អនុក្រិដលេខ៧២ បង្កើតរបៀងគតិយុត្តិតម្លាភាពសំរាប់ INTERNET អភិវឌ្ឍន៍

(VOV)_ក្រសួងព័ត៍មាននិងផ្សព្វផ្សាយវៀតណាមទើបនឹងបានឧទ្ទេសនាម អំពី
អនុក្រិដលេខ៧២ ជាមួយបណ្ដាមាត្រាស្ដីពីការគ្រប់គ្រង ផ្គត់ផ្គង ប្រើប្រាស់សេវាកម្ម
 Internet តាមទិសបង្កើតបរិយាកាសអាជីវកម្មប្រកប​ដោយ​សមភាព តម្លាភាព ជំរុញការ អភិវឌ្ឍន៍របស់ប្រភេទព័ត៍មានផ្សេងៗ​លើបណ្ដាញInternet នៅវៀតណាម។
អនុក្រិដលេខ៧២ បង្កើតរបៀងគតិយុត្តិតម្លាភាពសំរាប់ INTERNET អភិវឌ្ឍន៍ - ảnh 1
អនុក្រិដលេខ៧២ បង្កើតរបៀងគតិយុត្តិតម្លាភាពសំរាប់ INTERNET អភិវឌ្ឍន៍

អនុក្រិដលេខ ៧២ មាន៦ជំពូក​ ៤៦មាត្រា​ កំណត់យ៉ាងច្បាស់លាស់នូវសេវាកម្ម
Internet  ធនធាន Internet គោលការណ៍គ្រប់គ្រង ផ្គត់ផ្គង់ ប្រើប្រាស់ព័ត៍មាននៅលើ បណ្ដាញ Internet …។ល។ អនុក្រិដលេខ ៧២ បានបង្កើតលក្ខណះដើម្បីអភិវឌ្ឍន៍គ្រប់ ប្រភេទព័ត៍មាននៅលើបណ្ដាញ Internet តាមរយះបណ្ដាវិធានការអនុញ្ញាត្តិបង្កើត
គេហទំព័រព័ត៍មានអេឡិកត្រូនិកទូទៅ បញ្ដាញ់សង្គម ការចុះឈ្មោះផ្គត់ផ្គង់​សេវាកម្ម។ អនុក្រិដនេះក៏បានកំណត់ច្បាស់នូវសិទ្ធិ និងកាតព្វកិច្ចរបស់គ្រប់អង្គការ អង្គភាពអាជីវ
កម្មផ្គត់ផ្គង់សេវាកម្មព័ត៍មាននៅលើ​បណ្ដាញ Internet សំរាប់អ្នកប្រើប្រាស់សេវាកម្ម និង ការគ្រប់គ្រងព័ត៍មានសាធារណះឆ្លងព្រំដែន ដោយផ្អែក​លើមូលដ្ឋានច្បាប់វៀតណាម
  បែបបទ អនុ​សញ្ញាអន្តរជាតិដែលវៀតណាមចូលរួម។ អនុរដ្ឋមន្ត្រីក្រសួងព័ត៍មាន​និង ផ្សព្វផ្សាយវៀតណាម លោក Le Nam Thang បានអះអាងថា÷

          “ ពេលកសាងអនុក្រិដលេខ ៧២នេះ យើងខ្ញុំត្រូវធានាថា÷បង្ក​លក្ខណះជំរុញ
ការផ្លាស់ ប្តូរ សហប្រតិបត្តិការអន្តរជាតិ ក៏ដូចជាពាណិជ្ជកម្មអេឡិកត្រូនិក។យើងខ្ញុំ បានទទួលរាល់អនុសញ្ញាអន្តរជាតិ​ដែលវៀតណាមបានចុះ​ហត្ថលេខា​ក្នុងរយះពេល
កន្លងទៅ។”

          ដោយស្មានថា÷គ្រប់ព័ត៍មានស្ដីពីអនុក្រិដលេខ ៧២ បានច្បាស់​លាស់ណាស់
ហើយ។ ប៉ុន្តែ មុននិងក្រោយពីពេលអនុក្រិដលេខ ៧២នេះ ត្រូវបានរដ្ឋាភិបាលចេញ ផ្សាយ គណះកម្មាធិការការពារសិទ្ធិធ្វើជា​មនុស្សវៀតណាម (​VCHR) និងអង្គការ 
Committee to Protect Journalists ( CPJ) បានបំប្លែងស្ថានភាពជាក់ស្ដែងសេរីភាពខាង
ព័ត៍មាន នៅវៀត​ណាម និងចាត់ទុកថា÷​អនុក្រិដលេខ ៧២ បានឆ្ពោះ​ទៅសេរីភាព​ខាង Internet និងជាការគំរាមគំហែងដ៏ធំធេញចំពោះអ្នកយកព័ត៍មានអេឡិកត្រូនិក 
ក៏ដូចជា Blogger នានាដែរ។ អាចអះអាងថា÷ក្នុងសេច្ដីសម្រេចចិត្ត​លេខ​៧២នេះ គ្មាន
ពាក្យ  ឬ ឃ្លាណា១ស្ដីពីការហាមឃាត់គ្រប់បុគ្គលប្រើ​ប្រាស់​បណ្ដាញInternet សង្គម 
ដើម្បីចែក រំលែក និងបូកសរុបព័ត៍មាននោះទេ។ ដូច្នេះ អនុក្រិដនេះគឺគ្មានការគំរាម
គំហែងណា ចំពោះអ្នកយកព័ត៍មាននៅលើបណ្ដាញInternet ក៏ដូចជា Blogger ទេ។

