អនុវត្តតាមច្បាប់វៀតណាមនិងអន្តរជាតិ
THU HOA -  
(VOVWORLD) -បណ្ដាស្ថាប័នមានសមត្ថកិច្ចវៀតណាមទើបនឹងបានចាប់ឃុំខ្លួនជាបណ្ដុះអាសន្នដើម្បីស៊ើបអង្កេតចំពោះមុខសញ្ញាមួយចំនួនដែលមានសកម្មភាពឃោសនាប្រឆាំងសាធារណះរដ្ឋ សង្គមនិយមវៀតណាមតាមមាត្រាទី៨៨ និងមាត្រាទី២៥៨នៃច្បាប់ព្រហ្មទណ្ឌ។ប្រការនេះគឺត្រឹមត្រូវនិងចាំបាច់ដើម្បីធានាការគោរពដ៏ត្រឹមត្រូវរបស់ច្បាប់។
(VOV)_បណ្ដាស្ថាប័នមានសមត្ថកិច្ចវៀតណាមទើបនឹងបានចាប់ឃុំខ្លួនជាបណ្ដុះអាសន្នដើម្បីស៊ើបអង្កេតចំពោះមុខសញ្ញាមួយចំនួនដែលមានសកម្មភាពឃោសនាប្រឆាំងសាធារណះរដ្ឋ សង្គមនិយមវៀតណាមតាមមាត្រាទី ៨៨និងមាត្រាទី២៥៨នៃច្បាប់ព្រហ្មទណ្ឌ។ប្រការនេះគឺត្រឹមត្រូវនិងចាំបាច់ដើម្បីធានាការគោរពដ៏ត្រឹមត្រូវរបស់ច្បាប់។
អនុវត្តតាមច្បាប់វៀតណាមនិងអន្តរជាតិ
|
ការចាប់ឃុំខ្លួនជាបណ្ដុះអាសន្នដើម្បីស៊ើបអង្កេតមុខសញ្ញាដែលបានរំលោភច្បាប់ជាការងារចាំបាច់របស់ស្ថាប័នមានសមត្ថកិច្ចដើម្បីធានាចរិតលក្ខណះតឹងរឹងរបស់ច្បាប់នៅប្រទេសមានអធិបតេយ្យភាព។ ប៉ុន្តែមានអង្គការក្រៅរដ្ឋាភិបាលមួយចំនួនដែលខ្វះសុច្ឆន្ទៈចំពោះវៀតណាម បានបង្កើតពាក្យចចារអារាមថា៖”វៀតណាមរំលោភទៅលើសិទ្ធិសេរីភាពបញ្ចេញមតិ”។ គួរអោយអស់សំណើចណាស់ថា គេក៏សំណូមពរអោយវៀតណាមត្រូវគោរពកាតព្វកិច្ចនិងកិច្ចសន្យាអន្តរជាតិនានា ដោះលែងឱ្យមានសេរីភាពចំពោះមុខសញ្ញាដែលត្រូវចាប់ឃុំខ្លួនទៀតផង។ ប្រការនេះហាក់ដូចជាការបង្កាច់បង្កួច ប្រឌិត មិនបង្ហាញនូវស្ថានភាពជាក់ស្ដែងនៃប្រព័ន្ធច្បាប់ វៀតណាមឡើយ។
ច្បាប់វៀតណាមសមស្របជាមួយអនុសញ្ញាអន្តរជាតិនានា
ដំបូងបង្អស់គឺត្រូវអះអាងថា៖ក្រមច្បាប់ព្រហ្មទណ្ឌ ក៏ដូចជាច្បាប់ផ្សេងៗនាបច្ចុប្បន្នរបស់វៀតណាមត្រូវបានរដ្ឋសភាអនុម័ត និងបានចេញផ្សាយតាមគោលការណ៍ សណ្ដាប់ធ្នាប់របស់ច្បាប់ ដែលក្នុងនោះមានការបើក ចំហរ បោះប្រជាមតិប្រជាជន។ ដោយមានរបៀបនេះ ប្រព័ន្ធច្បាប់វៀតណាមបានបង្ហាញច្បាស់ស្មារតីប្រជាធិប តេយ្យ ពង្រីកបញ្ញារបស់ប្រជាជនទាំងមូល ច័ន្ទះ និងគោលបំណងរបស់ប្រជាជន ធានាសិទ្ធិប្រជាធិប តេយ្យ បង្កើតឡើងការស្រុះចិត្តគំនិតរបស់សង្គម និងសមស្របជាមួយស្ថានភាពជាក់ស្ដែងសង្គមនិយម វៀតណាម។
