អង្គភាពអាជីវកម្មវៀតណាមក្នុងឆ្នាំ២០១៥ជាមួយនឹងគោលដៅធ្វើសមាហរណកម្មអន្តរជាតិ

(VOVworld)-ដំណើការធ្វើសមាហរណកម្មអន្តរជាតិរបស់វៀតណាម កំពុងឈាន ដល់ដំណាក់កាលថ្មីគឺជ្រាលជ្រៅជាងដោយទិសដៅ បើកទូលាយទីផ្សារខណៈ ពេលដែលចូលរួមបណ្តាយន្តការសេដ្ឋកិច្ចអន្តរជាតិ។ លើកកំពស់សមត្ថភាព
ប្រគួតប្រជែងនៃខឿនសេដ្ឋកិច្ច ក្នុងនោះមានសមិត្ថភាពប្រគួតប្រប្រជែងរបស់
បណ្តាអង្គភាពអាជីវកម្ម សំដៅឆ្លៀតយកឱកាសនៃដំណើការធ្វើសមាហរណកម្ម
នាំមកជាតម្រូវការចាំបាច់។

        ក្នុងឆ្នាំ២០១៥នេះ អ្នកជំនាញការសេដ្ឋកិច្ចជាច្រើនបានពន្យាករណ៍ថា ខឿនសេដ្ឋកិច្ចវៀតណាមមានបំរ៉ែបំរួលសំខាន់និងក្លាយទៅជាទីមកដល់ វិនិយោគ
គួរឲ្យទាក់ទាញ។ ក្នុងដំណើការធ្វើសមាហរណកម្មសេដ្ឋកិច្ចអន្តរជាតិ សហគមន៍
អង្គភាពអាជីវកម្មក្នុងប្រទេស ក្នុងនោះភាគច្រើនគឺអង្គភាពអាជីវកម្ម តូចនិង
មធ្យម បាននិងកំពុងត្រៀមបោះជំហានដើម្បីលើកកំពស់សមត្ថភាព ប្រគួតប្រ
ជែង។ រួមជាមួយគ្នានោះ រដ្ឋាភិបាលវៀតណាមក៏បានដាក់ចេញ វិធានការជាច្រើន ដើម្បីជួយឧបត្ថម្ភអង្គភាពអាជីវកម្មក្នុងប្រទេស ដើម្បីខឿន សេដ្ឋកិច្ចវៀតណាម
ទទួលបានកំណើនចីរភាពនាពេលអនាគត។

អង្គភាពអាជីវកម្មវៀតណាមក្នុងឆ្នាំ២០១៥ជាមួយនឹងគោលដៅធ្វើសមាហរណកម្មអន្តរជាតិ - ảnh 1
រូបថតៈ អ៊ីនធើណែត

លើលកំពស់សមត្ថភាពប្រកួតប្រជែងរបស់អង្គភាពអាជីវកម្ម

        អង្គភាពអាជីវកម្មដើរតួនាទីស្នូលចំពោះការអភិវឌ្ឍន៍របស់ប្រទេសនី
មួយៗ។ អង្គភាពអាជីវកម្មជាអ្នកសម្រេចថាប្រទេសនោះ ខ្លាំងឬអន់ខ្សោយ
មានឬក្រ។ ប៉ុន្តែអង្គភាពអាជីវកម្មអាចមានសកម្មភាពបានឬទេ គឺអាស្រ័យ
ទៅលើ សមត្ថភាពដឹកនាំរបស់ក្បាលម៉ាស៊ីនរដ្ឋ។ នាពេលកន្លងទៅ រដ្ឋាភិ
បាលវៀត ណាមបន្តផ្សព្វផ្សាយរាល់ដំណោះស្រាយនិងសេចក្តីសម្រេចចិត្ត
សំដៅបង្កើន ដំណើរការរៀបចំរចនាសម្ព័ន្ធសេដ្ឋកិច្ចឡើងវិញ ប្រមូលផ្តុំកែលំ
បរិយាកាស ធ្វើអាជីវកម្ម ជួយឧបត្ថម្ភអង្គភាពអាជីវកម្មបង្កើនកំណើន។ កាយ
វិការនេះ ទទួល បានប្រតិកម្មវិជ្ជមានពីសហគមអង្គភាពអាជីវកម្ម។ លោក
Vu Tien Loc ប្រធាន សភាពាណិជ្ជកម្មនិងឧស្សាហកម្មវៀតណាមបានចាត់
ទុកថា៖

        “ដោយមានសេចក្តីសម្រេចចិត្តសំខាន់ៗជាច្រើនត្រូវបាននាំចេញ ក្នុងនោះ មានការដាក់ជូនរដ្ឋសភាអនុម័តពង្រាងច្បាប់អង្គភាពអាជីវកម្មនិងពង្រាងច្បាប់
វិនិយោគថ្មី សំដៅលើកកំពស់សមត្ថភាពប្រកួតប្រជែងរបស់វៀតណាមក្នុង
ដំណាក់កាលថ្មី”។

