឺរ៉ូ។មិនត្រឹមតែទា​ក់ទិនដល់សេដ្ឋកិច្ចប៉ុណ្ណោះទេលទ្ឋផល
នៃការបោះឆ្នោតនៅក្រិក​បានធ្វើឲ្យ​អឺរ៉ុបព្រួយបារ​ម្ភអំពីវិស័យនយោបាយទៀតផង។
នោះគឺជ័យជំនះរបស់គណះបក្សប្រឆាំងគោលនយបាយ ត្បិតត្បៀតនិងបន្តកំលាង
សំរាប់គណះបក្ស​មានគោលមាគា៏ស្រដៀងនៅអឺរ៉ុបក្នុងនោះមានគណះប​ក្សPodemos
នៅ​អែស្បាញ់។លទ្ឋផលបោះឆ្នោតនៅក្រិក​នាំមកនូវក្តីសប្បាយដល់ប្រជាជននៃ
ប្រទេសនេះប៉ុន្តែជាការសាកល្បងដ៍ធំចំពោះគ​ណះកាន់អំណាចនិងអឺរ៉ុបទាំងមូល។ សេណារីយោណាសំរាប់អនាគតរបស់ក្រិកជាប្រការដែលគ្មាននរណាព្យាករណ៍
បានឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