អនាគតនយោបាយរបស់អ៊ុយក្រែនបន្ទាប់ពីការបោះឆ្នោតរដ្ឋសភា
ANH HUYEN -  
(VOVWORLD) /  
(VOV)_បន្ទាប់ពីការបោះឆ្នោតរដ្ឋសភា អ៊ុយក្រែនអាណត្តិទី៨ ជាប់លេខនាំមុខគេគឺ
បណ្ដាគណបក្សមាននិន្នាការស្និទ្ធស្នាលជាមួយលោកខាងលិច អ៊ុយក្រែនកំពុងសកម្ម
ចរចារអំពីការបង្កើតរដ្ឋាភិបាលសម្ព័ន្ធភាព១។ ប៉ុន្តែបណ្ដាថ្នាក់ដឹកនាំប្រទេសនេះត្រូវ
ប្រឈមមុខនឹងបណ្ដាការខ្វែងគំនិតផ្ទៃក្នុងអ៊ុយក្រែន និងការវាយប្រហារពីកម្លាំង
ក្រោកឈរឡើងនៅភាគខាងកើត ក្នុងការអនុវត្តបណ្ដាការសន្យានានាអំពីសន្តិភាព
និងការបើកទូលាយទំនាក់ទំនងជាមួយសហភាពអឺរ៉ុប EU។
|
ការបោះឆ្នោតរដ្ឋសភារបស់ អ៊ុយក្រែន |
បន្ទាប់ពីបណ្ដាកម្លាំងតាមលិទ្ធិជាតិសាសន៍ប្រកាន់កណ្ដាលនិងបណ្ដាគណបក្ស
ស្និទ្ធស្នាលជាមួយលោកខាងលិច ដណ្ដើមបានជ័យជំនេះក្នុងការបោះឆ្នោតរដ្ឋសភា
នាថ្ងៃទី២៦តុលាកន្លងទៅ ការងារពោពេញទៅដោយការលំបាកនោះគឺការកសាង
សម្ព័ន្ធភាពកាន់អំណាច១កំពុងតែចាប់ផ្តើម។ ក្រោយពីរាប់សន្លឹកឆ្នោតបាន៩៨,៤%
គណបក្សរណសិរ្យប្រជាជនរបស់នាយករដ្ឋមន្ត្រីលោក Arseniy Yaysenyuk ដណ្ដើម
បានសំលេងគាំទ្រចំនួន២២,៧% និងគណបក្សប្លុក Poroshenko របស់ប្រធានាធិបតី
Petro Poroshenko បាន ២១,៨២%។
ពិបាកតុល្យភាពផលប្រយោជន៍រវាងបណ្ដាគណបក្សនៃរដ្ឋាភិបាលថ្មី
បន្ទាប់ពីការបោះឆ្នោត មនុស្សជាច្រើនបានសង្ឃឹមថា៖ គណបក្សទាំងពីរនេះ
នឹងសហប្រតិបត្តិការជាមួយគ្នានៅក្នុងរដ្ឋាភិបាលថ្មី និងលោក Arseniy Yaysenyuk
បន្តកាន់ដំណែងជានាយកដ្ឋាមន្ត្រី។ ដើម្បីដណ្ដើមបានបរិមាណអាសនះដាច់ខាត
នៅក្នុងរដ្ឋសភា គណបក្សទាំងពីរនេះគប្បីមានការជួយឧបត្ថម្ភពីគណបក្សជាប់
លេខ៣គឺគណបក្សស្វ័យជំនួយ។ ប៉ុន្តែ ក្នុងកាយវិការ១ នាថ្ងៃទី២៩ តុលា នាយក
រដ្ឋមន្ត្រី Arseniy Yaysenyuk បានសម្ដែងគោលបំណងបន្តធ្វើនាយករដ្ឋមន្ត្រី ប៉ុន្តែ
ប្រឆាំងនឹងការព្រមព្រៀងចងសម្ព័ន្ធភាពជាមួយ គណបក្សប្លុក Poroshenko ដែល
បានប្រធានាធិបតី Petro Poroshenko នាំចេញមុននោះ។ហើយ នាយករដ្ឋមន្ត្រី
Arseniy Yaysenyuk បាននាំចេញសំណូមពរចងសម្ព័ន្ធភាពជាមួយគណបក្ស
ផ្សេងៗ។ ប្រការនេះបានសរអោយឃើញស្ថានភាពជាក់ស្ដែង១ថា៖ ទោះបីជា
បណ្ដាគណបក្សគាំទ្រការខិតជិតនឹងទ្វីបអឺរ៉ុបហើយក្តី ប៉ុន្តែដើម្បីការបង្កើតរដ្ឋា
ភិបាលមួយមិនមែនជាបញ្ហាងាយស្រួលទេ។
អនាគតណាដែលកំពុងរង់ចាំអ៊ុយក្រែន?
