អនាគតប្រទេសអង់គ្លេសនិង Brexit បន្ទាប់ពីការបោះឆ្នោត

(VOVWORLD) -គណបក្សអភិរក្សរបស់នាយករដ្ឋមន្ត្រីអង់គ្លេស លោកស្រី Theresa May នៅបន្តដណ្ដើមបានអាសនៈច្រើនបំផុត (៣១៨អាសនៈ) ក្នុងការបោះឆ្នោតរដ្ឋសភាមុនកាលកំណត់ នាថ្ងៃទី៨មិថុនាកន្លងទៅក្តី ប៉ុន្តែនៅខ្វះអាសនៈចំនួន៨ទៀតតាមការកំណត់ ក្នុងរដ្ឋសភា។

គណបក្សអភិរក្សរបស់នាយករដ្ឋមន្ត្រីអង់គ្លេស លោកស្រី Theresa May នៅបន្តដណ្ដើមបានអាសនៈច្រើនបំផុត (៣១៨អាសនៈ) ក្នុងការបោះឆ្នោតរដ្ឋសភាមុនកាលកំណត់ នាថ្ងៃទី៨មិថុនាកន្លងទៅក្តី ប៉ុន្តែនៅខ្វះអាសនៈចំនួន៨ទៀតតាមការកំណត់ ក្នុងរដ្ឋសភា។ ក្នុងពេលជាមួយគ្នានោះ គណបក្សប្រឆាំង គណបក្សពលកម្ម ដណ្ដើមបាន២៦២អាសនៈ កើន៣០អាសនះ បើប្រៀបនឹងរយៈពេលមុននេះ ក្នុងរដ្ឋសភា។លទ្ធផលនេះបានជំរុញអោយប្រទេសអង់គ្លេសប្រឈមមុខនឹងគ្រោះវិបត្តិនយោបាយរួមជាមួយដំណើការចរចារចាកចេញពីសហព័ន្ធ អឺរ៉ុប (Brexit) និងស្រមោលខ្មោចដោយភេរវកម្មនៅបន្ត។ 

អនាគតប្រទេសអង់គ្លេសនិង Brexit បន្ទាប់ពីការបោះឆ្នោត - ảnh 1 នាយករដ្ឋមន្ត្រីអង់គ្លេស លោកស្រី Theresa May 

បន្ទាប់ពីការបោះឆ្នោត នាយករដ្ឋមន្ត្រីអង់គ្លេស លោកស្រី Theresa May បានបង្ហាញនូវការប្តេជ្ញាចិត្តបង្កើតរដ្ឋាភិបាលថ្មីមួយ ដឹកនាំប្រទេសជាតិឆ្លងកាត់ឧបសគ្គនានា ក្នុងដំណើការចរចារ Brexit នាពេលខាងមុខនេះ។ ដើម្បីដោះស្រាយសភាពការណ៍នាបច្ចុប្បន្ន នាយករដ្ឋមន្ត្រី លោកស្រី Theresa May បានខំប្រឹងប្រែងបង្កើតរដ្ឋាភិបាលចម្រុះដោយមានការគាំទ្ររបស់គណបក្សឯកភាព ប្រជាធិបតេយ្យ ( DUP) ភាគខាងជើងអៀឡង់ ជាគណបក្សដណ្ដើមបានអាសនៈចំនួន១០ ក្នុងការបោះឆ្នោតកន្លងទៅ។ លោកស្រីក៏បានដំណើការកំណែទម្រង់គណរដ្ឋមន្ត្រី ដើម្បីសមាជិករដ្ឋាភិបាលជួយឧបត្ថម្ភលោកស្រីទទួលបន្ទុកភារកិច្ចសំខាន់ៗ រួមទាំងដំណើការចរចារអំពី Brexit តាមផែនការ។

