អន្តរាគមន៍យោធាចូលស៊ីរី-ផលអាក្រក់ពិបាកព្យាករណ៍បាន។
HONG VAN -  
(VOV) /  
|
អន្តរាគមន៍យោធាចូលស៊ីរី-ផលអាក្រក់ពិបាកព្យាករណ៍បាន។ (Getty Images) |
VOV-រាល់កាយវិការត្រៀមធ្វើសង្គ្រាមបានបង្ហាញដ៏ច្បាស់លាស់នៅស៊ីរីនិង
ដំបន់មជ្ឈឹមបូព៌ា។ នាវាចម្បាំងចំនួន៤គ្រឿងរបស់កងទ័ពជើងទឹកអាមេរិកបានមានវត្តមាននៅដំបន់ខាងកើតនៃសមុទ្រ Mediterranean។ យន្តហោះចម្បាំងនិង
អាវុធរបស់អង់គ្លេសត្រូវបានបញ្ជូនមកទីតាំងទ័ពជើងអាកាស Akrotiri លើកោះ
សាយប្រើសស្ថិតនៅចំងាយជិត១៦០គីឡូម៉ែត្រពីស៊ីរី។អ៊ីស្រាអែលជាសម្ព័ន្ធមិត្ត
លេខ១របស់អាមេរិកនៅមជ្ឈឹមបូព៌ាក៏បានតាំងពង្រាយប្រព័ន្ធការពារគាំជ្រួច។ គណៈរដ្ឋមន្ត្រីអ៊ីស្រាអែលបានអនុម័តលើបទបញ្ជាបញ្ជូនកងទ័ពបំរុងមួយ
ចំណែកដើម្បីបញ្ជូនទៅអង្គភាពបោះទ័ពនៅដំបន់ភាគខាងជើងជាប់នឹងលីបង់
និងដំបន់ខ្ពង់រាប Golan ដែលអ៊ីស្រាអែលបានទន្ទ្រានកាន់កាប់ពីស៊ីរីក្នុងសង្គ្រាម
ឆ្នាំ១៩៦៧មក។
សេណារីអូរបស់ការវាយប្រហារក៏បានទម្លាយផងដែរ។ តាមនោះបណ្ដាការ
វាយប្រហារនឹងប្រព្រឹត្តទៅយ៉ាងលឿន តម្រង់ទៅលើបណ្ដាទីដៅយោធារបស់
ស៊ីរីជាមួយការគាំទ្ររបស់កាំជ្រួចដំណើរបាញ់ចេញពីសមុទ្ររឺយន្តហោះទម្លាក់
គ្រប់បែកតាមរយៈចម្ងាយ។ ទីភ្នាក់ងារសារព័ត៌មាន NBC របស់អាមេរិកដែលបាន
ដកស្រង់ពាក្យស្ដីពីបណ្ដាមន្ត្រីនៃប្រទេសនេះឲ្យដឹងថា ការវាយប្រហារនានានឹង
មានក្របខ័ណ្ឌកំណត់ សំដៅបញ្ជូនសារដល់ប្រធានាធិបតីស៊ីរីលោក Bashar Assad
ជាងការធ្វើឲ្យខ្សោយលទ្ធភាពយោធារបស់រដ្ឋអំណាច Damacus។ ក្នុងពេលនោះ
ប្រធានាធិបតីអាមេរីក Barack Obama នាថ្ងៃទី២៨សីហាបានដោះសារថាសកម្មភាព
ណាមួយរបស់អាមេរិកគឺគ្រាន់តែសំដៅព្រមានស៊ីរីមិនត្រូវប្រើប្រាស់អាវុធគីមីជាថ្មី
ម្ដងទៀតណាមួយឡើយ។ លទ្ធភាពជ្រើសរើសវិធានការធ្វើអន្តរាគមន៍យោធាគឺ
ច្បាស់លាស់ដើរទន្ទឹមនឹងការដាក់ពង្រាយកងទ័ពអាមេរិកព្រមជាមួយនឹងការ
លប់ចោលជំនួបដែលបានកំណត់មុននោះជាមួយរុស្ស៊ីដើម្បីពិភាគ្សាស្វែងរក