ក្នុងស្ថានភាពនាបច្ចុប្បន្ន ប្រសិនបើលោក Petro Poroshenko មានសមត្ថភាព
គ្រប់គ្រាន់ក្នុងការកសាងកងកម្លាំងគាំទ្រ១ដើម្បីអនុវត្តបណ្ដាគោលនយោបាយ
របស់ខ្លួនបានឬទេ? នៅជាសំនួរពិបាកឆ្លើយបាន។ បញ្ហានៅភាគខាងកើតមិន
ទាន់មានដំណោះស្រាយឡើយ។ បន្ទាប់ពីការបោះឆ្នោតបានប៉ុន្មានម៉ោង ការ
វាយប្រហាររវាងកងកម្លាំងរដ្ឋាភិបាល និងកងកម្លាំងបំបែកខ្លួននៅភាគខាងកើត
បានបណ្ដាលអោយជនស៊ីវិលរ៉ាប់សិបនាក់ត្រូវបង្ហូរឈាម។ ទន្ទឹមនឹងនោះ នា
ថ្ងៃទី២ វិច្ចកាខាងមុខនេះ អ្នកបោះឆ្នោតចំនួន៤លាននាក់នៅបណ្ដាតំបន់ខាង
កើតក៏បានរៀបចំការបោះឆ្នោតសំរាប់ខ្លួនដែរ។ នេះគឺជាកាយវិការមួយដែលអះ
អាងថា៖ គេមិនចងទាក់ទិនអ្វីជាមួយរដ្ឋអំណាចមជ្ឈឹមឡើយ។ ទីក្រុងចំនួន២គឺ
ទីក្រុង Donetsk និង Lugansk បានអះអាងថានឹងនិយាយៈ អត់ទេ ចំពោះការចរ
ចារអំពីកិច្ចព្រមព្រៀងឈប់បាញ់មួយ និងដណ្ដើមយកឡើងវិញបណ្ដាតំបន់ដី
ដែលបានកងទ័ពរដ្ឋាភិបាលកាន់កាប់។ ប្រការនេះបានសរអោយឃើញថា៖
ទោះបីជារដ្ឋអំណាចរបស់ប្រធានាធិបតី Petro Poroshenko មានគំនិតសម្រុះ
សម្រួលក្តី ប៉ុន្តែក៏ពិបាកនាំមកនូវលទ្ធផលសកម្មដែរ។
បញ្ហាមួយទៀតនោះគឺថាមពល៖ ធ្វើយ៉ាងម៉េចដើម្បីធានាបានប្រភពថា
មពល ក្នុងរដូវរងារជិតមកដល់ នោះគឺជាការលំបាកសាកល្បងធំ១ ចំពោះលោក
Petro Poroshenko។ ទន្ទឹមនឹងនោះគឺប្រភពថវិការីងស្ងួត អតិផរណាកើនឡើង
ខ្ពស់…លៗ បានធ្វើអោយអនាគតរបស់អ៊ុយក្រែនកាន់តែអាប់អួរ។ ការលំបាក
ក្នុងវិស័យសេដ្ឋកិច្ច បានធ្វើអោយគំនិតរបស់ប្រជាជននៅទីនេះអស្ថិរភាព និង
ប្រងើយកន្ទើយ។ ដូច្នេះ គេមិនរង់ចាំការផ្លាស់ប្តូថ្មីជាច្រើន បន្ទាប់ពីការបោះឆ្នោតនោះទេ។
នាពេលជាមួយគ្នានោះ អ៊ុយក្រែនត្រូវបង្កើតឡើងសម្ព័ន្ធភាពនយោបាយ១
ដើម្បីស្ដាខឿនសន្តិភាពឡើងវិញ និងអនុវត្តការកែទម្រង់ប្រកបដោយស៊ីជំរៅ
ទូលំទូលាយ នាំប្រទេសជាតិរួចផុតពីវិបត្តិមួយដ៏ធ្ងន់ធ្ងរ។ ប៉ុន្តែ ចំពោះបណ្ដាបំរ៉ែ បំរួលនាបច្ចុប្បន្ន បានសរអោយឃើញថា៖គ្មានការបោះជំហានលោតផ្លោះណា
មួយ ដើម្បីជំរុញប្រទេសរួចផុតពីវិបត្តិនេះឡើយ៕
ANH HUYEN
-VOVWORLD