          តាមអនុក្រិដនេះថា​បណ្ដាបុគ្គលមានសិទ្ធិចែករំលែក​ព័ត៌មាន​ចំរុះលើបណ្ដាញ
សង្គម។ ត្រឹមតែមានចំណុចខុសពីមុនគឺជំនួសឲ្យការដក​ស្រង​ព័ត៌មានទាំងស្រុងនោះ បណ្ដាបុគ្គលបានអនុញ្ញាតដកស្រងផ្នែកមួយនៃ​ព័ត៌មានផ្សាភ្ជាប់តាម​ link ដើមរបស់ ព័ត៌មានដើម្បីអ្នកផ្សេងៗចង់ស្វែងយល់​ព័ត៌មាន​ដ៏គ្រប់គ្រាន់អាចទាក់ទងចូល​ link
នោះ។ ​គោលដៅរបស់ការ​កំណត់នេះគឺការពារ​កម្មសិទ្ធបញ្ញាអំពីព័ត៌មានរបស់ស្ថា
ប័នសារព័ត៌មាន ពីព្រោះស្ថាប័នសារព័ត៌មានជាច្រើនបានខឹងសម្បារចំពោះគ្រោះ
រំលោភលើកម្ម សិទ្ធិព័ត៌មាន កម្មសិទ្ធិអ្នកនិពន្ធលើបណ្ដាញសង្គម។

          ក្រៅពីការបង្កើតរបៀងកត្តិយុតសំរាប់ការអភិវឌ្ឍន៍របស់ប្រភេទព័ត៌មានថ្មី ដើទន្ទឹមនឹងបណ្ដារបៀបព័ត៌មានប្រពៃណីលើបណ្ដាញ​ internet សេចក្តី​សំរេចចិត្ត
លេខ៧២ បានបង្កើនការធានាសុវត្ថិភាពនិងសន្តិសុខព័ត៌មានលើ​បណ្ដាញ Internet ក៏ជាប្រការសមស្រប។ ពីព្រោះការគ្រប់គ្រងដើរទន្ទឹម​នឹងការបង្កលក្ខណៈសំរាប់
Internet អភិវឌ្ឍន៍ ជាប្រការដែលវៀតណាម​ក៏ដូចជាប្រទេសណាទាំងអស់ដែល
បាន​ប្រើប្រាស់ internet សុទ្ធតែត្រូវអនុវត្ត។ ស្ដីពីបញ្ហា​នេះ អនុរដ្ឋមន្ត្រីក្រសួងព័ត៌
មាននិងផ្សព្វផ្សាយ វៀតណាមលោក Le Nam Thang បានអះអាងថា៖

          “ដើម្បីតស៊ូជាមួយខ្លឹមសារព័ត៌មានខុសឆ្គងរំលោភច្បាប់លើបណ្ដាញ Internet មិនត្រឹមតែដោយរបៀបរដ្ឋបាលបច្ចេកទេសរឺសេដ្ឋកិច្ចតែប៉ុណ្ណោះទេ ថែមទាំងវិធាន
ការ សំខាន់គឺសហគមន៍និងបណ្ដាស្ថាប័នឃោសនាមហាជនរបស់វៀតណាម ត្រូវ ផ្ដល់ព័ត៌មានជាផ្លូវការត្រឹមត្រូវជាច្រើននឹងអាចរុញ​ថយក្រោយព័ត៌មានខុសឆ្គង
អាក្រក់នេះ។ មនសិការ​សហគមន៍ក្នុងការ​ប្រើប្រាស់ Internet ក៏សំខាន់ណាស់ តាមរយៈវិធានការអប់រំគ្រួសារ​សាលារៀន​និង​សង្គម​ដើម្បីអ្នកប្រើប្រាស់​ Internet ឆ្ពោះទៅព័ត៌មានល្អ។”

          ក្នុងរយះពេល​១០ឆ្នាំកន្លងមក វៀតណាមជានិច្ចកាលជាប្រទេសមួយក្នុង​ចំ
ណោម​​ប្រទេសដែលមានល្បឿនអភិវឌ្ឍន៍ internet យ៉ាងលឿនលើពិភពលោក (ឈរលំដាប់ថ្នាក់ទី៣នៅដំបន់អាស៊ី-អាគ្នេយ៍)។ គិតមកដល់ចុងឆ្នាំ២០១២​វៀត
ណាម បានមានមនុស្សចំនួនជាង៣១លាននាក់ប្រើប្រាស់ Internet ស្រូប​យក
៣៥,៥៨% នៃចំនួនប្រជាជន។ នេះជាភ័ស្តុតាងដ៏ច្បាស់លាស់​បំផុត​សឲ្យ​ឃើញថា​សេរីភាពខាងការប្រើប្រាស់ Internet របស់វៀតណាមជាការពិតមិនអាច​បដិសេធ
បានឡើយ។ ក្នុងកាលៈទេសៈដែល​internet បន្តអភិវឌ្ឍន៍តាមទិសបើកទ្វា​ប្រគួត ប្រជែងនិងសមាហរណកម្មអន្តរជាតិ​ ក៏ដូចជាប្រទេសទាំងអស់​លើ​ពិភព​លោក វៀតណាមត្រូវគ្រប់គ្រង​ផ្គត់ផ្គង់ ប្រើប្រាស់សេវាកម្ម​ Internet និងខ្លឹមសារលើ
បណ្ដាញ ​internet។​ ការកំណត់ទាំងឡាយក្នុងអនុក្រិដលេខ៧២នាពេលថ្មីៗនេះ ជាប្រការគួរអនុវត្តដើម្បីទប់ស្កាត់ផលអាក្រក់របស់ Internet ដែល អាចបណ្ដាល ឡើងផលអាក្រក់ចំពោះសង្គម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