អង្គការសហប្រជាជាតិក្នុងការខិតខំប្រឹងប្រែងធ្វើកំណែទម្រង់ក្រោយរយៈពេល៧២ឆ្នាំដំណើរការសកម្មភាព
HONG VAN -  
(VOVWORLD) -សន្និសីទស្តីពីកំណែទម្រង់អង្គការសហប្រជាជាតិប្រព្រឹត្តទៅនាថ្ងៃទី១៨ កញ្ញា ជាកិច្ចចាប់ផ្តើមនៃសប្តាហ៍ជាន់ខ្ពស់របស់មហាសន្និបាតអង្គការសហប្រជាជាតិ លើកទី៧២នៅទីក្រុងញូវយ៉កប្រទេសអាមេរិក។ ប្រទេសចំនួន១២០ បានចុះហត្ថ លេខាលើសេចក្តីប្រកាសនយោបាយ ដោយគាំទ្ររាល់ការខិតខំប្រឹងប្រែងកែទម្រង់ អង្គការសហប្រជាជាតិរបស់អគ្គលេខាធិការលោក Antonio Guterres។ ប្រការនេះសរឲ្យឃើញថា បញ្ហាកំណែទម្រង់នៅអង្គការអន្តរជាតិពហុភាគីធំបំផុតលើពិភព លោកនេះ ជាតម្រូវការចាំបាច់របស់អង្គការសហប្រជាជាតិផ្ទាល់ក៏ដូចជារបស់សហគមន៍អន្តរជាតិផង ដែរ។
ទិដ្ឋភាពនៃកិច្ចប្រជុំលើកទី៧២របស់មហាសន្និបាតអង្គការសហប្រជាតិ |
សន្និសីទស្តីពីកំណែទម្រង់អង្គការសហប្រជាជាតិបានដាក់ចេញតាំងពីយូរ ណាស់ហើយ។ ប៉ុន្តែ កិច្ចការនេះបានដំណើរការយ៉ាងយឺតយ៉ាវជាមួយនឹងការបោះ ជំហានយ៉ាងប្រយ័ត្នប្រយែង។ នាខែកញ្ញាឆ្នាំ ២០០០ អង្គការសហប្រជាជាតិបាន បើកសន្និសីទជាន់ខ្ពស់សហស្សវត្សនិងអនុម័តលើសេចក្តីប្រកាសសហស្សវត្ស ក្នុងនោះ ដាក់ចេញរាល់គោលដៅអាទិភាពរបស់អង្គការសហប្រជាជាតិក្នុងសតវត្ស ថ្មីរួមទាំងគោលដៅកំណែទម្រង់ សំដៅបង្កើនតួនាទី ប្រសិទ្ធភាពនិងប្រជាធិបតេយ្យ នីយកម្មរបស់អង្គការសហប្រជាជាតិ។ រយៈពេល៣ឆ្នាំក្រោយមក ក្នុងរបាយការណ៍ ស្តីពីស្ថានភាពអនុវត្តសេចក្តីថ្លែងការណ៍សហស្សវត្ស អគ្គលេខាធិការអង្គការសហ ប្រជាជាតិ លោក Kofi Annan បានសម្រេច បង្កើតក្រុមស្រាវជ្រាវនិងដាក់ចេញនូវ វិធានការទប់ទល់ជាមួយរាល់ការសាកល្បងអំពីសន្តិភាព សន្តិសុខក៏ដូចជាធ្វើកំណែ ទម្រង់អង្គការសហប្រជាជាតិ។ បន្ទាប់មកទៀត អ្នកស្នងតំណែងលោក Kofi Annnan អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Ban Ki-moon ក៏បានកំណត់ ថា ការកែទម្រង់អង្គការសហប្រជាជាតិជាភារ កិច្ចមួយក្នុងចំណោមភារកិច្ចស្នូល និង ជាការសាកល្បងធំបំផុតក្នុងអាណត្តិរបស់ខ្លួន។ ក្នុងបទសន្ទរកថា នាដើមឆ្នាំ២០១៧ ក្នុងនាមជាអគ្គលេខាធិការអង្គការសហប្រជាជាតិថ្មី លោក Antonio Guterres បាន សង្កត់ធ្ងន់ថា “អង្គការសហប្រជាជាតិគប្បីធ្វើកំណែទម្រង់ដើម្បីការពាររាល់តម្លៃ ដែលទទួលបានរបស់ខ្លួន”។ តាមលោករូបនេះថា អង្គការ សហប្រជាជាតិ គប្បីផ្តោត សំខាន់លើដំណើការប្រតិបត្តិនិងកាត់បន្ថយពេលវេលាបង្កើតផែនការ ដោយផ្តោតការ យកចិត្តទុកដាក់លើមនុស្សនិងកាត់បន្ថយបែបបទការិយាធិបតេយ្យ។
