អង្គភាពអាជីវកម្ម-កម្លាំងចលករសម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ចប្រទេសជាតិ

(VOVworld)-នៅថ្ងៃទី២៩មេសា នៅទីក្រុងហូជីមិញនឹងប្រព្រឹត្តទៅសន្និសីទនាយក រដ្ឋមន្ត្រីជាមួយអង្គភាពអាជីវកម្មឆ្នាំ២០១៦ដោយប្រធានបទ “អង្គភាព អាជីវកម្ម -កម្លាំងចលករសម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ចប្រទេសជាតិ”។​នេះជាការជួបសន្ទនា ផ្ទាល់ដំបូងរវាងប្រមុខរដ្ឋាភិបាលជាមួយសហគមន៍អង្គភាពអាជីវកម្ម បន្ទាប់ពី នាយករដ្ឋមន្ត្រីទទួលដំណែងមក។ សន្និសីទនេះត្រូវបានរំពឹងទុកថា នឹងស្វែងរក បាននូវដំណោះស្រាយកសាងបរិយាកាសធ្វើអាជីវកម្មងាយស្រួល បំផុតសម្រាប់
អង្គភាពអាជីវកម្ម ដើម្បីអង្គភាពអាជីវកម្មក្លាយទៅជាកម្លាំងចលករ អភិវឌ្ឍន៍
សេដ្ឋកិច្ចរបស់ប្រទេសជាតិ។

អង្គភាពអាជីវកម្ម-កម្លាំងចលករសម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ចប្រទេសជាតិ - ảnh 1
អង្គភាពអាជីវកម្ម-កម្លាំងចលករសម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ចប្រទេសជាតិ

   ខ្លឹមសារស្នូលចំនួន២ដែលបានលើកយកមកពិភាគ្សានៅក្នុងសន្និសីទលើក
នេះ គឺកំណត់រាល់របាំងលើយន្ត គោលនយោបាយ ដំណោះស្រាយជំនះពុះពារ លើការលំបាករបស់អង្គភាពអាជីវកម្មក្នុងដំណើរការ ផលិតកម្មធ្វើអាជីវកម្មនិង
ក្នុងដំណើរការប្រតិបត្តិច្បាប់។

       សន្និសីទសម្រាប់ការអភិវឌ្ឍន៍របស់អង្គភាពអាជីវកម្ម

       តាមរយៈការប្រព្រឹត្តទៅដោយផ្ទាល់និងផ្សព្វផ្សាយ Online នោះ រំពឹងថា សន្និសីទនេះនឹងទាក់ទាញការចូលរួមរបស់តំណាងអង្គភាពអាជីវកម្មរាប់ពាន់ នាក់ក្រោមអធិបតីភាពរបស់នាយករដ្ឋមន្ត្រីរដ្ឋាភិបាលលោក Nguyen Xuan
Phuc។ យោងតាមប្រធានសភាពាណិជ្ជកម្មនិងឧស្សាហកម្មវៀតណាមលោក
Vu Tien Loc ថា សហគមន៍អង្គភាពអាជីវកម្មវៀតណាមមានការសប្បាយរីក
រាយនៅការ ដែលរដ្ឋាភិបាលត្រៀមរៀបចំសន្និសីទនេះ។​រួមជាមួយគ្នានោះ
សហគមន័អង្គ ភាពអាជីវកម្មក៏បានលើកឡើងសំណើរជាច្រើនដែរ៖

“អង្គភាពអាជីវកម្មមានបំណងថា រដ្ឋាភិបាលនឹងមានកម្មវិធីសកម្មភាពមួយ
សំដៅ ជម្រុញការអភិវឌ្ឍន៍របស់ប្លុកអង្គភាពអាជីវកម្មក្នុងអាណត្តិទាំង​មូល។
​មុនបង្អស់ យើងខ្ញុំសង្ឃឹមថា រដ្ឋាភិបាលនឹងខំប្រឹងប្រែងរក្សាម៉ាក្រូសេដ្ឋកិច្ច​ ហើយអតិផរណនៅកម្រិត៤%ដូចសេចក្តីសម្រេចចិត្តរបស់រដ្ឋសភាបានដាក់​
ចេញ។ រួមជាមួយគ្នានោះ រដ្ឋាភិបាលអនុវត្តដោយព្រមៗគ្នានូវកម្មវិធីកែលំអរ
បរិយាកាសវិនិយោគ ធ្វើអាជីវកម្ម ដើម្បីនាពេលខាងមុខ វៀតណាមនឹងក្លាយ
ទៅ ជាប្រទេស១ក្នុងចំណោមប្រទេសចំនួន៤ក្នុងសហគមនអាស៊ានដែល
មានបរិយា កាសធ្វើអាជីវកម្មងាយស្រួលបំផុត។ អង្គភាពអាជីវកម្មក៏មាន
បំណងសុំឲ្យរដ្ឋាភិ​បាលដាក់ជូនរដ្ឋសភាអនុម័តសេចក្តីព្រាងច្បាប់ជួយឧប
ត្ថម្ភអង្គភាពអាជីវកម្ម​ ធុនតូចនិងមធ្យម”។

