អត្ថន័យដ៏ធំធេងនៃដំណើរទស្សនកិច្ចឡាវនិងកម្ពុជារបស់ប្រធានរដ្ឋលោក Tran Dai Quang

(VOVworld)-ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang និងលោកជំទាវនាថ្ងៃ
ទី១៦មិថុនាបានបញ្ចប់ដំណើរទស្សនកិច្ចថ្នាក់រដ្ឋក្នុងរយៈពេល៥ថ្ងៃទៅកាន់សាធា
 រណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវនិងព្រះរាជាណាចក្រកម្ពុជា។​នេះជាដំណើរ
ទស្សនកិច្ចទៅបរទេសជាលើកដំបូងរបស់លោក​ Tran Dai Quang ក្នុង ដំណែងជា
ប្រធានរដ្ឋ។លទ្ធផលដែលទទួលបានក្នុងដំណើរទស្សនកិច្ចនេះគឺមានអត្ថន័យធំ
ធេងសម្រាប់ទំនាក់ទំនងមិត្តភាពមានចរិតលក្ខណៈយុទ្ធ សាស្ត្រពិសេសរវាងវៀត
ណាម-ឡាវនិងកម្ពុជា។

អត្ថន័យដ៏ធំធេងនៃដំណើរទស្សនកិច្ចឡាវនិងកម្ពុជារបស់ប្រធានរដ្ឋលោក Tran Dai Quang - ảnh 1
ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang ថ្វាយបង្គំព្រះមហាក្សត្រកម្ពុជា ព្រះបាទសម្តេច នរោត្តម សីហមុនី


        ដំណើរទស្សនកិច្ចនៅឡាវនិងកម្ពុជាលើកនេះ របស់ប្រធានរដ្ឋលោក Tran
Dai Quang គឺទៅតាមសេចក្តីអញ្ជើញរបស់អគ្គលេខាបក្ស និងជាប្រធានរដ្ឋឡាវ
លោក Bounnhang Volachith និងព្រះមហាក្សត្រកម្ពុជា ព្រះបាទ នរោត្តមសីហមុនី
។​ដំណើរទស្សនកិច្ចនេះបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី១២ដល់ថ្ងៃទី ១៦មិថុនាឆ្នាំ
២០១៦។ ហើយដំណើរទស្សនកិច្ចបានប្រព្រឹត្តទៅក្នុងកាលៈទេសៈ​ដែលវៀត
ណាមនិងឡាវកំពុងត្រៀមរៀបចំពិធីរំលឹកខួបលើកទី៥៥នៃទិវាបង្កើត ទំនាក់ទំនងការទូត(ថ្ងៃទី៥កញ្ញា១៩៦២-ថ្ងៃទី៥កញ្ញា២០១៧) និងរំលឹកខួបលើកទី ៥០នៃទិវា
បង្កើតទំនាក់ទំនងការទូតទ្វេភាគីវៀតណាម-កម្ពុជា (ថ្ងៃទី២៤មិថុនា ១៩៦៧-ថ្ងៃទី២៤មិថុនា២០១៧)។

        ពង្រឹងនូវទំនាក់ទំនងល្អប្រសើ

        ក្នុងរយៈពេល៥ថ្ងៃបំពេញទស្សនកិច្ចនៅឡាវនិងកម្ពុជានោះ ប្រធានរដ្ឋវៀត
ណាមលោក Tran Dai Quang បានអញ្ជើញជួបចរចារជាមួយថ្នាក់ដឹកនាំនៃប្រ ទេស
ទាំងពីរ និងចូលរួមសកម្មភាពជាច្រើន។ លទ្ធផលនៃបណ្តាការជួប ពិភាគ្សាការងារ
និងជួបសវនាការនោះបានអះអាងនូវគោលមាគ៌ាកិច្ចការបរទេស របស់វៀតណាម
ដែលចាត់ទុកប្រទេសទាំងពីរឡាវនិងកម្ពុជាគឺសំខាន់ជួរមុខ។ រីឯខ្លួនវិញ ថ្នាក់ដឹក
នាំជាន់ខ្ពស់ឡាវនិងកម្ពុជាក៏បានអះអាងថា ជានិច្ចកាលចាត់ទុកវៀត ណាមជាដៃ
គូសំខាន់បំផុតមានចរិតលក្ខណៈប្រពៃណីនិងទំនាក់ទំនងពិសេស បានកសាង
ឡើងដោយការពលីរបស់ប្រជាជននៃប្រទេសទាំងបី។ ក្នុងដំណើរ ទស្សនកិច្ចនៅ
ឡាវ  លោក​Tran Dai Quang បានសង្កត់ធ្ងន់ជាមួយថ្នាក់ដឹកនាំ ឡាវអំពីសារសំខាន់
នៃទំនាក់ទំនងវៀតណាម​-ឡាវ ដែលបានក្លាយទៅជាទ្រព្យ សម្បត្តិដ៏ថ្លៃថ្លាររបស់
ប្រជាជននៃប្រទេសទាំងពីរ។ រីឯព្រះមហាក្សត្រនិងថ្នាក់ដឹក នាំជាន់ខ្ពស់កម្ពុជាវិញ
 បានអះអាងថា បើគ្មានថ្ងៃទី៧មករាគឺកម្ពុជាគ្មានសន្តិភាព ដូចបច្ចុប្បន្ន។ ហើយ
កម្ពុជាចងចំាជានិច្ចនូវការជួយឧបត្ថម្ភរបស់កងទ័ពស្ម័គ្រចិត្ត វៀតណាមដែលបាន
ជួយរំដោះប្រជាជនកម្ពុជារួចផុតពីរបបប្រល័យពូជសាសន៍ ខ្មែរក្រហមនាឆ្នាំ១៩៧៩
ឡើយ។ ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang ក៏ដូចជាថ្នាក់ដឹកនាំឡាវនិង
កម្ពុជា សុទ្ធតែបានអះអាងថា​ត្រូវបន្តការខិតខំប្រឹង ប្រែង ដើម្បីកសាងនិងពូនជ្រុំ
នូវទំនាក់ទំនងយ៉ាងល្អប្រសើរនិងនាំមកផលប្រ យោជនន៍ជាក់ស្តែងសម្រាប់ប្រជា
ជននៃប្រទេសទាំងបីវៀតណាម ឡាវនិង កម្ពុជា។