ជាងនោះទៅទៀត ក្នុងដំណើការកសាងច្បាប់ វៀតណាមជានិច្ចកាលយកចិត្តទុកដាក់ជាច្រើនទៅលើការស្រាវជ្រាវអនុសញ្ញាអន្តរជាតិដែលបានចូលរួម ដើម្បីអនុវត្តអោយបានសមស្របនៅវៀតណាម។ មាត្រាទី២ សេចក្ដីថ្លែងការណ៍អន្តរជាតិស្ដីអំពីសេរីភាពបញ្ចេញមតិដែលបានអនុម័តនាថ្ងៃទី១០ខែធ្នូឆ្នាំ១៩៤៨ ថា៖ “ ជនគ្រប់រូបសុទ្ធតែបានទទួលសិទ្ធិនិងសេរីភាព ដែលបានប្រកាសក្នុងសេចក្ដីថ្លែងការណ៍នេះ” ក្នុងនោះមានសិទ្ធិសេរីភាពបញ្ចេញមតិ ឬ មាត្រាទី២៩ នៃសេចក្តីថ្លែងការណ៍ “ ក្នុងពេលអនុវត្តសិទ្ធិសេរីភាពរបស់ខ្លួន អ្នកណាក៏ត្រូវអនុវត្តតាមក្របខ័ណ្ឌនៃច្បាប់”។ ដូច្នេះ ប្រជាពលរដ្ឋវៀតណាមគ្រប់រូប អនុវត្តសិទ្ធិសេរីភាពបញ្ចេញមតិក៏ត្រូវគោរពបទបញ្ញាត្តិនានារបស់ច្បាប់ផងដែរ ដើម្បីមិនជះឥទ្ធិពលទៅលើសេរីភាពរបស់មនុស្សផ្សេងៗទៀត មិនបង្កការខូចខាតដល់ផលប្រយោជន៍របស់សមូហភាព ប្រទេសជាតិនិងជនជាតិ។
ដូច្នេះ វៀតណាមក៏បានអនុវត្តមាត្រាទី១៩ នៃអនុសញ្ញាអន្តរជាតិស្ដីអំពីបណ្ដាសិទ្ធិស៊ីវិល និងនយោបាយ ដោយមហាសន្និបាតក្រុមប្រឹក្សាអង្គការសហប្រជាជាតិអនុម័តនាថ្ងៃទី ១៦ធ្នូឆ្នាំ១៩៦៦ បានកំណត់៖” មនុស្សគ្រប់រូបមានសិទ្ធិសេរីភាពបញ្ចេញមតិ”។ប៉ុន្តែ ការអនុវត្តសិទ្ធិពោលខាងលើនេះ”ត្រូវអនុវត្តបន្ថែមកាតព្វកិច្ច និងការទទួលខុសត្រូវពិសេស។ បណ្ដាការកំណត់នេះត្រូវបានកំណត់ក្នុងច្បាប់ ដើម្បីគោរពសិទ្ធិនិងកិត្យានុភាពរបស់មនុស្សផ្សេងៗ ការពារសន្តិសុខជាតិ ឬសណ្ដាប់ធ្នាប់សាធារណះ សុខភាពនិងសីលធម៌សង្គម។”
សេរីភាពក្នុងក្របខ័ណ្ឌច្បាប់
នៅលើពិភពលោក គ្មានប្រទេសណាមួយដែលប្រជាពលរដ្ឋមានសិទ្ធិសេរីភាពបញ្ចេញមតិដាច់ខាតនោះទេគឺមានន័យថា៖ចង់និយាយអី្វក៏បាននោះ សិទ្ធិនេះតែងតែបានកំណត់តាមច្បាប់ដែរ។ តាមស្មារតីនៃអនុសញ្ញាអន្តរជាតិ នៅវៀតណាមប្រជាពលរដ្ឋគ្រប់រូបសុទ្ធតែមានសិទ្ធិបញ្ចេញមតិរបស់ខ្លួន ប៉ុន្តែសិទ្ធិនេះត្រូវបានអនុវត្តតាមក្របខ័ណ្ឌច្បាប់ មិនរំលោភទៅលើផលប្រយោជន៍របស់មនុស្សដទៃ និងផលប្រយោជន៍ជាតិ ជនជាតិ។
ការរំលោភរបស់មុខសញ្ញានានាដែលទាក់ទិនដល់បញ្ហាបរិស្ថាននៅវៀតណាម ក្នុងរយៈពេលកន្លងទៅគឺច្បាស់លាស់ហើយ។ នេះជានិមិត្តសញ្ញារបស់លិទ្ធិជ្រុលនិយម នៃស្ថានភាពបង្កអស្ថិរភាព សន្តិសុខនិងសណ្ដាប់ធ្នាប់ ជះឥទ្ធិពលទៅលើផលប្រយោជន៍របស់ប្រទេសជាតិ ជនជាតិ។ អំពើនេះមិនគ្រាន់តែរំលោភទៅលើច្បាប់វៀតណាមប៉ុណ្ណោះទេ ថែមទាំងដើរផ្ទុយទៅនឹងមាត្រាទី២៩ នៃសេចក្តីថ្លែងការណ៍អន្តរជាតិស្ដីអំពីសិទ្ធិមនុស្ស និងមាត្រាទី១៩ នៃអនុសញ្ញាអន្តរជាតិស្ដីអំពីសិទ្ធិស៊ីវិល និងនយោបាយទៀតផង។
ច្បាប់វៀតណាមជានិច្ចកាលគោរពនិងការពារសិទ្ធិសេរីភាព ដែលក្នុងនោះមានសិទ្ធិសេរីភាពបញ្ចេញមតិ របស់ប្រជាពលរដ្ឋ។ ប៉ុន្តែវៀតណាមក៏ប្តេជ្ញាចិត្តចំណាត់ការអំពើរំលោភច្បាប់ ឆ្លៀតយកសិទ្ធិទាំងនោះដើម្បីរំលោភសិទ្ធិនិងផលប្រយោជន៍ស្របច្បាប់របស់មនុស្សដទៃ បង្កការខូចខាតចំពោះផលប្រយោជន៍ជាតិ និងជនជាតិដែរ៕
THU HOA