       លោក Vu Tien Loc ក៏បានឲ្យដឹងថា ការកែទម្រង់បែបបទរដ្ឋបាលជាប្រ
ការ សំខាន់សម្រាប់ពេលខាងមុខ ដោយសារប្រការនេះនឹងជួយកាត់បន្ថយ ចំណាយជាផ្លូវការនិងមិនផ្លូវការចំពោះសកម្មភាពធ្វើអាជីវកម្មរបស់អង្គភាព
អាជីវកម្ម។ មានការស្រុះចិត្តជាមួយនឹងទស្សនៈនេះ សមាជិកាសភាមណ្ឌល
ទីក្រុង ហាណូយ Nguyen Thi Nguyet Huong បានអះអាងថា៖

“រដ្ឋាភិបាលគប្បីផ្តោតសំខាន់លើការកែទម្រង់បែបបទរដ្ឋបាលឲ្យខ្លាំងក្លាថែម ទៀតសំដៅបង្កលក្ខណៈងាយស្រួលសម្រាប់អង្គភាពអាជីវកម្មកាត់បន្ថយពេល វេលាបំពេញបែបបទ កាត់បន្ថយចំណាយជាផ្លូវការនិងក្រៅផ្លូវការ តាមនោះ
នឹង បញ្ចុះតម្លៃសម្រាប់ផលិតផលជាដើម”។

       រដ្ឋាភិបាលប្តេជ្ញាដោះស្រាយរាល់សំណើររបស់អង្គភាពអាជីវកម្ម

       ដើម្បីស្វែងរកដំណោះស្រាយលើការជំពាក់ជំពិនរបស់អង្គភាពអាជី វកម្មនោះ ចូលរួមក្នុងជំនួបសន្ទនានាថ្ងៃទី២៩មេសា មិនត្រឹមតែមានវត្តមាន នាយករដ្ឋមន្ត្រី
លោក Nguyen Xuan Phuc និងសហគមន៍អង្គភាពអាជីវកម្ម ប៉ុណ្ណោះទេ ថែមទាំង
មានការចូលរួមរបស់ឧបនាយករដ្ឋមន្ត្រី លោក Vuong Dinh Hue ឧបនាយករដ្ឋមន្ត្រី
លោក Trinh Dinh Dung រួមទាំងថ្នាក់ដឹកនាំក្រសួងស្ថាប័ន ជាច្រើនទៀតផង។​ប្រការនេះសំដៅជួយមជ្ឈឹម និងតំបន់នានាទូទាំងប្រទេស អាចពិនិត្យមើលលើ
គ្រប់ជ្រុងជ្រោយរាល់ឧបស័គ្គដែលអង្គភាពអាជីវកម្មវៀតណាមកំពុង ប្រឈមមុខ
តាមនោះ ស្វែងរកបានដំណោះស្រាយសកម្មដើម្បីបង្កើត លក្ខណៈងាយស្រួល
សម្រាប់អង្គភាពអាជីវកម្មអភិវឌ្ឍន៍។

       ដោយឈរលើស្មារតីនោះ សហគមន៍អង្គភាពអាជីវកម្មបានរំពឹងទុកថា តាមរយៈសន្និសីទជាមួយនាយករដ្ឋមន្ត្រីនាថ្ងៃទី២៩មេសាខាងមុខ សំណើរជា ច្រើនរបស់អង្គភាពអាជីវកម្មនឹងបានរដ្ឋាភិបាលទទួលយកនិងដាក់ចេញដំណោះ
ស្រាយជាក់ស្តែង ដើម្បីរួមកម្លាំងសម្រាប់ស្មារតីចាប់ផ្តើមអាជីព កសាងអង្គភាព
អាជីវកម្មឲ្យក្លាយទៅជាកម្លាំងចលករសម្រាប់ការអភិវឌ្ឍន៍របស់ប្រទេសជាតិ៕   

ប្រតិកម្មទៅវិញ

ផ្សេងៗ