(VOV)_ផែនទីចំនួនជាង១៣០ផ្ទាំងដែលបានបណ្ដាអ្នកភូមិសាស្ត្រវិទ្យានាវឹក និងអ្នកគូរផែនទីនៃបណ្ដាប្រទេសលោកខាងលិចបោះពុម្ភ ក្នុងសតវត្សរ៍ទី១៦-
១៩ បានគូរឬកត់ត្រាឈ្មោះ៖ Paracel / Paracels / Pracel / Parcel Islands ( ប្រជុំកោះ
Hoang Sa )។ ប្រការនេះបានរួមចំណែកបញ្ជាក់អធិបតេយ្យភាពរបស់វៀតណាម ចំពោះប្រជុំកោះ Hoang Sa ។
|
អ្នកភូមិសាស្ត្រនិងនាវឹកនៃបណ្ដាប្រទេសលោកខាងលិចបានអះអាងថា៖ HOANG SA គឺរបស់វៀតណាម |
ក្នុងផែនទីទាំងនេះ Paracels ត្រូវបានព័ណនាដូចជា៖មុខកាំបិតមួយ ស្ថិតនៅឆ្នេរសមុទ្រវៀតណាម។ ផ្នែកខាងដងកាំបិត នៅភាគខាងជើងបានកត់ត្រាឈ្មោះ
ថា៖ I.des baixos Cachina , I.da Pracell, I.de Pracel, Doa Tavaquero, Paracel Islands
....ជាដើម។ផ្នែកខាងចុងកាំបិត នៅភាគខាងត្បូង បានកត់ត្រាឈ្មោះតំបន់ថា៖
Pullo Sissir do Mar (មានន័យថា Cu Lao Thu នៅតំបន់សមុទ្រខេត្ត Binh Thuan
នាបច្ចុប្បន្ន)។ នៅតំបន់ឆ្នេរសមុទ្រដែលទល់មុខនឹងប្រជុំកោះនេះ (តំបន់ឆ្នេរសមុទ្រនៅភាគកណ្ដាលវៀតណាមនាសសព្វថ្ងៃ) ត្រូវបានសរសេរថា៖ Costa da
Paracel , Coste de Pracel ( ឆ្នេរសមុទ្រ Hoang Sa ) ។
បណ្ដាផែនទីដើមពោពេញទៅដោយលក្ខណះវិទ្យសាស្ត្រ ប្រវត្តិសាស្ត្រ
ផែនទី Cabo Comorim , Japao, Moluco e Noti in Atlas ស្ថិតនៅក្នុងចំណោម ផែនទីពិភពលោក រួមមាន១៨ផ្ទាំង ដោយ Fernão Vaz Dourado ជនជាតិព័រទុយ
ហ្គាល់មួយ នាក់គូរនាឆ្នាំ ១៥៧១។ ចំណុចខាងលើនៅភាគខាងជើងរបស់ប្រជុំ
កោះ Paracels ត្រូវបានសរសេរថា៖ I.des baixos Cachina ( កោះនៃមណ្ឌលថ្មប៉ប្រះ
ទឹក Giao Chi) ចំណុចចុងក្រោយ នៅភាគខាងត្បូងបានសរសេរថា៖ Pulo Campello
( Cu Lao Thu ) ។ ក្រៅពីនោះនៅមានបណ្ដាកោះដែលបានសរសេរ ដូចជា៖ Pulo
Campello ( Cu Lao Cham) , Pulo Catao( Cu Lao Re) , Pulo Cambi ( Cu Lao Xanh)
…លៗ។
ទីពីរគឺផែនទីដោយនាវឹកព័រទុយហ្គាល់ Fernao Vaz Dourado គូរនាឆ្នាំ
១៥៧៦និងត្រូវបានបោះពុម្ភឡើងវិញនាឆ្នាំ ១៨៤៣ និង១៨៤៧។ រូបភាពស្ដីពី
ប្រជុំកោះ Hoang Sa នៅក្នុងផែនទីនេះត្រូវបានសរសេរថា៖ I.da Pracell រួមទាំង
ប្រជុំកោះ Truong Sa ទៀតផង។
ទីបីគឺផែនទីគូរដោយអ្នកភូមិសាស្ត្រវិទ្យាហូឡង់ Van Langren Lan គូរនា
ឆ្នាំ ១៥៩៥។ នេះគឺជាផែនទី១ក្នុងចំណោមផែនទីនៃបណ្ដាប្រទេសលោកខាងលិចបានសរសេរអំពីប្រជុំកោះ Paracel ដ៏ម៉ត់ចត់ និងលើគ្រប់ជ្រុងជ្រោយ។ ក្នុងផែនទីនេះ ប្រជុំកោះ Hoang Sa ត្រូវបានហៅថា៖ I.de Pracel។ ហើយនៅភាគ ខាងលិច ទន្ទឹមនឹងប្រជុំកោះ Hoang Sa ត្រូវបានសរសេរថា៖ Costa de Pracel។
|
ផែនទី៖ មហាអំណាច An Nam |
ទីបួនគឺផែនទី៖ មហាអំណាច An Nam ដោយអេវ៉ែកបារាំង Jean Louis Taberd គូរនាឆ្នាំ១៨៣៨។ ផែនទីនេះត្រូវបានសរសេរជាភាសាចិន វៀតណាម និងភាសា
ឡាតាំង។ រូបភាពស្ដីពីប្រជុំកោះ Hoang Sa នៅលើផែនទីនេះមានទី តាំងដូច នាសព្វ ថ្ងៃ ដោយមានអក្សរសរសេរថា៖ Paracel seu Cat Vang ( Paracel គឺជាខ្សាច់មាស)។ ក្នុងបទសរសេរ Note on the Geography of CochinChina ( អធិប្បាយភូមិសាស្ត្រ
វៀតណាម) នៅក្នុង The Journal of Asiatic Society of Bengal ( ទស្សនាវដ្តីនៃសមា
គមទ្វីបអាស៊ីនៅ Bengal) នាឆ្នាំ១៨៣៧ អេវ៉ែក Jean Louis Taberd បានអះអាងថា៖
Paracel ឬ Pracel គឺ Hoang Sa – Con Vang ចំណុះ CochinChina ( Viet Nam).
Hoang Sa គឺរបស់វៀតណាម
ជាច្បាស់លាសថា៖ ចាប់ពីសតវត្សរ៍ទី១៦មក បណ្ដអ្នកភូមិសាស្ត្រនិងនាវឹកនៃ
បណ្ដាប្រទេសលោកខាងលិចគូរតំបន់ដែនសមុទ្រ Hoang Sa និងបានកំណត់យក
ឈ្មោះ Pracel ( ឬ Parcel , Paracels) នៅលើផែនទី ដើម្បីនិយាយអំពីប្រជុំកោះ ដែលបានវៀតណាមហៅថា៖ ប្រជុំកោះ Cat Vang ឬ Hoang Sa ។ ទន្ទឹមនឹងនោះ
គេក៏ បានកំណត់យកឈ្មោះតំបន់ឆ្នេរសមុទ្រដែលប្រឈមមុខនឹងប្រជុំកោះ
Pracel (Parcel , Paracels) នៅភាគខាងលិច Costa de Pracel ឬ Coste de Paracels (ឆ្នេរសមុទ្រ Hoang Sa) ដូចជាការអះអាងថា៖ ប្រជុំកោះនេះចំណុះដែនដីរបស់ ប្រទេសនៅខាងលិចនោះគឺ៖ An Nam/ Cauchi-China/ CochinChine/ Cochin-China នោះគឺប្រទេសវៀតណាមនាបច្ចុប្បន្ន៕