អត្ថន័យដ៏ធំធេងនៃដំណើរទស្សនកិច្ចឡាវនិងកម្ពុជារបស់ប្រធានរដ្ឋលោក Tran Dai Quang - ảnh 2
ប្រធានរដ្ឋលោក Tran Dai Quang អញ្ជើញទស្សនាមណ្ឌលអនុស្សាវរីយ៍អតីតប្រធាន Souphanouvong


        បន្តការអភិវឌ្ឍន៍ទំនាក់ទំនងសហប្រតិបត្តិការលើគ្រប់វិស័យវៀតណាម
ឡាវនិងកម្ពុជា

        ទន្ទឹមជាមួយនឹងលទ្ធផលដ៏ធំធេងលើវិស័យនយោបាយការទូតនោះ វិស័យ
សេដ្ឋកិច្ចក៏ត្រូវបានប្រធានរដ្ឋវៀតណាមលោក Tran Dai Quang លើកមក ពិភាគ្សា
ជាមួយថ្នាក់ដឹកនាំឡាវនិងកម្ពុជាផងដែរ។

        ស្តីពីបញ្ហាពាណិជ្ជកម្ម​ ថ្នាក់ដឹកនាំឡាវនិងកម្ពុជាបានចាត់ទុកថា សក្តានុ
ភាពនៅធំធេងណាស់ ហើយត្រូវខិតខំប្រឹងប្រែងថែមទៀតដើម្បីនាំតម្លៃប្រាក់
ពាណិជ្ជកម្មកើនឡើងជាលំដាប់។ ចំពោះឡាវវិញ ភាគីទាំងពីខំប្រឹងប្រែងអនុវត្ត
ប្រកបដោយជោគជ័យនូវផែនការសហប្រតិបត្តិការរវាងរដ្ឋាភិបាលនៃប្រទេស
ទាំងពីរក្នុងឆ្នាំ២០១៦និងកិច្ចព្រមព្រៀងសហប្រតិបត្តិការទ្វេភាគីវៀតណាម-ឡាវ
 ដំណាក់កាល២០១៦-២០២០។​រីឯកម្ពុជា ភាគីទាំងពីរបានឯកភាពអនុវត្តប្រកប
ដោយប្រសិទ្ធិភាពនូវលទ្ធផលទទួលបានក្នុងកិច្ចប្រជុំគណៈកម្មាធិការចម្រុះវៀត
ណាម-កម្ពុជាលើកទី១៤និងសន្និសីទសហប្រតិបត្តិការរវាងបណ្តាខេត្តជាប់ព្រំ​ដែន
លើកទី៨។

        លើបណ្តាបញ្ហាអន្តរជាតិ ទាំងឡាវនិងកម្ពុជាសុទ្ធតែឯកភាពចាត់ទុកថា
សភាពការណ៍នៅតំបន់កំពុងមានបម្រែបម្រួលយ៉ាងស្មុគស្មាញ ដូច្នេះត្រូវលើក
 ទឹកចិត្តការដោះស្រាយជម្លោះដោយសន្តិវិធី និងសមស្របទៅនឹងគោលការណ៍
ដែលបានទទួលស្គាល់ជាសាធារណនៃច្បាប់អន្តរជាតិ រួមមាន អនុសញ្ញាអ.ស.ប
 ស្តីពីច្បាប់សមុទ្រឆ្នាំ១៩៨២ (UNCLOS) ។​ភាគីទាំងពីរបានសន្យារឹតបន្តឹងកិច្ច
សហប្រតិបត្តិការជាមួយសមាជិកដទៃនៃគណៈកម្មាធិការមេគង្គអន្តរជាតិ សំដៅ
ធានាការគ្រប់គ្រងនិងអនុវត្តប្រកបដោយនិរន្តរភាពប្រភពទឹកទន្លេមេគង្គ។

        លទ្ធផលទទួលបានក្នុងដំណើរទស្សនកិច្ចរបស់ប្រធានរដ្ឋវៀតណាមលោក
Tran Dai Quangទៅកាន់ឡាវនិងកម្ពុជានោះគឺពិតជាមានសារៈសំខាន់យ៉ាងធំធេង
និងពេញលេញ។លទ្ធផលនេះបានបង្កើតនូវមូលដ្ឋានរឹងមាំដើម្បីនាំទំនាក់ទំនងមិត្ត
ភាព ជាប្រពៃណី សាមគ្គីពិសេស និងសហប្រតិបត្តិការលើគ្រប់វិស័យរវាងវៀតណាម
ជាមួយឡាវនិងទំនាក់ទំនងអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី សហប្រតិបត្តិការ
លើគ្រប់វិស័យ រឹងមាំជាយូរអង្វែងជាមួយកម្ពុជាកាន់តែអភិវឌ្ឍន៍ទៅមុខពីមួយថ្ងៃ
ទៅមួយថ្ងៃ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