ដំណោះស្រាយសន្តិភាពសំរាប់ស៊ីរី។
រដ្ឋមន្រ្តីការបរទេសស៊ីរី Walid al-Moalem ប្រកាសថា ស៊ីរីនឹងការពារខ្លួន គ្រប់ប្រភពកម្លំាងដែលមានស្រាប់ ប្រសិនជាទទួលរងការវាយប្រហារនោះ។ មន្រ្តីកងទ័ពជាន់ខ្ពស់១រូបរបស់ស៊ីរីក៏អះអាងច្បាស់ដែរថា សង្រ្គាម១ប្រឆំាង
ស៊ីរីគឺជាការផ្តល់លិខិតអនុញ្ញត្តិ១សម្រាប់ប្រទេសនេះវាយ ប្រហារទៅលើ
អ៊ីស្រាអែល។ ជាងនេះទៅទៀត តាមបណ្តាអ្នកវិភាគថា ការវាយ ប្រហារទៅ
លើស៊ីរីនិងបង្កផលវិបាកយ៉ាងធ្ងន់ធ្ងរចំពោះតំបន់មជ្ឈឹមបូព៌ានេះ។ វិបត្តិនៅស៊ីរី មិនត្រឹមតែជាជំលោះផ្ទៃក្នុងប៉ុណ្ណោះទេ ថែមទាំងនេះជាជំលោះ ក្នុងកម្រឹតតំបន់។
ជំលោះនេះ កាន់តែបានបើកទូលាយ កាន់តែបង្កចលាចល ដល់ប្រទេសជិត
ខាងនានាដូចជា ទួរគី អ៊ីស្រាអែល ពុំនោះសោតអាចរីករាលដាលជាងទៀត។
ដោយហេតុនេះ ក្នុងកិច្ចប្រជុំនាថ្ងៃទី២៨សីហា សមាជិកអចិន្ត្រៃយ៌ក្រុម ប្រឹក្សាសន្តិសុខអ.ស.បចំនួន៥ប្រទេស មិនយល់ព្រមសំណើររបស់ អង់គ្លេស
ដោយអំពាវនាវឲ្យប្រើប្រាស់កម្លាំងយោធាដើម្បីអន្តរាគមន៌ទៅលើស៊ីរី ដោយ
សាជួបការ ប្រឆំាងជំទាស់របស់រុស្ស៊ីនិងចិន។ នៅប្រទេសអាមេរិក ប្រធានរដ្ឋ
សភាអាមេរិក លោក John Boehner បានស្នើប្រធានាធិបតីអាមេរិកលោក Barack
Obama បកស្រាយច្បាស់ថា តើការវាយប្រហារដោយយោធាទៅលើស៊ីរីអាច
ធានាល្អជាង សម្រាប់សន្តិសុខជាតិរបស់អាមេរិកដែរឬទេ? នៅអាល្លឺម៉ង់ គណៈ
បក្សប្រឆាំងឆ្វេងនិយម បានអំពាវនាវឲ្យដក់កាំជ្រូចការពារដែនអាកាស Patriot
របស់ខ្លួនចេញពីទួរគី។
សាធារណមតិចាត់ទុកថា ប្រសិនជាអាមេរិកនិងសម្ព័ន្ធមិត្តយកចិត្តទុក ដាក់ដល់ការបញ្ឈប់សង្គ្រាមនៅស៊ីរី គឺជំរើសដោយមិនប្រើវិធានការយោធា
ហើយត្រូវជម្រុញបទឈប់បាញមួយ និងឈាន ដល់កិច្ចព្រមព្រៀងនយោបាយ។ ការឡើងជណ្ដើររនៃសង្គ្រាមនេះ នឹងបង្កឡើងការឈឺចាប់សំរាប់ប្រជាជនស៊ីរី
ប៉ុណ្ណោះទេ និងបង្កផលវិបាកដែលពិបាកព្យាករណ៍សម្រាប់បណ្តាប្រទេសនៅ
មជ្ឈឹមបូព៌ានិងអាហ្វិកខាងជើងផងដែរ៕
HONG VAN
-VOV