អង្គការសហប្រជាជាតិបន្តអះអាងនូវតួនាទីក្នុងបរិបទអន្ដរជាតិថ្មី

(VOVWORLD) -សម័យពិភាក្សាជាន់ខ្ពស់នៃមហាសន្និបាតអង្គការសហប្រជាជាតិកំពុងប្រព្រឹត្តិទៅនៅទីស្ដីការអង្គការសហប្រជាជាតិចាប់ពីថ្ងៃទី ២៥ កញ្ញា ដល់ថ្ងៃទី ១ ខែតុលា ដោយមានការចូលរួមរបស់ប្រមុខរដ្ឋចំនួន ៨១ រូប ថ្នាក់ដឹកនាំរដ្ឋាភិបាលចំនួន ៥១ រូប និងរដ្ឋមន្ត្រីចំនួន ៤៧ រូបមកពីប្រទេសជាច្រើន។ ក្នុងបរិបទដែលពិភពលោកកំពុងមានវិវឌ្ឍន៍យ៉ាងស្មុគស្មាញ ព្រមទាំងបាន កំណត់គោលដៅជិតស្និទ្ធជាមួយប្រជាជនដើម្បីសុខសន្តិភាព សមភាព និងអភិវឌ្ឍន៍ដោយចីរភាពនោះអង្គការសហប្រជាជាតិកំពុងបន្តដើរតួនាទីជាមូលដ្ឋានគ្រឹះដែលមិនអាចខ្វះបានសម្រាប់ខឿនសន្តិភាពដោយចីរភាព សមភាព និងវិបុលភាពនៅលើពិភពលោក។
អង្គការសហប្រជាជាតិបន្តអះអាងនូវតួនាទីក្នុងបរិបទអន្ដរជាតិថ្មី - ảnh 1ទិដ្ឋភាពនៃសម័យពិភាក្សាជាន់ខ្ពស់នៃមហាសន្និបាតអង្គការសហប្រជាជាតិ 

ដោយប្រធានបទ “ធ្វើឲ្យអង្គការសហប្រជាជាតិ មានសារៈសំខាន់ ពាក់ព័ន្ធជាមួយប្រជាជនទាំងអស់៖ ភាពជាអ្នកដឹកនាំសកល និងការទទួលខុសត្រូវរួម សំរាប់សង្គមប្រកបដោយសន្តិភាព សមធម៌ និងនិរន្តរភាព“ នោះ សន្និសីទលើកនេះ នឹងផ្ដោតសំខាន់លើប្រធានបទចំនួន ៧ ដែលទាក់ទិនការអភិវឌ្ឍដោយចីរភាព បម្រែបម្រួលអាកាសធាតុ សន្តិភាព សន្តិសុខ សិទ្ធិមនុស្ស បញ្ហាសុខភាពសាធារណៈនិងសមភាពភេទ។

ចំណុចថ្មីជាច្រើននៅក្នុងសម័យប្រជុំលើកនេះ

ប្រធានបទដំបូង ហើយក៏ជាចំណុចថ្មីនៃសម័យប្រជុំលើកនេះគឺ បណ្ដាថ្នាក់ដឹកនាំបានផ្ដោតសំខាន់លើការផ្ទេរសិទ្ធិដល់យុវជន។ នាបច្ចុប្បន្ន ពីភពលោកមានមនុស្សចំនួន 1,8 ពាន់លាននាក់ ក្នុងអាយុពី 10-24 ឆ្នាំ ក្នុងនោះមានចំនួន 90% រស់នៅប្រទេសអន់ខ្សោយ។  ហេតុដូច្នេះ នៅក្នុងសម័យប្រជុំលើកនេះ ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ ដែលអង្គការសហប្រជាជាតិបានបំផុសជាផ្លូវការនូវយុទ្ធសាស្ត្រដ៏ទូលំទូលាយមួយ ដើម្បីពង្រឹងការខិតខំប្រឹងប្រែង ដើម្បីយុវជនលើសសរស្តម្ភទាំងបីគឺសន្តិភាពសន្តិសុខ  សិទ្ធិមនុស្ស និងអភិវឌ្ឍន៍ដោយចីរភាព។