បញ្ហាកែទម្រង់អង្គការសហប្រជាជាតិផ្តើមចេញពីស្ថានភាពជាក់ស្តែងថា ពីចំនួនសមាជិកដំបូងគឺ៥១ប្រទេស បច្ចុប្បន្ននេះ តួរលេខនេះបានឡើងដល់១៩៣ ប្រទេសដែលមានកិច្ចសហប្រតិបត្តិការរួមផងនិងមានការប្រកួតប្រជែងផង។ រួម ជាមួយគ្នានោះ ការគំរាមកំហែងឆ្លងដែនដូចជាភេរវកម្មនិងឧក្រិដ្ឋជនបណ្តាញ Internet ហាក់ដូចជាហួសលទ្ធភាពទប់ទល់របស់ប្រទេសនីមួយៗ ហើយជម្លោះ ប្រដាប់អាវុធកើតមានឡើងពីមួយថ្ងៃទៅមួយថ្ងៃដែរ។
ដាក់ចេញវិធានការជាក់ស្តែងមួយចំនួន
ជាប្រទេសម្ចាស់រៀបចំសន្និសីទស្តីពីកំណែទម្រង់អង្គការសហប្រជាជាតិ នាថ្ងៃ ទី១៨កញ្ញា ប្រធានាធិបតីអាមេរិក លោក Donald Trump បានអះអាងថា គប្បីឆ្ពោះ ទៅអង្គការសហប្រជាជាតិមួយ ដណ្តើមឡើងវិញនូវទំនុកទុកចិត្តរបស់ប្រជាជនលើ ទូទាំងពិភពលោក ។ ដើម្បីសម្រេចបានគោលដៅនេះ អង្គការសហប្រជាជាតិ គប្បី ប្រគល់ភារកិច្ចទៅលើថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់។ ក្នុងពេលជាមួយគ្នានោះ យោងតាម អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres គឺកាត់បន្ថយបែប បទរដ្ឋបាល ផ្តោតទៅលើលទ្ធផលនិងយកមនុស្សជាចម្បង ជាទិសដៅកំណែទម្រង់ របស់អង្គការសហប្រជាជាតិ។ ប៉ុន្តែ ដើម្បីជម្រុញដំណើការធ្វើកំណែទម្រង់យន្តការ អនុវត្តសកម្មភាពរបស់អង្គការសហប្រជាជាតិនោះ ប្រសិនបើមានត្រឹមតែការប្តេជ្ញា នយោបាយប៉ុណ្ណោះគឺមិនគ្រប់គ្រាន់ទេ។ តាមនោះ អគ្គលេ ខាធិការ លោក Antonio Guterres បានអំពាវនាវប្រទេសនានា រួមគ្នាជម្រុញកម្មវិធីកំណែទម្រង់ពេញលេញ ដើម្បីបង្កើនប្រសិទ្ធភាពរបស់អង្គការសហប្រជាជាតិ។
ក្នុងពេលជាមួយគ្នានោះ តាមមជ្ឈដ្ឋានអ្នកវិភាគថារាល់ការខិតខំប្រឹងប្រែង ធ្វើកំណែទម្រង់របស់អង្គការសហប្រជាជាតិនឹងជួបប្រទះនឹងឧបសគ្គមិនតិចឡើយ ខណៈដែលការប្រេះស្រាំយ៉ាងជ្រាលជ្រៅក្នុងក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រ ជាជាតិក៏ដូចជារាល់បទបញ្ញត្តិស្តីពីការដែលអគ្គលេខាធិការក៏ដូចជាលេខាធិការ ដ្ឋានគ្មានតួនាទីស្ថា បនាគោលនយោបាយឯករាជ្យណាមួយឡើយ។ ប៉ុន្តែ ចំពោះមុខ បម្រែបម្រួលដោយឥតឈប់ឈររបស់ពិភពលោកនោះ ដើម្បីប្រតិបត្តិប្រកប ដោយ ប្រសិទ្ធភាពជាងនូវគោលដៅរបស់ខ្លួន អង្គការសហប្រជាជាតិគប្បីបានធ្វើកំណែ ទម្រង់ពេញលេញ។ នេះជាតម្រូវការចាំបាច់របស់អង្គការសហប្រជាជាតិផ្ទាល់ក៏ដូច ជាសហគមន៍អន្តរជាតិ៕
HONG VAN