          ប្រទេសអង់គ្លេសបន្តបែកបាក់

        បន្ទាប់ពីពេលលទ្ធផលរនៃការបោះឆ្នោតបានប្រកាសជាផ្លូវការ សមាជិកគណបក្សពលកម្ម និងអ្នកគាំទ្រនានា បានអំពាវនាវអោយលោកស្រី  Theresa May  លាលែងពីដំណែង និងអះអាងថា៖គណបក្សពលកម្មត្រៀមខ្លួនជាស្រេចទទួលភារកិច្ចដឹកនាំប្រទេសជាតិ។ នាពេលខាងមុខនេះ ការបោះឆ្នោតទំនុកទុកចិត្តនឹងប្រព្រឹត្តទៅក្នុងគណបក្សអភិរក្ស។ ប្រសិនបើមានសម្លេងគាំទ្រគ្រប់គ្រាន់ លោកស្រី Theresa May អាចបន្តតំណែងដឹកនាំប្រទេសអង់គ្លេស។ ប៉ុន្តែក្នុងករណីផ្ទុយទៅវិញ លោកស្រីរូបនេះត្រូវលាលែងពីតំណែង។

         នាបច្ចុប្បន្ន សមាជិកមន្ត្រីជាន់ខ្ពស់មួយចំនួន ក្នុងគណបក្សអភិរក្សបានបង្ហាញនូវការគាំទ្រចំពោះនាយក រដ្ឋមន្ត្រី Theresa May ។ ក្នុងពេលជាមួយគ្នានោះ សមាជិកផ្សេងៗទៀតជាច្រើន មិនបញ្ចេញសំឡេង។ ប្រការនេះជាបញ្ហាមួយគួរអោយចាប់អារម្មណ៍ដែរ។ 

          ឧបសគ្គក្នុងដំណើការ Brexit

        ការបោះឆ្នោតនាថ្ងៃទី៨មិថុនា របស់អង់គ្លេស បានបើកចេញមាគា៍សំរាប់ការចរចារ Brexit ប៉ុន្តែ បរាជ័យរបស់នាយករដ្ឋមន្ត្រី លោកស្រី Theresa May បានជំរុញអោយដំណើការចរចារ Brexit ជួបឧបសគ្គជាច្រើន។ ក្នុងសភាពការណ៍នយោបាយនាបច្ចុប្បន្ននៅអង់គ្លេស ពេលវេលាចាប់ផ្តើមដំណើការចរចារ Brexit រវាងអង់គ្លេស និងEU នាថ្ងៃទី១៩ មិថុនា ខាងមុខនេះ អាចពន្យាពេលបន្ថែម ដើម្បីគណបក្សអភិរក្សបង្កើតរដ្ឋាភិបាលថ្មី។ បរាជ័យរបស់នាយករដ្ឋមន្ត្រីអង់គ្លេស ក្នុងការបោះឆ្នោតរដ្ឋសភាកន្លងទៅ បានបណ្ដាលអោយលោកស្រី Theresa May ឬអ្នកជំនួសបន្តតំណែង ត្រូវប្រឈមមុខនឹងការលំបាកសាកល្បងជាច្រើន ដើម្បីព្រឹទ្ធសភា និងសភាជាន់ទាបអនុម័តប្រការណាមួយក្នុង Brexit។

          ការបោះឆ្នោតមុនកាលកំណត់ នៅអង់គ្លេស និងបណ្ដាសេណារីយ៉ូក្រៅផែនការ អាចជំរុញខឿននយោបាយប្រទេសនេះធ្លាក់ចុះក្នុងវិបត្តិ ហើយការចរចារ Brexit អាចពន្យាពេលដោយគ្មានកាលកំណត់ឡើយ។ ប៉ុន្តែ តាមផែនការ ការចរចារអំពី Brexit ត្រូវបញ្ចប់នាចុងខែមិនាឆ្នាំ២០១៩។ ក្នុងពេលជាមួយគ្នានោះ ស្រមោលខ្មោចពីភេរវកម្ម ជាកត្តាមួយបានជះឥទ្ធិពលទៅលើអ្នកបោះឆ្នោតអង់គ្លេស ក្នុងការបោះឆ្នោតកន្លងទៅ និងបញ្ហាផ្សេងៗលើឆាកនយោបាយ អាចជំរុញប្រទេសអង់គ្លេសធ្លាក់ចូលក្នុងស្ថានភាពវិបត្តិ បង្កការលំបាកក្នុងដំណើការចរចារ Brexit នាពេលខាងមុខនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