        ប្រកា១គួរឲ្យគត់សម្គាល់គឺ  ក្នុងពង្រាងច្បាប់អង្គភាពអាជីវកម្មនិងពង្រាង
ច្បាប់វិនិយោគធ្វើវិសោធនកម្ម​ បណ្តាបែបបទធ្វើអាជីវកម្មទទួលបានការស្រុះចិត្ត
គំនិតជាច្រើនពីវិនិយោគិនក្នុងនិងក្រៅប្រទេស។ តាមបណ្ឌិត ជំនាញការសេដ្ឋ
កិច្ច Le Dang Doanh ថា៖ បំរ៉ែបំរួលពោលខាងលើបង្កើតឡើងសន្ទុះអភិវឌ្ឍន៍ សម្រាប់អង្គភាពអាជីវកម្ម។

        “ច្បាប់អង្គភាពអាជីវកម្មធ្វើវិសោធនកម្ម​បំពេញបន្ថែម ក្នុងនោះ លុបចោល ការចុះបញ្ជីរមុខទំនិញធ្វើអាជីវកម្ម។ ទី២គឺ អង្គភាពអាជីវកម្មមានសិទ្ធស្វ័យ
សម្រេចត្រារបស់ខ្លួន។ នេះជាឧត្តមភាពមួយដែលមានសារៈសំខាន់បំផុត”។

        ទន្ទឹមនឹងការកែទម្រង់បែបបទរដ្ឋបាល បណ្តាអង្គភាពអាជីវកម្មទទួលបាន ការជួយឧបត្ថម្ភអំពីទុនកម្ចី និងជួយលើកកំពស់សមត្ថភាពគ្រប់គ្រងសំដៅឆ្លើយ
តប តម្រូវការធ្វើសមាហរណកម្ម។ លោកស្រី Bui Thu Thuy អនុប្រធាននាយក
ដ្ឋាន​អភិវឌ្ឍន៍អង្គភាពអាជីវកម្មនៃក្រសួងផែនការនិងវិនិយោគវៀតណាមបាន
អះអាង

        “យើងខ្ញុំបានកសាងបណ្តា្កកម្មវិធីរួមផ្សំជាមួយបណ្តាអង្គភាព ក្រសួងផ្នែក
នានា  ដើម្បីជួយក្រុមអង្គភាពអាជីវកម្មអំពីប្រាក់កម្ចីតាមរយៈប្រព័ន្ធធនាគារ។
យើង​ខ្ញុំក៏មានគោលនយោបាយ ដើម្បីអង្គភាពអាជីវកម្មក្នុងប្រទេសលើកកំពស់
សមត្ថភាពប្រគួតប្រជែងផងដែរ”។

        បោះជំហានទៅមុខដោយកម្លាំងពលំផ្ទៃក្នុង

        ឆ្នាំ២០១៥ជាឆ្នាំដែលកិច្ចព្រមព្រៀងធ្វើសមាហរណកម្មរបស់វៀតណាម​ ជាច្រើនត្រូវបានលាតត្រដាងអនុវត្តយ៉ាងខ្លាំងក្លាដូចជាការចូលរួមកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីទ្វេភាគីជាមួយប្រទេសជាច្រើន ជាមួយប្រដទៃមួយចំនួន។ នេះ
ជាឱកាសផង និងជាការសាកល្បងផងសម្រាប់ អង្គភាពអាជីវកម្ម។ លោក Le
Tien Truong អគ្គនាយកសម្ព័ន្ធក្រុមហ៊ុនតម្បាញ កាត់ដេវៀតណាមបានឲ្យដឹង
ថា៖

        “នារយៈពេលច្រើនឆ្នាំកន្លងទៅ ដោយកាលៈទេសៈធ្វើសមាហរណកម្ម អន្តរជាតិថ្មីទូទាំងប្រទេស គឺដំណើរការត្រៀមរៀបចំរបស់ផ្នែកតម្បាញកាត់ដេ វៀតណាមកំពុងដើរចំទិសដៅ។ នោះគឺប្រមូលផ្តុំកែលំអតម្លៃបង្កើនក្នុងប្រទេស និងពង្រីកភាពជាម្ចាស់ការលើគ្រប់ផ្នែក ជាពិសេសគឺផ្នែករចនាបទនិងការ
ត្រៀម រៀបចំវត្ថុធាតុដើម”។

        តាមការពិតជាក់ស្តែងដែលឆ្លងតាមរយៈវិបត្តិសេដ្ឋកិច្ចនាពេលកន្លងទៅ ផ្នែកអង្គភាពអាជីវកម្មនៅមានស្ថេរភាពដោយសារប្រព័ន្ធគ្រប់គ្រងល្អ យកចិត្ត
ទុកដាក់ ទៅលើការពង្រីកទីផ្សារ និងត្រួតពិនិត្យល្អហានិភ័យ។ រាល់ការកែ
ទម្រង់របប យ៉ាងខ្លាំងក្លាររបស់រដ្ឋាភិបាលរួមជាមួយការខំប្រឹងប្រែងរបស់អង្គ
ភាពអាជីវកម្ម កំពុងត្រូវបានរំពឹងទុកថា ខឿនសេដ្ឋកិច្ចវៀតណាមនឹងមានបំរ៉ែ
បំរួលថ្មីក្នុងឆ្នាំ២០១៥៕

ប្រតិកម្មទៅវិញ

ផ្សេងៗ