ទីពីរគឺ ការធានាសុខភាពសាធារណៈគឺជាអាទិភាពចម្បងក្នុងរបៀបវារៈលើកនេះ ដោយមានបញ្ហាសំខាន់ចំនួនពីរគឺ ជំងឺរបេងនិងជំងឺមិនឆ្លង។ តាមការប៉ានស្មានរបស់អង្គការសហប្រជាជាតិថា នាបច្ចុប្បន្ននៅលើពិភពលោក ក្នុងចំណោមមនុស្សស្លាប់ 10 នាក់ គឺមាន ៧ នាក់ត្រូវស្លាប់ដោយសារ ជំងឺមិនឆ្លង (ជំងឺបេះដូង មហារីក ទឹកនោមផ្អែម)។

នៅក្នុងសម័យប្រជុំលើកនេះ លោកអគ្គលេខាធិការអង្គការសហប្រជាជាតិបានកោះហៅក្រុមការងារសហប្រតិបត្តិការឌីជីថលដើមដំបូង ដើម្បីទប់ទល់នឹងផលវិបាកដោយចៃដន្យនៃ បច្ចេកវិទ្យានិងពង្រឹងកិច្ចសហប្រតិបត្តិការជាតិ។ លើសពីនេះទៀត អង្គការភាពជាដៃគូសកល ដើម្បីទិន្នន័យអភិវឌ្ឍន៍ដោយចីរភាព រួមជាមួយដៃគូដទៃទៀតបានបំផុសការខិតខំប្រឹងប្រែងដើម្បីទប់ទល់នឹងគ្រោះក្រីក្រ និងដោះស្រាយរាល់ការសាកល្បង។

អង្គការសហប្រជាជាតិបន្តអះអាងនូវតួនាទីក្នុងបរិបទអន្ដរជាតិថ្មី - ảnh 2 ទិដ្ឋភាពនៃសម័យពិភាក្សាជាន់ខ្ពស់នៃមហាសន្និបាតអង្គការសហប្រជាជាតិ 

នៅក្នុងសម័យប្រជុំលើកនេះ សហគមន៍ពីភពលោកនឹងសម្ដែងនូវការប្តេជ្ញាចិត្តខ្ពស់ក្នុងការពង្រឹង កម្លាំងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។ នេះគឺសកម្មភាពជាបន្ទាន់ ក្នុងបរិបទដែលរាល់ការជម្រោះកំពុងជះឥទ្ធិពលដល់វឌ្ឍនភាពពិភពលោក ហើយបង្កឲ្យមានការខូចខាតដ៏ធំធេងទាំងជីតវិតមនុស្ស និងបំផ្លាញចោលហេដ្ឋារចនាសម្ព័ន្ធយ៉ាងធ្ងន់ធ្ងរ។ លើសពីនេះទៅទៀត បម្រែបម្រូលអាកាសធាតុ កិច្ចការពារជនភៀសខ្លួន និងជនចំណាកស្រុកក៏ជាប្រធានបទលេចធ្លោនៅក្នុងសន្និសីទលើកនេះផងដែរ។

បន្តបេសកកម្មក្នុងបរិបទអន្តរជាតិថ្មី ដែលមានការសាកល្បងជាច្រើន

អង្គការសហប្រជាជាតិបានបង្កើតឡើងកាលពី ៧៣ ឆ្នាំមុន។ ឆ្លងកាត់ដំណាក់កាលធ្វើកំណែទម្រង់ជាច្រើនមក អង្គការសហប្រជាជាតិនៅតែជាអង្គការសកលធំបំផុត ដោយបានរួមវិភាគទាន់យ៉ាងសំខាន់ក្នុងកិច្ចការពារខឿនសុខសន្តិភាពពិភពលោក។

ដោយប្រធានបទ បទ “ធ្វើឲ្យអង្គការសហប្រជាជាតិ មានសារៈសំខាន់ ពាក់ព័ន្ធជាមួយប្រជាជនទាំងអស់៖ ភាពជាអ្នកដឹកនាំសកល និងការទទួលខុសត្រូវរួម សំរាប់សង្គមប្រកបដោយសន្តិភាព សមធម៌ និងនិរន្តរភាព“ នោះ អង្គការសហប្រជាជាតិកំពុងបន្តអនុវត្តតួនាទីទេវតាសន្តិភាព កសាងចំណងសាមគ្គីភាព មិត្តភាពរវាងបណ្ដាប្រជាជាតិ និងជំរុញវឌ្ឍនភាពនៃមនុស្សជាតិផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